WCV News

WCV News Welcome to WCV News - an independent, leading online news website in Cambodia!)

WCV produces and broadcasts community radio programs on human rights and women rights, indigenous groups, health and education. The radio serves the community, informing truly, fair¬ly, independently and with integrity on community related news and events. Women’s Community Voices enables space so that the voices and concerns of women are heard, increasing access to the full exercise of their civi

l rights and freedoms. Thus, the information gap between men and women and the negative image of women in the media are reduced, improving the living conditions of women in targeted areas
By these activities, Women’s Community Voices provides a participate service, which strengthens democratic values and identity, taking into account the social environment in which it operates and recognizing the fundamental and specific role of women.

https://youtu.be/O_smcr45r1c
01/01/2026

https://youtu.be/O_smcr45r1c

"តើអ្នកធ្លាប់មានអារម្មណ៍ថា ផ្ទះដែលធ្លាប់តែមានសុភមង្គល ក្លាយជាកន្លែងដែលគ្រោះថ្នាក់បំផុតដែរឬទេ? ថ្ងៃនេះ ខ្...

រីករាយថ្ងៃចូលឆ្នាំថ្មី ២០២៦!ក្នុងទិវាដ៏មហាសិរីសួស្តីនៃថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដែលជាអរុណោទ័យដំបូងនៃឆ្នាំថ្មីនេះ យើងខ្ញុំ...
01/01/2026

រីករាយថ្ងៃចូលឆ្នាំថ្មី ២០២៦!

ក្នុងទិវាដ៏មហាសិរីសួស្តីនៃថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដែលជាអរុណោទ័យដំបូងនៃឆ្នាំថ្មីនេះ យើងខ្ញុំទាំងអស់គ្នាជាបុគ្គលិក និងក្រុមការងារនៃអង្គភាព សារព័ត៌មាន "សំឡេងស្ត្រី" សូមលំឱនកាយវាចាចិត្ត គោរពជូនពរជ័យសិរីមង្គលដ៏មហាប្រសើរជូនចំពោះ លោកចាងហ្វាង ក្នុងឱកាសដ៏វិសេសវិសាលនេះ។

ក្នុងទំព័រឆ្នាំថ្មីនេះ យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំសព្ទសាធុការពរ ឱ្យលោកចាងហ្វាងទទួលបាននូវសុខភាពមាំមួន បញ្ញាភ្លឺថ្លា និងបន្តធ្វើជាបង្គោលគ្រឹះដ៏រឹងមាំក្នុងការដឹកនាំនាវារបស់យើងឱ្យកាន់តែរីកចម្រើន។ ការលះបង់ និងចក្ខុវិស័យរបស់លោកក្នុងការលើកកម្ពស់ "សំឡេងស្ត្រី" គឺជាពន្លឺបំភ្លឺសង្គមជាតិដែលយើងខ្ញុំចងចាំមិនភ្លេច។

សូមឱ្យឆ្នាំ២០២៦ នេះ ក្លាយជាឆ្នាំនៃជោគជ័យថ្មីៗបន្ថែមទៀត សម្រាប់លោកចាងហ្វាង និងក្រុមគ្រួសារ ព្រមទាំងអង្គភាពទាំងមូល។ សូមជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ដោយគោរព និងដឹងគុណពី៖ ក្រុមការងារសារព័ត៌មាន "សំឡេងស្ត្រី"

សូម្បីតែអ្នកទស្សនាក៏មិនអាចទប់ទឹកភ្នែកបានដែរ!
31/12/2025

សូម្បីតែអ្នកទស្សនាក៏មិនអាចទប់ទឹកភ្នែកបានដែរ!

ទឹកភ្នែកអ្នកមកទទួលក៏ហូរដែរ! វីរៈ​កងទ័ព​ ១៨​ នាក់​ បានមកដល់​ព្រលានយន្តហោះ​ភ្នំពេញ​នៅ​វេលាម៉ោង​ ១៤:៣៥​ នាទី....

31/12/2025

បើសង្ស័យថាមិនគ្រប់ម្តេចមិនរាប់!

វីរៈ​កងទ័ព​កម្ពុជា​ ១៨​ នាក់​ បានមកដល់​មាតុភូមិ​កម្ពុជា​វិញហេីយ​ បន្ទាប់​ពី​មាន​សេចក្ដី​ប្រកាស​រួម​ស្ដី​ពី​ បទឈប់បាញ់​ រវាង​កម្ពុជា​-ថៃ​ វេលា​ម៉ោង​ ១០:០០​ នាទី​ ព្រឹក​ថ្ងៃទី​ ៣១​ ខែធ្នូ​ ឆ្នាំ​ ២០២៥​ ។

31/12/2025

បន្ទាប់ពីពិនិត្យសុខភាពរួចកងទ័ពកម្ពុជាយើងបានធ្វើមាតុភូមិនិវត្តន៍វិញហើយ

"ការពិត... មិនអាចរង់ចាំបានឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ!"ក្នុងរយៈពេលនៃបទឈប់បាញ់ដែលនៅសល់តែ ១ ថ្ងៃចុងក្រោយនេះ ស្ថានការណ៍កាន់...
29/12/2025

"ការពិត... មិនអាចរង់ចាំបានឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ!"

ក្នុងរយៈពេលនៃបទឈប់បាញ់ដែលនៅសល់តែ ១ ថ្ងៃចុងក្រោយនេះ ស្ថានការណ៍កាន់តែតានតឹង ឬយ៉ាងណា នេះហើយតម្រូវការព័ត៌មានពិតគឺជារឿងចាំបាច់បំផុត។

ខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីចុះទៅដល់ចំណុចក្ដៅបំផុត ប៉ុន្តែខ្ញុំត្រូវការការគាំទ្រពីសំណាក់បងប្អូនសប្បុរសជន ដើម្បីទប់ទល់នឹងការចំណាយលើការធ្វើដំណើរ និងសុវត្ថិភាព។

រាល់ការបរិច្ចាគរបស់បងប្អូន គឺជាការផ្ដល់កម្លាំងចិត្តដល់អ្នកសារព័ត៌មាននៅសមរភូមិមុខ។ សូមជួយឲ្យការពិតត្រូវបានលាតត្រដាង!

«ត្រឹមតែ ១,០០០រៀល របស់អ្នក គឺជាកម្លាំងចិត្តដ៏មហិមាសម្រាប់ព័ត៌មានពិត!» តើអ្នកដឹងទេថា កាក់តូចៗដែលយើងមើលរំលង អាចជួយឱ្យសង្គម...
28/12/2025

«ត្រឹមតែ ១,០០០រៀល របស់អ្នក គឺជាកម្លាំងចិត្តដ៏មហិមាសម្រាប់ព័ត៌មានពិត!» តើអ្នកដឹងទេថា កាក់តូចៗដែលយើងមើលរំលង អាចជួយឱ្យសង្គមជាតិទទួលបានដំណឹងទាន់ហេតុការណ៍ និងត្រឹមត្រូវបំផុត? ចូលរួមជាមួយគ្រួសារ WCV ថ្ងៃនេះ ដើម្បីបន្តបេសកកម្មមនុស្សធម៌ និងការផ្តល់ការពិតជូនសង្គម។

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram :
https://t.me/+a0oIQyMPDMM0ZTY1

ជួយឧបត្ថម្ភអង្គភាព WCV News
ABA ($): 010797735
ABA ( ៛ ): 600777703
☎️លេខទូរសព្ទ អង្គភាព☎️
👉0979886161(Metfone)
👉017848482(Cellcard)

28/12/2025

ចង់បានព័ត៌មានពិតត្រូវតែហ៊ានចូលរួម!

សុំផ្តល់ពរម្នាក់មួយៗ សម្រាប់បទឈប់បាញ់72ម៉ោង🔴ម៉ោងនេះគ្រប់សមរភូមិស្ងប់ស្ងាត់អស់ហើយ🙏🏻🙏🏻យើងខ្ញុំសូមគោរពដឹងគុណដល់វីរកងទ័ពកម្ព...
27/12/2025

សុំផ្តល់ពរម្នាក់មួយៗ សម្រាប់បទឈប់បាញ់72ម៉ោង

🔴ម៉ោងនេះគ្រប់សមរភូមិស្ងប់ស្ងាត់អស់ហើយ🙏🏻

🙏🏻យើងខ្ញុំសូមគោរពដឹងគុណដល់វីរកងទ័ពកម្ពុជាទាំងអស់ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចពុក និងសម្តេចធិបតីជាង២០ថ្ងៃមកនេះលោកពិតជាខិតខំប្រឹងប្រែងខ្លាំងណាស់ដើម្បីបញ្ឈប់សង្គ្រាមមួយនេះ🫡🙏🏻🇰🇭 កម្ពុជាត្រូវការសន្តិភាព🇰🇭

ដើម្បី ទទួលបានព័ត៌មាន ថ្មីៗ ទាន់ហេតុការណ៍ សូមចុច ៖ Telagram :
https://t.me/+a0oIQyMPDMM0ZTY1

ជួយឧបត្ថម្ភអង្គភាព WCV News
ABA ($): 010797735
ABA ( ៛ ): 600777703
☎️លេខទូរសព្ទ អង្គភាព☎️
👉0979886161(Metfone)
👉017848482(Cellcard)

ចាំមើលថៃឈប់ទេ! 00 នាទីចុងក្រោយនេះ ពួកវាអាចសម្រុកបាញ់ខ្លាំង ជូនពរកងកម្លាំងកម្ពុជាយើងមានសុវត្ថិភាព ពួកយើងនឹងទ្រាំអត់ធ្មត់ទ...
27/12/2025

ចាំមើលថៃឈប់ទេ! 00 នាទីចុងក្រោយនេះ ពួកវាអាចសម្រុកបាញ់ខ្លាំង ជូនពរកងកម្លាំងកម្ពុជាយើងមានសុវត្ថិភាព ពួកយើងនឹងទ្រាំអត់ធ្មត់ទាំងអស់គ្នា🙏🏻

សេចក្តីប្រកាសព័ត៌មានលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូន...
27/12/2025

សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាប៖ អំពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនាព្រឹកនេះ ហើយបានបញ្ចប់ទៅនៅវេលាម៉ោង ១០:២០នាទី នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា និងថៃ ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ។

កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានអនុម័ត និងចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ហើយបាន បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៅក្នុងការអនុវត្តនូវបទឈប់បាញ់នេះឱ្យបានពេញលេញ និងស្វែងរកនូវសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជា ព័ត៌មាន៕

ថ្ងៃសៅរ៍ ៨កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ - ប៉ៃលិន ព្រះរាជាណាចក្រកម្ពុជា

Unofficial Translation
Press Release

H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia.

The Ministry of National Defence of the Kingdom of Cambodia wishes to inform the public, both domestic and international media outlets, of the following:

The 3rd Special Cambodia-Thailand General Border Committee (GBC) Meeting has commenced this morning and concluded at 10:20am, on December 27, 2025, at Prom-Pak Kard Permanent Border Checkpoint, between Pailin Province, Cambodia, and Chanthaburi Province, Thailand, under the observation of the ASEAN Observer Team (AOT) of both Cambodia and Thailand. This meeting was co-chaired by His Excellency General Tea Seiha, Deputy Prime Minister, Minister of National Defence of the Kingdom of Cambodia, and His Excellency General Nattaphon Narkphanit, Minister of Defence of the Kingdom of Thailand.

The 3rd Special Meeting of the Cambodia-Thai General Border Committee (GBC) adopted and signed the Joint Statement of the 3rd Special Meeting of the Cambodia-Thai General Border Committee (GBC) between the Kingdom of Cambodia and the Kingdom of Thailand, and reaffirmed their firm commitment to fully implement the ceasefire and seek peace, stability and security for the people living along the Cambodia-Thailand border.

Based on the above information, the public, both national and international media outlets, are advised to be informed accordingly.

December 27, 2025, Pailin, Cambodia.

ថៃត្រៀមៗ រដ្ឋមន្ត្រីការបរទេសអាម៉េរិកមកកម្ពុជាហើយ!
26/12/2025

ថៃត្រៀមៗ រដ្ឋមន្ត្រីការបរទេសអាម៉េរិកមកកម្ពុជាហើយ!

ថៃត្រៀមៗ រដ្ឋមន្ត្រីការបរទេសអាម៉េរិកមកកម្ពុជាហើយ!🇰🇭🇺🇸 សម្ដេចធិបតី បានជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីការបរ...

Address

National Road 73, Doun Chroam Village, Sangkat Kratie
Kratie
HTTPS://MAPS.APP.GOO.GL/ICMGQDUS5IDP86HF7

Telephone

0979886161

Website

https://t.me/wcvnewsk

Alerts

Be the first to know and let us send you an email when WCV News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to WCV News:

Share