Doly News

Doly News ផ្តល់ជូនព័ត៌មានទូទៅទាំងក្នុងនិងក្រៅប្រទេស Telegram085611688 ផ្តល់ជូនព័ត៌មានទូទៅ ទាំងក្នុងប្រទេស និងក្រៅប្រទេស Doly News brings reliable !

នារសៀលថ្ងៃសុក្រ ទី21 ខែសីហា ឆ្នាំ2026នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញ...
21/08/2026

នារសៀលថ្ងៃសុក្រ ទី21 ខែសីហា ឆ្នាំ2026នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ ពិនិត្យពិភាក្សាលើបញ្ហាប្រឈម និងទិសដៅការងារបន្តរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។

21/08/2026

លោក ពុយ គា អនាគតប្អូនៗ គួរជ្រេីសសកលវិទ្យាល័យមួយណា?

dolynews

20/08/2026

បែកធ្លាយរឿងហួសចិត្ត អ្នកបើករថយន្ត និងមន្រ្តីនគរបាលមួយរូប ចេញពីហូបការបើករថយន្ត បុករថយន្តគេ ហើយក្រឡាប់ផ្ងាជើង ប្តឹងទារសំណងថែមទៀត ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ។

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី20 ខែសីហា ឆ្នាំ2026នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជ...
20/08/2026

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី20 ខែសីហា ឆ្នាំ2026នេះ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Gao Fei ប្រធានសាកលវិទ្យាល័យកិច្ចការបរទេសចិន (CFAU) ចូលជួបសំដែងការគួរសម នៅវិមានសាមគ្គីភាព(ព្រឹទ្ធសភា) ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមការងារហិរ...
20/08/2026

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមការងារហិរញ្ញវត្ថុបៃតង ។

កម្ពុជាត្រូវបានជ្រើសរើសជា « ប្រទេសកិត្តិយស » ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងអង់ហ្គូលែម ឆ្នាំ2026 ។Le Cambodge sera "l...
20/08/2026

កម្ពុជាត្រូវបានជ្រើសរើសជា « ប្រទេសកិត្តិយស » ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងអង់ហ្គូលែម ឆ្នាំ2026 ។
Le Cambodge sera "le pays à l’honneur" du Festival du Film Francophone d’Angoulême 2026.។

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ៣ខែនៃយុទ្ធនាការជំហានទី២ ក្រសួងព័ត៌មានបញ្រ្ជាបអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដល់សិស្សនៅ...
19/08/2026

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ៣ខែនៃយុទ្ធនាការជំហានទី២ ក្រសួងព័ត៌មានបញ្រ្ជាបអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដល់សិស្សនៅជាង៤០សាលា ក្នុង១៤រាជធានី-ខេត្ត

ភ្នំពេញ៖ បន្ទាប់ពីត្រូវបានបើកឱ្យដំណើរការជាផ្លូវការ ពោលគឺរយៈពេលប្រមាណ៣ខែ យុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ បានធ្វើដំណើរទៅកាន់វិទ្យាល័យ និងអនុវិទ្យាល័យ ក្នុងរាជធានី-ខេត្តសរុបចំនួន ១៤ ហើយ គិតចាប់តាំងពីថ្ងៃទី១៨ ខែឧសភា រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ។

ក្នុងសកម្មភាពយុទ្ធនាការ ក្រុមការងាររបស់ក្រសួងនិងមន្ទីរព័ត៌មាន ដោយសហការជាមួយក្រសួងនិងមន្ទីរអបរំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរក្នុងរាជធានីខេត្ត បានចុះអប់រំ និងផ្សព្វផ្សាយដោយផ្ទាល់ដល់សិស្សានុសិស្សជាង ៥ម៉ឺន៦ពាន់នាក់ ដែលរៀននៅវិទ្យាល័យ និងអនុវិទ្យាល័យចំនួន៤១ ក្នុងរាជធានីភ្នំពេញ ខេត្តព្រះវិហារ, តាកែវ, កំពង់ស្ពឺ, កំពត, កែប, កោះកុង, ពោធិ៍សាត់, កំពង់ធំ, កំពង់ចាម, សៀមរាប, បាត់ដំបង, ខេត្តកំពង់ឆ្នាំង និងខេត្តឧត្តរមានជ័យ។
នេះជាការលើកឡើងរបស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងឱកាស ឯកឧត្តមបានធ្វើបទបង្ហាញស្តីពី «ការគ្រប់គ្រងព័ត៌មាននិងសាធារណមតិ និងការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ក្នុងកិច្ចប្រជុំវាយតម្លៃលទ្ធផល និងសមិទ្ធផលពាក់កណ្តាលអាណត្តិ ខែសីហា ឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ នៅទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នេះ។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍គូសបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នឹងបន្តពង្រីកសកម្មភាពផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយតាមបណ្តាខេត្តទូទាំងប្រទេសក្នុងឆ្នាំ២០២៦នេះ ក្នុងគោលបំណងលើកកម្ពស់អក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយក្នុងចំណោមយុវវ័យ បង្កើនការយល់ដឹងជាសាធារណៈអំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងជំរុញឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរទម្លាប់មកផ្ទៀងផ្ទាត់ព័ត៌មានមុនជឿ ឬចែករំលែកព័ត៌មានណាមួយលើបណ្តាញសង្គម។

ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា តាមរយៈកិច្ចខិតខំទាំងនេះ ក្រសួងព័ត៌មាន និងតួអង្គក្នុងការអនុវត្តយុទ្ធនាការ នឹងរួមគ្នាយ៉ាងសកម្ម សំដៅធានាសន្តិសុខព័ត៌មាន និងទប់ស្កាត់ការរាលដាលនៃព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាព ព្រមទាំងលើកកម្ពស់ទំនុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។

ក្នុងន័យនេះ ឯកឧត្តមអ្នកនាំពាក្យបានបន្តទៀតថា ក្នុងយុទ្ធនាការនេះ ក្រុមការងារព័ត៌មាននៃវិទ្យុជាតិកម្ពុជា, ទូរទស្សន៍ជាតិកម្ពុជា, AKP, ក្រុមការងារ App ក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ បានផលិតព័ត៌មានចំនួន ជាង ១ពាន់អត្ថបទ និងមាតិកាបែបអប់រំផ្សេងៗទៀត ដើម្បី បញ្ជ្រាបការយល់ដឹង និងផ្សព្វផ្សាយអំពីសារៈសំខាន់នៃការចូលរួមរបស់សាធារណជនក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយកុំឱ្យរីកសាយក្នុងសង្គមរស់នៅ។ ដែលមានបើតាមប្រសាសន៍របស់ឯកឧត្តម ទេព អស្នារិទ្ធ អង្គភាពសារព័ត៌មានឯកជនក៏បានចូលរួមយ៉ាងសកម្មផងដែរក្នុងសកម្មភាពផលិត និងផ្សាយអំពីយុទ្ធនាការនេះ ដោយក្នុងអំឡុងពេលនៃយុទ្ធនាការ អង្គភាពសារព័ត៌មានធំៗ និងសារព័ត៌មានឌីជីថលបានផ្សាយមាតិកាព័ត៌មានរបស់ខ្លួន សរុបប្រមាណជិត៤ពាន់ អត្ថបទ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះស្មារតីសាធារណជនឱ្យប្រុងប្រយ័ត្ន និងជួយទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយក្នុងសង្គមដោយជោគជ័យ។

បន្ថែមលើនេះ យុទ្ធនាការលើបណ្តាញសង្គមរបស់ក្រសួង និងមន្ទីរព័ត៌មានបានពង្រាយមាតិកាបែបអប់រំ និងអំពីសកម្មភាពរស់រវើកនៃការអនុវត្តយុទ្ធនាការតាមមូលដ្ឋានរាជធានី-ខេត្ត ចំនួនជាង២ម៉ឺនមាតិកា ដែលមានអ្នកចូលទស្សនាជាង និងចែករំលែកចំនួនជាង១៣ លានដងលើបណ្តាញសង្គមផងដែរ។

ក្រសួងព័ត៌មាន បានបើកដំណើរការជាផ្លូវការនូវ «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ» ជំហានទី២ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងផ្នែកព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយក្នុងចំណោមយុវវ័យ ដើម្បីពង្រឹងភាពធន់ និងលើកទឹកចិត្តឱ្យពួកគេចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយឱ្យកាន់តែមានប្រសិទ្ធភាព៕

រយៈ២០ខែមកនេះការកសាងផ្លូវក្រវាត់ព្រំដែនរួចរាល់បានប្រវែងផ្លូវជាង ២៦៤ គីឡូម៉ែត្រ ស្នើនឹងប្រមាណ ៩៨,៨៧%រាជធានីភ្នំពេញ៖ កសាងហេ...
18/08/2026

រយៈ២០ខែមកនេះការកសាងផ្លូវក្រវាត់ព្រំដែនរួចរាល់បានប្រវែងផ្លូវជាង ២៦៤ គីឡូម៉ែត្រ ស្នើនឹងប្រមាណ ៩៨,៨៧%

រាជធានីភ្នំពេញ៖ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែនរយៈពេលប្រមាណ ២០ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ សម្រេចបានប្រមាណ ៩៨,៨៧% នៃផែនការរួម ដែលមានប្រវែងផ្លូវសរុប ២៦៤,៤០ គីឡូម៉ែត្រ។ នេះបើតាម សេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាព នៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហានេះ។

បើតាមសេចក្ដីប្រកាសព័ត៌មាន លទ្ធផលដែលសម្រេចបានក្នុងការកសាងផ្លូវក្រវាត់ព្រំដែនប្រវែងផ្លូវសរុប ២៦៤,៤០ គីឡូម៉ែត្រ។ ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបាន ១០០% និងខេត្តរតនគិរី សម្រេចបាន ៩៧,៦៣%។ ជាមួយគ្នានេះ, កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥, ក្រុមការងារចំពោះកិច្ច ក.គ.ម (កងឯកភាពលេខ៧១៥ នៃកងកម្លាំងវិស្វកម្ម) បានឈូសបើកផ្លូវក្នុងទឹកដីកម្ពុជាទៅដល់បង្គោលលេខ ០ (តំបន់កន្ទុយនាគ) ដែលជាចំណុចប្រសព្វគ្នានៃព្រំដែនប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម និងបាននិងកំពុងបន្តកសាង និងពង្រឹងផ្លូវនេះ ដើម្បីធានាភាពងាយស្រួលក្នុងការធ្វើដំណើរ។

ជាលទ្ធផលរយៈពេល ២០ខែមកនេះ ក្រុមការងារចំពោះកិច្ច ក.គ.ម បានចាត់បញ្ជូនកម្លាំងវិស្វកម្មកសាងផ្លូវ ចំនួន ៨ កងឯកភាព ដោយប្រើប្រាស់ រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២៨៦ គ្រឿង ក្នុងនោះនៅខេត្តមណ្ឌលគិរី មាន ៥ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២០០ គ្រឿង និងខេត្តរតនគិរី មាន ៣ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ៨៦ គ្រឿង។

ចំណែកការងាររាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមមុខសញ្ញានៃការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន ត្រូវបានសម្រេចជាស្ថាពរលើផ្ទៃដីសរុបទំហំ ៦.៦១០.០០០ ម៉ែត្រការ៉េ ដោយបានរកឃើញគ្រាប់គ្រប់ប្រភេទ ចំនួន ១០៦ គ្រាប់, លោហធាតុ ១.០០៦ គីឡូក្រាម ក្នុងនោះរួមមានគ្រាប់ប៊ុមប៊ី (គ្រាប់បែកចង្កោម) ចំនួន ៤៣ គ្រាប់។

ក្នុងដំណើរការកសាងផ្លូវព្រំដែននៅក្នុងរយៈពេលប្រមាណ២០ខែកន្លងមកនេះ ក្រុមការងារចំពោះកិច្ច ក.គ.ម បានឈូសព្រៃទទឹង ៥ ម៉ែត្រ លើដីជាក់ស្តែង បានប្រវែង ២៦៤,៤០ គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង, ឈូសផ្លូវទទឹង ២០ ម៉ែត្រ បានប្រវែង ២៦៤,៤០ គីឡូម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ, លុបជ្រលង បន្ទាបចំណោតភ្នំ ចិតជញ្ជាំងភ្នំ និងជីកប្រឡាយបង្ហូរទឹកភ្លៀង និងកសាងតួផ្លូវ សម្រេចបានប្រវែង ២៦១,៩០ គីឡូម៉ែត, និងចាក់ក្រាលល្បាយកម្ទេចថ្ម-កិនបង្ហាប់បានប្រវែង ២៥១,៩០ គីឡូម៉ែត្រ។ នេះបើតាមការបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាន។

លទ្ធផលរួមនៃដំណើរការកសាង ផ្លូវក្រវាត់ព្រំដែននេះ គឺសម្រេចបានប្រមាណ ៩៨,៨៧% នៃផែនការរួម ដែលមានប្រវែងផ្លូវសរុប ២៦៤,៤០ គីឡូម៉ែត្រ។ ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបាន ១០០% និងខេត្តរតនគិរី សម្រេចបាន ៩៧,៦៣%។ ជាមួយគ្នានេះ, កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥, ក្រុមការងារចំពោះកិច្ច ក.គ.ម (កងឯកភាពលេខ៧១៥ នៃកងកម្លាំងវិស្វកម្ម) បានឈូសបើកផ្លូវក្នុងទឹកដីកម្ពុជា ទៅដល់បង្គោលលេខ ០ (តំបន់កន្ទុយនាគ) ដែលជាចំណុចប្រសព្វគ្នានៃព្រំដែនប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម និងបាននិងកំពុងបន្តកសាង និងពង្រឹងផ្លូវនេះ ដើម្បីធានាភាពងាយស្រួលក្នុងការធ្វើដំណើរ។

៤. ក្រុមការងារចំពោះកិច្ច ក.គ.ម បានកសាងសម្រេចជាស្ថាពរសំណង់សិល្បការរ្យរួមមាន៖ លូប្រអប់ សរុប ចំនួន ៥៤ កន្លែង ស្មើនឹង ៤៦៤,៧០ ម៉ែត្រ, ដាក់លូមូលបេតុងគ្រប់ប្រភេទ សរុប ៤៨៤ កន្លែង, និងស្ថាប នាសម្រេចជាស្ថាពរនូវសំណង់បេតុងរក្សាទឹកទុកប្រើប្រាស់ សរុប ចំនួន ១៤ កន្លែង ស្មើនឹង ៣០៥,៤០ ម៉ែត្រ ក្នុងនោះ ថ្នល់បេតុងបង្កៀររក្សាទឹកទុកប្រើប្រាស់ សម្រេចស្ថាពរបានចំនួន ៧ កន្លែង ស្មើនឹង ២៤៥ ម៉ែត្រ និងទំនប់បេតុងបង្កៀររក្សាទឹកទុកប្រើប្រាស់ សម្រេចស្ថាពរបានចំនួន ៧ កន្លែង ស្មើនឹង ៦០,៤០ ម៉ែត្រ, និងស្ថាបនាស្ពានបេតុង សម្រេចបានចំនួន ២ កន្លែង ប្រវែង ៥៤ ម៉ែត្រ។

៥. ក្រុមការងារចំពោះកិច្ច ក.គ.ម បានកសាងបង្គោលស្លាកមូលនិធិបានចំនួន ៦ កន្លែង លើផែនការ ៨ កន្លែង និង បានដាំកូនត្នោត ដែលជាអត្តសញ្ញាណជាតិ សរុបចំនួន ៥.១៦៦ ដើម។

៦. ចំពោះមុខនេះ ក្រុមការងារចំពោះកិច្ច ក.គ.ម បាននិងកំពុងបន្តយកចិត្តទុកដាក់លើការងារថែទាំបច្ចេកទេស ខ្សែផ្លូវក្នុងទិសខេត្តមណ្ឌលគិរី ដែលបានស្ថាបនារួចរាល់ ដើម្បីធានាគុណភាពរឹងមាំ និងបង្កាការខូចខាត ជាយថាហេតុនៅក្នុងរដូវវស្សា, បន្តជំរុញល្បឿនការងារកសាងសំណង់ផ្លូវ និងការកសាងសំណង់សិល្បការ្យ គ្រប់ប្រភេទនៅទិសខេត្តរតនគិរី ឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន, និងចាត់តាំងដឹកជញ្ជូន ប្រេងឥន្ធនៈ សម្ភារៈ វត្ថុធាតុដើម ចូលទៅផ្គត់ផ្គង់ដល់ការដ្ឋានទិសខេត្តរតនគិរី ដើម្បីបញ្ចប់គម្រោងកសាង ផ្លូវក្រវាត់ព្រំដែននេះ តាមផែនការដែលបានគ្រោងទុក។

ក្រុមការងារចំពោះកិច្ច ក.គ.ម នឹងបន្តខិតខំអនុវត្តភារកិច្ចរបស់ខ្លួនឱ្យកាន់តែសកម្ម ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីឈានទៅសម្រេចបាននូវការកសាងផ្លូវតាមព្រំដែនតាមផែនការដែលបានគ្រោងទុក និងបន្តផ្តល់ព័ត៌មានស្តីពីវឌ្ឍនភាពថ្មីៗនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែននេះជូនសាធារណជនជ្រាបជាបន្តបន្ទាប់៕

ចិននៅឆ្នាំ​ដំបូង​នៃ​ការ​​អនុវត្ត“ផែនការ​អភិវឌ្ឍន៍ជាតិ​៥ឆ្នាំទី១៥” ​សេដ្ឋកិច្ចចិន​មាន​ការ​អភិវឌ្ឍ​ដោយ​នឹងនរ ​ហើយកម្លាំងជា...
18/08/2026

ចិននៅឆ្នាំ​ដំបូង​នៃ​ការ​​អនុវត្ត“ផែនការ​អភិវឌ្ឍន៍ជាតិ​៥ឆ្នាំទី១៥” ​សេដ្ឋកិច្ចចិន​មាន​ការ​អភិវឌ្ឍ​ដោយ​នឹងនរ ​ហើយកម្លាំងជាក់​ស្តែង​របស់ខ្លួន​កំពុងកើនឡើង​ជាបន្តបន្ទាប់ ។ ​

សមាមាត្រនៃ​តម្លៃ​បន្ថែមនៃ​ឧស្សាហកម្មកម្មន្តសាល​ក្នុង​ផលិតផល​ក្នុងស្រុកសរុប​(GDP)បាន​​ឡើងដល់​២៦,​២​% ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​គឺធំជាងគេ និង​ទូលំទូលាយបំផុត​នៅ​លើ​ពិភព​លោក ​ដែលផ្តល់​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំនិង​ការគាំទ្រ​ដ៏ខ្លាំងក្លា​សម្រាប់សេដ្ឋកិច្ចចិន​ក្នុង​ការ​ទប់​ទល់​នឹង​ហានិភ័យនិងដើរ​ទៅមុខប្រកប​ដោយស្ថិរភាព ។

មិនអាចបដិសេធ​បានទេថា បច្ចុប្បន្ននេះ ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់ចិន​កំពុង​ប្រឈម​នឹង​កា​រ​លំបាកនិង​ការ​សាកល្បង​​មួយចំនួន ។ ប៉ុន្តែគួរ​មើលឃើញថា ​សេដ្ឋកិច្ចចិនមាន​មូលដ្ឋាន​គ្រឹះ​ដ៏នឹងនរ ​​មាន​ឧត្តមភាពច្រើន​និងមាន​ភាពធន់​ដ៏ខ្លាំងក្លា ហើយ​លក្ខខណ្ឌគាំទ្រ​និង​និន្នា​
ការ​ល្អប្រសើរដែល​មាន​ស្ថិរភាព​​ក្នុងរយៈពេល​យូរគឺមិន​កែប្រែទេ ។ ​សេដ្ឋកិច្ចចិន​កំពុង​ឆ្ពោះ​ទៅ​រក​ភាពថ្មីនិង​គុណភាពខ្ពស់ ​នឹងបន្តពង្រឹង​និន្នាការល្អ​ប្រសើរ​​ក្នុង​ការអភិវឌ្ឍប្រកប​ដោ​យ​ស្ថិរភាព ៕

ទិដ្ឋភាពសម្រស់ក្រុងព្រះសីហនុ ពិតជាមិនធ្វើឱ្យយើងខកបំណងឡើយ និងទិដ្ឋភាពរូបសំណាកនាគដ៏ស្កឹមស្កៃ ( នាគទេពមង្គល ) បែរមុខទៅរកផ្ទ...
17/08/2026

ទិដ្ឋភាពសម្រស់ក្រុងព្រះសីហនុ ពិតជាមិនធ្វើឱ្យយើងខកបំណងឡើយ និងទិដ្ឋភាពរូបសំណាកនាគដ៏ស្កឹមស្កៃ ( នាគទេពមង្គល ) បែរមុខទៅរកផ្ទៃសមុទ្រខៀវស្រងាត់ បង្កើតបានជាទស្សនីយភាពមួយដ៏អស្ចារ្យ និងមានមន្តស្នេហ៍ខ្លាំងមែនទែន ហើយកន្លែងនេះមិនត្រឹមតែស្រស់ស្អាតសម្រាប់ថតរូបលេងកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវអត្ថន័យវប្បធម៌ខ្មែរយ៉ាងជ្រាលជ្រៅថែមទៀតផង។

Address

Kandal
85523

Alerts

Be the first to know and let us send you an email when Doly News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Doly News:

Shortcuts

Share