MEAS SORA News មាស សុរ៉ាញូស៍

MEAS SORA News មាស សុរ៉ាញូស៍ MEAS SORA NEWS ជាបណ្តាញសារព័ត៌មាន ឥតលំអៀង

05/09/2026

ករណីអគ្គីភ័យឆេះផ្ទះ បងប្អូនប្រជាពលរដ្ឋដែលសិត្ថនៅក្នុងភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ថ្ងៃទី៥. កញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១៣:១៧នាទីថ្ងៃត្រង់

គាំទ្រប៉ូលិសពេញទំហឹង​ ចំពោះសមត្ថកិច្ចចុះបង្រាបក្មេងស្ទាវប្រមូលផ្តុំភ្នាល់លុយចាក់ត្រីក្រឹមស្រកហូរកញៀវបង្កការរំខានអ្នកជិតខ...
05/09/2026

គាំទ្រប៉ូលិសពេញទំហឹង​ ចំពោះសមត្ថកិច្ចចុះបង្រាបក្មេងស្ទាវប្រមូលផ្តុំភ្នាល់លុយចាក់ត្រីក្រឹមស្រកហូរកញៀវបង្កការរំខានអ្នកជិតខាង ករណីនេះដែរ​ កេីតឡេីងនៅភូមិថ្នល់ថ្មី​ សង្កាត់វិហារលួង​ ក្រុងសួង​ ខេត្តត្បូងឃ្មុំ​ ថ្ងៃទី៥​ ខែកញ្ញា​ ឆ្នាំ២០២៦​ ។

05/09/2026

លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ និងពង្រឹងការងារជំនាញបន្ថែមដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលដូនតី និងប៉ុស្កិនគរបាលរដ្ឋបាលកណ្តោលជ្រុំ នៃអធិដ្ឋាននគរបាលស្រុកពញាក្រែក។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមជម្រាបជូនសាធារណជន ចំពោះការចុះផ្សាយរបស់ផេកហ្វេសប៊ុកដូចខាងក្រោម៖ទី១- ផ...
04/09/2026

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមជម្រាបជូនសាធារណជន ចំពោះការចុះផ្សាយរបស់ផេកហ្វេសប៊ុកដូចខាងក្រោម៖
ទី១- ផេក Pheng Vannak >

ទី២- ផេក Ny Farit ដែលមានខ្លឹមសារថា

ពាក់ព័ន្ធការចុះត្រួតពិនិត្យរបស់នគរបាលចរាចរណ៍ខាងលើ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមបញ្ជាក់ជូនដូចខាងក្រោម៖

១- ការឃាត់រថយន្តគោលដៅខាងលើ គឺអនុវត្តក្នុងរង្វង់កិច្ចប្រតិបត្តិការ ដែលកម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ និងកម្លាំងនាយកដ្ឋានជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះអនុវត្តអនុក្រឹត្យ០៣ និងឈានដល់ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កាលពីថ្ងៃ២៧ សីហា ២០២៦ នៅភូមិព្រះផ្តៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលកិច្ចប្រតិបត្តិការមានជនសង្ស័យជាជនបរទេសបានគេចខ្លួនចេញពីទីតាំង ទើបមានការផ្តល់ព័ត៌មានដល់គោលដៅខាងលើដើម្បីធ្វើការឃាត់ត្រួតពិនិត្យ និងបន្តត្រួតពិនិត្យរថយន្ត ដែលមានការសង្ស័យ ។

២- គោលដៅក្នុងការចុះផ្សាយខាងលើស្ថិតនៅភូមិហួចលិច ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាគោលដៅប្រចាំការជួយសម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំ ត្រៀមចល័តអន្តរាគមន៍ ពេលមានគ្រោះថ្នាក់ចរាចរណ៍​ និងសហការទប់ស្កាត់បង្ក្រាបបទល្មើស​ព្រហ្មទណ្ឌ គ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ។

៣- ក្នុងរង្វង់កិច្ចប្រតិបត្តិការគឺត្រួតពិនិត្យទៅលើតែរថយន្តដែល​មានម៉ាក និងពណ៌ តាមព័ត៌មានដែលផ្តល់ឱ្យ ហេីយការឃាត់​គឺដើម្បីស្នើសុំសហការត្រួតពិនិត្យ តែប៉ុណ្ណោះ​(មិនមានការផាកពិន័យនោះឡេីយ)​ ។ ទន្ទឹម​នឹងការឃាត់រថយន្តប្រសិនបេីពិនិត្យឃេីញជនបរទេសដែលបានគេចខ្លួនពាក់ព័ន្ធករណីខាងលេី​ នគរបាល​ចរាចរណ៍​នឹងប្រគល់ជូននគរបាលអន្តោប្រវេសន៍​ ជាសមត្ថកិច្ចបន្ត។

យើងសូមការយោគយល់នឹងអធ្យាស្រ័យចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់គោលដៅខាងលើហើយត្រូវបាននគរបាលចរាចរណ៍ធ្វើការឃាត់ ហេីយក៏សូមអភ័យទោស ប្រសិនបើនគរបាលចរាចរណ៍មានការខ្វះខាត ប្រើអាកប្បកិរិយា និងពាក្យសម្តីមិនសូវសមរម្យ យើងខ្ញុំនឹងធ្វើការអប់រំ ណែនាំ នគរបាលចរាចរណ៍ ឱ្យប្រើអាកប្បកិរិយា ពាក្យសម្តី ដោយទន់ភ្លន់ និងម៉ឹងម៉ាត់ ពេលអនុវត្តការងារ ឱ្យល្អប្រសើរថែមទៀត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋទូទៅ និងសាធារណជន ដែលបានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម មេត្តាជ្រាបជាព័ត៌មាន ៕

04/09/2026

កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការស្រុកត្បូងឃ្មុំចុះបង្ក្រាបទីតាំងមាន់ជល់ដី និងអាប៉ោងនៅឃុំជីគរ ស្រុកត្បូងឃ្មុំ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦

ករណីក្មេងស្ទាវកាក់រថយន្ត ហើយប្រេីអំពើហិ ..;ង្សាលើអ្នកបើកបរថយន្ត នៅចំណុចមុខផ្សារហុង ស៊ុន  ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត...
04/09/2026

ករណីក្មេងស្ទាវកាក់រថយន្ត ហើយប្រេីអំពើហិ ..;ង្សាលើអ្នកបើកបរថយន្ត នៅចំណុចមុខផ្សារហុង ស៊ុន ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី២៩ ខែសីហា ២០២៦ ត្រូវបានកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនចំនួន០៦នាក់ ដើម្បីអនុវត្តតាមនីតិវិធី

អនុវត្តតាមបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំស្រាវជ្រាវដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីហិ ..;ង្សាដោយចេតនា ឃាត់ខ្លួននៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រព្រឹត្តបទល្មើសកាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៦ នៅចំណុចខាងលើ ។

ជនសង្ស័យឃាត់ខ្លួនចំនួន០៦នាក់រួមមាន៖
១-ឈ្មោះ ព្រីង វិចិត្រ (គ) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅការដ្ឋានព្រែកហូរ ខេត្តកណ្ដាល។
២-ឈ្មោះ អូន ជីវ័ន្ត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ការដ្ឋានព្រែកហូរ ខេត្តកណ្ដាល ។
៣-ឈ្មោះ ចិន សុពីសី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ការដ្ឋានព្រែកហូរ ខេត្តកណ្ដាល។
៤-ឈ្មោះ ខែត ខាវ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ការដ្ឋានព្រែកហូរ ខេត្តកណ្ដាល។
៥- ឈ្មោះ ងីម ដារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ការដ្នានព្រែកហូរ ខេត្តកណ្ដាល។
៦- ឈ្មោះ ម៉ៅ ចិន ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ ស្នាក់នៅការដ្ឋានព្រែកហូរ ខេត្តកណ្ដាល ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងការិយាល័យកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

04/09/2026

សំទ្បេងហ៊ោកញ្រ្ជៀវពេញក្នុងចំការស្វាយចន្នី ខំដើរទៅមើលតាមពិតគេល្បែងស៊ីសងជល់មាន់និងអាប៉ោងខុសច្បាប់ក្នុងភូមិស្ទឹងកាញ់ ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលម្ចាស់ទីតាំងឈ្មោះណាន និងលោកណាក់។

03/09/2026

ព័ត៌មានបឋម ខណៈនេះមានករណីឆេះផ្ទះ ស្ទឹងមានជ័យ ចាស់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោង ១៤:០៥ នាទីរសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។

ទីបំផុត​ ឯកឧត្តម​អភិសន្តិ​បណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួង​មហាផ្ទៃ​ នៅថ្ងៃទី​ ២៨​ ខែ​ សីហា​ ឆ្នាំ...
03/09/2026

ទីបំផុត​ ឯកឧត្តម​អភិសន្តិ​បណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួង​មហាផ្ទៃ​ នៅថ្ងៃទី​ ២៨​ ខែ​ សីហា​ ឆ្នាំ​ ២០២៦​ បានសម្រេច​ផ្អាកការងារបណ្តោះអាសន្នចំពោះមន្ត្រីនគរបាលចំនួន ២រូប នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ មូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា ដូចមានឈ្មោះខាងក្រោម៖

១- លោកវរសេនីយ៍ទោ ឈុន ឆាង អត្តលេខ ៦៩៩៨៨ នាយការិយាល័យនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច

២- លោកវរសេនីយ៍ត្រី យ៉ន បូណាវី អត្តលេខ ៦០១១៩ នាយរងការិយាល័យនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច។

សាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវទៅបង្ហាញមុខរៀងរាល់ម៉ោងធ្វើការនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង រហូតមានការសម្រេចជាថ្មី។

ការ​ផ្អាក​ការងារ​ទៅលេី​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ស្វាយរៀង​ ចំនួន​ ២នាក់​ ខាងលេី​បានកេីតមានឡេីង​បន្ទាប់​ពី​អាជីវកររកស៉ីក្រណាត់​បានប្ដឹងលោក​ ឈុន​ ឆាង​ ប្រធាន​ការិយាល័យ​ប្រឆាំងបទល្មេីស​សេដ្ឋកិច្ចខេត្តស្វាយរៀង​ ទៅ​ អគ្គស្នងការ​នគរបាលជាតិ​ និង​ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ពាក់ព័ន្ធ​ ចាប់ឡានដឹកក្រណាតចំនួន​ ២គ្រឿង​ជំរឹតយកលុយ​ ៩០០០​ ដុល្លារ​ ។

លោកវរសេនីយ៍ត្រី ស៊ិន រ៉ាយូ ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ និងដកហូតឋានន្តរស័ក្តិមន្រ្តីនគរបាលម្នាក់ ក្រោយបើកបរក្នុងស្ថានភាព...
03/09/2026

លោកវរសេនីយ៍ត្រី ស៊ិន រ៉ាយូ ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ និងដកហូតឋានន្តរស័ក្តិមន្រ្តីនគរបាលម្នាក់ ក្រោយបើកបរក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍

រាជធានីភ្នំពេញ៖ លោកវរសេនីយ៍ត្រី ស៊ិន រ៉ាយូ ដែលជាបម្រើការងារជានាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិន ត្រូវបានក្រសួងមហាផ្ទៃសម្រេចដាក់វិន័យយ៉ាងតឹងរ៉ឹង ដោយដកហូតមុខតំណែង ដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិជាផ្លូវការ។

ការសម្រេចដាក់វិន័យថ្នាក់ខ្ពស់នេះ ធ្វើឡើងតាមសេចក្តីសម្រេចរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីមន្រ្តីរូបនេះបានប្រព្រឹត្តកំហុសវិន័យយ៉ាងធ្ងន់ធ្ងរ ដោយសារការផឹកគ្រឿងស្រវឹងខុសវិន័យ ហើយបើកបររថយន្តបណ្តាលឱ្យបង្កជាគ្រោះថ្នាក់ចរាចរណ៍។

គួរបញ្ជាក់ផងដែរថា លោកវរសេនីយ៍ត្រី ស៊ិន រ៉ាយូ គឺជានាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិន ដែលស្ថិតនៅតាមព្រំដែនក្នុងខេត្តតាកែវ និងជាបុគ្គលិកក្រោមឱវាទរបស់នាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ការសម្រេចចិត្តដកហូតក្របខ័ណ្ឌនេះ គឺជាវិធានការហ្មត់ចត់របស់ក្រសួងមហាផ្ទៃក្នុងការពង្រឹងវិន័យ និងសីលធម៌កងកម្លាំងនគរបាលជាតិ ដោយមិនអត់ឱនចំពោះបុគ្គលណាដែលបង្កផលប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈនោះឡើយ។

Address

ភូមិទួលត្នោត ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្ដាល ប្រទេសកម្ពុជា
Kandal
081005

Alerts

Be the first to know and let us send you an email when MEAS SORA News មាស សុរ៉ាញូស៍ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MEAS SORA News មាស សុរ៉ាញូស៍:

Shortcuts

Share