Sakhorn Ratana

Sakhorn Ratana Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sakhorn Ratana, Gaming Video Creator, Phnom Penh, Khum Chbar Ampou.

13/09/2024

ចុមកប់សារី តស់ចូលរួមលេងទាំងអស់គ្នា 😍

30/06/2024

ប្រវត្តិប្រាសាទសំបូរព្រៃគុក បកស្រាយដោយលោកតា ឃ្លាំង ជោរ !

បើបងប្អូនទៅលេងប្រាសាទសំបូរព្រៃគុកនឹងបានជួបលោកតាហើយ ដែលគាត់តែងតែនៅទីនោះជាប្រចាំ ដើម្បីចែករំលែកប្រវត្តិសាស្រ្តដល់ក្មេងៗជំនាន់ក្រោយ។ គាត់បានលើកឡើងថា គាត់ចង់ឲ្យអ្នកមកទស្សនានៅទីនេះយល់ដឹងពីប្រវត្តិប្រាសាទសំបូរព្រៃគុក មិនមែនបានត្រឹមដើរមើលថ្មនោះទេ ជាពិសេសគឺ ក្មេងៗជំនាន់ក្រោយ។

គួរបញ្ជាក់ផងដែរថា ប្រាសាទ​សំបូរ​ព្រៃ​គុក ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​នៅថ្ងៃ​ទី ០៨ កក្កដា ២០១៧។

#សម្បូរព្រៃគុក #ចូលរួមថែរក្សាវប្បធម៌ #ប្រាសាទសំបូរព្រៃគុក #កំពង់ធំ​​

24/06/2024

ទីផ្សារការងារបច្ចុប្បន្នមានភាពប្រកួតប្រជែងខ្លាំង ប្រសិនបើចេះមិនច្បាស់លាស់ទេ គឺពិបាករកការងារបន្តិចហើយ មិនថាអ្នករៀនចប់បរិញ្ញាបត្រ ឬមានបទពិសោធន៍ការងារក៏ដោយ ដូចកំណាព្យ​របស់​លោកតាក្រម​ង៉ុ​យថា “បើ​ចេះ​ប្រាកដ​ ​ប្រាក់​រត់តាម​ហៅ​”។ តើអ្នកគួរមានអ្វីខ្លះ ដើម្បីស្វែងរកការងារមួយឲ្យច្បាស់លាស់?

1. ជំនាញវិជ្ជាជីវៈ៖
អ្នកទាំងអស់គ្នាត្រូវមានជំនាញឱ្យច្បាស់លាស់ បើអ្នកធ្វើការផ្នែក Sales ត្រូវមានជំនាញផ្នែកលក់ឱ្យច្បាស់ បើធ្វើផ្នែក Photography ត្រូវចេះឱ្យច្បាស់ពីជំនាញក្នុងការថតរូប បើធ្វើការផ្នែក Software Development ត្រូវចេះសរសេរកូដឱ្យច្បាស់ នោះអ្នកនឹងមិនពិបាកក្នុងការស្វែងរកការងារទេ។

2. ជំនាញទន់៖
មានជំនាញរឹងច្បាស់លាស់ហើយ អ្នកទាំងអស់គ្នាក៏គួរមានជំនាញទន់បន្ថែមទៀត (Soft Skill) ដូចជាជំនាញក្នុងការប្រាស្រ័យទំនាក់ទំនង ចេះធ្វើការងារជាក្រុម ចេះបត់បែនតាមកាលៈទេសៈ ពូកែក្នុងការដោះស្រាយបញ្ហាជាដើម។

3. បង្កើតទំនាក់ទំនងក្នុងសង្គម៖
នៅក្នុងសង្គមសព្វថ្ងៃនេះ ប្រសិនបើអ្នកមានជំនាញច្បាស់លាស់ហើយ គួរតែមានទំនាក់ទំនងឱ្យច្រើនជាមួយមនុស្សជុំវិញខ្លួន និងក្នុងសង្គម ព្រោះវាជាឱកាសមួយសម្រាប់អ្នក ក្នុងការទទួលបានព័ត៌មាន និងឱកាសការងារពីមនុស្សដែលអ្នកស្គាល់។

4. ចេះសរសើរខ្លួនឯង៖
ចេះសរសើរខ្លួនឯងនេះសំដៅទៅលើការចេះបង្ហាញពីសមត្ថភាពរបស់ខ្លួនឱ្យគេដឹង។ ប្រាកដណាស់ដើម្បីអាចបង្ហាញសមត្ថភាពរបស់អ្នកបាន អ្នកត្រូវការចេះសរសេរ ឬបង្កើតប្រវត្តិរូបការងារឱ្យបានល្អ ( Resumes and Cover Letters) បង្ហាញពីចំណេះ និងជំនាញដូចជា ជំនាញវិជ្ជាជីវៈ សញ្ញាបត្រ បទពិសោធន៍ការងារ លទ្ធផលការងាររបស់អ្នកពីមុនមក និងជំនាញទន់អ្វីខ្លះដែលអ្នកមាន ហើយក៏ត្រូវចេះរៀបចំខ្លួនក្នុងការសម្ភាសការងារផងដែរ។

ជាចុងក្រោយអ្នកទាំងអស់គ្នាគួរតែមានជំនាញដែលត្រូវជាមួយនឹងតម្រូវការទីផ្សារបច្ចុប្បន្ន និងចេះក្នុងការស្វែងរកការងារផងដែរ ទើបឆាប់ទទួលបានឱកាសការងារ។ មួយទៀតអ្នកទាំងអស់គ្នាក៏អាចស្វែងរកការងារតាមរយៈ Sala App ផងដែរ៕

-
❓មានសំណួរ ឬបញ្ហាសិក្សាផ្សេងៗ អាចប្រឹក្សាយោបល់ដោយឥតគិតថ្លៃ ៖ https://t.me/Sala_Advisor098
🌐គេហទំព័រ ៖ https://www.sala.co/
📱កម្មវិធីទូរស័ព្ទដៃ ៖ https://onelink.to/jnvybx
💬គ្រុបតេឡេក្រាម ៖ https://t.me/Sala_Community

ល្ងាចមិញខ្ញុំមកពីធ្វើការពីខេត្តវិញ មកដល់ចំណតឡានភ្នំពេញនៅម្តុំវត្តភ្នំ ខ្ញុំក៏រក Booking Tuktuk ទៅផ្ទះវិញតាម app មួយ ប៉ុន...
06/06/2024

ល្ងាចមិញខ្ញុំមកពីធ្វើការពីខេត្តវិញ មកដល់ចំណតឡានភ្នំពេញនៅម្តុំវត្តភ្នំ ខ្ញុំក៏រក Booking Tuktuk ទៅផ្ទះវិញតាម app មួយ ប៉ុន្តែបងស្រីក្រុមការងារខ្ញុំឃើញលោកតាជិះមកហៅខ្ញុំឲ្យជួយជិះគាត់ ក៏អោយខ្ញុំជិះ Tuktuk លោកតាវិញទៅ ហើយថាឲ្យតម្លៃស្មើក្នុង app ទៅ !

ខ្ញុំក៏សួរលោកតាថា: ខ្ងុំជិះរាល់ដងអស់ 8000 រៀល តើលោកតាព្រមដឹកខ្ញុំទេ?

លោកតាក៏ឆ្លើយថា: ព្រម ! ដោយមិនប្រកែក ឬតថ្លៃអ្វីទេ។

ខ្ញុំក៏ព្រមជិះ tuktuk របស់គាត់ ហើយខ្ញុំកាន់វ៉ាលីរបស់ខ្ញុំដើរទៅឡើង tuktuk របស់គាត់។ គាត់ឃើញបែបនេះក៏មកជួយកាន់វ៉ាលី ប៉ុន្តែពេលខ្ញុំសម្លឹងមើលគាត់ទៅ គាត់ដូចរៀងចាស់ហើយ ខ្ញុំក៏ប្រាប់គាត់ថាខ្ងុំសូមកាន់ខ្លួនឯងវិញ មិនអីទេលោកតា។

ជិះតាមផ្លូវខ្ញុំមើលទៅ tuktuk របស់គាត់ មើលទៅរៀងនៅថ្មី ព្រោះមិនទាន់បកថង់ប្លាស្ទិកចេញទេ មើលទៅប្រហែលលោកតាទើបទិញថ្មី។ ខ្ញុំសូមសរសើរគាត់ ពេលនៅតាមផ្លូវខ្ញុំឃើញគាត់បើកបរធម្មតាមិនប្រញាប់ដូចអ្នកផ្សេងដែលខ្ងុំធ្លាប់ជិះទេ ថែមទាំងគោរពច្បាប់ចរាចរណ៍បានល្អទៀត។

នៅតាមផ្លូវខ្ញុំមិនហ៊ានសួរនាំគាត់ច្រើនទេ ព្រោះមើលទៅគាត់ផ្តោតអារម្មណ៍ទៅលើការបើកបរណាស់។ ពេលគាត់ដឹកខ្ញុំមកដល់ផ្ទះ គាត់ក៏បានមកជួយលើកអីវ៉ាន់ខ្ញុំទៀត ខ្ងុំក៏ប្រាប់គាត់ម្តងទៀតថា មិនអីទេលោកតា ខ្ញុំអាចលើកខ្លួនឯងបាន បន្ទាប់មកខ្ញុំក៏ហុចលុយថ្លៃដឹកឲ្យគាត់ និង tip បន្តិចបន្តួចដែលគាត់មានចិត្តជួយលើកខ្ញុំ។

មុននឹងគាតចេញទៅ ខ្ញុំក៏បានសួរគាត់ថា តើលោកតាព្រះជន្មប៉ុន្មានហើយ?

គាត់ក៏ឆ្លើយមកវិញទាំងញញឹមថា: តាអាយុ 75 ហើយ! បន្ទាប់មកគាត់ក៏ចេញទៅបាត់ទៅ។

ខ្ញុំពិតជាកោតសរសើរគាត់ណាស់ ដែលគាត់ចាស់ហើយនៅតែខំតស៊ូរកលុយដើម្បីចិញ្ចឹមជីវិតខ្លួន។ ប៉ុន្តែខ្ញុំមើលទៅលោកតាទើបតែរត់ tuktuk ថ្មីៗទេ ព្រោះ tuktuk គាត់នៅថ្មី ហើយខ្ញុំមិនឃើញគាត់ប្រើទូរស័ព្ទ ដើម្បីភ្ជាប់ជាមួយ app ទេ មិនដឹងថាគាត់ចេះភ្ជាប់ app ហើយចេះប្រើប្រាស់ Google Map ឬអត់ទេ ដើម្បីរត់ tuktuk។

ខ្ញុំមានតែជូនពរលោកតាឲ្យមានសុខភាពល្អ និងសំណាងល្អ។ បើសិនអ្នកទាំងអស់គ្នាឃើញគាត់ កុំភ្លេចជួយជិះគាត់ផង 😊

មានអារម្មណ៍នឹកសៀមរាប
22/05/2024

មានអារម្មណ៍នឹកសៀមរាប

Address

Phnom Penh
Khum Chbar Ampou

Website

Alerts

Be the first to know and let us send you an email when Sakhorn Ratana posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share