ប្រជាជន ខេត្តកំពង់ស្ពឺ -Page

ប្រជាជន ខេត្តកំពង់ស្ពឺ -Page People of Kampong Speu Province

សេចក្តីជូនដំណឹងស្តីពីការរៀបចំព្រឹត្តិការណ៍ "បុណ្យភ្នំ" ស្ថិតនៅឧទ្យានជាតិគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺ
28/11/2025

សេចក្តីជូនដំណឹងស្តីពីការរៀបចំព្រឹត្តិការណ៍ "បុណ្យភ្នំ" ស្ថិតនៅឧទ្យានជាតិគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺ

រដ្ឋបាលខេត្តកំពង់ស្ពឺ ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធបច្ចេកវិទ្យា Zoom meeting នាព្រឹកថ្ងៃសុក្រ ៨ក...
28/11/2025

រដ្ឋបាលខេត្តកំពង់ស្ពឺ ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈប្រព័ន្ធបច្ចេកវិទ្យា Zoom meeting

នាព្រឹកថ្ងៃសុក្រ ៨កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី តាមរយៈប្រព័ន្ធបច្ចេកវិទ្យា Zoom meeting ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈដូចខាងក្រោម៖

១- ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន។

២- ការពិនិត្យ និងសម្រេច លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

៣- ការពិនិត្យ និងសម្រេចទៅលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ និងទី១២ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។

៤- ការពិនិត្យសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ។

៥- ការពិនិត្យសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព ស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឆ្នាំ២០២៤ ។

‎វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ អាណត្តិទី៤ ឆ្នាំ២០២៥ នៅក្រុងច្បារមន‎‎AKP កំពង់ស្ពឺ៖ ថ្...
27/11/2025

‎វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ អាណត្តិទី៤ ឆ្នាំ២០២៥ នៅក្រុងច្បារមន

‎AKP កំពង់ស្ពឺ៖ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥--

ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត នឹងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺលើកទី០២ អាណត្តិទី៤ ឆ្នាំ២០២៥ នៅក្រុងច្បារមន ដោយមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោកអភិបាលក្រុង លោក លោកស្រី អភិបាលរងក្រុង និងលោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណជា ៣០០នាក់ ។

រូបថតដោយ៖ ម៉ែន ប៊ុនធីម/AKP កំពង់ស្ពឺ

26/11/2025

ប្រសាសន៍ខ្លីៗរបស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ

26/11/2025

គម្រោងអភិវឌ្ឍក្រុងច្បារមន(ស្ពានABA)💐💐💐💐

‎វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ អាណត្តិទី៤ ឆ្នាំ២០២៥ នៅស្រុកសំរោងទង‎‎AKP កំពង់ស្ពឺ៖ ព្...
25/11/2025

‎វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ អាណត្តិទី៤ ឆ្នាំ២០២៥ នៅស្រុកសំរោងទង

‎AKP កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥--

ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត នឹងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺលើកទី០២ អាណត្តិទី៤ ឆ្នាំ២០២៥ នៅស្រុកសំរោងទង ដោយមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណជា ៣០០នាក់ ។

ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្នុងគោលបំណងចង់ជំរុញនូវវប្បធម៌ដោះស្រាយ និងការចូលរួមពិភាក្សា ផ្តល់នូវការបញ្ជ្រាបការយល់ដឹង ការទទួលយកបានព័ត៌មានថ្មីៗ រួមទាំងបញ្ហាប្រឈមនានា និងការឆ្លើយតបតាមសំណូមពរ នានារបស់ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ សហគមន៍ និងប្រជាពលរដ្ឋដែលបាន លើកឡើងក្នុងវេទិកា។ ដើម្បីឆ្លើយតបចំពោះគោលបំណង និងសំណូមពរនៃអង្គវេទិកា ឯកឧត្តមស្នើដល់លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានវត្តមានក្នុងវេទិកា ចូលរួមបញ្ចេញមតិយោបល់ លើកឡើងនូវសំណួរ សំណូមពរ បញ្ហាប្រឈម និងក្តីកង្វល់របស់ខ្លួននៅក្នុងមូលដ្ឋាន ដើម្បីពិភាក្សាគ្នា រួមគ្នាដោះស្រាយ និងឆ្លើយតបតាមគោលការណ៍ច្បាប់ និងស្របតាមសភាពការណ៍ជាក់ស្តែង ដោយស្មារតីយោគយល់ អធ្យាស្រ័យប្រកបដោយគុណធម៌។

‎ ‎ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានថ្លែងថា វេទិកា នេះគឺជាឱកាសដ៏សំខាន់ សម្រាប់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរ ពីសំណាក់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីយកមកពិភាក្សា ឆ្លើយបំភ្លឺ និងដោះស្រាយ ជូនបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលការណ៍ច្បាប់ និងស្ថានភាពជាក់ស្តែងនៅក្នុងខេត្តកំពង់ស្ពឺ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងនៅបញ្ហារបរិស្ថាន សូមអោយបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងបណ្តារោងចក្រ ដើមទប់ស្កាត់ការចោលសំរាមពាសវាលពាសកាល បញ្ហាដីធ្លី សុំអោយអាជ្ញាធរស្រុក និងមន្ទីរជំនាញ សូមជួយពន្លឿនអោយបានឆាប់រហ័សជូនប្រជាពលរដ្ឋ ត្រូវទប់ស្កាត់រាល់បញ្ហារក្មេងទំនើង ល្បែងស៊ីសង និងល្បែងអនឡាញគ្រប់ប្រភេទ និងបញ្ហាប្រឈម និងសូមណូមពរនានា សូមអាជ្ញាធរពាក់ព័ន្ធត្រូវតាមដាននិងអនុវត្តដោះស្រាយអោយបានទាន់ពេលវេលាផងដែរ។

‎ក្នុងវេទិការនោះដែរ ប្រជាពលរដ្ឋបានលើកឡើងបញ្ហា និងសំណូមពរនានា ដែលផ្តោតលើចំណុចដូចជា ១.បញ្ហាពាក់ព័ន្ធនឹងបរិស្ថាន និងការគ្រប់គ្រងសំរាម សូមអាជ្ញាធរជំនាញយកចិត្តទុកដាក់ជួយដោះស្រាយ និងផ្សព្វផ្សាយអោយបានទូលំទូលាយ ២.បញ្ហារទំនាស់ដីធ្លី ៣.សុំអាជ្ញាធរជួយពន្លឿនការទូទាត់ប្រាក់ថ្លៃដីចំនួន ៥៦គ្រួសារ ដែលក្រុមហ៊ុនបានទិញពីប្រជាពលរដ្ឋ តែមិនទាន់បានលុយគ្រប់នៅឡើយ ៤.សូមណូមពរមន្ទីរសុខាភិបាល ជួយសម្រួល និងមានមណ្ឌលសុខភាពមួយចំនួននៅខ្វះការយកចិត្តទុកដាក់ ខ្វះបរិក្ខារពេទ្យ សំុអោយមន្ទីរពេទ្យផ្តល់អតិភាពដល់អ្នកជំងឺធ្ងន់ធ្ងរ ព្រមទាំងបញ្ហាផ្សេងៗទៀត។

‎បន្ទាប់ពីប្រជាពលរដ្ឋបានលើកឡើងរាល់បញ្ហា និងសំណូមពរ រួចមក ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយឯកឧត្តមអភិបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ បានចាប់ផ្តើមឆ្លើយបំភ្លឺ បំពេញ បញ្ជាក់ និងប្តេជ្ញាដោះស្រាយ ទៅតាមសំណូមពរនីមួយៗ ដោយយោងតាមគោលការណ៍ច្បាប់ និងស្ថានភាពជាក់ស្តែងរបស់ខេត្ត៕

រូបថតដោយ៖ ម៉ែន ប៊ុនធីម AKP កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ មានឱកាសការងារ ចំនួន ១៩,៣៥៧ កន្លែង ជូនបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ
22/11/2025

ខេត្តកំពង់ស្ពឺ មានឱកាសការងារ ចំនួន ១៩,៣៥៧ កន្លែង ជូនបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ

ភរិយាអភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តនិងប្រាប់បងប្អូនដែលកំពុងស្នាក់នៅក្នុងជំរំភៀសសឹកឱ្យអត់ធ្មត់ ហើយបន្តជឿជាក់លើរាជរដ្ឋាភិ...
22/11/2025

ភរិយាអភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តនិងប្រាប់បងប្អូនដែលកំពុងស្នាក់នៅក្នុងជំរំភៀសសឹកឱ្យអត់ធ្មត់ ហើយបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន

AKP កំពង់ស្ពឺ៖ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥--

ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ លោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ បានធ្វើការលើកទឹកចិត្តទៅដល់បងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងស្នាក់នៅក្នុងជំរំភៀសសឹកឱ្យអត់ធ្មត់ ហើយបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដឹកនាំនិងដោះស្រាយជម្លោះព្រំដែន។ការលើកទឹកចិត្តដូច្នេះធ្វើឡើងក្នុងឱកាសដឹកនាំ សមាជិកានៃសមាគមនារីខេត្តចុះជួបសំណាលនិងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋប្រមាណ៧៦១គ្រួសារដែលបាននិងកំពុងស្នាក់នៅក្នុងជំរំភៀសសឹក ក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ដែលជាជំហានវិជ្ជមានដ៏សំខាន់ និងជាប្រវត្តិសាស្រ្តក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ក្រោមយុទ្ធសាស្រ្ត«ស្ងាត់តែមិនស្ងៀម»របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រហូតទទួលបានលទ្ធផលផ្លែផ្កា ដោយសម្រេចបានការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាង កម្ពុជា និងថៃ នៅប្រទេសម៉ាឡេស៊ី ក្រោមវត្តមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។

លោកជំទាវបានបន្ថែមថា លទ្ធផលដែលសម្រេចបាននូវការថ្លែងការណ៍រួមស្តីពីសន្តិភាពរវាង កម្ពុជា និងថៃនេះ គឺកើតចេញការខិតខំប្រឹងប្រែងឥតឈប់ឈររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល និងក្រុមការងារ ដើម្បីស្វែងរកសន្តិភាពតាមបន្ទាត់ព្រំដែន ឈានឆ្ពោះទៅរកប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងកម្ពុជា-ថៃ ដែលជាកត្តាចាំបាច់សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាសម្រាប់ការអភិវឌ្ឍទៅមុខរបស់ប្រទេសកម្ពុជា។តែដោយមហិច្ឆតាឈ្លានពានរបស់ប្រទេសថៃ បានរំលោភលើកិច្ចឈប់បាញ់ ហើយបន្តការឈ្លានពានមកលើកម្ពុជា និងបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋស្លូតត្រង់ត្រូវបង្ខំចិត្តចាកចេញពីលំនៅដ្ឋានមករស់នៅក្នុងជំរំជនភៀសសឹក។ហើយក្នុងនោះលោកស្រីក៏បានសម្តែងការឈឺចាប់ចំពោះទាហានថៃដែលបានធ្វើការបាញ់ប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់ បណ្តាលឱ្យស្លាប់ម្នាក់និងរបួស៣នាក់កាលពីពេលកន្លងមកផងដែរ។

លោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ចន្ទ័សោភ័ណ បានបន្ថែមថា ដោយមើលឃើញពីការស្នាក់នៅក្នុងជំរំរបស់បងប្អូនមានការលំបាក សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ពិសេសលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត បានផ្តាំផ្ញើនូវការសួរសុខទុក្ខនិងនឹករលឹកដល់បងប្អូន ដោយក្នុងនោះបានណែនាំដល់សមាគមនារីខេត្តកំពង់ស្ពឺឱ្យនាំយកនូវគ្រឿងឧបភោគ បរិភោគ សម្លៀកបំពាក់និងថ្នាំពេទ្យមកផ្តល់ជូនដើម្បីដោះស្រាយចំពោះមុខជាបណ្តោះអាសន្ន គ្រាដែលការស្នាក់នៅត្រូវបានអូសបន្លាយ។ហើយក្នុងដំណាក់កាលដែលកំពុងស្នាក់នៅនេះ សូមបងប្អូនត្រូវថែរក្សាសុខភាព ប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ បង្កឡើងដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ជាដើម និងបង្កើនការប្រុងប្រយ័ត្នក្នុងការមើលថែកុមារតូចៗ កុំឱ្យគាត់ទៅលេងទឹក ចៀសវាងការបាត់បង់អាយុជីវិតដោយប្រការណាមួយ។មួយវិញទៀត ខែនេះជាខែមានភ្លៀងធ្លាក់ ជាពេលដែលពពួកមូសកើតមានច្រើន តោងឱ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម និងគ្រុនចាញ់ ដោយសារបច្ចុប្បន្ននេះជំងឺគ្រុនឈាមតែងកើតមានឡើងលើកុមារ។ ត្រូវថែរក្សាសុខភាព ទប់ស្កាត់ចំពោះជំងឺមិនឆ្លងដូចជា លើសឈាម ជំងឺទឹកនោមផ្អែម ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺមហារីក តាមរយៈការបរិភោគចំណីអាហារ ស្ករតិចអំបិលតិច ខ្លាញ់តិច។លើសពីនេះសូមបង្កើនការដាំបន្លែជុំវិញកន្លែងស្នាក់នៅ សម្រាប់បរិភោគ ចៀសវាងការចំណាយទិញបន្លែ ពីខាងក្រៅ និងកាត់បន្ថយការចំណាយ ព្រមទាំងថែរក្សាបាននៅសុខភាពល្អ។

22/11/2025

ឧទ្យានបោះតង់ | ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ 🏕️⛺
ឧទ្យានបោះតង់ ស្ថិតនៅក្នុងឧទ្យានជាតិគិរីរម្យ មានចម្ងាយ១២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ
ឧទ្យានបោះតង់ មានការរៀបចំបានស្អាតបែបធម្មជាតិ និងងាយស្រួលសម្រាប់ការលំហែរបែបលក្ខណៈគ្រួសារ មានទីធ្លាធំទូលាយ មានបរិយាកាសបែបធម្មជាតិ ទេសភាពស្រស់ស្រាយ ខ្យល់ត្រជាក់ លាយឡំជាមួយអ័ព្ទហូរមកប៉ះនិងខ្លួនរបស់យើង ធ្វើឱ្យរំសាយអស់អារម្មណ៍ ល្អបំផុតសម្រាប់អ្នកចូលចិត្តធម្មជាតិ ជាពិសេសសម្រាប់ថ្ងៃឈប់សម្រាកមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បាននាំគ្នាមកសម្រាក ទស្សនាកម្សាន្តជាលក្ខណៈគ្រួសារ និងក្រុមការងារយ៉ាងច្រើនផងដែរ។

Camping Park | Phnom Srouch District, Kampong Speu Province 🏕️⛺
The camping park is located within Kirirom National Park, approximately 120 kilometers from Phnom Penh capital.
The camping park is beautifully and naturally organized and is suitable for family relaxation. It has a spacious area with a natural atmosphere, fresh scenery, and cool air mixed with mist flowing and touching our bodies, which helps to relieve all stress/negative feelings. It is the best place for nature lovers, especially during holidays when many national and international tourists come to relax and visit with their families and teamworks.


#ខ្ញុំស្រឡាញ់កំពង់ស្ពឺ

#ទេសចរណ៍ដើម្បីទាំងអស់គ្នាទាំងអស់គ្នាដើម្បីទេសចរណ៍
#ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព
#បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់
#សំរាមជាសត្រូវនៃទេសចរ

20/11/2025

ប្រសាសន៍ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ : ផែនទី និងប្លង់មេ🥰🥰🥰

‎សិក្ខាសាលាផ្សព្វផ្សាយគម្រោងកសាងប្លង់គោលប្រើប្រាស់ដីក្រុង ស្រុកទាំង៩ និងផែនការរៀបចំដែនដីខេត្តកំពង់ស្ពឺAKP កំពង់ស្ពឺ៖ ថ្ង...
20/11/2025

‎សិក្ខាសាលាផ្សព្វផ្សាយគម្រោងកសាងប្លង់គោលប្រើប្រាស់ដីក្រុង ស្រុកទាំង៩ និងផែនការរៀបចំដែនដីខេត្តកំពង់ស្ពឺ

AKP កំពង់ស្ពឺ៖ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៥--

សិក្ខាសាលាផ្សព្វផ្សាយគម្រោងកសាងប្លង់គោលប្រើប្រាស់ដីក្រុង ស្រុកទាំង៩ និងផែនការរៀបចំដែនដីខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម យឹម សុខុមប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួម អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី អភិបាលក្រុង/ស្រុកទាំង៩ ក្រុមការងារជំនាញ ដែលពាក់ព័ន្ធ និងតំណាងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ពិធីនេះដែរប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ។

រូបថត៖ ម៉ែន ប៊ុនធីម/AKP កំពង់ស្ពឺ

Address

Kompong Speu

Telephone

+855964298888

Website

Alerts

Be the first to know and let us send you an email when ប្រជាជន ខេត្តកំពង់ស្ពឺ -Page posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category