Pheng Vannak News

Pheng Vannak News Pheng Vannak News​, A Leading Digital Media in Cambodia. Pheng Vannak News brings reliable, timely news to people living in Asian countries.
(1108)

ពេល​នេះ​ម៉ោង​ ៣:៣៥​នាទី​ រសៀល​ថ្ងៃទី​ ២០​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២៥​ ប្រជាពលរដ្ឋ​យើង​នៅចំណុច​ភូមិ​ ព្រៃចាន់​ ឃុំ​ អូរបីជាន់...
20/09/2025

ពេល​នេះ​ម៉ោង​ ៣:៣៥​នាទី​ រសៀល​ថ្ងៃទី​ ២០​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២៥​ ប្រជាពលរដ្ឋ​យើង​នៅចំណុច​ភូមិ​ ព្រៃចាន់​ ឃុំ​ អូរបីជាន់​ រួមគ្នា​ជា​មួយ​កងទ័ព​ នគរបាល​ ជួរមុខ​ ត្រៀមខ្លួន​ការពារ​បូរណភាពទឹកដី​ ខណៈ​ចោរសៀមឈ្លានពាន​ព្យាយាម​បន្តចង់​រាយ​លួស​បន្លា​ ។

ប្រគេន​បច្ច័យ​ ៣លានរៀល​ ជូនដល់​ចៅ​អធិការ​វត្ត​ ព្រៃចាន់​ ព្រះនាម​ ញ៉ិល​ ឌី​ នៅភូមិ​ព្រៃចាន់​ ឃុំ​ អូរបីជាន់​ ស្រុក​ អូរជ...
20/09/2025

ប្រគេន​បច្ច័យ​ ៣លានរៀល​ ជូនដល់​ចៅ​អធិការ​វត្ត​ ព្រៃចាន់​ ព្រះនាម​ ញ៉ិល​ ឌី​ នៅភូមិ​ព្រៃចាន់​ ឃុំ​ អូរបីជាន់​ ស្រុក​ អូរជ្រៅ​ ខេត្ត​ បន្ទាយមានជ័យ​ ។ (២០កញ្ញា២០២៥)​

កិត្តិនាម​ព្រះអង្គ​បាន​ល្បី​ល្បាញ​លេី​បណ្ដាញ​សង្គម​ ហ្វេសប៊ុក​ តាមរយៈសកម្មភាព​រេីស​គ្រាប់បែកផ្សែង​របស់ចោរសៀមឈ្លាន​គប់​ត្រឡប់ទៅ​សៀមវិញ​ កាលពីរសៀល​ថ្ងៃទី​ ១៧​ កញ្ញា​ ឆ្នាំ​ ២០២៥​ ។

សិស្ស​ប្រលង​ជាប់​ និទ្ទេស​ A ទូទាំង​ប្រទេស​ មានជាង​ ៣០០០​ នាក់​ តែ​សិស្ស​ជាប់​ និទ្ទេស​ A ដែល​មាន​ពិន្ទុ​ល្អដាច់​គេ​មានត...
20/09/2025

សិស្ស​ប្រលង​ជាប់​ និទ្ទេស​ A ទូទាំង​ប្រទេស​ មានជាង​ ៣០០០​ នាក់​ តែ​សិស្ស​ជាប់​ និទ្ទេស​ A ដែល​មាន​ពិន្ទុ​ល្អដាច់​គេ​មានតែ​ម្នាក់​ គឺ​ ក្មួយ​ស្រី​ ឃុន​ ដាលីណា​ រៀនៅ​សាលា​ សុវណ្ណ​ភូមិ​ ២២​ ក្រុង​ ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ មានឪពុក​ឈ្មោះ​ ឃុន​ ដឹមសុធា​ មុខរបរទាហាន​ ម្ដាយឈ្មោះ​ ឈៀង​ រីដា​ លក់ដូរ​ រស់នៅ​ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ​ ។

ដេីម្បីជាការលេីក​ទឹកចិត្ត​ ថ្ងៃនេះ​ ខ្ញុំឧបត្ថម្ភក្មួយស្រីចំនួន​ ១០០០​ ដុល្លារ​ ។ ក្មួយស្រី​មាន​បំណង​រៀនមុខវិជ្ជាពេទ្យ​ ខ្ញុំ​សូម​ជូនពរក្មួយសម្រេចបំណង​ដូចក្ដី​ប្រាថ្នា​ ។

ក្រសួងការពារជាតិ សូមជម្រាបជូនសាធារណជនជ្រាបពីគណនីក្លែងក្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក(Facebook)និងតេឡេក្រាម(Telegram) ដែលមិ...
20/09/2025

ក្រសួងការពារជាតិ សូមជម្រាបជូនសាធារណជនជ្រាបពីគណនីក្លែងក្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក(Facebook)និងតេឡេក្រាម(Telegram) ដែលមិនមែនជាគណនីផ្លូវការរបស់ក្រសួងការពារជាតិ។
ក្រសួងការពារជាតិ សូមអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់កុំឆ្លៀត ឱកាស កេញចំណេញពីបងប្អូនប្រជាពលរដ្ឋ។
ក្រសួងការពារជាតិ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ត្រូវត្រួតពិនិត្យប្រភពព័ត៌មានពិតប្រាកដពីគណនីផ្លូវការ របស់ក្រសួងការពារជាតិ។

កំសត់​បន្តិច​ ​តែមានរសជាតិឆ្ងាញ់​  !
20/09/2025

កំសត់​បន្តិច​ ​តែមានរសជាតិឆ្ងាញ់​ !

20/09/2025

ថៃនិងសៀម​កំពុង​ប្រទាំងប្រទេីស​គ្នា​នៅ​ក្នុង​ដីសៀម​ទល់មុខ​ភូមិ​ជោគជ័យ​ តែ​យេីងនៅ​ត្រៀមក្នុងដីយេីង​ធម្មតា​ មិនចាញ់ល្បិចកលសៀមទេ​ !

ស្ថានភាព​ម៉ោង​នេះ​ នៅ​ភូមិ​ព្រៃ​ចាន់​ ឃុំ​ អូរបីជាន់​ នៅព្រឹក​ថ្ងៃទី​ ២០​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២៥​ មិនទាន់​មានអ្វី​ប្រែប្...
20/09/2025

ស្ថានភាព​ម៉ោង​នេះ​ នៅ​ភូមិ​ព្រៃ​ចាន់​ ឃុំ​ អូរបីជាន់​ នៅព្រឹក​ថ្ងៃទី​ ២០​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២៥​ មិនទាន់​មានអ្វី​ប្រែប្រួល​ទេ​ គឺស្ងប់ស្ងាត់ល្អ​ ។ ប៉ុន្តែ​ វីរៈ​កងទ័ព​ នគរបាល​ ប្រជាពលរដ្ឋ​យើង​ ត្រៀម​គ្រប់​វិនាទី​ ដេីម្បី​ការពារ​បូរណភាពទឹកដី​យេីង​ ។

យេីងមិន​ទុកចិត្ត​ចោរឈ្លានពានទេ​ ព្រោះ​សភាពការណ៍​ប្រែប្រួល​គ្រប់​វិនាទី​ ពេល​ខ្លះ​វាជន្លរឆ្វេង​ ពេល​ខ្លះ​វាជន្លរស្ដាំ​ ។

រួមគ្នា​ដើម្បី​ការពារ​បូរណភាពទឹកដី​យេីង​ ឆ្នាំ​នេះសម្រាប់​ខ្ញុំ​សុំទោស​ ប្រពន្ធ​កូន​ និងចៅ​ មិនបាន​ទៅ​ភ្ជំបិណ្ឌ​ទេ​ សង្ឃឹមថា​ដូនតា​ ញាតិមិត្ត​ទាំប្រាំពីរ​សន្ដាន​នឹងយោគយល់ដល់​ខ្ញុំ​ 🙏

សុំទោស​ មិនមែន​ឃេីញ​បងខុសខ្ញុំចង់​ជាន់​ថែមទេ​ តែខ្ញុំ​ពិតជា​ហួសចិត្ត​ ពេល​ សមត្ថកិច្ច​ចូល​ឆែកឆេរ​លំនៅដ្ឋានរបស់បង​ បែជាបង...
19/09/2025

សុំទោស​ មិនមែន​ឃេីញ​បងខុសខ្ញុំចង់​ជាន់​ថែមទេ​ តែខ្ញុំ​ពិតជា​ហួសចិត្ត​ ពេល​ សមត្ថកិច្ច​ចូល​ឆែកឆេរ​លំនៅដ្ឋានរបស់បង​ បែជាបងយក​ស្ដេច​ថៃ​មកតាំង​គោរព​បូជា​ ខណៈ​ ព្រះមហាក្សត្រ​ និង​ ថ្នាក់​ដឹកនាំ​កម្ពុជា​ គ្មាន​មួយ​សន្លឹក​ក្នុង​ផ្ទះ​របស់​បង​ ។

ខ្ញុំ​មិនដឹង​ថា​ គួរហៅបង​ជា​ នាយនគរបាល​បែបណា​ទេ​ ដែលបង​ធ្វើ​ទង្វើ​បែបនេះ​ ?

សម្តេច​ធិបតី ហ៊ុន​ ម៉ាណែត​ និងលោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ បានជួបជាមួយក្រុមគ្រួសាររបស់វីរកងទ័ពកម្ពុជាទ...
19/09/2025

សម្តេច​ធិបតី ហ៊ុន​ ម៉ាណែត​ និងលោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ បានជួបជាមួយក្រុមគ្រួសាររបស់វីរកងទ័ពកម្ពុជាទាំង ១៨រូប ដែលត្រូវបានចាប់ខ្លួន​ នៅថ្ងៃទី១៩ កញ្ញា ២០២៥ នេះ។

ជំនួបនេះ គឺដើម្បីសាកសួរសុខទុក្ខ និងបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាល​ ដែលបាន និងកំពុងធ្វើការយ៉ាងសកម្ម លើគ្រប់យន្តការដើម្បីស្វែងរកដំណោះស្រាយ ​ក្នុងការ​ការពារអាយុជីវិត​,​ សេចក្តីសុខសុវត្ថិភាព​ និងព្យាយាមឱ្យដោះលែងកងកម្លាំងទាំង ១៨នាក់នោះ វិលត្រឡប់មកវិញឱ្យបានឆាប់រហ័ស។ ទំព័រហ្វេសប៊ុកសម្តេចហ៊ុន​ ម៉ាណែត​ បញ្ជាក់ដូច្នេះ។

មកទល់ពេលនេះ​ គឺមានរយៈពេល​ ៥២ហើយ ដែលវីរកងទ័ពកម្ពុជា១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ​ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន ៕

រសៀលថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរ...
19/09/2025

រសៀលថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិកបានអញ្ជើញចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។

On Friday Afternoon, 19 September 2025, the Ministry of National Defence of the Kingdom of Cambodia facilitated the visit of the Interim Observer Team (IOT), led by Malaysia, along with its members, in order to observe, verify, and report on the situation at Prey Chan Village, O’Bei Choan Commune, O’ChrovDistrict, Banteay Meanchey Province, after the Ceasefire came into effect.

អំណោយ​ដ៏ថ្លៃ​ថ្លារបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ និង​ លោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទមុន្នី​ រួមមាន​អង្ករ​ ១០តោន​ ទឹកស៉ីអ៉ីវ​...
19/09/2025

អំណោយ​ដ៏ថ្លៃ​ថ្លារបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ និង​ លោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទមុន្នី​ រួមមាន​អង្ករ​ ១០តោន​ ទឹកស៉ីអ៉ីវ​ ៥០យួរ​ ទឹកសុទ្ធ​ ៥០កេស​ បង្អែមក្រហម​ ២៥កេស​ និង​ សម្ភារៈ​ចម្រុះ​ (ឃីត)​ ចំនួន​ ២៨​ ថ្នាំមូស​ ៥០០​ ទីប​ ត្រូវ​បាន​ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ និងរូបខ្ញុំ​បាទ​ បាននាំយកមកចែក​ជូន​ប្រជាពលរដ្ឋ​នៅឃុំ​ អូរបីជាន់​ និង​ កងកម្លាំង​ជួរមុខ​ទាំងអស់​ ​ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងរបួស​ ២៨នាក់​ផងដែរ​ ។

ជួសមុខ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​​ ឃុំ​ អូរបីជាន់​ និង​ កងកម្លាំង​ជួរមុខ​ទាំងអស់​ ឯកឧត្តម​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ សូម​គោរព​ថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុត​ជូន​​ចំពោះ​សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​ លោក​ជំទាវ​បណ្ឌិត​ ដែល​ជានិច្ចកាល​ តែងតែ​គិតគូរ​យកចិត្ត​ទុកដាក់​បំផុត​ចំពោះ​ប្រជាពលរដ្ឋ​ និង​កងកម្លាំង​ជួរមុខ​ គ្រប់​ពេល​វេលា​ គ្រប់​ទី​កន្លែង​ ។

គោលការណ៍ចំនួន៤ចំណុច ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ បានដាក់ស្នើទៅ រដ្ឋបាលខេត្តស្រះកែវ ប្រទេសថៃ ឲ្យចូលរួមអនុវត្តដើម្បីបញ្ចៀសក...
19/09/2025

គោលការណ៍ចំនួន៤ចំណុច ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ បានដាក់ស្នើទៅ រដ្ឋបាលខេត្តស្រះកែវ ប្រទេសថៃ ឲ្យចូលរួមអនុវត្តដើម្បីបញ្ចៀសការផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ការចោទប្រកាន់ និងការប្រើប្រាស់ពាក្យសម្តី ញុះញ៉ុង ឈានដល់ការកាត់បន្ថយភាពតានតឹង និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចចរចារដោយសន្តិវិធី។

Address

Kandal
08251

Telephone

+85512933883

Website

https://t.me/PVNNews

Alerts

Be the first to know and let us send you an email when Pheng Vannak News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share