
16/07/2025
Breaking News: ភ្លាមៗបន្ទាប់ពីទទួលបទបញ្ជារបស់សម្តេច ហ៊ុន ម៉ាណែត ឲ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ម្នាក់ ដែលដោះលែងក្រុមជនល្មើសល្បែងអនឡាញ នៅយប់ថ្ងៃពុធនេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេចផ្អាកមុខងារជាបណ្តោះអាសន្ន លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹង ការអនុវត្តច្បាប់ដោយរំលោភបំពាន ក្នុងការដោះលែងជនល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។