
07/07/2025
#សេចក្តីថ្លែងការណ៍
#គណបក្សកម្ពុជានិយម មិនគាំទ្រចំពោះការស្នើសុំធ្វើវិសោធនកម្ម មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ
នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងអនុញ្ញាតិឱ្យមានការដកសញ្ជាតិខ្មែរបាន ពីប្រជាពលរដ្ឋខ្មែរនោះឡើយ។ យើងយល់ឃើញថាការណ៍នេះនឹងរឹតតែបន្ថែមនូវការបែកបាក់ជាតិ ការរើសអើងគ្នា ហើយវានឹងបន្តនូវវប្បធម៌ «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» ដែលយើងជាខ្មែរត្រូវតែបញ្ចប់ឱ្យខាងតែបាន យើងត្រូវប្រកាន់យកនូវគោលការណ៍ នីតិរដ្ឋ ប្រជាធិបតេយ្យសេរីពហុបក្ស អហិង្សា សន្តិវិធី សាមគ្គីជាតិ និងផ្សះផ្សាជាតិ។