PTR Fan KC

PTR Fan KC Digital Creator, Short videos, reels video,
Share knowledge and News

**ចិត្តសាស្ត្រនៃការគ្រប់គ្រងខ្លួនឯង**ការគ្រប់គ្រងខ្លួនឯង គឺជាសមត្ថភាពក្នុងការគ្រប់គ្រងគំនិត អារម្មណ៍ និងសកម្មភាពរបស់ខ្លួ...
04/06/2026

**ចិត្តសាស្ត្រនៃការគ្រប់គ្រងខ្លួនឯង**

ការគ្រប់គ្រងខ្លួនឯង គឺជាសមត្ថភាពក្នុងការគ្រប់គ្រងគំនិត អារម្មណ៍ និងសកម្មភាពរបស់ខ្លួន ដើម្បីឈានទៅរកគោលដៅដែលបានកំណត់។

គន្លឹះសំខាន់ៗ៖

1. **គ្រប់គ្រងអារម្មណ៍**

* កុំសម្រេចចិត្តពេលកំពុងខឹង ឬតានតឹង។
* រៀនគិតមុននិយាយ និងមុនធ្វើសកម្មភាព។

2. **មានវិន័យលើខ្លួនឯង**

* ធ្វើអ្វីដែលត្រូវធ្វើ ទោះបីមិនចង់ធ្វើក៏ដោយ។
* បង្កើតទម្លាប់ល្អជាប្រចាំ។

3. **កំណត់គោលដៅច្បាស់លាស់**

* ដឹងថាខ្លួនចង់បានអ្វី។
* បែងចែកគោលដៅធំៗទៅជាជំហានតូចៗ។

4. **ពន្យារការពេញចិត្តភ្លាមៗ**

* កុំប្តូរអនាគតល្អ ដើម្បីការសប្បាយមួយភ្លែត។
* រៀនសន្សំលុយ និងវិនិយោគលើខ្លួនឯង។

5. **ទទួលខុសត្រូវលើជីវិតខ្លួនឯង**

* កុំបន្ទោសអ្នកដទៃចំពោះបញ្ហារបស់ខ្លួន។
* ផ្តោតលើអ្វីដែលអាចគ្រប់គ្រងបាន។

> "អ្នកដែលអាចគ្រប់គ្រងខ្លួនឯងបាន គឺជាអ្នកដែលអាចគ្រប់គ្រងអនាគតរបស់ខ្លួនបាន។"

**ជោគជ័យមិនចាប់ផ្តើមពីការយកឈ្នះអ្នកដទៃទេ ប៉ុន្តែចាប់ផ្តើមពីការយកឈ្នះខ្លួនឯងជារៀងរាល់ថ្ងៃ។**

“មិនទាន់យឺតពេលទេ អាយុ 30-45 ឆ្នាំ ទើបជាវ័យមាសរបស់មនុស្សប្រុស” 💯 1-  ធ្វើឱ្យខ្លួនពូកែជាងមុន•  មួយថ្ងៃអានសៀវភៅ ឬស្តាប់សៀវភ...
03/06/2026

“មិនទាន់យឺតពេលទេ អាយុ 30-45 ឆ្នាំ ទើបជាវ័យមាសរបស់មនុស្សប្រុស” 💯

1- ធ្វើឱ្យខ្លួនពូកែជាងមុន
• មួយថ្ងៃអានសៀវភៅ ឬស្តាប់សៀវភៅ 20 នាទី
• រៀនជំនាញថ្មីមួយជារៀងរាល់ខែ
• ពេលព្រឹករៀបចំគម្រោងការ ពេលយប់បូកសរុបរបាយការណ៍

2- ធ្វើឱ្យខ្លួនមានសុខភាពល្អជាងមុន
• មិនដាច់យប់ មិនលេងហ្គេម/បណ្តាញសង្គមលើសម៉ោង
• ហាត់ប្រាណ 3ថ្ងៃ/សប្តាហ៍
• ញ៊ាំឱ្យល្អ គេងឱ្យគ្រប់គ្រាន់

3- ធ្វើឱ្យខ្លួនមានលុយជាងមុន
• ស្វែងរកប្រភពចំណូលទីពីរ
• រៀនសន្សំលុយដែលរកបាន
• រៀនវិនិយោគលុយដែលខ្លួនមាន

4- ធ្វើឱ្យខ្លួនមានក្តីសុខជាងមុន
• បាយជុំអ្នកផ្ទះមួយសប្តាហ៍ម្តង
• ដើរលេងទីឆ្ងាយមួយខែម្តង
• ធ្វើចិត្តឱ្យសប្បាយ កុំកើតទុក្ខពិបាកចិត្ត

5- ធ្វើឱ្យខ្លួនមានតម្លៃជាងមុន
• ស្គាល់មនុស្សដែលពូកែជាងយើង
• ស្គាល់មនុស្សថ្មីឱ្យបានម្នាក់ក្នុងមួយសប្តាហ៍
• រក្សារទំនាក់ទំនងឱ្យល្អ និងមានគុណភាព

📚 💪💪💪

👉បើមិនបង្កើតវិន័យសម្រាប់ខ្លួនឯងទេ យើងនឹងរងសម្ពាធក្រោមវិន័យរបស់អ្នកដទៃ
29/05/2026

👉បើមិនបង្កើតវិន័យសម្រាប់ខ្លួនឯងទេ យើងនឹងរងសម្ពាធក្រោមវិន័យរបស់អ្នកដទៃ

ច្រឡំតើហាសហា
27/05/2026

ច្រឡំតើហាសហា

លោក Jack Ma ធ្លាប់បង្ហាញថា ភាពខុសគ្នារវាងអ្នកមាន និងអ្នកក្រ គឺស្ថិតនៅលើរបៀបប្រើប្រាស់ពេលវេលា ២-៣ ម៉ោងដំបូងបន្ទាប់ពីភ្ញាក...
26/05/2026

លោក Jack Ma ធ្លាប់បង្ហាញថា ភាពខុសគ្នារវាងអ្នកមាន និងអ្នកក្រ គឺស្ថិតនៅលើរបៀបប្រើប្រាស់ពេលវេលា ២-៣ ម៉ោងដំបូងបន្ទាប់ពីភ្ញាក់ពីគេង។

បើអ្នកគ្រប់គ្រងព្រឹកព្រលឹមមិនបាន អ្នកក៏មិនអាចគ្រប់គ្រងវាសនាខ្លួនឯងបានដែរ។

✔️១. រៀបចំចិត្តគំនិត ១៥-២០ នាទី
កុំទាន់ប៉ះទូរស័ព្ទឱ្យសោះ! បើអ្នកបើកហ្វេសប៊ុកភ្លាម ចិត្តរបស់អ្នកនឹងខ្វល់ខ្វាយតាមរឿងរ៉ាវអ្នកដទៃ។

ដកដង្ហើម និងដឹងគុណ នឹកដល់រឿង ៣ យ៉ាងដែលអ្នកមានសំណាងជាងគេ សុខភាព គ្រួសារ ឬអាជីព។

កំណត់គោលដៅធំ សួរខ្លួនឯងថា "តើការងារ ១ ណាដែលសំខាន់បំផុតសម្រាប់ថ្ងៃនេះ?"។

✔️២. ថែទាំម៉ាស៊ីនផលិតលុយ គឹជារាងកាយ ៣០-៤៥ នាទី
រាងកាយមាំមួននាំឱ្យខួរក្បាលឆ្លាតវៃ។

បញ្ចេញញើស ដើរ ឬរត់តិចៗដើម្បីដាស់កោសិកាឱ្យមានថាមពល។

ផឹកទឹក ២ កែវ លាងជម្រះជាតិពុល និងជួយឱ្យស្មារតីស្រឡះ។

អាហារថាមពល ញ៉ាំអាហារដែលមានសុខភាពល្អ ដើម្បីត្រៀមប្រយុទ្ធពេញមួយថ្ងៃ។

✔️៣. អភិវឌ្ឍជំនាញដែលទីផ្សារត្រូវការ ៣០-៦០ នាទី
ការបង្កើនចំណេះដឹងនឹងធ្វើឱ្យអ្នកក្លាយជាអ្នកជំនាញ ហើយអ្នកជំនាញគឺជាអ្នកដែលរកចំណូលបានច្រើនបំផុត។

អាន ឬរៀនជំនាញថ្មី ប្រើពេលនេះអភិវឌ្ឍជំនាញដែល AI មិនអាចធ្វើជំនួសបាន ដូចជាការចរចា ឬការលក់។

លទ្ធផលវិជ្ជមាន អ្នកដែលចេះជំនាញច្បាស់លាស់ តែងតែមានសេរីភាពផ្លូវចិត្ត និងមិនខ្លាចការបាត់បង់ការងារឡើយ។

✔️៤. រៀបចំផែនការ "រកលុយ" ២០-៣០ នាទី
អង្គុយជាមួយកាហ្វេ រួចកំណត់អាទិភាពការងារ។

ច្បាប់ការងារ ៣ យ៉ាង សរសេរកិច្ចការ ៣ ដែលនឹងជួយបង្កើតចំណូលឱ្យអ្នកក្នុងខែនេះ។

💲ឧទាហរណ៍ បើអ្នកជាអ្នកលក់អនឡាញ កិច្ចការទី ១ គឺត្រូវតបឆាតអតិថិជនចាស់ៗដែលធ្លាប់ទិញកន្លងមក ព្រោះវាចំណេញពេលជាងរកម៉ូយថ្មី។

✔️៥. ត្រួតពិនិត្យហិរញ្ញវត្ថុ និងចរន្តសាច់ប្រាក់ ១៥-២០ នាទី
ការដឹងពីចរន្តសាច់ប្រាក់ចេញចូល គឺជាជំហានដំបូងដើម្បីគ្រប់គ្រងវា។

កត់ត្រាការចំណាយ កុំទុកឱ្យដល់ដាច់ខែ ទើបឆ្ងល់ថា លុយចាយអស់ទៅណាខ្លះ?

រៀបចំផែនការសន្សំ និងវិនិយោគ ប្រើច្បាប់ "សន្សំមុនចាយ"។

📊 សាកស្រមៃមើល បើអ្នកមានវិន័យរៀងរាល់ព្រឹក រួចដកលុយសន្សំត្រឹម ២០% នៃចំណូល៖

បើមានចំណូលប្រចាំខែ ៛ ២,០០០,០០០

សន្សំ ២០% ក្នុង ១ ខែ ៛ ៤០០,០០០ ស្មើនឹងការកាត់បន្ថយការចាយខ្ជះខ្ជាយត្រឹម ៛ ១៣,៣៣៣ ក្នុង ១ ថ្ងៃ។

លទ្ធផលក្នុង ១ ឆ្នាំ ៛ ៤,៨០០,០០០ អ្នកអាចយកទៅទិញមាសទុក ឬវិនិយោគលើដីធ្លីខ្នាតតូច។

💲លទ្ធផលក្នុង ៥ ឆ្នាំ រួមទាំងការប្រាក់បន្ត ជាង ៛ ២៥,០០០,០០០ នេះ គឺជាដើមទុនដ៏ធំសម្រាប់បង្កើតអាជីវកម្មផ្ទាល់ខ្លួន។

កុំខ្ជះខ្ជាយយុវវ័យទៅលើការគេងយូរពេក ខណៈពេលដែលអ្នកដទៃកំពុងដេក អ្នកកំពុងរៀបចំផែនការ និងរីកចម្រើន។

ចងចាំថា បើអ្នកមិនអាចគ្រប់គ្រងពេលព្រឹករបស់អ្នកបានទេ អ្នកក៏មិនអាចគ្រប់គ្រងជីវិតរបស់អ្នកបានដែរ។

💬 អរគុណអ្នកអស់គ្នា ដែលតែងតែគាំទ្រ Money Buddy មករហូត!
សូមជួយ Like, Follow និង Share ជាសាធារណៈ ដើម្បីចែករំលែកចំណេះដឹង ហិរញ្ញវត្ថុដល់បងប្អូនកម្ពុជាទាំងអស់គ្នា! 💚

❕ពួកយើងអានរាល់មតិយោបល់របស់បងប្អូនជានិច្ច ចូលរួមចែករំលែកគំនិត និងបទពិសោធន៍របស់បងប្អូននៅក្នុង Comment រាល់ការចូលរួមសុទ្ធតែជាកម្លាំងជម្រុញទឹកចិត្តដ៏សំខាន់ដែលធ្វើឲ្យពួកយើងមានកម្លាំងចិត្តបន្តបង្កើតមាតិកាល្អៗជាច្រើនទៀត។

19/05/2026

:
Silence is the answer for all questions

ទម្លាប់ ៧ យ៉ាង៖=========១. ធ្វើជាមនុស្សប្រូអាក់ទីហ្វ២. ចាប់ផ្តើមគិតមុនធ្វើ៣. ដាក់រឿងសំខាន់នៅមុខគេ៤.​ គិតបែប ឈ្នះ ឈ្នះ៥. ...
15/05/2026

ទម្លាប់ ៧ យ៉ាង៖
=========

១. ធ្វើជាមនុស្សប្រូអាក់ទីហ្វ
២. ចាប់ផ្តើមគិតមុនធ្វើ
៣. ដាក់រឿងសំខាន់នៅមុខគេ
៤.​ គិតបែប ឈ្នះ ឈ្នះ
៥. ស្តាប់គេឲ្យយល់សិន ចាំធ្វើឲ្យគេយល់យើង
៦. សាមគ្គីភាព
៧. ធ្វើខ្លួន​​​​​​​​​ឯងឲ្យកាន់តែមោះមុតឡើង

ទ្រឹស្តីរបស់លោក លី កាស៊ីង================ក្បួនចាយលុយ៖៣០% ចំណាយប្រចាំថ្ងៃ២០% ទំនាក់ទំនងសង្គម១៥% បង្កើនចំណេះដឹង១០%​ ដំណើរក...
14/05/2026

ទ្រឹស្តីរបស់លោក លី កាស៊ីង
================
ក្បួនចាយលុយ៖

៣០% ចំណាយប្រចាំថ្ងៃ
២០% ទំនាក់ទំនងសង្គម
១៥% បង្កើនចំណេះដឹង
១០%​ ដំណើរកំសាន្ត
២៥% សន្សំវិនិយោគ

🚨បិតច្រកជិត១ឆ្នាំមកនេះ ទើបដឹងថា ខ្មែរអាចរស់ដោយគ្មានថៃ តែថៃមិនអាចរស់ដោយគ្មានខ្មែរទេ ចឹងរាល់សេដ្ឋកិច្ចថៃគឺពឹងលើខ្មែរទាំងអស...
13/05/2026

🚨បិតច្រកជិត១ឆ្នាំមកនេះ ទើបដឹងថា ខ្មែរអាចរស់ដោយគ្មានថៃ តែថៃមិនអាចរស់ដោយគ្មានខ្មែរទេ ចឹងរាល់សេដ្ឋកិច្ចថៃគឺពឹងលើខ្មែរទាំងអស់ ជួយទិញទំនិញវារាប់សឹបលាន$ក្នុង១ឆ្នាំៗ ឲ្យវាក្លាយជាអ្នកមាន បន្ទាប់មកវាក៏ប្លន់យកដីកម្ពុជា/គ្មានជាតិសាសន៍ណាអាក្រក់ដូចជាតិសាសន៍សៀមទេ «កម្ពុជាខ្លាំង🇰🇭👍»

✨ មនុស្សដែលមិនគួររាប់អានមាន 3 ប្រភេទ នេះមិនរាប់ចូលមនុស្សសន្តានក្រពើទេ ព្រោះថាមនុស្សបែបនោះគ្មានអ្វីត្រូវយកមកនិយាយ ...1.  ...
09/05/2026

✨ មនុស្សដែលមិនគួររាប់អានមាន 3 ប្រភេទ នេះមិនរាប់ចូលមនុស្សសន្តានក្រពើទេ ព្រោះថាមនុស្សបែបនោះគ្មានអ្វីត្រូវយកមកនិយាយ ...

1. មនុស្សដែលភ្លេចកំណេីតខ្លួន
2. មនុស្សដែលគ្មានគុណធម៏
3. មនុស្សខ្វះភាពស្មេាះត្រង់

* កើតមកជាមនុស្សសូម្បីតែមិត្តភ័ក្តធ្លាប់ជួយក៏ក្បត់ដែរ គេលែងហៅជាមនុស្សហើយ បែបគេត្រូវហៅថាសត្វក្រពើ 🐊

Address

Kampong Cham

Website

Alerts

Be the first to know and let us send you an email when PTR Fan KC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share