កូនកសិករ - Kon Kaksikor

កូនកសិករ - Kon Kaksikor Nature , Agriculture , Famer ☘

02/09/2025
ពូជស្រូវចំប៉ីស៧០ ជាប្រភេទស្រូវស្រាលអាយុកាល៩៥ថ្ងៃ🌾
01/09/2025

ពូជស្រូវចំប៉ីស៧០ ជាប្រភេទស្រូវស្រាលអាយុកាល៩៥ថ្ងៃ🌾

បេក្ខជនជាប់បម្រុង
09/08/2025

បេក្ខជនជាប់បម្រុង

08/08/2025
តើជន្លេនជាសត្វដែលគួរអោយខ្ពើមដែររឺទេ??ប្រទេសយើងជាប្រទេសកសិកម្ម ហើយសត្វជន្លេននៅលើដីខ្មែរយើងក៏សម្បូរច្រើនណាស់ដែរ តែមនុស្សមួ...
07/08/2025

តើជន្លេនជាសត្វដែលគួរអោយខ្ពើមដែររឺទេ??

ប្រទេសយើងជាប្រទេសកសិកម្ម ហើយសត្វជន្លេននៅលើដីខ្មែរយើងក៏សម្បូរច្រើនណាស់ដែរ តែមនុស្សមួយចំនួនមិនបានដឹងថាសត្វប្រភេទនេះមានគុណប្រយោជន៍យ៉ាងណានោះទេ។ ជន្លេន ជាសត្វមួយប្រភេទរស់នៅក្នុងដី កើតនៅក្នុងដី និងស៊ីដីជាអាហារ។ ក្រៅពីដើរតួនាទី ជាអ្នកកែច្នៃសំណល់សរីរាង្គ និងជាអ្នកកែប្រែគុណភាពដី ឱ្យមានលក្ខណៈល្អប្រសើរហើយនោះ ជន្លេនក៏មានអត្ថប្រយោជន៍លើផ្នែកកសិកម្ម និងចិញ្ចឹមសត្វផងដែរ។ ក្នុងនោះមានដូចជាការចិញ្ចឹមប្រភេទជន្លេនក្រហមជាដើម។ នៅកម្ពុជា ជន្លេនក្រហមត្រូវបានប្រជាកសិកចិញ្ចឹមធ្វើជាចំណីសត្វមាន់ និងទា ព្រោះវាមានជាតិ ប្រូតេអ៊ីនខ្ពស់ ធ្វើឱ្យសត្វមាន់ ទាធំធាត់បានល្អ។ មិនត្រឹមតែជាប្រភេទសត្វងាយ​ស្រួលចិញ្ចឹម និងចំណាយដើមទុនតិចប៉ុណ្ណោះទេ ប៉ុន្តែវាមានតម្លៃលើទីផ្សារចាប់ពី ៤០០០ រៀលក្នុងមួយគីឡូក្រាមផងដែរ៕លើសពីនេះទៅទៀតនោះ ជន្លេនមានសា:សំខាន់ណាស់ សម្រាប់ដី ដំណាំ របស់ប្រជាកសិករ ដោយវាបានជួយក្នុងការ ៖

1) បង្កើនជាតិជីក្នុងដី៖ ជន្លេនបំបែកសារធាតុសរីរាង្គ និងបញ្ចេញសារធាតុចិញ្ចឹមដូចជា N, P, K ដែលរុក្ខជាតិអាចស្រូបយកបាន។

2) បង្កើនជីវិតក្នុងដី ៖ អាចម៍ជន្លេន មានមីក្រូសរីរាង្គមានប្រយោជន៍ ដែលជួយឱ្យដីមានសុខភាពល្អ។

3) ជួយបន្សុទ្ធដី ៖ សត្វជន្លេនជួយបំផុសដីបង្កើតរន្ធក្នុងដីដែលធ្វើឱ្យប្រសើរឡើងនូវការបន្សុទ្ធដី ការចម្រោះទឹក និងជួយឱ្យឫសដំណាំលូតលាស់ល្អ។

4) បង្កើតវដ្តនៃអាហារូបត្ថម្ភ ៖ សត្វជន្លេនជួយបំបែកសារធាតុខនិក បង្កើតវដ្តនៃសារជាតិចិញ្ចឹម ហើយនាំសារជាតិចិញ្ចឹមផ្តល់ទៅដល់ដំណាំ។

5) បង្កើតរចនាសម្ព័ន្ធដី ៖ សត្វជន្លេនជួយធ្វើឱ្យប្រសើរឡើងរចនាសម្ព័ន្ធដី បង្កើនសមត្ថភាពរក្សាទឹក និងជី។

7) ជីវៈចម្រុះ៖ សត្វជន្លេនរួមចំណែកដល់ជីវៈចម្រុះដោយការគាំទ្រទៅដល់បណ្តាញអាហារដែលមានភាពស្មុគស្មាញ។

8) វិស័យកសិកម្ម៖ សត្វជន្លេនត្រូវបានគេប្រើប្រាស់សម្រាប់ផលិតជីកំប៉ុស ដែលសម្បូរដោយសារជាតិចិញ្ចឹមសម្រាប់យកទៅប្រើប្រាស់ក្នុងវិស័យកសិកម្ម។

9) សូចនាករអេកូឡូស៊ី ៖ សត្វជន្លេនត្រូវបានគេប្រើប្រាស់ជាសូចនាករនៃសុខភាពដី និងគុណភាពប្រព័ន្ធអេកូឡូស៊ី។

10) ការចម្រោះដី៖ សត្វជន្លេនរួមវិភាគទានដល់ការចម្រោះដីដោយការកាយរន្ធក្នុងដី ធ្វើឱ្យដីងាយជ្រាបទឹក និងងាយបន្សុទ្ធខ្យល់។
តើយើងត្រូវធ្វើដូចម្ដេចដើម្បីអាចរក្សាទុកទន្លេនបានច្រើនក្នុងដី??

វិធានការធ្វើឱ្យដីមានជន្លេនច្រើន
-ការបន្ថែមសារធាតុសរីរាង្គ (ដូចជា ជីកំប៉ុស្ត ជីសរីរាង្គ ភ្ជួរលុបជញ្រ្ជាំង ដំណាំគ្របដី។ល។)
-ការមិនបាញ់ថ្នាំស្មៅ
-ការគ្រប់គ្រងឲ្យដីមានខ្យល់ចេញចូលដោយមិនឲ្យដីចម្ការជាំទឹកពេក និងដីស្រែមិនមានទឹកដក់ច្រើនជាប់ជាប្រចាំ។
ប្រភព៖

29/07/2025

សូមអ្នកមានធនធាន ដែលចង់ធ្វើអាជីវកម្ម បង្កើតរោងចក្រ សហគ្រាស ងាកមកគិតគួពីការកែច្នៃផលិតផលកសិកម្ម ទៅជាផលិតផលសម្រេច🇰🇭

🌾ស្រែបង្ហាញពូជស្រូវចំប៉ីស៧០ អាយុបាន១ខែកន្លះ  #កសិកម្មឃុំស្រែចែង
17/07/2025

🌾ស្រែបង្ហាញពូជស្រូវចំប៉ីស៧០ អាយុបាន១ខែកន្លះ
#កសិកម្មឃុំស្រែចែង

🥬ដាំស្ពៃក្នុងផ្ទះសំណាញ់ ដាំវិលជុំ ប្រមូលផលវិលជុំ 🥬»អត្ថប្រយោជន៍នៃការដាំបន្លែក្នុងផ្ទះសំណាញ់-ដាំបានទាំងរដូវប្រាំង និងរដូវ...
11/07/2025

🥬ដាំស្ពៃក្នុងផ្ទះសំណាញ់ ដាំវិលជុំ ប្រមូលផលវិលជុំ 🥬
»អត្ថប្រយោជន៍នៃការដាំបន្លែក្នុងផ្ទះសំណាញ់
-ដាំបានទាំងរដូវប្រាំង និងរដូវវស្សា
-ការពារការបំផ្លាញពីសត្វល្អិត
-ងាយស្រួលក្នុងការស្រោចស្រប
-ប្រើប្រាស់ជីធម្មជាតិ កាត់បន្ថយការប្រើប្រាស់ជីគីមី
-បន្លែមានសុវត្ថិភាពដោយមិនប្រើប្រាស់ថ្នាំកសិកម្ម
#កសិកម្មឃុំស្រែចែង

🌾តម្រូវការជីរបស់ដំណាំស្រូវ »ការប្រើប្រាស់ក្នុងបរិមាណសមស្រប»ប្រើប្រាស់ជីត្រូវពេលវេលា»ប្រើប្រាស់ជីដែលមានគុណភាព
02/07/2025

🌾តម្រូវការជីរបស់ដំណាំស្រូវ
»ការប្រើប្រាស់ក្នុងបរិមាណសមស្រប
»ប្រើប្រាស់ជីត្រូវពេលវេលា
»ប្រើប្រាស់ជីដែលមានគុណភាព

Address

Kampot

Alerts

Be the first to know and let us send you an email when កូនកសិករ - Kon Kaksikor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share