02/12/2025
ទីបំផុតក្មួយស្រីគួរអោយអាណិតបានជួបបងប្រុស ហ៊ុន គីមជាតិហេីយ.!
ក្រោយពី បងប្រុស ហ៊ុន គីមជាតិ ប្រកាសស្វែងរកអាស័យដ្ឋានរបស់ក្មួយស្រី ថីម នីតា ដែលមាន អាយុ៦ឆ្នាំ ដែលក្មួយស្រីមានទុកលំបាក និងពិបាកក្នុងការដើរទៅសាលារៀនម្តងៗ ឬក៏ទៅណាមកណាក្មួយស្រីក៏ពិបាកដែរ ក្មួយស្រីគួរអោយអាណិត បានរងគ្រោះដោយសារតែត្រូវពស់ពិសចឹកឬខាំចំនួន២លើកមកហេីយ តែបញ្ជាក់ក្មួយស្រីក៏ចង់អោយជើងល្អ ត្រឡប់មកដូចដើមវិញណាស់ដូចគេឯងដែរ តែដោយតែគ្រួសាររបស់ក្មួយស្រីមានសភាព ខ្វះខាតជាខ្លាំង ទើបមិនអាចមានប្រាក់ឯណា មកព្យាបាលអោយជាដូចដើមវិញទ្បេីយ ។
បងប្រុស ហ៊ុន គីមជាតិ បានជួបក្មួយស្រីហេីយ ថែមទាំង បាននាំក្មួយស្រីដ៏គួរអោយអាណិត បានទៅពិនិត្យព្យាបាលនៅមន្ទីរកុមារជាតិ លោកគ្រូ ធ្វេីការ វះ កាត់នៅ មន្ទីពេទ្យ កុមារ ជាតិ លោកគ្រូ អ្នក គ្រូ ពេទ្យ យកចិត្តទុក ដាក់ដោយមិន យកថ្លៃ វះកាត់ថែមទៀតផង🙏🏻 ដេីម្បីអោយជេីងរបស់ក្មួយស្រី អោយជាមានសភាពដូចដេីមវិញ៕