21/09/2025
បុណ្យកាន់បិណ្ឌវេនទី១៤នៅវត្តបទុមសត្ថាហៅវត្តថ្មីមានពុទ្ធបរិស័ទអញ្ចើញចូលរួមយ៉ាងច្រើន
(ស្រុកកៀនស្វាយ)
ចាប់ពីថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២៥ជាថ្ងៃពិធីបុណ្យកាន់បិណ្ឌវេនទី០១រហូតដល់កាន់បិណ្ឌវេនទី១៤ត្រូវនឹងថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២៥
មានលោកឧកញ៉ា.ឯកឧត្តម.លោកជំទាវនិងមានពុទ្ធបរិស័ទយ៉ាងច្រើនបានអញ្ចើញមកចូលរួមពិធីកាន់បុណ្យបិណ្ឌវេនទី១៤នៅវត្តបទុមសត្ថាហៅវត្តថ្មីស្ថិតឃុំគគីរស្រុកកៀនស្វាយស្រុកកៀបស្វាយខេត្តកណ្តាលនិងមានពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនបានទៅកាន់បិណ្ឌនឹងភ្ជុំបិណ្ឌគឺជាពិធីបុណ្យដ៍ធំមួយនៅក្នុងចំណោមពិធីបុណ្យដទៃទៀតចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។
ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២៥ នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៥រោច ខែភទ្របទត្រូវនឹងថ្ងៃទី៩រហូតដល់ថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២៥ក្នុងគោលបំណងដើម្បីឧទ្ទិសដល់ដួងវិញ្ញាណខន្ធ បុព្វការីជនមានមាតាបិតាញាត្តិការ៧សន្តានដែលធ្វើមរណៈកាល ទៅកាន់បរលោកសូមវិញ្ញាណខន្ធ អស់លោកទាំងនោះយោលយោគទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយហើយងាកបែរក្រោយឱ្យពរឱ្យជ័យដល់កូនចៅឱ្យទទួលបានសេចក្តីសុខសប្បាយគ្រប់ប្រការ រកសុីមានបានត្រជាក់ត្រជុំថ្កុំថ្កើនតរៀងទៅជាពិសេសវិញ្ញាណខន្ធវិរៈកងទ័ពនៅសមរភូមិមុខ។
សូមបញ្ចាក់ថា!បងប្អូនប្រជាពលរដ្ឋខ្មែរយើងរស់នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត០៣ឆ្នាំ០៨ខែ២០ថ្ងៃពួកវាមិនឱ្យបងប្អូនប្រជាពលរដ្ឋធ្វើបុណ្យធ្វើទានឡើយហើយឱ្យធ្វើការទាំងឈឺនឹងគ្មានថ្នាំពេទ្យព្យាបាលនិងបង្អត់បាយព្រមទាំងកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរយើងអស់ជាង០៣លាននាក់ថែមទៀតផង។
ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសមេ្តចតេជោហ៊ុន សែនប្រធានគណបក្ស.អតីតនាយករដ្ឋមន្ត្រីនិងសមេ្តចមហាបវរធឹបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិទឋិ០៧បានដឹកនាំប្រទេសជាតិមានការីកចម្រើនលើគ្រប់វិស័យហើយព្រះពុទ្ធសាសនាក៍បានរស់ឡើងវិញនឹងបងប្អូនប្រជាពលរដ្ឋយើងបានធ្វើបុណ្យធ្វើទានបានជួបជុំបងប្អូននិងញាតិសណ្តានយ៉ាងសប្បាយក្រៃលែងជាក់ស្តែងដូចពិធីបុណ្យកាន់បិណ្ឌនិងបុណ្យភ្ចុំបិណ្ឌឆ្នាំ២០២៥នេះ។
ដោយៈប៉ក់ សារិទ្ធ