និរន្តរ៍ TV Live

និរន្តរ៍ TV Live Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from និរន្តរ៍ TV Live, Media/News Company, Krong Kaoh Kong.

ថៃ សកម្មហើយ បន្ថែមកម្លាំង ៖ បងប្អូនដែលរស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ ប្រយ័ត្នខ្លួន ព្រោះពេលនេះតម្រួត ថ...
18/09/2025

ថៃ សកម្មហើយ បន្ថែមកម្លាំង ៖ បងប្អូនដែលរស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ ប្រយ័ត្នខ្លួន ព្រោះពេលនេះតម្រួត ថៃ បានយកកម្លាំងបន្ថែមទៀតហើយ មកពីខេត្ត ឆាក់ឈើនសៅ នឹងខេត្ត ប្រាចិនបុរី ដើម្បីចូលរួមជាមួយតម្រួតនៅខេត្ត ស្រះកែវ ត្រៀមបញ្ជូនទៅភូមិ ព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលគេមានបំណងដេញប្រជាពលរដ្ធខ្មែរ ពីភូមិ ។
១៨ កញ្ញា ២០២៥

ប្រជាពលរដ្ឋខ្មែរស្លូតត្រង់រងគ្រោះ ចំនួន៤នាក់ទៀត ដែលរងគ្រោះដោយផ្សែងពុលពីសំណាក់កងកម្លាំងចម្រុះថៃ កំពុងសម្រាកព្យាបាលនៅមន្ទី...
18/09/2025

ប្រជាពលរដ្ឋខ្មែរស្លូតត្រង់រងគ្រោះ ចំនួន៤នាក់ទៀត ដែលរងគ្រោះដោយផ្សែងពុលពីសំណាក់កងកម្លាំងចម្រុះថៃ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពលរដ្ឋរងគ្រោះទាំង៤នាក់ មានឈ្មោះ មាស គឹមហេង, ភិន វី, មាន សំបូរ, ពៅ តុលា ជាប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានរងគ្រោះពីការប៉ះទង្គិចកាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីកងកម្លាំងចម្រុះថៃ បានបាញ់គ្រាប់ជ័រ គ្រាប់ឃ្លី ផ្សែងពុល និងឧបករណ៍បញ្ចេញសម្លេងខ្លាំង ដែលបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា រួមទាំងព្រះសង្ឃ ចំនួន ២៩អង្គ/នាក់ បានរងរបួសធ្ងន់ស្រាល៕

កងទ័ពយើងដែលរងរបួសម្សិលមិញនេះ សូមជូនពរប្អូនឆាប់ជាសះស្បើយ🙏🙏🙏❤️️🇰🇭
18/09/2025

កងទ័ពយើងដែលរងរបួសម្សិលមិញនេះ សូមជូនពរប្អូនឆាប់ជាសះស្បើយ🙏🙏🙏❤️️🇰🇭

គ្រួសារដែលលិចទូកស្មាច់ស្លាប់បានដឹងអត្តសញ្ញាណហើយខេត្តសៀមរាប:  គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះទើបតែរកឃើញសពឪពុកនិងកូន...
17/09/2025

គ្រួសារដែលលិចទូកស្មាច់ស្លាប់បានដឹងអត្តសញ្ញាណហើយ

ខេត្តសៀមរាប: គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះទើបតែរកឃើញសពឪពុកនិងកូនស្រី រហូតមកដល់នៅវេលារសៀលម៉ោង៣រសៀលនេះ នៅមិនទាន់រកឃើញសពម្ដាយទេ។ ជនរងគ្រោះ មួយគ្រួសារដែលមានចំនួន 3នាក់រួមមាន ឪពុក ឌិត ឌា អាយុ៤២ឆ្នាំ ម្ដាយ តែម សាឡិតអាយុ៣៧ឆ្នាំ និងកូនស្រីឈ្មោះ ឌិត សេរីអាយុ១៣ឆ្នាំ
ដោយមូលហេតុបានជិះទូកស្មាចទៅរកត្រីហើយបានលិចទូកស្លាប់ទាំងបីនាក់ឪពុក ម្តាយ និងកូន កាលពីយប់ថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២៥ ។
សូមបញ្ជាក់ថាមកដល់ពេលនេះលោកអភិបាលស្រុកនិងកងកម្លាំងប្រដាប់អាវុធព្រមទាំងប្រជាពលរដ្ឋបាននិងកំពង់ស្វៈស្វែងរកសពបន្តរទៀត នៅភូមិស្ទឹងព្រៈស្រុក ឃុំល្វា ស្រុកពួកខេត្តសៀមរាប។
ដោយអ៊ុយសុធុន/សៀមរាប/ដើមអម្ពិល/

ប្រជាពលរដ្ឋបានប្រទះឃេីញសពបុរសម្នាក់ដេកស្លាប់នៅក្នុងផ្ទះដោយមិនទាន់ដឹងមូលហេតុ​ បង​្កការភ្ញាក់ផ្អេីលជាខ្លាំងដល់សមត្ថកិច្ចចុ...
16/09/2025

ប្រជាពលរដ្ឋបានប្រទះឃេីញសពបុរសម្នាក់ដេកស្លាប់នៅក្នុងផ្ទះដោយមិនទាន់ដឹងមូលហេតុ​ បង​្កការភ្ញាក់ផ្អេីលជាខ្លាំងដល់សមត្ថកិច្ចចុះមកពិនិត្យមេីលទីតាំងកេីតហេតុផងដែរ។ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង​ ៩និង៤០នាទីព្រឹក​ ថ្ងៃទី១៦​ ខែកញ្ញា​ ឆ្នាំ២០២៥​ ដែលស្ថិតនៅចំណុចផ្លូវ១៧០​ ភូមិ១​ សង្កាត់អូរឬស្សីទី១​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​។

ក្រោយពីកេីតហេតុ​ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះមកដល់ទីតាំងខាងលេី​ រួចបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកបច្ចេកទេស​ និងវិទ្យាសាស្ត្រ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ​ ដេីម្បីចុះមកធ្វេីការពិនិត្យមេីលទីតាំងខាងលេីនេះផងដែរ។

FBI កំពុងផ្តល់រង្វាន់រហូតដល់ $100,000 សម្រាប់ព័ត៌មានដែលនាំទៅដល់ការកំណត់អត្តសញ្ញាណ និងការចាប់ខ្លួនបុគ្គល ឬអ្នកទទួលខុសត្រូ...
12/09/2025

FBI កំពុងផ្តល់រង្វាន់រហូតដល់ $100,000 សម្រាប់ព័ត៌មានដែលនាំទៅដល់ការកំណត់អត្តសញ្ញាណ និងការចាប់ខ្លួនបុគ្គល ឬអ្នកទទួលខុសត្រូវចំពោះឃាតកម្មលើ Charlie Kirk នៅថ្ងៃទី 10 ខែកញ្ញា ឆ្នាំ 2025 នៅសាកលវិទ្យាល័យ Utah Valley នៅ Orem រដ្ឋ Utah ។

Charlie Kirk ត្រូវបានបាញ់ដោយកាំភ្លើង Ma**er Kar98k ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបង្ហាញថា Charlie Kirk បានបដិសេធការអញ្ជើញពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ឱ្យទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលមុនពេលគាត់ស្លាប់។

ប៉ូលិសខេត្តសៀមរាបចាប់ខ្លួនជនសង្ស័យម្នាក់ក្រោយប្រើកាំបិតចាក់លើស្ត្រីម្នាក់របួសធ្ងន់ខេត្តសៀមរាប៖បុរសជាជនសង្ស័យម្នាក់ត្រូវប...
12/09/2025

ប៉ូលិសខេត្តសៀមរាបចាប់ខ្លួនជនសង្ស័យម្នាក់ក្រោយប្រើកាំបិតចាក់លើស្ត្រីម្នាក់របួសធ្ងន់
ខេត្តសៀមរាប៖បុរសជាជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តសៀមរាបចាប់ខ្លួនភ្លាមៗក្រោយពីចាក់ស្ត្រីម្នាក់ជាច្រើនកាំបិតនៅភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ព្រំប្រទល់ ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវមក្រុងសៀមរាប។

ការចាប់ខ្លួនធ្វើឡើងនៅ ថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2025 នេះតាមការបញ្ជារដេាយផ្ទាល់របស់លោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្តសៀមរាប។

បើតាមស្នងការនគរបាលខេត្តសៀមរាប ខណៈពេលនេះជនសង្ស័យសមត្ថកិច្ចកំពុងធ្វើការសាកសួរ។ សុំបញ្ជាក់ថា ចំពោះហេតុការណ៍នេះព័ត៌មានបឋម អាចផ្ដើមចេញពីការឈ្លោះប្រកែកគ្នាក៏កើតជាអំពើហិង្សាតែម្ដង៕SRP

05/09/2025

ប្ដីនិងកូនយំអោបស.ព.ប្រពន្ធ មកផ្ទះយើងវិញមក

វីដេអូ៖ រន្ធត់ណាស់!! គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យនារីម្នាក់ ស្លា.ប់ភ្លាមៗ នៅក្បែរផ្សារទំនើបឡាក់គី សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រលប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥..!!ខណ:វេលាម៉ោង១៨:២៥នាទីព្រលប់ ។

04/09/2025

ប្រទះឃេីញទារិកាត្រូវបាន​គេយកមកទុកចោលនៅមុខបន្ទប់​ នៅក្នុងភូមិជ្រៃកោង​ សង្កាត់​ចោមចៅទី២​ ខណ្ឌ​ពោធិ៍សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ថ្ងៃទី៤​ ខែ​កញ្ញា​ ឆ្នាំ​២០២៥

ក្រសួងសុខាភិបាល រកឃើញផលិត ៣មុខ របស់ Love Riya ដែលផលិតនៅប្រទេសថៃ- មានសារធាតុឱសថ Tranexamic Acid ត្រូវបានគេប្រើប្រាស់ សម្រ...
04/09/2025

ក្រសួងសុខាភិបាល រកឃើញផលិត ៣មុខ របស់ Love Riya ដែលផលិតនៅប្រទេសថៃ

- មានសារធាតុឱសថ Tranexamic Acid ត្រូវបានគេប្រើប្រាស់ សម្រាប់ការឃាត់ឈាមក្រោមការត្រួតពិនិត្យរបស់វេជ្ជបណ្ឌិត ឬគ្រូពេទ្យ

- មានសារធាតុគីមី Salicylic Acid លើសកម្រិតស្តង់ដា បង្កផលប៉ះពាល់ដល់សុខភាព ដូចជាស្បែកស្ងួត រលាកស្បែក និងប្រតិកម្មអាល់ឡែស៊ីស្បែក

- មានសារធាតុគីមី បារត (Mercury) លើសកម្រិតស្តង់ដា បង្កផលប៉ះពាល់ដល់សុខភាព ដូចជាខ្សោយតម្រងនោម មហារីកស្បែក និងប៉ះពាល់ប្រព័ន្ធប្រសាទ។

កម្លាំងទាហានរបស់យើង បានឈរជាប់ការពារប្រជាជនជាប់ជានិច្ច នៅពេលតវ៉ា និងប្រឈមជាមួយកម្លាំងទាហានថៃ ដែលចូលមកឡោមព័ទ្ធយកដីរបស់ពួកគ...
04/09/2025

កម្លាំងទាហានរបស់យើង បានឈរជាប់ការពារប្រជាជនជាប់ជានិច្ច នៅពេលតវ៉ា និងប្រឈមជាមួយកម្លាំងទាហានថៃ ដែលចូលមកឡោមព័ទ្ធយកដីរបស់ពួកគាត់យើង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥។

កងកម្លាំងយោធារបស់យើង តែងនៅជាប់ជាមួយប្រជាជន ដើម្បីជួយអន្តរាគមន៍ភ្លាមៗ នៅពេលមានបាតុភាពអ្វីកើតឡើងកាន់តែក្តៅ។

សូមបងប្អូនជឿទុកចិត្តលើកងទ័ពរបស់យើង ដែលនៅជាប់បងប្អូន ដើម្បីប្រឆាំងជាមួយពួកឈ្លានពាន។

ថៃប្តូរយុទ្ធសាស្ត្រ ដកទាហានប៉ារ៉ាចេញ បញ្ជូនពួកតម្រួតបង្ក្រាបបាតុកម្ម(ប៉ូលិស) ចូលមកវិញម្តង នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ...
04/09/2025

ថៃប្តូរយុទ្ធសាស្ត្រ ដកទាហានប៉ារ៉ាចេញ បញ្ជូនពួកតម្រួតបង្ក្រាបបាតុកម្ម(ប៉ូលិស) ចូលមកវិញម្តង នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្នុងគោលបំណងទុច្ចរិតដូចមុន គឺបន្តឈ្លានពានភូមិជោគជ័យរបស់កម្ពុជា។ ប៉ុន្តែពលរដ្ឋកម្ពុជាម្ចាស់ទឹកដី មានទាំងព្រះសង្ឃផង មិនព្រមទៅណាឆ្ងាយដែរ ដោយនៅរង់ចាំទីនោះ ដើម្បីរារាំងពួកតម្រួតថៃ។
សូមបញ្ជាក់ថា កាលពីព្រឹកមិញ ពួកទាហានប៉ារ៉ាថៃ បានចូលម្តងរួចមកហើយ ដើម្បីរាយបន្លាលួសព័ទ្ធស្រាស់យកដីប្រជាពលរដ្ឋ តែត្រូវនៅទ្រឹងមិនអាចចូលមកទៀតបាន ហើយក៏បកក្រោយទៅវិញ ដោយសារតែពលរដ្ឋខ្មែរ លើកគ្នាទៅពាំងផ្លូវ និងតវ៉ាយ៉ាងខ្លាំងក្លាដូចលើកមុនៗដែរ៕

Address

Krong Kaoh Kong

Alerts

Be the first to know and let us send you an email when និរន្តរ៍ TV Live posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to និរន្តរ៍ TV Live:

Share