20/09/2025
សូមជូនពរដល់ លោកតាយាយ អ៊ំពូមីង បងប្អូន ក្មួយៗ ទទួលបានសុខសុវត្ថិភាព និងរីករាយក្នុងការធ្វើដំណើរ តាមរយៈសេវារថយន្តក្រុងដឹកជញ្ជូនដោយឥតគិតថ្លៃ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ។
នេះជាការចូលរួមចំណែកតូចមួយរបស់រាជរដ្ឋាភិបាល ក្នុងការជួយបងប្អូនប្រជាពលរដ្ឋអាចសន្សំថវិកាបានខ្លះ ក្នុងការធ្វើដំណើរទៅជួបជុំគ្រួសារ ដើម្បីជាទុនសម្រាប់យកទៅធ្វើបុណ្យទាន និងជួបជុំញាតិសន្តាននៅស្រុកកំណើត។
សូមអរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធទាំងអស់ដែលរៀបចំការដឹកជញ្ជូននេះបានល្អប្រសើរ ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតនៅតាមបណ្ដាខេត្តនៅទូទាំងប្រទេស ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។
រាជធានីភ្នំពេញ ព្រឹកថ្ងៃសៅរ៍ ទី២០ កញ្ញា ២០២៥