រស្មីស្ទឹងសង្កែ News

រស្មីស្ទឹងសង្កែ News www.facebook.com/ task.news

26/07/2025

Share to the world! Thailand is the War Maker! They did this to the civil people without compassion! Cambodia just needs peaceful!

26/07/2025

ទឹកដៃ បាញ់BM របស់កម្ពុជាយេីងមិនធម្មតា🇰🇭💪🏻

ជនក្បត់ជាតិជាចារកម្មឱ្យកងទ័ពថៃ នៅខេត្តព្រះវិហារនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានហេីយ​នៅពេលនេះ!😒
26/07/2025

ជនក្បត់ជាតិជាចារកម្មឱ្យកងទ័ពថៃ នៅខេត្តព្រះវិហារនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានហេីយ​នៅពេលនេះ!😒

25/07/2025

នេះសម្តីពិតរបស់កូនទាហានកម្ពុជាសមរភូមិជួរមុខ ពិតជាអង់អាចខ្លាំងណាស់!

24/07/2025

នេះជាសារពីទាហានជួរមុខកំពុងផ្ទុះសង្គ្រាមយ៉ាងក្តៅគគុក

22/07/2025

មូលហេតុអ្វីបានជាក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យសំបូរល្បែងស៊ីសងតាមអនឡាញ?នេះជាចម្ងល់របស់មហាជន!

ភ្នំពេញ:ទីតាំងល្បែងស៊ីសងមាន់ជល់ និងឆ្នោតឡូតូ ក្នុងតារាងបាល់ទះភូមិយេីងតាមប្រព័ន្ធអនឡាញកំពុងបេីកដំណេីររការបានដោយរលូន ប៉ុន្តែមន្រ្តីអនុវត្តច្បាប់ហាក់ព្រងេីយកន្តេីយ.!ទើបធ្វើអោយម្ចាស់ល្បែងស៊ីសងទាំងនោះកាន់តែបានដៃពង្វក់ដល់យុវវ័យ ក្មេង ចាស់ ប្រុស ស្រី ក្នុងមូលដ្ឋាន។

មួយរយៈនេះគេសង្កេតឃើញថា ខណ្ឌពោធិ៍សែនជ័យ តាមបណ្ដោយផ្លូវលំស្ថិតនៅក្នុងភូមិកាកាប សង្កាត់កាកា២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដែលទីតាំងខាងលើនេះពោរពេញទៅដោយអ្នកញៀនល្បែងទាំងប្រុសទាំងស្រីចូលលេងយ៉ាងអធិបតេយ្យ យ៉ាងត្រជាក់ចិត្តសង្ស័យទីតាំងខាងលើនេះប្រហែលមានខ្នងបង្អែកធំហើយមើលទៅ? បានជាមិនរំខានដល់អាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យសោះ?

គួររំលឹកផងដែរថាកន្លងមកប្រមុខរាជរដ្ឋាភិបាលធ្លាប់ចេញបញ្ជាដាច់ណាត់ថាអោយមន្ត្រីមានសមត្ថកិច្ចទាំង២៥ រាជធានី ខេត្ត ត្រូវបង្ក្រាបអោយខាងតែបានរាល់បទល្មើសល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ដោយឡែកខាងសមត្ថកិច្ចតាមមូលដ្ឋានមួយចំនួនហាក់មិនគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំសោះឡើយ។

ទន្ទឹមនឹងនោះក៏មានបងប្អូនប្រជាពលរដ្ឋបានសំណូមពរ លោក ម៉ន វុទ្ធីអធិការខណ្ឌពោធិ៍សែនជ័យនិង លោក សក់ ច័ន្ទកញ្ញារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យមេត្តាជួយអន្តរាគមន៍ជុំវិញករណីល្បែងស៊ីសងខាងលើនេះផងទាន៕

22/07/2025

មូលហេតុអ្វីបានជាក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យសំបូរល្បែងស៊ីសងតាមអនឡាញ?នេះជាចម្ងល់របស់មហាជន!

17/07/2025

ពត៌មានក្តៅៗ ទាហានខ្មែរ ប៉ះទង្គិចនិងទាហានថៃ មើលទៅស្រៀវណាស់!

15/07/2025

ទាហានថៃ ចាប់ផ្តើមរករឿងទៀតហើយ
---
ប្រភពវីដេអូ៖ Song Sarith

13/07/2025

ហ៊ានណាស់! អាចោរសៀម ទាហានថៃ លួចវៃ ទាហានខ្មែរ ហើយរត់គេចខ្លួនបាត់ស្រមោល!

09/07/2025

ល្បែងស៊ីសងតាមអនឡាញជាច្រើនកន្លែងក្នុងក្រុងបាត់ដំបងតែសមត្ថកិច្ចហាក់មិនមានវិធានការបង្ក្រាបទាល់តែសោះ

(ខេត្តបាត់ដំបង)៖ ជារៀងរាល់ថ្ងៃគេសង្កេតឃើញថា មានទីតាំងល្បែងស៊ីសងតាមអនឡាញជាច្រើនកន្លែងកំពុងមានវត្តមានក្នុងក្រុងបាត់ដំបងតែសមត្ថកិច្ចវិញហាក់មិនមានវិធានការបង្ក្រាបទាល់តែសោះ។

ប៉ុន្មានថ្ងៃនេះក្រុមការងារសារព័ត៌មានគេហទំព័រ រស្មីស្ទឹងសង្កែបានចុះផ្តិតយករូបភាពនៅទីតាំងល្បែងស៊ីសងមួយចំនួនមានដូចជា ទីតាំងជាប់តារាងប៊ូលផ្សារបឹងឈូក ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ទីតាំងទួលតាឯកនៅក្នុងតារាងបាល់ទះ, ទីតាំងនៅក្នុងរបងជាប់តារាងបាល់ទះទួលតាឯក (ភូមិទួលតាឯក ឃុំទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ទីតាំងនៅក្នុងហាងគុយទាវ ទល់មុខខ្លោងទ្វារវត្តខ្វែង ភូមិខ្វែង ឃុំអូរដំបងស្រុកសង្កែ ខេត្តបាត់ដំបង, ទីតាំងជាប់តារាងប៊ូលក្រោយវត្តបាឡាត់, ទីតាំងក្រោយសាលាបឋមសិក្សាឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង និងទីតាំងអនឡាញជាច្រើនកន្លែងទៀតដូចជានៅជិតផ្ទះសំណាក់អូខេដេពីមុខផ្សារណាត់ហើយនិងអនឡាញ, នៅដើមពុទ្រា ផ្សារបឹងឈូកជិតកន្លែងបញ្ចូលហ្គាសក្រុងបាត់ដំបងខេត្តបាត់ដំបង ដែលមានគេស្គាល់ថាម្ចាស់អនឡាញទាំងអស់មានឈ្មោះលោកខុមដែលជាជំនួយការរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការខេត្តបាត់ដំបង និងប្អូនប្រុសរបស់លោកខុមដែលឈ្មោះតាក់ និងឈ្មោះខេងហើយនិងឈ្មោះតែន សុទ្ធសឹងតែជាមេល្បែងដុះស្លែ។

ទន្ទឹមនឹងនោះក៏មានការលើកឡើងពីប្រជាពលរដ្ឋដោយពួកគាត់បានដាក់ចម្ងល់ថា កន្លងមកគាត់ធ្លាប់ឮថ្នាក់ដឹកនាំចេញបទបញ្ជាឱ្យបង្ក្រាបទាំងអស់រាល់ល្បែងស៊ីសងសូម្បីតែខលធ្យូនក្នុងទូរស័ព្ទក៏ឮដែរថាមិនឱ្យលេងល្បែងស៊ីសង និងបើកល្បែងស៊ីសងឡើយចុះហេតុអ្វីក៏នៅក្រុងបាត់ដំបង ខេត្តបាត់ដំបងនេះសម្បូរល្បែងស៊ីសងតាមអនឡាញបែបនេះ? ក្នុងនោះដែរក៏មានពលរដ្ឋខ្លះឆ្ងល់ទៀតថា មូលហេតុដែលគេមិនបង្ក្រាបប្រហែលជាគេត្រូវរ៉ូវគ្នាឬយ៉ាងណា? ពួកគាត់បន្ថែមទៀតថាបើមានល្បែងស៊ីសងច្រើនបែបនេះតើឯណាទៅពាក្យថាភូមិ-ឃុំមានសុវត្ថិភាព?

ជុំវិញករណីល្បែងស៊ីសងតាមអនឡាញទាំងប៉ុន្មានទីតាំងខាងលើនេះអង្គភាពសារព័ត៌មានគេហទំព័ររស្មីស្ទឹងសង្កែក៏បានបញ្ជូនរូបភាពទាំងនេះដើម្បីរាយការណ៍ជូនទៅលោកពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបងដែរតែបានត្រឹមឆ្លើយថាជាប់រវល់នៅភ្នំពេញ និងចាំឱ្យគេចុះទៅមើល។ រីឯឯកឧត្តម ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបងវិញបានត្រឹមឆ្លើយថា អរគុណ និងសុំរូបភាពទីតាំងតែរហូតដល់ពេលនេះឃើញថាទីតាំងល្បែងទាំងនោះបើកលេងដដែល។

សូមរំលឹកថា: កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ អតីតនាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឱ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី តម្រូវឱ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនូវទូទាំងប្រទេសដោយគ្មានការលើកលែង។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា បើអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋានស្រុក/ក្រុង/ខេត្តណាមិនហ៊ានក្នុងការទប់ស្កាត់ និងមិនបង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ អាជ្ញាធរនិងសមត្ថកិច្ច ទាំងនោះនឹងមានបញ្ហាប្រឈមបាត់បង់ពីតំណែងទៀតផង។

ដូច្នេះក៏សូមសំណូមពរដល់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង សូមមេត្តាមានបទបញ្ជាចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងទាំងអស់នេះផងទាន ដើម្បីចូលរួមថែរក្សានិងការពារសេចក្តីសុខ សុវត្ថិភាពជូនដល់ពួកគាត់ក្នុងការរស់នៅ ព្រោះថាបើមូលដ្ឋានណាដែលមានល្បែងស៊ីសងមូលដ្ឋាននោះមិនយូរទេនឹងកើតមានអំពើរចោរកម្មផ្សេងៗជាក់ជាមិនខាន ជាពិសេសដើម្បីចូលរួមអនុវត្តន៍នូវច្បាប់ភូមិ-ឃុំមានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ៕

08/07/2025

លោក ឈិន ម៉ៅ ចាងហ្វាង បណ្ដាញព័ត៌មានថ្មី (ហៅកាត់ថា N3) បាននិយាយថា អា អ្នកកាសែតមួយចំនួននេះក៏ខូចដែរ បើហែងឲ្យលុយហែងរួចខ្លួន បើហែងមិនឱ្យលុយប្តឹង (ខ្ញុំក៏អ្នកកាសែតដែរ)។

ការលើកឡើងរបស់លោក ឈិន ម៉ៅ ស្របទៅនឹងការលើកឡើងរបស់លោក មេឃុំវឌ្ឍនៈ ថាអ្នកកាសែតមួយចំនួននៅឃុំគាត់ គឺនៅខាងលិចត្រាំដុំ គឺមិនសូវជួយសង្គមជាតិ ផ្សព្វផ្សាយព័ត៌មានដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋអីទេ.! មានតែដើជម្រិត នឹងគំរាមយកលុយពីពលរដ្ឋ បើមិនពេញចិត្តទេប្ដឹងទៅបរិស្ថាន ឬទៅប៉េអឹម ឲ្យមកចាប់យកទៅ ។

សូមស្ដាប់ការលើកឡើងរបស់លោក ឈិន ម៉ៅ និងលោកមេឃុំវឌ្ឍនៈដូចខាងក្រោម.......បញ្ជាក់ការលើកឡើងរបស់លោកមេឃុំវឌ្ឍនៈ គឺនៅខែកក្កដា ឆ្នាំ២០២៤.កន្លងទៅ......

Address

Khum Chbar Ampou

Alerts

Be the first to know and let us send you an email when រស្មីស្ទឹងសង្កែ News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share