01/02/2024
សារដ៏សោកសៅពីមនុស្សស្រីម្នាក់ដែលកំពុងរស់ក្នុងភពខ្មៅងងឹតសឹងតែបញ្ចប់ជីវិតខ្លួនឯងម្ដងៗ
ជីវិតរុំដោយបំណុលរាប់សិបលានដុល្លា ជីវិតមានតែបញ្ហាជុំវិញខ្លួន
ជីវិតមួយដែលចង់រស់នៅកន្លែងមួយដែលលែងលឺសំលេងស្ដីបន្ទោស សំលេងប្រមាថ សំលេងអវិជ្ជមានគ្រប់ទាំងអស់ តែចង់តែលឺសំលេងរបស់ខ្លួនឯងម្នាក់គត់
ពិភពលោកនេះអយុត្តិធម៌ពេកហេីយ សុំស្នាមញញឹម តែអោយទឹកភ្នែកខ្ញុំវិញ ហេតុអី? ចង់ឃេីញម្នាក់នេះវេទនា?
ខ្ញុំបិតភ្នែក រាប់លេខពី 1ដល់ 100 ក៏ចាប់ផ្ដេីមគិតពីខ្លួនឯងវិញ
ខ្ញុំត្រូវចេះអោយស្ទាត់នៅជំនាញមួយ ទេីបខ្ញុំអាចរស់នៅក្នុងពិភពលោកនេះបាន គឺជំនាញ ទទួលស្គាល់ការពិត
រសជាតិជីវិត ពិតជាដូចរសជាតិអាហារដែលយេីងញាំមែន
ល្វីង(យំ) ជូរចត់ (បញ្ហា) ផ្អែម (សេីចរីករាយ)
ទទួលស្គាល់ការពិតរសជាតិជីវិតជារសជាតិមួយដែលមនុស្សគ្រប់រូបគ្មាននាក់ណាគេចរួច
ពេលខ្លះត្រូវរៀនរស់ជាខ្លួនឯងមែន រៀនដេីរម្នាក់ឯង រៀននៅម្នាក់ដោយមិនច្រលុំថាខ្លួនឯង (ឯកការ) តែកំពុងតែរៀនប្រយុទ្ធម្នាក់ឯង សិក្សាពីភាពខ្លាំងរបស់ខ្លួនឯង ចេះទុកពេលអោយខ្លួនឯង រៀនស្ដាប់សំលេងលេីកទឹកចិត្តរបស់ខ្លួនឯង
ខ្ញុំចាប់ផ្ដេីមបេីកភ្នែកដោយជឿជាក់លេីខ្លួនឯងវិញ ហេីយក៏ចង់ប្រាប់ទៅកាន់មនុស្សគ្រប់រូបដែលកំពុងបាក់ទឹកចិត្ត ពិបាកចិត្តខ្លាំង មានបញ្ហាខ្លាំង ដូចខ្ញុំ
តោះ …អានសំនេរនេះរួចអ្នកដឹងហេីយថានៅមានខ្ញុំម្នាក់ដែរ ដែលកំពុងយំជាមួយអ្នក កំពុងឈឺចាប់ជាមួយអ្នក កំពុងវេទនាជាមួយអ្នក
តាមពិតនៅលេីពិភពលោកនេះ មិនមែនមានតែយេីងម្នាក់ទេដែលកំពុងឈឺចាប់ វេទនា ស្រែកទ្រហ៊ោរយំ កុំភ្លេចថាមានខ្ញុំនៅកំដរការឈឺចាប់របស់អ្នកដែរ ស្រីអូន បុស្បា
យំរួចហេីយ យំឆ្អែតហេីយ នៅធ្វេីបាបខ្លួនឯងដល់ណាទៀត បេីគ្មានសំលេងពីរោះលេីកទឹកចិត្តអោយយេីងទេ បេីគ្មានអ្នកស្រលាញ់យេីងទេ តោះ…អាចទេ 💪🏻🙏🏻❤️🌸✌️👌
យេីងស្រលាញ់ខ្លួនឯង និយាយពីរោះលួងខ្លួនឯង ធ្វេីគ្រប់យ៉ាងដេីម្បីខ្លួនឯង ញញឹមដោយមុតមាំ រក្សាជំហរ តាំងជំហរ រឹងមាំផ្លូវចិត្ត ជូតទឹកភ្នែក រួចធ្វេីការងារបន្តក្នុងដំណេីរជីវិតយេីងទៀត ដោយប្រាប់ខ្លួនឯងថា ជីវិតតែបុិននឹង ✌️
#ស្រីអូនបុស្បា