គេហទំព័រ ភីអិនអិនដេលី PNN DAILY

  • Home
  • Cambodia
  • Kandal
  • គេហទំព័រ ភីអិនអិនដេលី PNN DAILY

គេហទំព័រ ភីអិនអិនដេលី  PNN DAILY ទំព័រហ្វេសប៊ុកផ្លូវការរបស់ គេហទំព័រ ភីអិនអិនដេលី
012400462/010400462/068400462

18/10/2025

8625 likes, 276 comments. Check out sokha.yann07’s video.

ដីសហគមន៍ជនជាតិដើមភាគតិច ទំពួន ចំនួន​០៥ក្បាលដីបន្ថែមក្នុងខេត្តរតនគិរីត្រូវបានចុះបញ្ជី———————១.ក្បាលដីលេខ ០៣៦ មានទំហំ ០.៧១...
18/10/2025

ដីសហគមន៍ជនជាតិដើមភាគតិច ទំពួន ចំនួន​០៥ក្បាលដីបន្ថែមក្នុងខេត្តរតនគិរីត្រូវបានចុះបញ្ជី
———————
១.ក្បាលដីលេខ ០៣៦ មានទំហំ ០.៧១៦៩ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។
២. ក្បាលដីលេខ ០៣៧ មានទំហំ ០.៥៥៧៤ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។
៣. ក្បាលដីលេខ ០៣៨ មានទំហំ ៥.៣៤១១ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។
៤. ក្បាលដីលេខ ០២១ មានទំហំ ១៣.០៤១៣ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។
៥. ក្បាលដីលេខ ០១១ មានទំហំ ៨.៧២៥៦ ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។
គួរបញ្ជាក់ផងដែរថា ដីសហគមន៍ជនជាតិដើមភាគតិចទំពួន ត្រូវបានចុះបញ្ជីជាកម្មសិទ្ធិសមូហភាពតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយប្រធានសហគមន៍ជនជាតិដើមភាគតិចទំពួន ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ ឃុំលុងឃុង ស្រុកបរកែវ។ #ចុះបញ្ជីដីបង្ហើយ #កអក

ទិដ្ឋភាពក្នុងព្រឹត្តិការណ៍ពិធីបើកពានរង្វាន់បាល់ទាត់ «ប៉ូការី​ ស្វេតជើងឯកវិទ្យាល័យ» ឆ្នាំ២០២៥ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ⚽...
17/10/2025

ទិដ្ឋភាពក្នុងព្រឹត្តិការណ៍ពិធីបើកពានរង្វាន់បាល់ទាត់ «ប៉ូការី​ ស្វេតជើងឯកវិទ្យាល័យ» ឆ្នាំ២០២៥ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ⚽️
——————————
សម្រាប់ការប្រកួតរដូវកាលថ្មីនេះ កាន់តែពិសេសជាងរដូវកាលមុនៗ ដោយក្រុមចូលរួមបានកើនពី១២ក្រុមទៅ១៦ក្រុម និងបែងចែកជាពីរពូល។
វគ្គវិលជុំសន្សំពិន្ទុក្នុងពូលនឹងចាប់ផ្ដើមពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ តទៅ…
វិទ្យាល័យព្រះស៊ីសុវត្ថិ, ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥
#កអក​ #សសយករាជធានីភ្នំពេញ​ #សសយក

17/10/2025

មាសសុទ្ធមិនខ្លាចភ្លើង! ឧកញ៉ា ស្រី ចន្ធូ ស្នើសុំអោយក្រុមហ៊ុន7NG បញ្ជក់ភស្តុតាង និងឯកសារឲ្យបានច្បាស់លាស់ ចំពោះការចោទប្រកាន់ថាបានកិបកេងប្រាក់ក្រុមហ៊ុន អំឡុងពេលឆ្នាំ២០០៦~២០១១ ឱ្យបានមុនថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ជាកំហិត

ដកស្រង់អត្ថបទនិងរូបភាពពីផេក៖ ស្រី ចន្ធូ - Srey Chanthou
ទំនាក់ទំនងផ្សព្វផ្សាយព័ត៌មាន៖ 0762223227

លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល  អញ្ជើញចាងហ្វាង២អង្គភាព ចូលរួមកិច្ចប្រជុំស្តីពី ការបំភ្លឺព័ត៌មាន លើករណី ការ...
17/10/2025

លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល អញ្ជើញចាងហ្វាង២អង្គភាព ចូលរួមកិច្ចប្រជុំស្តីពី ការបំភ្លឺព័ត៌មាន លើករណី ការចុះផ្សាយព័ត៌មានទាក់ទងទៅនឹងរណ្តៅជីកកអាចម៍ដីមួយកន្លែងស្ថិតនៅភូមិអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
====================

យោងតាមការបង្ហោះតាមរយៈបណ្តាញសង្គម Facebook របស់លោក ពឿន ប៊ុនធឿន (Poeun Bunthoeun) ចាងហ្វាង ឥន្ទ្រីផ្លើសញូស៍ និងលោក ឆាយ យ៉ានាថ (Chhaya Neat) ចាងហ្វាង កម្ពុជាឈ្នះ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ត្រូវបានលោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល អញ្ជើញចូលរួមកិច្ចប្រជុំស្តីពី ការបំភ្លឺព័ត៌មាន លើករណី ការចុះផ្សាយព័ត៌មានទាក់ទងទៅនឹងរណ្តៅជីកយកអាចម៍ដីមួយកន្លែង ស្ថិតនៅភូមិអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល វេលាម៉ោង២:៣០នាទីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ

នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះផងដែរ មន្ទីររ៉ែនិងថាមពលខេត្តកណ្ដាល ក៏បានចេញសេចក្តីបំភ្លឺព័ត៌មាន ទាក់ទិននឹងករណីរណ្តៅដីចំនួន២កន្លែងនេះផងដែរ។

លោក ពឿន ប៊ុនធឿន ចាងហ្វាង ឥន្ទ្រីផ្លើសញូស៍ និងលោក ឆាយ យ៉ានាថ ចាងហ្វាង កម្ពុជាឈ្នះ ក៏បានសរសេរមានខ្លឺមសារទាំងស្រុងថា៖

( លោកខ្ញុំសូមឆ្លើយតបចំពោះលិខិតអញ្ជើញរបស់លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល បន្ទាប់ពីខ្ញុំទើបបានទទួលលិខិតអញ្ជើញដ៏តក់ក្រហល់នេះ នៅវេលាម៉ោង១៤និង៤៩នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ តាមបណ្តាញសង្គម Telegram ពីមន្ត្រីនៃ មន្ទីរព័ត៌មានខេត្តកណ្ដាល និង តម្រូវឱ្យអ្នកសារព័ត៌មានចូលបំភ្លឺនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ពោលគឺតែមួយថ្ងៃប៉ុណ្ណោះ
ជាការយល់ឃើញរបស់ខ្ញុំ ដូចខាងក្រោម ÷
១-តើប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល មានសមត្ថកិច្ចចេញលិខិតអញ្ជើញអ្នកសារព័ត៌មាន ដែរឬទេ ? ខណៈ ការផ្សព្វផ្សាយព័ត៌មាននេះ មិនពាក់ព័ន្ធនឹងអង្គភាពឬមន្ត្រីរាជការក្នុងខេត្តកណ្ដាល ឡើយ ? ។
២-ការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធរណ្តៅដីដ៏ធំសង្ស័យធ្វើអាជីវកម្មខុសលក្ខណៈបច្ចេកទេស នៅភូមិអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល គោរពតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ពោលគឺក្រុមអ្នកសារព័ត៌មាន បានទៅដល់ទីតាំងផ្ទាល់ដើម្បីប្រមូលព័ត៌មាន និងបានសម្ភាសន៍ម្ចាស់រណ្តៅដី ផងដែរ ហើយការផ្សព្វផ្សាយ គឺ មានបិទភ្នែកថែមទៀតផង ។
៣-ទោះបីជាអ្នកសារព័ត៌មានផ្សព្វផ្សាយព័ត៌មានបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងណាក៏ដោយ តែ បើសិនជា ម្ចាស់រណ្តៅដី ឬ អ្នកពាក់ព័ន្ធ ចង់បំភ្លឺបន្ថែមជាលាយលក្ខណ៍អក្សរ នោះ អ្នកសារព័ត៌មាន នឹងបំភ្លឺជូនបន្ថែមទៀត ។
៤-តើប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល ចេញលិខិតអញ្ជើញអ្នកសារព័ត៌មាន យោងទៅលើអ្វីដែរ ឬ យោងតាមពាក្យបណ្ដឹងរបស់ម្ចាស់រណ្តៅដី ? ប៉ុន្តែ បើយោងតាមពាក្យបណ្ដឹង ក៏មិនត្រឹមត្រូវដែរ ព្រោះក្នុងលិខិតអញ្ជើញគ្មានយោងលើអ្វីទាំងអស់ ។
៥-មួយវិញទៀត អង្គភាពសារព័ត៌មានរបស់ខ្ញុំ មិនស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរព័ត៌មានខេត្តកណ្តាល នោះទេ ពោលគឺ ស្ថិតក្រោម ក្រសួងព័ត៌មាន ទោះបីការផ្សព្វផ្សាយក្នុងទឹកដីខេត្តកណ្ដាល ក៏ដោយ ។
ចុងក្រោយ ខ្ញុំសូមឱ្យលោកប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ និង រក្សាឱ្យបានតម្លៃសារព័ត៌មានទាំងអស់គ្នា ដែលជាអំណាចទី៤ បើទោះបីជាមិនមានចែងក្នុងរដ្ឋធម្មនុញ្ញ ក៏ដោយ ពោលគឺ រដ្ឋធម្មនុញ្ញ ចែងអំណាច៣ ប៉ុណ្ណោះ អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និង អំណាចយុត្តាធិការ ។
សូមគោរព លោកប្រធានមន្ទីរព័ត៌មានខេត្តកណ្ដាល ពីចម្ងាយ )

17/10/2025

សម្តេចធិបតី ហ៊ុន ម៉ាណែត÷ អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែររួមគ្នាជាធ្លុងមួយក្នុងស្មារតីការពារឧត្តមប្រយោជន៍ជាតិ។

មាសសុទ្ធមិនខ្លាចភ្លើង! ឧកញ៉ា ស្រី ចន្ធូ  បានសរសេររៀបរាប់តាមបណ្តាញសង្គមហ្វេកប៊ុកឈ្មោះ "ស្រី ចន្ធូ - Srey Chanthou"  ព្រមទ...
17/10/2025

មាសសុទ្ធមិនខ្លាចភ្លើង! ឧកញ៉ា ស្រី ចន្ធូ បានសរសេររៀបរាប់តាមបណ្តាញសង្គមហ្វេកប៊ុកឈ្មោះ "ស្រី ចន្ធូ - Srey Chanthou" ព្រមទាំងបង្ហាញឯកសារមួយចំនួន ពាក់ព័ន្ធនឹងក្រុមហ៊ុន7NG នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ដូចខាងក្រោមនេះ៖

"🙏❤️មាសសុទ្ធមិនខ្លាចភ្លើង❤️🙏 យើងខ្ញុំស្នើសុំអោយក្រុមហ៊ុន7NGបញ្ជក់ភស្តុតាង និងឯកសារឲ្យបានច្បាស់លាស់ថា តើយើងខ្ញុំបានកិបកេងប្រាក់ចំនួនប៉ុន្មាន អំឡុងឆ្នាំ 2006-2011? ឲ្យបានមុនថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ជាកំហិត
ការចោទប្រកាន់នេះគឺគ្រាន់តែជាលេសរបស់ក្រុមហ៊ុន7NG ដើម្បីធ្វើស៊ីដីចំនួនៈ 69ក្បាលដី ដែលជាដីកម្មសិទ្ធិឯកជនស្របច្បាប់ (មានប្លង់រឹងទាំងអស់) របស់យើងខ្ញុំ ដែលមានទីតាំងនៅអរិយក្សត្រតែប៉ុណ្ណោះ (បញ្ជាក់ៈ ដីទាំង៦៩ក្បាលដីនេះមិនមែនជាទ្រព្យរបស់ក្រុមហ៊ុន7NGឡើយ)។ យើងខ្ញុំពុំមានការពាក់ព័ន្ធនឹងក្រុមហ៊ុន7NG ចាប់ពីឆ្នាំ២០១១ ដែលខ្ញំបាទបានចាកចេញពីក្រុមហ៊ុន 7NG មានរយ:ពេល១៤ឆ្នាំកន្លងមកហើយ សួរថា:
1- ក្រុមហ៊ុន ៧ អិនជី គ្រុប ថ្មី បានចោទយើងខ្ញុំកិបកេងប្រាក់ ចុះហេតុអ្វីបានជាមិនប្ដឹងទាមទារប្រាក់? តែបែរជាប្តឹងរឹបអូសទ្រព្យសម្បត្តិ ដីធ្លី ផ្ទះផ្ទាល់ខ្លួនដែលជាកម្មសិទ្ធិឯកជនស្របច្បាប់ (ប្លង់រឹង) របស់យើងខ្ញុំទៅវិញ?
2- ចុះដីរបស់ក្រុមហ៊ុន7NG នៅសល់រាប់ពាន់ហិកតា ម្តេចបានជាមិនលក់យកប្រាក់ធ្វើហេដ្ឋារចនាសម្ព័ន្ធជូនអតិថិជនរបស់ខ្លួន?
3- ទឹកប្រាក់ដែលអតិថិជនបានបង់ឲ្យក្រុមហ៊ុន7NG តើក្រុមហ៊ុនយកប្រាក់ទៅណា? ម្តេចមិនព្រមយកប្រាក់ទាំងអស់នោះអភិវឧ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជូនអតិថិជនរបស់ខ្លួនទៅវិញ?
4- នរណាជាអ្នកកិបកេងឲ្យពិតប្រាកដ ចំពោះភាគហ៊ុន ៥៥% របស់ខ្ញុំបាទ ស្រី ចន្ធូ សរុប 7714ហិចតា អំឡុង
ឆ្នាំ២០០៦-២០១១ និងប្រាក់ដែលបានលក់ដីការិយាល័យ ក្រុមហ៊ុន7NGក្រុងភ្នំពេញ សរុបចំនួន USD១២០,០០០,០០០ លាន តើក្រុមហ៊ុន7NGយកប្រាក់ទៅណា?
យើងខ្ញុំសូមបញ្ជាក់ថា ដីចំនួន: 69ក្បាលដី ដែលជាដីកម្មសិទ្ធិឯកជនស្របច្បាប់ (មានប្លង់រឹងទាំងអស់) របស់យើងខ្ញុំដែលមានទីតាំងភូមិសាស្ត្រឃុំអរិយក្សត្រ ស្រុកល្វាឯម និងនៅកន្លែងផ្សេងទៀត គឺមិនមែនជាដីរបស់ក្រុមហ៊ុន7NGគ្រុបឡើយ។ ប៉ុន្តែបែរជា ក្រុមហ៊ុន7NG ឧកញ៉ា ស្រី ចាន់ថន, ឧកញ៉ា ស្រី សុធា , លោក ស្រី ចន្ថា និងលោកស្រី ស្រី សុធាឬទ្ធិ ប្តឹងទាមទារដីចំនួន 69ក្បាលដី ពីយើងខ្ញុំ តាមផ្លូវតុលាការ ទាំងដែលពុំមានភស្តុតាងជាក់លាក់ជាឯកសារពាក់ព័ន្ធនឹងយើងខ្ញុំកិបកេងទ្រព្យសម្បត្តិក្រុមហ៊ុនទាល់តែសោះ។ ប្រសិនបើរកឃើញថាមានភស្តុតាងបញ្ជាក់ច្បាស់លាស់ថា ខ្ញុំបាទបានកិបកេងប្រាក់ក្រុមហ៊ុន 7NG ពិតប្រាកដមែននោះ ខ្ញុំបាទនឹងសងជាប្រាក់វិញ និងហ៊ានទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមានដោយគ្មានការគេចវេះឡើយ។ រឿងកិបកេងប្រាក់ត្រូវសងវិញដោយប្រាក់ទៅក្រុមហ៊ុន 7NG វិញ មិនមែននាំគ្នាធ្វើផែនការស៊ីដាច់ដីទាំង៦៩ក្បាលដីស្របច្បាប់របស់ខ្ញុំដូច្នោះឡើយ។
សូមលោកអគ្គនាយកក្រុមហ៊ុន 7NG មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទពីចំងាយ។ សូមគោរពអរគុណ 🙏🙏🙏"

16/10/2025

ជម្លោះរ៉ាំរ៉ៃរវាងលោកឪពុកស្រី សុធា និងលោកស្រី ចន្ធូ ត្រូវបានបើកវាំងននខ្មៅហើយ ក្រោយពីបែកសារសំឡេងសន្ទនាគ្នាតាមបណ្ដាញប្រព័ន្ធតេឡេក្រាម

នៅព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក សុិន សូផាន្នី មេបញ្ជាការរ...
15/10/2025

នៅព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក សុិន សូផាន្នី មេបញ្ជាការរង ទទួលផែនកសាងកម្លាំង និងទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានក្រុមការងារទី១ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ និងត្រួតពិនិត្យវាយតម្លៃដោយផ្ទាល់ ចំពោះយោធិនដល់អាយុចូលសោធននិវត្តន៍ ឆ្នាំ២០២៦ និងឆ្នាំ២០២៥ ចុះ។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីចូលរួមពី លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយ-នាយរងការិយាល័យជំនាញ មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ លោកមេបញ្ជាការ វរសេនាតូច កងរាជអាវុធហត្ថចល័ត និងយោធិន នៃកងរាជអាវុធហត្ថដល់អាយុចូលសោធននិវត្តន៍ផងដែរ។

https://www.knk-ponleunirorthei.com.kh/?p=3103
15/10/2025

https://www.knk-ponleunirorthei.com.kh/?p=3103

នាព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាង ឯកឧត្តម .....

លោក ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួសុខទុក្ខដោយផ្ទាល់ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែងរបស់ កុមារី រឹម ស្រីនា...
15/10/2025

លោក ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួសុខទុក្ខដោយផ្ទាល់ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែងរបស់ កុមារី រឹម ស្រីនាត ជីវភាពខ្វះខាត ពិការជើងហើយ កំពុងមានជំងឺគ្រុនឈាម ហើយកំពុងសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់(ICU) នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ
===================

ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួសុខទុក្ខដោយផ្ទាល់ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែងរបស់ កុមារី រឹម ស្រីនាត អាយុ ១២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំង់ស្ពឺ ដែលគ្រួសាររបស់កុមារី មានជីវភាពខ្វះខាត និងកំពុងជួបការលំបាក ដោយគ្មួយស្រីពិការជើងខាងស្តាំង និងបច្ចុប្បន្នក៏មានជំងឺគ្រុនឈាម ហើយកំពុងសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់(ICU) នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។

នាពេលនោះដែរ ដោយមើលឃើញជាក់ស្តែងអំពីស្ថានភាពក្មួយស្រី ដែលកំពុងជួបការលំបាក និងមានជីវភាពភាពខ្វះខាតជាខ្លាំងផងនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានឧបត្ថម្ភជាថវិការចំនួន១,០០០,០០០រៀល(មួយលានរៀល) ព្រមទាំងសម្ភារៈគ្រឿងឧបភោគបរិភោគរួមមាន៖
អង្ករ ១ប៉ាវ,ទឹកក្រូច ១កេស,មី ១កេស និងទឹកបរិសុទ្ធ ១កេសថែមទៀតផងដែរ។ ជាការយកចិត្តទុកដាក់និងព្រួយបារម្មណ៏ចំពោះក្នួយស្រី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានផ្តាំផ្ញើបន្ថែមដល់លោកគ្រូ-អ្នកគ្រូពេទ្យ សូមឲ្យជួយយកចិត្តទុកដាក់ដល់ក្មួយស្រីដែលកំពុងសម្រាក់ព្យាបាលនៅទីនេះបន្ថែមទៀត និងបានបញ្ជាក់ថាប្រសិនបើមានការងារសំខាន់និងចាំបាច់បន្ទាន់សូមរាយការណ៍ដល់ក្រុមការងារ ដើម្បីឲ្យក្រុមការងារជួយសម្របស្រួលផងដែរ។

សូមបញ្ចាក់ផងដែរថា តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន លោកស្រី សុទ្ធ ទីន អាយុ៤៥ឆ្នាំ ដែលមានជីវភាពខ្វះខាត ទីទល់ក្រ ជួបការលំបាក បច្ចុប្បន្នរស់នៅភូមិអូរអង្គំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាស្រ្តីមេម៉ាយ ហើយទទួលបន្ទុកចិញ្ចឹមកូន ៣នាក់ និងក្មួយ ១នាក់៖មានឈ្មោះ រីម សៅលីម ភេទប្រុស អាយុ ២០ឆ្នាំ ត្រូវជាកូន ពិកាជើងម្ខាង,ឈ្មោះ រីម ស្រីល័ក្ខ ភេទស្រី អាយុ ១៨ឆ្នាំ ត្រូវជាកូន កំពុងបន្តការសិក្សានៅវិទ្យាស្ថានកំពង់ស្ពឺ,ឈ្មោះ រីម ស្រីនាត ភេទស្រី អាយុ ១២ឆ្នាំ ត្រូវជាកូន ពិកាជើងម្ខាងនិងកំពុងមានជំងឺគ្រុនឈាមសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងក្នួយស្រីម្នាក់ទៀតមានឈ្មោះ នី នីត ភេទប្រុស អាយុ ២៥ឆ្នាំ (ជាកូនកំព្រា ម្ដាយ និងឪពុក) ពិតជាគួរអោយអាណិតអាសូរណាស់៕

ជាការពិតណាស់ អំពើសប្បុរសធម៌បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាព ក្រីក្ររបស់ទុរគតជននៅក្នុងសង្គម ដោយសារតែនៅក្នុងសង្គមនីមួយៗ តែងតែមានមនុស្សជួបការលំបាក កម្សត់កម្រនៅក្នុងជីវិត ហើយការរស់នៅប្រចាំថ្ងៃមនុស្សយើងម្នាក់ៗតែងមានស្ថានភាពឬកម្រិតជីវភាពរស់នៅខុសៗគ្នាផងដែរ។

នាព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាង ឯកឧត្តមហ៊ុន ម៉ានី ប្រធ...
15/10/2025

នាព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាង ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញទៅគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយ កម្រងផ្កានៅស្ថូបព្រះបរមរូប នាឱកាស ខួបលើកទី១៣ នៃព្រះរាជ ពិធីគោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។
ទូលបង្គំយើងខ្ញុំជាកូនចៅ ចៅទួត ចៅលួត នៅតែចងចាំជានិច្ចរាល់ ស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច និងគុណូបក្ការៈដ៏ធំធេង ខ្ពង់ខ្ពស់បំផុត នៃអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ដែល ទ្រង់បានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពដែនដី។
#កអក​ #សសយករាជធានីភ្នំពេញ #សសយក

Address

Kandal
82825

Telephone

+85512400462

Website

https://t.me/pnndailynews

Alerts

Be the first to know and let us send you an email when គេហទំព័រ ភីអិនអិនដេលី PNN DAILY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to គេហទំព័រ ភីអិនអិនដេលី PNN DAILY:

Share