The Post

The Post សូមចុច Follow page លោកអ្នកនឹងទទួលបាន ពត៍មានសេដ្ឋកិច្ច វិស័យធនាគារ កាប្រើប្រាស់សាច់ប្រាក់ កំសាន្ត និងកីឡារ

08/12/2025

សូមបួងសួងឲប្រជាពលរដ្ឋខ្មែរជួបតែសេខចក្ដីសុខ ហើយក៏ជឿជាក់លើដំណោះស្រាយរបស់សម្ដេចពុក
#ពត៌មានថ្មីៗ

26/11/2025

ភ្លើងចេះអគារនៅហុងកុង បណ្ដាលអោយមនុស្សស្លាប់ 13នាក់។
#ពត៌មានថ្មីៗ

26/11/2025

សំណើចថ្ងៃ ពីលោក សាន្ត ប៊ុនធឿន 🤣 មានឧកញ៉ាចិត្តសឿងអត?

25/11/2025

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កៀរគរធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហការជាមួយសមត្ថកិច្ច ដើម្បីបង្ក្រាបបទល្មើសឆបោកតាមទូរសព្ទ និងមធ្យោបាយទំនាក់ទំនងសង្គម!

25/11/2025

ADB ផ្ដល់មូលនិធិ ៥០លានដុល្លារ ដល់កម្ពុជា

24/11/2025

តោះ ស្ដាប់ពូ ផែង វណ្ណៈ និយាយរឿងប្ដឹង

24/11/2025

តោះស្ដាប់ ពូផែង វណ្ណៈ និយាយរឿងពាក្យប្ដឹង

កម្ពុជាសម្រេចបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ កីឡារិនី២១ប្រភេទកីឡា សរុប ៣៣៣នាក់ចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការ...
22/11/2025

កម្ពុជាសម្រេចបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ កីឡារិនី២១ប្រភេទកីឡា សរុប ៣៣៣នាក់ចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ចាប់ពីថ្ងៃទី០៩-២០ ខែធ្នូ ឆ្នាំ២០២៥។

នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងសម្ភាសន៍មួយ នៅក្នុងសប្តាហ៍នេះ។ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រុមគ្រូបង្វឹក កីឡាករ កីឡាការិនីលើ ២១ប្រភេទកីឡារបស់កម្ពុជានឹងចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ។ កម្ពុជាចុះឈ្មោះចុងក្រោយមានកីឡាករ កីឡាការិនីចំនួន ២២២នាក់ ហើយមានគ្រូបង្វឹក មន្រ្តីជំនាញ មន្ត្រីកីឡា គ្រូពេទ្យ ប្រតិភូដឹកនាំ សរុប ១១១ នាក់ សរុបទាំងអស់គឺមានចំនួន ៣៣៣នាក់។

ឯកឧត្ដម វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា ការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៥ នឹងទទួលបានការគាំពារយ៉ាងពិសេសពីម្ចាស់ផ្ទះថៃ ហើយប្រតិភូ កីឡាករ កីឡាការិនី នឹងស្នាក់នៅសណ្ឋាគារតែមួយជុំគ្នានៅក្រុងបាងកក។ ឯកឧត្ដម វ៉ាត់ ចំរើន ក៏បានរំឭកពី គោលការណ៍ចលនាអូឡាំពិក ដែលមិនមានការប្រកាន់ រើសអើងឡើយ។ ការប្រកួតកីឡា មិនមែនជាវេទិការនយោបាយទេ តែជាការប្រកួតប្រជែងដោយបច្ចេកទេស ដែលបង្កើតឱ្យបាននូវសន្តិភាព សុខដុមនីយកម្ម។ រដ្ឋលេខាធិការរូបនេះបន្ថែមថា កម្ពុជាចូលរួមប្រកួតកីឡាស៊ីហ្គេម គឺធ្វើឱ្យស្របតាមច្បាប់ និងធម្មនុញ្ញកីឡាអន្ដរជាតិ ក្នុងនាមជាសមាជិកសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍។

អគ្គលេខាធិការ NOCC គូសបញ្ជាក់បន្ថែមថា យោងទៅតាមច្បាប់កីឡាអន្ដរជាតិ ក្នុងនាមជាសមាជិករបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ យើងត្រូវទៅចូលរួមការប្រកួតកីឡាដែលរៀបចំពីរឆ្នាំម្តង ដោយនេះគឺជាច្បាប់។ យើងត្រូវតែបំពេញកាតព្វកិច្ចក្នុងនាមជាសមាជិក។ ម្ចាស់ផ្ទះថៃសន្យានឹងរឹតបន្ដឹងសុវត្ថិភាពជូនប្រតិភូកីឡាកម្ពុជា ហើយម្ចាស់ផ្ទះ ថៃ ក៏បានប្រកាសជាសាធារណៈលើការធានាលើសុវត្ថិភាពជូនប្រតិភូកីឡាកម្ពុជាផងដែរ។

ប្រភេទកីឡាទាំង ២១ ដែលកម្ពុជានឹងត្រូវបញ្ជូនឱ្យចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ រួមមាន៖ អត្តពលកម្ម ហែលទឹក ជិះសេះ គុនដាវ កាយសម្ព័ន្ធ យូដូ តេក្វាន់ដូWT ទ្រីយ៉ាត្លុង បាល់ទះ បាល់ទាត់ ចំបាប់ បញ្ចស៊ីឡាត់ ឃីកបុកស៊ីង ប៉េតង់ សីដក់ ម៉ូតូទឹក ការ៉ាតេ ជឺជីតស៊ូ វូស៊ូ បាល់ទាត់លើតុ និងកីឡាអេឡិចត្រូនិក។

គួរបញ្ជាក់ថា ស៊ីហ្គេម គឺជាព្រឹត្តិការណ៍ពហុកីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានរៀបចំឡើងរៀងរាល់២ឆ្នាំម្តង ចំនួន៣២លើករួចមកហើយៗក្នុងនោះព្រះរាជាណាចក្រកម្ពុជាធ្លាប់ទទួលរៀបចំធ្វើម្ចាស់ផ្ទះម្តង ក្នុងឆ្នាំ២០២៣ កន្លងទៅជាមួយនឹងការទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ជាមួយនឹងការបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រថ្មី ក្នុងការដណ្តើមបានមេដាយមាស ៨១គ្រឿង មេដាយប្រាក់ ៧៤គ្រឿង និងសំរឹទ្ធ ១២៧ គ្រឿង (សរុប ២៨២ គ្រឿង) និងឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងចំណោម១១ប្រទេសនៃតំបន់អាស៊ានទាំងមូល។

ប្រភពពី: ក្រសួងពត៍មាន

22/11/2025

វីដេអូ! ក្រុមឧក្រិដ្ឋជនក្លែងបន្លំជាកម្លាំងកងរាជអាវុធហត្ថ ចេញធ្វើសកម្មភាពយ៉ាងសកម្ម ចាប់ខ្លួនជនបរទេសយកទៅបង្ខាំងទុក ជំរិតទារប្រាក់ជាច្រើនម៉ឺនដុល្លារ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
#ពត៌មានថ្មីៗ #ចែករំលែកវីដេអូ #ចែករំលែកចំណេះដឹង
ប្រភព: BTV

22/11/2025

ធ្លាក់យន្តហោះចម្បាំងនៅឥណ្ឌា

#ពត៌មានថ្មីៗ #ចែករំលែកវីដេអូ #ចែករំលែកចំណេះដឹង #

18/11/2025

វីឌីអូកាមេរ៉ាសុវត្ថិភាព បង្ហាញថាស្រ្តីម្នាក់ពាក់អាវពណ៍ខ្មៅ បានហុចកាំភ្លើងឱ្យអ្នកទោស ដើម្បីបើកការបាញ់ប្រហាររំដោះខ្លួនចេញពី សាលាដំបូងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥

17/11/2025

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍​ថាប៉ុន្មានខែកន្លងទៅនេះ កម្ពុជា-ថៃ ស្ថិតក្នុងស្ថានភាពចាញ់ចាញ់ ព្រោះប្រជាជនត្រូវរត់លូនគេច និងប៉ះពាល់ដល់ពាណិជ្ជកម្ម។
ប្រភព៖ ក្រសួងពត៍មាន
#ចែករំលែកចំណេះដឹង #ពត៌មានថ្មីៗ

Address

2B
Khum Chbar Ampou

Telephone

+85569353039

Website

Alerts

Be the first to know and let us send you an email when The Post posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Post:

Share