Oudom Gallery

Oudom Gallery ទេសចរណ៍ និងចំណេះដឹងទូទៅ 🌏
Youtube : KC Life TV
TikTok : Oudom Gallery
Contact: 081314134 (Telegram)
(3)

28/07/2025

សូមវិញ្ញាណក្ខន្ធ​នៃវីរកងទ័ពជួរមុខដែលបាន​ពលីជីវិតក្នុងសមរភូមិ​ ក្នុងបុព្វហេតុការពារ​បូរណភាព​ទឹកដីនៃមាតុភូមិកម្ពុជា​ បានទៅកាន់​ឋានបរមសុខ🕯️

28/07/2025

ពាក្យថា “អរគុណសន្តិភាព” ពិតជាមានអត្តន័យបំផុតដែលកូនខ្មែរគ្រប់រូបត្រូវចងចាំ🙏

ខ្ញុំសូមក្រាបក្បាលអរគុណ និងដឹងគុណដល់វិរកងទ័ពខ្មែរ សម្ដេចតេជោ ហ៊ុន សែន សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំគ្រប់ស្ថាប័ន ក៏ដូចជាសប្បុរសជន និងប្រជាជនខ្មែរគ្រប់រូបដែលបានរួបរួមគ្នាជាកម្លាំងប្រឆាំងសត្រូវ ប្រឹងប្រែង តស៊ូ ពុះពារ ដើម្បីប្រទេសជាតិ🙏

28/07/2025

ជាលទ្ធផលដ៏ត្រចះត្រចង់ពីចំនួបរវាងខ្ញុំ និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖

1. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង2400 ថ្ងៃទី28 ខែកក្កដា ឆ្នាំ2025។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡេីងវិញនៅសន្តិភាព និងសន្តិសុខ។

2. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី1 និងទី2 និងភាគីកម្ពុជាយោធភូមិភាគទី4 និងទី5) នៅវេលាម៉ោង0700 ថ្ងៃទី29 ខែកក្កដា ឆ្នាំ2025 និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បេីមានការឯកភាពពីភាគីទាំងពីរ និង

3. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី4 ខែសីហា ឆ្នាំ2025 ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ខ្ញុំសូមអរគុណឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ។ ខ្ញុំក៏សូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្តល់ការគាំទ្រដល់ដំណើរការចរចាររកការឈប់បាញ់ភ្លាមដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាមេរិកធ្វើជាសហអ្នករៀបចំនៃជំនួបថ្ងៃនេះ។ ខ្ញុំក៏សូមអរគុណដល់រដ្ឋាភិបាលចិនដែលតែងតែគាំទ្រលើកទឹកចិត្តអោយភាគីទាំងពីរស្វែងរកការឈប់បាញ់និងចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេសនេះផងដែរ។

ខ្ញុំជឿជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងកងទ័ពកម្ពុជានិងកងទ័ពថៃនេះ គឺជាមូលដ្ឋានសំខាន់សម្រាប់ការកសាងទំនុកចិត្តរវាងគ្នា និងការកែលំអរស្ថានការអោយប្រសើរឡើង ឈានទៅរកប្រក្រតីភាពនៅពេលអនាគត។

A fruitful outcome from the meeting between myself and H.E. Phumtham Wechayachai, Acting Prime Minister of the Kingdom of Thailand, both the Cambodia and Thai sides have reached the following agreements:

1. An immediate and unconditional ceasefire, with effect from 24:00 hours (local time) on 28 July 2025. This is a vital first step towards de-escalation and the restoration of peace and security.
2. To convene informal meeting of regional commanders (Regional Military 1 and 2 on the Thai side and Regional Military 4 and 5!of the Cambodian side) at 07:00 hours on 29 July 2025, and followed by meeting with the Defense Attaches led by the Chair of ASEAN, if both sides agreed; and
3. To convene a meeting of the General Border Committee (GBC) on 4 August 2025, to be hosted by Cambodia

I would like to thank H.E. Prime Minister Anwar Ibrahim for initiating and facilitating this meeting and serving as host. I would also like to extend my thanks to H.E. President Donald Trump for his support for the immediate ceasefire negotiation process in order to build peace through the United States’ co-organizing of today’s meeting. I also thank the Government of China, which has consistently encouraged both sides to seek a ceasefire and actively supported this special meeting.

I firmly believe that this ceasefire agreement between the Cambodian and Thai armed forces is a crucial foundation for building mutual trust, improving the situation, and paving the way for returning to normalcy in the future.

#ហ៊ុនម៉ាណែត
#កម្ពុជា

27/07/2025

សូមឲ្យមានបទឈប់បាញ់ឆាប់ៗ🙏

❤️🙏
27/07/2025

❤️🙏

🙏
27/07/2025

🙏

ចំពោះការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំរបស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ និងជនភៀសសឹកដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ រាជរដ្ឋាភិបាលបានចាត់វិធានការចាំបាច់ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃផ្ទុះអាវុធទី ២៤ កក្កដា ២០២៥ ដើម្បីសម្របសម្រួល÷

ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ បានសម្របសម្រួលការឆ្លងកាត់ព្រំដែន និងសុំចតបណ្ដោះអាសន្នរបស់បងប្អូននៅតំបន់ព្រំដែនតាមការចាំបាច់។

ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ សហការជាមួយបណ្ដាខេត្តពាក់ព័ន្ធ បានរៀបរថយន្តដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។

រដ្ឋបាលរាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិចុះជួយបណ្ដាលរាជធានី-ខេត្ត សហការដើម្បីជួយសម្របសម្រួលក្នុងការទទួលបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃនៅតាមភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។

ដោយឡែកចំពោះប្រជាពលរដ្ឋជាជនភៀសសឹក ដែលត្រូវជន្លាសចេញពីតំបន់ប្រយុទ្ធគ្នា គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តពាក់ព័ន្ធ រៀបចំទួលសុវត្ថិភាព ក៏ដូចជាដោះស្រាយស្នាក់នៅ ហូបចុក និងសុខាភិបាលជូនបងប្អូន។ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងសុខាភិបាលសហការដោះស្រាយតាមដំណើរការជាក់ស្ដែងធ្វើយ៉ាងណាយកចិត្តទុកដាក់លើជីវភាពរស់នៅនិងសុខសប្បាលភាពរបស់បងប្អូនដំណាក់កាលលំបាកនេះ។

ជាមួយគ្នាដែលខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះវីរៈកងទ័ពកម្ពុជាដែលបានពលី និងប្រជាជនស៊ីវិលដែលបានស្លាប់ដោយសារការប្រយុទ្ធគ្នានេះ។ រាជរដ្ឋាភិបាលក្រសួងការពារជាតិ បណ្ដាអង្គភាពកងទ័ព ថ្នាក់ដឹកនាំជាតិ និងក្រោមជាតិ សហការគ្នារៀបចំពិធីបុណ្យសពយុទ្ធជនពលី និងដោះស្រាយគោលនយោបាយ ឱ្យបានសមរម្យជាវីរៈជនរបស់ជាតិខ្មែរយើង។

ក្នុងពេលជាមួយគ្នានេះ ខ្ញុំក៏សូមកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពនិងកងនគរបាលជាតិរបស់យើង ដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុង កិច្ចការការពារបូរណភាពទឹកដីរបស់យើង។

ខ្ញុំក៏សូមអរព្រះគុណនិងអរគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានបន្តគាំទ្រនិងផ្ដល់ការលើកទឹកចិត្តដល់វីរៈយុទ្ធជន វីរៈនគរបាលជាតិ ដែលកំពុងឈរជើងនិងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដីខ្មែរយើង។ សូមបន្តនូវស្មារតីរួបរួមជាតិក្នុងនាមជាខ្មែរតែមួយ ដើម្បីការពារបូរណភាពទឹកដីខ្មែរ។

#ហ៊ុនម៉ាណែត
#កម្ពុជា

🙏
26/07/2025

🙏

ទឹកមុខបានបញ្ជាក់ពីអត្តន័យ My hero 🙏❤️
26/07/2025

ទឹកមុខបានបញ្ជាក់ពីអត្តន័យ My hero 🙏❤️

ខេត្តខ្មែរដែលបាត់បង់ទៅគឺហួសពីស្ដាយទៅហើយ ចុះនៅមកឈ្លានពានដល់ណាទៀត?
26/07/2025

ខេត្តខ្មែរដែលបាត់បង់ទៅគឺហួសពីស្ដាយទៅហើយ ចុះនៅមកឈ្លានពានដល់ណាទៀត?

26/07/2025

ជិតដល់ពេលហើយ

Address

Krang Makak Village, Tang Krouch Commune, Samrong Tong District, Kampong Speu Province
Kompong Speu
12000

Alerts

Be the first to know and let us send you an email when Oudom Gallery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Oudom Gallery:

Share