
13/06/2025
ពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ប្លង់សុរិយោដី ក្នុងឃុំចំនួន៥ ស្មើនឹង១៨ភូមិក្នុងស្រុកពញាឮ
ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ដែលរៀបចំដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល ដែលមានចំនួន ១៨ភូមិ រួមមាន៖ភូមិស្វាយ ឃុំឈ្វាំង ភូមិថ្មី ភូមិព្រៃសុពណ៌ ភូមិត្រពាំងសង្កែ ឃុំជ្រៃលាស់ ភូមិទួលងោក ភូមិពោធិ៍តូច ភូមិជ្រោយឫស្សី ឃុំកំពង់លួង ភូមិពោធិ៍រាំល ភូមិដើមពោធិ៍ ភូមិអូរស្អាត ភូមិកំពង់ក្រសាំង ភូមិអង្គសេរី ភូមិថ្លុកអង្រែង ឃុំភ្នំបាត ភូមិធម្មត្រ័យ ភូមិបដិមាករ ភូមិទួលអង្គុញ ឃុំផ្សារដែក ភូមិត្រពាំងឫស្សី ឃុំទំនប់ធំ និងភូមិកំពង់ចុះវារ ឃុំវិហារលួង ស្រុកពញាឮ ដែលមានក្បាលដីចំនួន ១០ ០៧៦ក្បាលដី។