
30/11/2024
អបអរសាទរគម្រប់ខួប៨ឆ្នាំនៃ ចាប៉ីដងវែងរបស់កម្ពុជា ចុះជាបេតិកភណ្ឌវប្បធម៌អរូបរីនៃមនុស្សជាតិ។
ចាប៉ីដងវែងគឺជាឧបករណ៍សិល្បៈប្រពៃណីខ្មែរ ដែលមានទំនាក់ទំនងជាមួយនឹងជីវិត ទំនៀមទំលាប់ និងជំនឿរបស់ប្រជាពលរដ្ឋខ្មែរ។
ចាប៉ីដងវែងអាចប្រើសម្រាប់លេងនៅក្នុងវង់ភ្លេងការ វង់ភ្លេងបុណ្យ និងវង់ភ្លេងមហោរីជាដើម។ ចាប៉ីដងវែងនេះ ក៏អាចប្រើទោលសម្រាប់លេងកំណអារម្មណ៍ ឬសម្រាប់គោលបំណងអប់រំផ្សេងៗផងដែរ ដោយក្នុងនោះ អ្នកដេញចាប៉ីនេះអាចច្រៀង ឬពោលប្រកបដោយពាក្យពេចន៍សារសព្ទ កំណាព្យកាបឃ្លោងចុងជួននានា ដើម្បីបំពេអារម្មណ៍អ្នកស្ដាប់ឲ្យលន្លង់លន្លោចទៅតាមសាច់រឿង។