Rural Times

Rural Times សូមស្វាគមន៍មកកាន់ page Rural Times 🙏
អរគុណសម្រាប់ការតាមដាន និង គាំទ្រសកម្មភាពរបស់ពួកយើងខ្ញុំ 🙏

ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវចំនួន ១ខ្សែ នៅក្នុងខេត្តកំពង់ធំ និងពិនិ...
19/08/2026

ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវចំនួន ១ខ្សែ នៅក្នុងខេត្តកំពង់ធំ និងពិនិត្យផ្លូវរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិចំនួន ២ទីតាំង នៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ

[English Below] ខេត្តកំពង់ធំ-កំពង់ចាម-ត្បូងឃ្មុំ៖ នារសៀលថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួង មន្ដ្រីបច្ចេកទេស និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវចំនួន ១ខ្សែ ស្ថិតនៅក្នុងខេត្ដកំពង់ធំ។ ផ្លូវនេះមានឈ្មោះ រលួស-អូរកន្ធរ ជាផ្លូវល្បាយក្រួស មានប្រវែង ១០គ.ម. ទទឹង ៥ម៉ែត្រ តភ្ជាប់ពីភូមិអូរកន្ធរ សង្កាត់កន្ធរ ទៅកាន់ភូមិកំពង់សំរោង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយឆ្លងកាត់ភូមិចំនួន ៤ភូមិ និងមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៤៧២គ្រួសារ ស្មើនឹង ២ ៣៤៥នាក់។ ក្នុងឱកាសពិនិត្យខ្សែផ្លូវខាងលើនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ឱ្យដាក់បញ្ចូលខ្សែផ្លូវនេះទៅក្នុងផែនការស្ថាបនាឆ្នាំបន្ទាប់ ដើម្បីធ្វើការលើកកម្រិតគុណភាពផ្លូវជាទៅផ្លូវដែលធន់នឹងការប្រែប្រួលអាកាសធាតុ ក្នុងគោលដៅសម្រួលដល់ការធ្វើចរាចរណ៍ ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរទៅទទួលសេវាសាធារណៈនានា ជាពិសេសដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

បន្ទាប់ពីពិនិត្យស្ថានភាពផ្លូវនៅក្នុងខេត្តកំពង់ធំរួចមក ឯកឧត្តមរដ្ឋមន្ដ្រី និងប្រតិភូរួមដំណើរ បានអញ្ជើញចុះពិនិត្យខ្សែផ្លូវដែលទទួលរងប៉ះពាល់ដោយសារគ្រោះមហន្ដរាយធម្មជាតិចំនួន ២ទីតាំងក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ រួមមាន៖
ទីតាំងទី១៖ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៨+៩៥០ ត្រង់ទំនប់កែប្រែ ស្ថិតលើខ្សែផ្លូវ ល្ពាក-ស្រក ក្នុងភូមិសាស្ដ្រស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ទីតាំងនេះ មានការបាក់ស្រុតសំណង់ស្ទាក់ទឹក ដោយសារទឹកភ្លៀងធ្លាក់យ៉ាងគំហុកកាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅនេះ ដែលបណ្ដាលទឹកហូរច្រោះជើងទេរផ្លូវ ប្រវែង ១៥ម៉ែត្រ និងទ្វារទឹកច្រោះបាក់ដៃលូ ១ជំហៀង ជម្រៅប្រហែល ៨ម៉ែត្រ។ តាមរយៈការពិនិត្យជាក់ស្ដែង ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម សហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ ធ្វើការសិក្សាបច្ចេកទេសដើម្បីជួសជុលទីតាំងដែលទទួលរងការខូចខាតខាងលើ ដើម្បីឱ្យការធ្វើចរាចរណ៍បានធម្មតាឡើងវិញប្រកបដោយសុវត្ថិភាព។
ទីតាំងទី២៖ ផ្លូវទួលគរ-ទួលឃ្លាំង ជាផ្លូវបេតុងអាមេប្រវែង ១៤,២០គ.ម. តភ្ជាប់ពីភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ទៅកាន់ភូមិទួលឃ្លាំង ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ នៅលើខ្សែផ្លូវនេះ ត្រូវបានជំនន់ទន្លេមេគង្គ ជន់លិចកំណាត់ផ្លូវប្រវែង ៨៥០ម៉ែត្រ បណ្ដាលមានការផ្អាកធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន។ នាឱកាសចុះពិនិត្យនេះឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់មន្ទីខេត្តត្រូវយកចិត្តទុកដាក់ក្នុងការជួសជុលកន្លែងដែលរងផលប៉ះពាល់ដោយការជន់លិច ដេីម្បីសម្រួលដល់ការធ្វេីដំណេី ប្រកបអាជីវកម្មផ្សេងៗ របស់ប្រជាពលរដ្ឋរស់នៅតំបន់នោះ៕

Kampong Thom–Kampong Cham–Tbong Khmum: On Wednesday afternoon, August 19, 2026, H.E. Chhay Rithisen, Minister of Rural Development, together with ministry leadership, technical officials, and the Kampong Thom Provincial Department of Rural Development, conducted an on site inspection of one road corridor in Kampong Thom Province. This road, Roluos–O Kandaor, is a 10 km long, 5-meter-wide gravel road connecting O Kandaor Village, Kanthor Sangkat, to Kampong Samraong Village, Srayov Sangkat, Stueng Saen City, Kampong Thom Province. It passes through four villages and directly serves 472 households, equal to 2,345 people. During the inspection, the Minister instructed the Kampong Thom Provincial Department of Rural Development to include this corridor in next year’s construction plan to upgrade it to a climate resilient road, with the aim of easing traffic, facilitating the transport of agricultural products and access to public services, and especially improving the livelihoods of local residents.
After completing the inspection in Kampong Thom, the Minister and accompanying delegation proceeded to inspect two locations where roads were affected by natural disasters in Kampong Cham and Tbong Khmum Provinces, as follows:
Location 1: at KP 8+950 at a regulator embankment on the Lpoak–Srok road within Kampong Siem District, Kampong Cham Province. The spillway structure collapsed due to heavy rain on the night of July 30, 2026, causing scouring under the road shoulder over a length of 15 meters and damage to one culvert wing wall on one side, with an approximate depth of 8 meters. Following the on site assessment, the Minister instructed the Kampong Cham Provincial Department of Rural Development to coordinate with the relevant technical departments to conduct a technical study and repair the damaged location so that traffic can safely resume.
Location 2: the Tuol Kor–Tuol Khleang road, a reinforced concrete road 14.20 km long connecting Tuol Kor Village, Tonle Bet Commune, Tbong Khmum District, to Tuol Khleang Village, Pratheab Commune, Ou Reang Ov District, Tbong Khmum Province. Along this corridor, flooding from the Mekong River inundated an 850 meter section, temporarily suspending traffic. During the inspection, the Minister instructed the provincial department to prioritize repairs in flood-affected areas to facilitate travel and support business activities for residents in the area.

ឯកឧត្តម ឈឹម សៅគី អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំកំណត់ និងការពិពណ៌នាមុខតំណែងគ្រប់គ្រងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ[Englis...
19/08/2026

ឯកឧត្តម ឈឹម សៅគី អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំកំណត់ និងការពិពណ៌នាមុខតំណែងគ្រប់គ្រងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ

[English Below] រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំកំណត់ និងការពិពណ៌នាមុខតំណែងគ្រប់គ្រងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ អនុលោមតាមអនុក្រឹត្យលេខ ១៤២ អនក្រ.បក ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្កាធិការ លោក លោកស្រី អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញជាច្រើនរូប៕

Phnom Penh: On the morning of August 19, 2026, His Excellency Chhim Saoky, Permanent Secretary of State, Representative the high esteem of His Excellency Chhay Rithisen, Minister of Rural Development, led a meeting on the organization, definition and description of management positions of the Ministry of Rural Development, in accordance with Sub-Decree No. 142 dated July 2, 2026 of the Royal Government.

The meeting was attended by His Excellency the Secretary of State, His Excellency the Under Secretary of State, His Excellency the Director-General, His Excellency the Secretary-General, Deputy Director-Generals, Deputy Secretary-Generals, Director Departments, and many other experts.

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី តំណាងក្រសួងសុខាភិបាល  រួមជាមួយ ឯកឧ...
19/08/2026

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី តំណាងក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តម នី គឹមសាន ឯកឧត្តម ជ័យសម្បត្តិ ផល្លា ឯកឧត្តម ឆេង វឌ្ឍនៈ តំណាងគ.ជ.អ.ប នៃក្រសួងមហាផ្ទៃ បានជួបប្រជុំពិភាក្សា ស្ដីពី ការផ្ដួចផ្ដើមតាក់តែងបង្កើតគម្រោងថ្មី ដោយផ្តោតលើកម្មវិធីសមាហរណកម្មអាហារូបត្ថម្ភពហុវិស័យ ជាមួយក្រុមការងារបច្ចេកទេសនៃធនាគាពិភពលោក នៅទីស្ដីការក្រសួងសុខាភិបាល។

គោលបំណងនៃកិច្ចពិភាក្សានេះ ដើម្បីប្រមូលធាតុចូល ក្នុងការតាក់តែងបង្កើតគម្រោងថ្មី សម្រាប់លើកកម្ពស់អាហារូបត្ថម្ភមាតា ទារក និងកុមារ នៅកម្ពុជា ព្រមទាំងពង្រឹងនូវកិច្ចសហការអនុវត្តការងារក្រោយបញ្ចប់គម្រោងអាហារូបត្ថម្ភនៅកម្ពុជា ( CNP & CNP II) រវាង ក្រសួងសុខាភិបាល គ.ជ.អ.ប នៃក្រសួងមហាផ្ទៃ និងធនាគាពិភពលោក។

ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវចំនួន ១ខ្សែ និងពិនិត្យតម្រាយខ្សែផ្លូវ ច...
19/08/2026

ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវចំនួន ១ខ្សែ និងពិនិត្យតម្រាយខ្សែផ្លូវ ចំនួន ២ខ្សែ ស្ថិតនៅក្នុងខេត្តសៀមរាប

[English Below] ខេត្តសៀមរាប៖ នាព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួង មន្ដ្រីបច្ចេកទេស និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវចំនួន ១ខ្សែ ស្ថិតនៅក្នុងខេត្តសៀមរាប។ ផ្លូវ១ខ្សែនេះ មានឈ្មោះផ្លូវ ប្រាសាទបាគង-កំពង់ភ្លុក ជាផ្លូវល្បាយក្រួស មានប្រវែង ៤គ.ម. តភ្ជាប់ពីកំណាត់ផ្លូវលេខ០៤៦ ត្រង់ចំណុចភូមិត្នោតកំបុត ទៅដល់ភូមិគោកក្ដុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង។ ផ្លូវនេះ មានអ្នកទទួលផលសរុបចំនួន ១ ១០៧គ្រួសារ ស្មើនឹង ៣ ៨២០នាក់។ គួរជម្រាបជូនដែរថា ការអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវខាងលើនេះ ក្នុងគោលបំណងដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងធ្វើសិក្សាលទ្ធភាពក្នុងការជួសជុលជូនប្រជាពលរដ្ឋក្នុងតំបន់នោះប្រើប្រាស់ ព្រមទាំងជួយក្នុងការលើកកម្ពស់សក្ដានុពលទេសចរណ៍ ក្នុងតំបន់នោះផងដែរ។

ឆ្លៀតក្នុងឱកាសពិនិត្យស្ថានភាពផ្លូវនោះដែរ ឯកឧត្តមរដ្ឋមន្ដ្រី និងប្រតិភូរួមដំណើរ បានអញ្ជើញពិនិត្យស្ថានភាព និងតម្រាយផ្លូវចំនួន ២ខ្សែ ដែលខ្សែទី១ តភ្ជាប់ពីភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ទៅដល់ភូមិបន្ទាយឫស្សី ឃុំមានជ័យ ស្រុកប្រាសាទបាគង មានប្រវែង ៩,៦៨គ.ម. និងខ្សែទី២ តភ្ជាប់ពីភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ទៅដល់ភូមិបន្ទាយឫស្សី ឃុំមានជ័យ ស្រុកប្រាសាទបាគង មានប្រវែង ១១,៨៥គ.ម.៕

Siem Reap Province: In the morning of Wednesday, August 19, 2026, His Excellency Chhay Rithisen, Minister of Rural Development, along with the Ministry's leaders , technical officers, and representatives from the Siem Reap Provincial Department of Rural Development, conducted an on-site inspection of a road in Siem Reap Province.

This road, named the Prasat Bakong-Kampong Phluk Road, is a 4-kilometer gravel road connecting Road No. 046 at Tnaot Kambot village to Kouk Kdol village, Kampong Phluk commune, Prasat Bakong district. The road serves a total of 1,107 beneficiary families, equivalent to 3,820 people. It should be noted that the purpose of this inspection is to assess the actual condition and conduct a feasibility study for repairs so that local residents can use it, as well as to help promote the tourism potential of the area.

Taking the opportunity during this inspection, the Minister and his accompanying delegation also examined the condition and alignments of two additional roads. The first road connects Chreav village, Sangkat Chreav, Siem Reap City, to Banteay Ruessei village, Mean Chey commune, Prasat Bakong district, with a length of 9.68 km. The second road also connects Chreav village, Sangkat Chreav, Siem Reap City, to Banteay Ruessei village, Mean Chey commune, Prasat Bakong district, with a length of 11.85 km.

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវចំនួន ៣ខ្សែស្ថិតនៅក្នុងខេត្តសៀមរាប English Below] ខេត្តសៀមរាប...
18/08/2026

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវចំនួន ៣ខ្សែស្ថិតនៅក្នុងខេត្តសៀមរាប

English Below] ខេត្តសៀមរាប៖ នាថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួង មន្ដ្រីបច្ចេកទេស និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវចំនួន ៣ខ្សែ ស្ថិតនៅក្នុងខេត្តសៀមរាប រួមមានៈ

ខ្សែទី១ ឈ្មោះផ្លូវ ថ្នល់ដាច់-កំពង់ឃ្លាំង ជាផ្លូវល្បាយក្រួស មានប្រវែង ១១គ.ម. តភ្ជាប់ពីភូមិថ្នល់ដាច់ ឃុំដានរុន ទៅដល់ភូមិអូរតាពុត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។ ផ្លូវនេះ មានអ្នកទទួលផលសរុបចំនួន ២ ៦៩៨គ្រួសារ ស្មើនឹង ១១ ៤០៧នាក់។

ខ្សែទី២ ឈ្មោះផ្លូវ ផ្សារជ្រាវ-ភូមិវាល ជាផ្លូវល្បាយក្រួស មាន ២កំណាត់ ប្រវែងសរុប ៥.១៥គ.ម តភ្ជាប់ពីភូមិជ្រាវ ទៅដល់បឹងពារាំងក្នុងភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ក្នុងនោះ
-កំណាត់ទី១ ឈ្មោះផ្លូវ ផ្សារជ្រាវ-មជ្ឈមណ្ឌលវប្បធម៌ ស្ថិតក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប មានប្រវែង ៣,៦៥គ.ម.។
-កំណាត់ទី២ ចេញផ្លូវពីភូមិជ្រាវ ទៅដល់ភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប មានប្រវែង ១,៥គ.ម.។

ខ្សែទី៣ ឈ្មោះផ្លូវ ភូមិប្រឡាយ-បឹងពារាំង បំបែកចេញពីផ្លូវបេតុងតាវ៉ឺន ស្ថិតក្នុងភូមិប្រឡាយ និងភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប មានប្រវែង ៨គ.ម. ។

ខ្សែផ្លូវទី២ និងខ្សែទី៣ ខាងលើនេះ មានអ្នកទទួលផលសរុបចំនួន ៣ ៣៩១គ្រួសារ ស្មើនឹង ១៣ ០៣៧នាក់។ គួរជម្រាបជូនថា ការអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវទាំង៣ខ្សែនេះ ក្នុងគោលបំណងដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងធ្វេីសិក្សាលទ្ធភាពក្នុងការជួសជុលជូនប្រជាពលរដ្ឋក្នុងតំបន់នោះប្រេីប្រាស់ ព្រមទាំងជួយក្នុងការលើកកំពស់សក្ដានុពលទេសចរណ៍ ក្នុងតំបន់នោះផងដែរ៕

Siem Reap Province: On Tuesday, August 18, 2026, H.E. Chhay Rithisen, Minister of Rural Development, together with ministry leadership, technical officials, and the Siem Reap Provincial Department of Rural Development, carried out on site inspections of three road corridors in Siem Reap Province, namely:
- Road 1, Thnal Dach–Kampong Khleang, a gravel road 11 km long linking Thnal Dach Village, Dan Run Commune, to O Ta Put Village, Kampong Khleang Commune, Sot Nikum District; this road serves a total of 2,698 households, equal to 11,407 people.
- Road 2, Phsar Chreav–Veal Village, a gravel road consisting of two segments with a total length of 5.15 km connecting Chreav Village to Boeung Pearang in Veal Village, Chreav Sangkat, Siem Reap City;
• Segment 1, Phsar Chreav–Cultural Center within Chreav Village, Chreav Sangkat, Siem Reap City, is 3.65 km long;
• Segment 2 runs from Chreav Village to Veal Village, Chreav Sangkat, Siem Reap City, and is 1.5 km long.
- Road 3, Pralay Village–Boeng Pearang, from the Ta Vern concrete road, lies within Pralay and Veal Villages, Chreav Sangkat, Siem Reap City, with a length of 8 km. Together, these two roads serve 3,391 households, or 13,037 people. These inspections were conducted to assess actual conditions, study the feasibility of repairs for residents’ use, and help enhance the area's tourism potential.

ឯកឧត្តម ឈឹម សៅគី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីពិនិត្យពិភាក្សា និងវ...
17/08/2026

ឯកឧត្តម ឈឹម សៅគី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីពិនិត្យពិភាក្សា និងវាយតម្លៃក្នុងការដំឡើងឋានន្តរស័ក្តិ ថ្នាក់ តាមកម្រិតសញ្ញាបត្រ សម្រាប់ឆ្នាំ២០២៦ ជូនមន្ត្រីរាជការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ

[English Below] រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីពិនិត្យពិភាក្សា និងវាយតម្លៃក្នុងការដំឡើងឋានន្តរស័ក្តិ ថ្នាក់ តាមកម្រិតសញ្ញាបត្រ សម្រាប់ឆ្នាំ២០២៦ ជូនមន្ត្រីរាជការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោក លោកស្រី អគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ សរុបចំនួន ១៨រូប៕

Phnom Penh: On the afternoon of August 17, 2026, His Excellency Chhim Saoky, Permanent Secretary of State, Representative the high esteem of His Excellency Chhay Rithisen, Minister of Rural Development, chaired a meeting of the Human Resources Management Committee of the Ministry of Rural Development to review, discuss, and evaluate the promotion of ranks and degrees for 2026 for civil servants of the Ministry of Rural Development.

The meeting was attended by His Excellency the Secretary of State, His Excellency the Deputy Secretary of State, His Excellency the Director-General, Deputy Director-Generals, Director Departments, and a total of 18 experts.

ក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្ត​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ​ឆ្នាំ​២០២៦-...
17/08/2026

ក្រសួងអភិវឌ្ឍន៍ជនបទ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្ត​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ​ឆ្នាំ​២០២៦-២០៣៣

[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្ត​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ​ឆ្នាំ​២០២៦-២០៣៣។ ពិធីដ៏វិសេសវិសាលនេះ រៀបចំឡើងនៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ​​, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, ថ្នាក់ដឹកនាំគ្រប់គ្រង​​គម្រោង​ ទីប្រឹក្សា​បច្ចេកទេស តំណាង​ដៃគូអភិវឌ្ឍ​ន៍ តំណាង​​អ្នកទទួលការ ​ថ្នាក់ដឹកនាំនិងមន្ដ្រីរាជការនៅក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត សរុបចំនួន ៣៧៤នាក់។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស​​ បានអញ្ជើញធ្វើរបាយការណ៍ស្វាគមន៍ដោយបានបញ្ជាក់ជូនអំពីដំណើរការនៃការរៀបចំផែនការយុទ្ធសាស្ដ្រ​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ២០២៦-២០៣៣ តាំងពីដំណាក់កាលចាប់ផ្ដើម រហូតសម្រេចជោគជ័យ និងបានជម្រាបជូនអំពីគោលបំណងនៃការរៀបចំពិធីប្រកាសនាពេលនេះ។ ជាមួយគ្នានោះដែរ លោក គង់ ភឿន ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ បានធ្វើបទបង្ហាញដោយសង្ខេបអំពីផែនការយុទ្ធសាស្ដ្រ​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ២០២៦-២០៣៣ ជូនដល់អង្គពិធី។

បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ និងបទបង្ហាញរួចមក ឯកឧត្ដម ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណ​​ចំពោះ​ តំណាង​ក្រសួង-ស្ថាប័នពាក់ព័ន្ធ​ ​ដៃគូអភិវឌ្ឍ​ អង្គការមិនមែនរដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​ និងមន្រ្តីរាជការ​ទាំងអស់​ដែលបានចំណាយ​ពេល​វេលា​​ដ៏មាន​តម្លៃចូលរួម​​ក្នុងពិធីដ៏មាន​​​សារៈសំខាន់​នាពេល​នេះ ដែលជាកាយវិការបង្ហាញអំពីការទទួលខុសត្រូវ និងការ​យកចិត្តទុកដាក់ខ្ពស់លើការងារអភិវឌ្ឍន៍ជនបទ ជាពិសេស​ការងារ​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានជម្រាបជូនអំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ និង​គោលនយោបាយ​​​ជាតិ​ស្តីពីការ​​​អភិវឌ្ឍជនបទ​​ឆ្នាំ​២០២៥-២០៣៥ របស់រាជរដ្ឋាភិបាល។ ផ្អែកតាមយុទ្ធសាស្ត្រទី១ នៃគោលនយោបាយជាតិស្តីពីការ​​​អភិវឌ្ឍជនបទ​​ឆ្នាំ​២០២៥-២០៣៥ ក្រសួងអភិវឌ្ឍន៍ជនបទ ​បាននិងកំពុងយកចិត្តទុកដាក់​ និងផ្តល់​​អាទិភាពខ្ពស់​លើការអភិវឌ្ឍ​​​ហេដ្ឋារចនាសម្ព័ន្ធនិង​គមនាគមន៍ជនបទ ប្រកបដោយគុណភាពនិង​ភាពធន់ តាមរយៈការលើក​កម្រិតគុណភាពនិងការថែទាំផ្លូវជនបទឱ្យមាននិរន្តរភាព ដើម្បីតភ្ជាប់និងសមាហរណកម្មវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ រវាងតំបន់ជនបទ ទីប្រជុំជន និងទីក្រុង ផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ ឱ្យមានភាពរស់រវើកនិងកាន់តែសកម្មឡើងបន្ថែមទៀត ​ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើនប្រាក់ចំណូលរបស់គ្រួសារ​នៅតំបន់ជនបទ ព្រមទាំងរួមចំណែកយ៉ាងសំខាន់​​ក្នុង​ការ​ជំរុញប្រសិទ្ធភាពនៃ​​វិស័យភស្តុភារកម្ម​ផងដែរ។ ទន្ទឹមនឹងនោះ ដើម្បីអនុវត្តកិច្ចការស្ថាបនាផ្លូវជនបទប្រកបដោយគុណភាព និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុដែលអាចប្រើប្រាស់បានគ្រប់រដូវកាល ក្រសួងក៏បានធ្វើការកែទម្រង់​ជាច្រើន ផ្អែកលើគោលការណ៍ចំនួន ៤ គឺ៖ “គុណប្រយោជន៍, គុណភាព, សុវត្ថិភាព និងភាពសន្សំសំចៃ”។ ដោយឡែក ក្រសួងក៏បានរៀបចំផែនការ​យុទ្ធសាស្រ្ត​​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ២០២៦-២០៣៣ ​​​​ក្រោមចក្ខុវិស័យ​​​​​ “កសាងបណ្តាញផ្លូវជនបទ​​​ឱ្យ​មាន​ភាព​ប្រទាក់ក្រឡា​ប្រកបដោយ​​ភាពធន់” ​ ដែលកំពុងប្រកាសដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ។ មុ​ននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ដ្រី ​បានអំពាវនាវដល់អង្គពិធីទាំងមូល និងគ្រប់ភាគីពាក់ព័ន្ធឱ្យ​​ប្រើប្រាស់​ផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ​ឆ្នាំ​២០២៦-២០៣៣នេះ ជាឯកសារ​គតិយុត្ត​ក្នុងការអនុវត្ត​ការងារ​​ពាក់ព័ន្ធនឹង​ការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ​​​​ ព្រមទាំងបាន​ផ្តល់នូវអនុសាសន៍គន្លឹះ​​​មួយចំនួនទៀត ដើម្បីជំរុញ​ការងារ​​​សាងសង់​​​​​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវជនបទ ប្រកបដោយប្រសិទ្ធភាព​ គុណភាព និងមាន​​ភាពធន់​​។​ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ដ្រី បានអញ្ជើញផ្ដល់កិត្តិយសប្រគល់នូវសៀវភៅផែនការ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ​ឆ្នាំ​២០២៦-២០៣៣ ជូនដល់ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន ភ្លៀវកិត្តិយសជាតិ និងអន្ដរជាតិដែលបានចូលរួមក្នុងពិធីដ៏អធិកអធមនេះផងដែរ៕

Ministry of Rural Development officially launches the Rural Road Infrastructure Development Strategic Plan 2026–2033
Phnom Penh: On Monday morning, August 17, 2026, H.E. Chhay Rithisen, Minister of Rural Development, presided over the ceremony to officially launch the Rural Road Infrastructure Development Strategic Plan 2026–2033. The event, held at the Ministry’s headquarters, was attended by the Permanent Secretary of State; leaders and representatives of relevant ministries and institutions; ministry leadership; project management teams, technical advisers, development partners, and beneficiary representatives; as well as leaders and civil servants from the Ministry of Rural Development and the Departments of Rural Development from all 25 capital–provincial administrations, totaling 374 participants.
As the proceedings began, H.E. Chreay Pom, Director General for Technical Affairs, delivered a welcome report outlining the process of formulating the 2026–2033 Rural Road Infrastructure Development Strategic Plan from its initial phase through to successful completion and explained the purpose of organizing today’s launching ceremony. In addition, Mr. Kong Pheun, Director of the Department of Rural Road Infrastructure Development, presented a concise briefing on the Strategic Plan to the assembly.
After hearing the reports and presentation, H.E. Chhay Rithisen expressed gratitude to the representatives of relevant ministries and institutions, development partners, national and international non governmental organizations, and all civil servants who devoted their valuable time to take part in this important event an expression of responsibility and strong attention to rural development work, especially the development of rural road infrastructure. On this occasion, the Minister also informed the assembly about the Royal Government’s Pentagon Strategy, Phase 1, and the National Policy on Rural Development 2025–2035. Based on the first strategy of the National Policy on Rural Development 2025–2035, the Ministry of Rural Development has been and continues to prioritize the development of quality, resilient rural infrastructure and communications, by improving the quality and maintenance of rural roads to ensure sustainability, linking and integrating the economic, social, and cultural sectors between rural areas, population centers, and cities, and invigorating various business activities so they become more dynamic—forming the foundation for increasing household incomes in rural areas and significantly contributing to greater efficiency in the logistics sector. At the same time, to build quality rural roads that are resilient to climate change and usable in all seasons, the Ministry has carried out multiple reforms grounded in four principles: benefit, quality, safety, and cost effectiveness. In this connection, the Ministry has prepared the Rural Road Infrastructure Development Strategic Plan 2026–2033 under the vision “Build an interconnected and resilient rural road network,” which is being officially launched today. Before concluding, the Minister called on the entire assembly and all relevant stakeholders to use the 2026–2033 Strategic Plan as an authoritative document for implementing work related to the development of rural road infrastructure and offered several key recommendations to drive the construction of rural road infrastructure that is effective, high quality, and resilient. Finally, the Minister had the honor of presenting printed copies of the Rural Road Infrastructure Development Strategic Plan 2026–2033 to representatives of ministries, institutions, and distinguished national and international guests attending this grand ceremony.

ការងារសាងសង់ផ្លូវកៅស៊ូ២ជាន់ ប្រវែង 4,050m និងបេតុងសរុប ប្រវែង 1,407m  ស្ថិតនៅភូមិ ទួលដំណាក់-គូរ ឃុំចុងដូង ស្រុកបារាយណ៍ ខ...
17/08/2026

ការងារសាងសង់ផ្លូវកៅស៊ូ២ជាន់ ប្រវែង 4,050m និងបេតុងសរុប ប្រវែង 1,407m ស្ថិតនៅភូមិ ទួលដំណាក់-គូរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឆ្នាំ 2026 នៃគម្រោងក្រសួងអភិវឌ្ឍន៍ជនបទ (RID4CAM) KFW

រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឈ...
16/08/2026

រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានសមាគមសង្គហមិត្តក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសសមាគមសង្គហមិត្តក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុបានជួបសួរសុខទុក្ខ និង
ពាំនាំការនឹករលឹក ព្រមទាំងនាំយកនូវថវិកា ឯកឧត្តម ឆាយ ឫទ្ធិសែន និងថវិកាសមាគមសង្គហមិត្តក្រសួងអភិវឌ្ឍន៍ជនបទ ជូន ឯកឧត្តម ចុង ផែត ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។

ក្នុងឱកាសនេះដែរ ឯកឧត្តម ចុង ផែតបានសម្តែងនូវក្តីគោរពអរគុណយ៉ាងជ្រាលជ្រៅក្រៃលែង ចំពោះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តី និងជាប្រធានកិត្តិយសសមាគមសង្គហមិត្តក្រសួងអភិវឌ្ឍន៍ជនបទ ដែលឯកឧត្តមតែងតែគិតគូរអំពីសុខទុក្ខរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងក្រុមគ្រួសារមន្រ្តី។ ជាមួយគ្នានេះ ឯកឧត្តមក៏បានគោរពជូនពរឯកឧត្តមរដ្ឋមន្រ្តី ប្រធានកិត្តិយសសមាគម និងលោកជំទាវ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ប្រធានសមាគម ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង សូមមានសុភាពល្អបរិបូរណ៍ មានកម្លាំងពលំមាំមួន ប្រាជ្ញាវៀងវៃ អាយុយឺនយូរ ប្រកបដោយសុភមង្គលក្នុងក្រុមគ្រួសារ និងសម្រេចជោគជ័យគ្រប់ភារកិច្ច ជាពិសេសសូមប្រកបនឹងពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ឈ...
16/08/2026

ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ឈឹម សៅគី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាំងក្រសាំង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ប្ញទ្ធិសែន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញដឹកនាំក្រុមការងារថ្នាក់កណ្តាល ថ្នាក់ស្រុក ឃុំ និងសាខាបក្សភូមិ ចុះសួរសុខទុក្ខ និងនាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ រួមមាន ក្រម៉ា អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ និងថវិកាដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈឯកឧត្ដម ឆាយ ប្ញទ្ធិសែន ទៅប្រគល់ជូនគ្រួសារជួបការលំបាករងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីថ្ងៃទី១២ ខែសីហាកន្លងទៅ ដែលបានបង្កឱ្យខូចខាត របើកដំបូលផ្ទះនៅភូមិត្បែងខ្ពស់ ឃុំតាំងក្រសាំង និងបានជួយជួសជុលឡើងវិញ ។

បន្ទាប់មក ឯកឧត្តមប្រធាន បន្តដឹកនាំក្រុមការងារ នាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ រួមមាន ក្រម៉ា អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ កាហ្វេ ស្ករ អំបិល ប៊ីចេង និងថវិកាដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ទៅចែកជូនដល់អតីតយុទ្ធជន ដែលមានពិការភាព និងមានជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះ និងជូនលោកយាយនៅភូមិវាលស្បូវ។

Address

Kompong Tralach
12451

Website

Alerts

Be the first to know and let us send you an email when Rural Times posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share