Tipo Commune

Call Directions Website Contact the business

Tipo Commune TIPO Commune is the rural village which keeping 12 km from national road 6( Kampong Thom Province)

TIPO Commune is the rural village which keeping 12 km from national 6 road between Phnom Penh and Siem Reap, it is Kompong Thom Province.

17/10/2025

🌿 ពីទុក្ខលំបាកនៃការសិក្សា ដល់បន្ទុកពិតនៃជីវិតការងារ

មេរៀនដែលសង្គមមិនដែលបង្រៀន

កាលពីជំនាន់រៀនសូត្រ យើងធ្លាប់គិត និងយល់ថា ទាំងនេះជាភាពលំបាកដ៏ធំធេងបំផុតមួយ។
_ត្រូវភ្ញាក់ពីព្រលឹមស្រាងៗ
_ត្រូវប្រឈមមុខនឹងសៀវភៅរាប់រយ រាប់ពាន់ទំព័រ
_ត្រូវធ្វើកិច្ចការសាលាដល់យប់ជ្រៅ
_ត្រូវប្រឈមនឹងការប្រឡងម្តងហើយម្តងទៀត _ត្រូវទទួលពាក្យស្តីបន្ទោសពីគ្រូ
_ហើយពេលខ្លះ ក៏ធ្វើឲ្យយំដោយមិនដឹងខ្លួនផងដែរក៏មាន។

នៅពេលនោះ យើងគិតថា៖

> “នេះហើយ ជាទុក្ខលំបាកដ៏ធំបំផុតមួយនៃជីវិតមនុស្ស!”

ប៉ុន្តែពេលនេះ ទើបដឹងយ៉ាងច្បាស់ថា ភាពលំបាកទាំងនោះ គ្រាន់តែជាការហាត់សម គ្រាន់តែជាការព្យាយាមប្រឹងប្រែង បោះជំហានទៅរកអនាគតដ៏ភ្លឺស្វាងមួយប៉ុណ្ណោះ។

💼 ពេលឈានជើងចូលក្នុងពិភពការងារ

ទើបដឹងថា — ភាពលំបាកពិតប្រាកដម មួយស្ថិតនៅទីនេះ។

ការងារមិនដូចកិច្ចការផ្ទះដែលអាចបញ្ចប់បានជារៀងរាល់ថ្ងៃទេ!
ចូលក្នុងពិភពការងារ ពោរពេញដោយភាពតានតឹង វាប្រៀបដូចជាខ្សែសង្វាក់ដ៏ធ្ងន់ ដែលចងជាប់លើស្មារបស់យើង មិនអាចដោះចេញបាន។ ពេលនេះហើយ ទើបដឹងថា ភាពលំបាកពិតប្រាកដគឺស្ថិតនៅទីនេះ!

ការងារដែលធ្វើមិនចេះចប់មិនចេះហើយ ប្រាក់កម្រៃហាក់ដូចជាខ្យល់បក់រំលង មិនដែលគ្រប់គ្រាន់នឹងតម្រូវការពេញលេញចំពោះជីវិត ។
ទោះបីជាអស់កម្លាំងលំបាកយ៉ាងណា ចង់សុំពេលសម្រាកខ្លះ ត្រូវមើលកាយវិការរបស់ថៅកែ។
ចង់បញ្ចេញភាពហត់នឿយ ត្រូវទប់ចិត្ត ដើម្បីរក្សាមុខងារ...។

យើងត្រូវទប់អារម្មណ៍
ត្រូវទទួលយកការចង្អុលបង្ហាញ និងរិះគន់ពីអតិថិជន ទោះបីវាមិនសមហេតុផលក៏ដោយ។
ហើយអ្វីដែលពិបាកបំផុតគឺ
យើងត្រូវញញឹមហើយនិយាយថា

> “បាទ… អត់មានបញ្ហាទេ!”
> ទោះបីជាខាងក្នុងកំពុងឈឺចាប់ក៏ដោយ។

📚 ភាពខុសគ្នារវាងរៀនសូត្រ និងការងារ

ភាពលំបាកនៃការរៀន គឺ ផ្អែកលើ លទ្ធផល និងពិន្ទុ។
តែភាពលំបាកនៃការងារ គឺ ផ្អែកលើ ភាពជាក់ស្តែង និងសម្ពាធជីវិត។

_ការខិតខំប្រឹងប្រែងរបស់អ្នក មិនប្រាកដថាមាននរណាមើលឃើញទេ!
_ការតស៊ូរបស់អ្នក មិនប្រាកដថានឹងទទួលបានលទ្ធផលដែលគួរឲ្យរីករាយដែរ។

សង្គមមិននិយាយពី “ហេតុផល” ទេ! អ្វីដែលសង្គមនិយាយគឺ៖

> “តម្លៃដែលអ្នកត្រូវបង់” សម្រាប់អ្វីដែលអ្នកចង់បាន។

_ចង់សម្រាក ➜ បាត់ប្រាក់ចំណូល

_ចង់បានប្រាក់ខែខ្ពស់ ➜ បាត់ពេលវេលាផ្ទាល់ខ្លួន

សិស្សមានតារាងពិន្ទុ ដែលបង្ហាញកំហុសនិងការខកខាន។
អ្នកធ្វើការមានតារាងវាយតម្លៃ (Performance Review) ដែលសម្រេចជោគវាសនាប្រាក់ខែ និងតំណែង។

_ម្នាក់ត្រូវគ្រូស្តីបន្ទោសនៅក្នុងថ្នាក់ មានមិត្តលួងពេលយំ។
_ម្នាក់ទៀតត្រូវជីវិតច្របាច់ក រហូតដល់លែងមានកំហឹង លែងមានអំនួតលើខ្លួនឯង។

🕊 ហេតុនេះ កុំសួរថា “ការងារលំបាកឬអត់?” មិនសាមញ៉ាមច្រើន អាចឆ្លើយយ៉ាងលឿនថា ពិបាកជាងរៀន។

នៅក្នុងពិភពការងារ គ្មាននរណាហ៊ានសុំច្បាប់ឈប់សម្រាក ដើម្បីគេចចេញពីបញ្ហាដែលត្រូវដោះស្រាយ...។

ប៉ុន្តែបើទោះយ៉ាងណាក៏ដោយ ទេវតាមិនដែលផ្តាច់ផ្លូវមនុស្សដែលកំពុងខិតខំប្រឹងប្រែងតស៊ូឡើយ មនុស្សដែលបានខំប្រឹងនៅតែមានតម្លៃជានិច្ច។ហើយចាត់ទុកថាយើងមករៀនសូត្រចុះ ហើយថ្នាក់ខ្ពស់វាលំបាកអ៊ីចឹងហើយ។ ខំប្រឹងប្រែងឲ្យខ្លួនមានសមត្ថភាពកាន់តែខ្លាំង ខំមាត់ សង្កត់ចិត្ត ធ្វើការងារឲ្យបានល្អ ហើយបើគេមិនឃើញ ចាកចេញទៅកន្លែងផ្សេង ហើយបើមានសមត្ថភាពធ្វើដោយខ្លួនឯងបាន ដើរផ្លូវខ្លួនឯងចុះ! តែត្រូវចាំថា! ដើរផ្លួវខ្លួនឯងលំបាកជាងហ្នឹងច្រើនដងណាស់ តែមិនអីទេ! មានអ្នកធ្វើបានជាច្រើនរួមមកហើយ ដូច្នេះយើងក៏អាចនឹងធ្វើបានដែរ ព្រោះយើងមានស្បែកក្រាស់ បេះដូងថ្ម ដែលការងារបង្រៀនយើងជាដើមទុនដ៏សំខាន់មួយហើយ អ្វីដែលសំខាន់បន្ទាប់ត្រូវជឿជាក់លើខ្លួនឯង និងធនធានដែលយើងខំប្រឹងកន្លងមក...។

Ⓒ រក្សាសិទ្ធដោយ #ផ្នត់គំនិត

12/10/2025
05/10/2025
04/10/2025

338 សំណួរ-ចម្លើយ វប្បធម៌ទូទៅ ត្រៀមប្រឡងគ្រូ 🧑‍🏫💥

📚២០០សំណួរចម្លើយ
👉https://forms.gle/jKBPb6Xk4GMyZiKN7

📚៧៥សំណួរចម្លើយ
👉https://forms.gle/oAeZV45mMxtxsY7N7

📚៦៣សំណួរចម្លើយ
👉https://forms.gle/3V6iud1CnxPZx8EZ7

📚សៀវភៅត្រៀមប្រឡងគ្រូ👩🏻‍🏫💥
👉https://t.me/study0969292113

📚កម្រងវិញ្ញាសាពិសេស ត្រៀមប្រឡងគ្រូ ១១មុខវិជ្ជា😍
👉https://t.me/+aJX6diwymDYzZDM1

📚គ្រុបតេស្តQCM វប្បធម៌ទូទៅ
👉https://t.me/+BKmCra8wC55kNWY1

📚គ្រុបគណិតវិទ្យា ត្រៀមប្រឡងគ្រូ
https://t.me/+rIRQ3WIv8tdjODFl

Page : STuDY-សិក្សា
Tell : 096 92 92 113
ទាក់ទងតេលេក្រាម
👉http://t.me/ratanastudy

05/09/2025

"ឥទ្ធិពលនៃទម្លាប់ប្រចាំថ្ងៃ"
ទម្លាប់ប្រចាំថ្ងៃ គឺជាសកម្មភាព ឬអាកប្បកិរិយាដែលមនុស្សម្នាក់ៗធ្វើជារឿយៗរៀងរាល់ថ្ងៃ ដោយមិនខ្លាច ឬគ្មានការស្ទាក់ស្ទើរទេ ។ ទម្លាប់អាចមានវិជ្ជមាន ឬអវិជ្ជមាន ហើយវាអាចមានឥទ្ធិពលយ៉ាងខ្លាំងលើជីវិតយើង ទាំងសុខភាពផ្លូវកាយ ផ្លូវចិត្ត ការងារ សិក្សា និងទំនាក់ទំនងសង្គម ។ ទម្លាប់ល្អអាចជួយឲ្យមនុស្សមានជីវិតប្រសើរឡើង ខណៈដែលទម្លាប់អាក្រក់អាចនាំឲ្យជីវិតយើងធ្លាក់ចូលទៅរកបញ្ហានានា ។

ឧទាហរណ៍ នៃទម្លាប់វិជ្ជមាន មានដូចជា ៖
» ការចំណាយពេលវេលាអានសៀវភៅរៀងរាល់ថ្ងៃ
» ការហាត់ប្រាណទៀងទាត់រៀងរាល់ថ្ងៃ
» ការសរសេរបញ្ជីការងារ (to-do list)
» ឬការបរិភោគអាហារដែលមានប្រយោជន៍ជាដើម ។
ទម្លាប់ទាំងនេះអាចជួយបង្កើនប្រសិទ្ធភាព កែលម្អសុខភាព និងបង្កើនកម្រិតសមត្ថភាពផ្លូវចិត្ត។ ជាពិសេស ការមានទម្លាប់គ្រប់គ្រងពេលវេលាដោយប្រសើរ អាចជួយឲ្យមនុស្សសម្រេចបានគោលដៅរបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព។ ផ្ទុយទៅវិញ ទម្លាប់អវិជ្ជមាន ដូចជា :
» ការគេងយូរ
» ការបរិភោគអាហារមិនមានប្រយោជន៍
» ការចំណាយពេលច្រើនលើបច្ចេកវិទ្យា
» ឬការធ្វើការលើសហួសហេតុនាំសម្ពាធដល់ផ្លូវចិត្តជាប្រចាំ អាចបង្ហាញឥទ្ធិពលអវិជ្ជមានដល់សុខភាព
» ការគិតអវិជ្ជមានជាប្រចាំ
» ការចំណាយពេលវេលាខ្ជះខ្ជាយជាប្រចាំថ្ងៃ ជាដើម ។ ជាពិសេស ទម្លាប់អាក្រក់តូចៗ បើបន្តទៀត នឹងអាចក្លាយជាបញ្ហាធំៗក្នុងជីវិតរបស់អ្នកបាន ។

តាមការស្រាវជ្រាវជាច្រើនបានបញ្ជាក់ថា ទម្លាប់ គឺជាផ្នែកសំខាន់នៃការអភិវឌ្ឍន៍ខ្លួនឯង។ មនុស្សជោគជ័យជាច្រើន បានអះអាងថា "កត្តាសំខាន់មួយ ដែលធ្វើឲ្យពួកគេរឹងមាំ គឺព្រោះពួកគេមានទម្លាប់ល្អៗ ដែលបន្តជាប្រចាំ" ។

ទ​ម្លាប់ប្រចាំថ្ងៃមានឥទ្ធិពលដ៏ធំលើទិសដៅនៃជីវិតមនុស្សយើងម្នាក់ៗ ។ ទម្លាប់ល្អអាចជួយអភិវឌ្ឍន៍ខ្លួនឯង និងជីវិតនៅទិសដៅវិជ្ជមាន តែទម្លាប់អវិជ្ជមានអាចនាំឲ្យអ្នកជួបនូវបញ្ហារាប់មិនអស់ ។

#អានសៀវភៅជួយពង្រីកគំនិត

11/07/2025
09/07/2025
08/07/2025
05/07/2025
20/06/2025
07/05/2025

Address

Watt Tipo
Kompong Thom
588

Alerts

Be the first to know and let us send you an email when Tipo Commune posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tipo Commune:

Shortcuts

Share

ផែនទី​ឃុំទីពោ

TIPO Commune is the rural village which keeping 12 km from national 6 road between Phnom Penh and Siem Reap, it is Kompong Thom Province.