ស្នងការដ្ឋាននគរបាលខេត្តកោះកុង

ស្នងការដ្ឋាននគរបាលខេត្តកោះកុង ពត៌មាន​ទូទៅ​ ! ពលរដ្ឋ​ស្នេីរសុំ​ជំនួយ​ ពេល​ជួប​គ្រោះ​អាសន្ន​
(1)

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥⏰វេលាម៉ោង​ ៨:៣០នាទីព្រឹក​  លោក​ឧត្ដមសេនីយ៍​ត្រី​ កៅ​ ប៊ុន​គីម​ ស្នងការ​រង​ ផែនការ​ងារ​សណ្តាប់...
18/10/2025

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥
⏰វេលាម៉ោង​ ៨:៣០នាទីព្រឹក​
លោក​ឧត្ដមសេនីយ៍​ត្រី​ កៅ​ ប៊ុន​គីម​ ស្នងការ​រង​ ផែនការ​ងារ​សណ្តាប់​ធ្នាប់​ តំណាង​លោក​ឧត្ដមសេនីយ៍​ទោ​ស្នងការ​ អញ្ជើញ​ចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក សុវត្ថិភាព​ក្នុងការធ្វើដំណើរ និងសុវត្តិភាពក្នុងការដឹកជញ្ជូនដល់អ្នកបើកបរដឹកកម្មករនិយោជិក​ ក្រោមអធិបតីភាពភាព ៖
​ -ឯកឧត្ដម​ ហេង សុផាន់ណារិទ្ឋ​ អគ្គនាយករង បសស
​ -ឯកឧត្ដម​ ឧត្ដមសេនីយ៍​ឯក ទូច សុភា អនុប្រធាននាយដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ
​ ​-លោក ហាក់ ឡេង អភិបាលរងខេត្ត​
👉ទីតាំង​ ៖​ នៅតំបន់សេដ្ឋកិច្ចពិសេស​ KKN APPAREL Co,Ltd​ ឃុំ​ប៉ាក់​ខ្លង​ ស្រុក​មណ្ឌលសីមា​ ខេត្តកោះកុង​។

👉ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥⏰វេលាម៉ោង ០៣:០០ នាទីរសៀល       លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង  អញ្ជើញចូលរួម...
17/10/2025

👉ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥
⏰វេលាម៉ោង ០៣:០០ នាទីរសៀល
លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អញ្ជើញចូលរួម កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង ដេីម្បីពិភាក្សាការងារចាំបាច់មួយចំនួន ក្រោមអធិបតីភាព លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ។
👉ទីតាំង៖ នៅសាលប្រជុំ សាលាខេត្តកោះកុង ។

👉ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥⏰វេលាម៉ោង ០៨:០០នាទីព្រឹក​        លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ដឹកនាំលោក​ឧ...
17/10/2025

👉ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥
⏰វេលាម៉ោង ០៨:០០នាទីព្រឹក
​ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ដឹកនាំលោក​ឧត្ដមសេនីយ៍​ត្រី​ មីន​ រស្មី​ ស្នងការ​រង​ ផែនការ​ងារ​ធនធាន​មនុស្ស​ និងកម្លាំងជំនាញពាក់ព័ន្ធ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ និងណែរនាំតម្រង់ទិសអំពីដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិសម្រាប់ឆ្នាំ ២០២៥ (ប្រជុំតាមប្រព័ន្ធអនឡាញZOOM) ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស ។
👉 នៅបន្ទប់ប្រជុំតូច នៃស្នងការដ្ឋាននគរបាលខេត្ត ។

👉ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥⏰វេលាម៉ោង ០៧:០០ នាទីព្រឹក ​          លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អមដំណើរ...
15/10/2025

👉ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥
⏰វេលាម៉ោង ០៧:០០ នាទីព្រឹក
​ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អមដំណើរដោយលោកស្នងការរងចំនួន ៨រូប អញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៣ឆ្នាំ ក្រោមអធិបតីភាព​ឯកឧត្ដម​ ថុង​ ណារ៉ុង​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ។
👉ទីតាំង៖ នៅសាលមហោស្រពខេត្តកោះកុង ។

ខួបលើកទី ១៣ឆ្នាំ នៃទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ១៥ តុលា ២០១២ - ១៥ តុលា ២០២៥នៅ...
15/10/2025

ខួបលើកទី ១៣ឆ្នាំ នៃទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ១៥ តុលា ២០១២ - ១៥ តុលា ២០២៥

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នេះ គឺជាខួបលើកទី ១៣ឆ្នាំ នៃការយាងសោយទិវង្គតរបស់ព្រះករុណា សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរម រតនកោដ្ឋ។

ដ្បិតវេលាកន្លងទៅ ១៣ឆ្នាំហើយក្តី ប៉ុន្តែប្រជារាស្ត្រខ្មែរ គ្រប់ស្រទាប់វណ្ណៈ នៅតែចងចាំជានិច្ចចំពោះគុណូបការៈ និងវីរភាពដ៏អស្ចារ្យរបស់ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ពិសេសការលះបង់ និងបូជាព្រះកាយពលដ៏ធំធេង បំផុតចំពោះជាតិមាតុភូមិ ក្នុងការទាមទារឯករាជ្យភាពពី អាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

សូមថ្វាយមហាព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមស្តេចយាងបដិសន្ធិកិច្ច ព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏

👉ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥⏰វេលាម៉ោង ០៨:០០នាទីព្រឹក​       លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អញ្ជើញចូលរួម...
14/10/2025

👉ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥
⏰វេលាម៉ោង ០៨:០០នាទីព្រឹក
​ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្ដម​ ថុង​ ណា​រ៉ុង​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​កោះកុង​ និង​លោកជំទាវ​ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ។
👉ទីតាំង៖ នៅសាលមហោស្រពខេត្ត ។

សេចក្តីជូនដំណឹង៖------ស្នងការដ្ឋាននគរបាលខេត្តកោះកុង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សា​ធារណជនជ្រាបថា ដោយបានការអនុញ្ញាតពីក...
13/10/2025

សេចក្តីជូនដំណឹង៖
------
ស្នងការដ្ឋាននគរបាលខេត្តកោះកុង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សា​ធារណជនជ្រាបថា ដោយបានការអនុញ្ញាតពីក្រសួងមហាផ្ទៃ នៅក្នុងឆ្នាំ២០២៥ នេះ​ ស្នងការដ្ឋាននគរបាលខេត្តកោះកុង​ ធ្វើការជ្រើសរើសក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​ ឱ្យចូលបម្រើការងារនៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៧​ ចំនួន​ ៨១នាក់​ តាមរយៈការប្រ​ឡងប្រជែង ដូចមានខ្លឹមសារលម្អិតនៅក្នុងសេចក្តីជូនដំណឹងខាងក្រោមស្រាប់។

បេក្ខជនទាំងពីរភេទមានចំណាប់អារម្មណ៍លើការងារនេះសូមអញ្ជើញធ្វើការទំនាក់ទំនង មកស្នងការដ្ឋាននគរបាលខេត្តកោះកុង (ការិយាល័យបុគ្គលិក)​ រាល់ពេលម៉ោងធ្វេីការ​ ឬតាមរយៈលេខទូរស័ព្ទចំនួន​ ០២ប្រព័ន្ធគឺ៖
-លោក​ ឧ.​ត្រី​ មីន​ រស្មី​ ស្នងការ​រង​ ផែនការ​ងារ​ធនធាន​មនុស្ស​ 📞 016 569​ 999
-លោក​ វ.ឯក​ អ៊ុក​ សាលី​ នាយ​ការិយាល័យ​បុគ្គលិក​ 📞 097 963 3336

លោកអ្នកអាចចូលទៅកាន់គេហទំព័រ

https://gdhr.interior.gov.kh/appform/request?recruit=kkpc
ឬស្កែន​ QR Code ដូចក្នុងលិខិតស្រាប់
សូមអរគុណ។

ទីកន្លែងនៃការស្នើសុំផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
13/10/2025

ទីកន្លែងនៃការស្នើសុំផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

👉ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥⏰វេលាម៉ោង ០៨:០០នាទីព្រឹក​          លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អញ្ជើញចូល...
13/10/2025

👉ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥
⏰វេលាម៉ោង ០៨:០០នាទីព្រឹក
​ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីប្រកាសទទួលស្គាល់ខេត្តកោះកុង​ ទទួលបានជ័យលាភី​ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ។
👉ទីតាំង​ ៖ នៅសាលមហោស្របខេត្តកោះកុង ។

👉ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥⏰វេលាម៉ោង ១៤:០០នាទីរសៀល​          លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អញ្ជើញចូលរ...
10/10/2025

👉ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥
⏰វេលាម៉ោង ១៤:០០នាទីរសៀល
​ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អញ្ជើញចូលរួមជាគណៈធិបតី​ ក្នុងពិធីសំណេះសំណាល និងប្រគល់រង្វាន់ជូនសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទេ្ទសA ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
👉ទីតាំង៖ នៅសាលមហោស្របខេត្ត ។
​ ស្នងការដ្ឋាននគរបាលខេត្តកោះកុង​ បានបញ្ចុះ​កម្លាំង​កាពារសន្តិសុខ​ សុវត្ថិភាព​ និង​សណ្ដាប់ធ្នាប់​ក្នុង​ពិធី​ផងដែរ ។

👉នៅ​ល្ងាច​ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥​       លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​ អមដំណើរ​ដោយ​លោក​ឧត...
09/10/2025

👉នៅ​ល្ងាច​ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥
​ លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​ អមដំណើរ​ដោយ​លោក​ឧត្ដមសេនីយ៍​ត្រី​ ស៊ុន​ ឃៀម​ ស្នងការ​រង​ ផែនការ​ងារ​សេនាធិការ​ និង​លោក​វរសេនីយ៍ឯក​ ឡាវ​ ដែន​ នាយ​ការិយាល័យ​សរុប​ផែនការ​ អញ្ជើញ​ចូលរួម​ កិច្ច​ប្រជុំ​ឆ្លងផែនការ​ ស្តីពីកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ ជូនថ្នាក់ដឹកនាំជាតិសំខាន់ៗ អញ្ជើញបំពេញបេសកកម្មក្នុងមូលដ្ឋានខេត្តកោះកុង ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥​ ក្រោមអធិបតីភាព លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង។
👉👉ទីកន្លែង​ ៖​ នៅ​សាល​ប្រជុំ​សាលា​ខេត្ត​កោះកុង

👉នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ ⏰វេលាម៉ោង០៩:០០នាទីព្រឹក ​        លោក​ឧត្ដមសេនីយ៍​ត្រី​ មាស​ អេលីន​ ស្នងការ​រង​ ផែនការ​ងារ​អ...
09/10/2025

👉នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥
⏰វេលាម៉ោង០៩:០០នាទីព្រឹក
​ លោក​ឧត្ដមសេនីយ៍​ត្រី​ មាស​ អេលីន​ ស្នងការ​រង​ ផែនការ​ងារ​អន្តោប្រវេសន៍​ តំណាងលោកឧត្តមសេនីយ៍ទោស្នងការ អញ្ជើញ​ចូលរួមកិច្ចប្រជុំខែកញ្ញា ឆ្នាំ២០២៥​ និងលើកទិសដៅការងារខែតុលា របស់ក្រុមការ ងារព័ត៌មានទាន់ហេតុការណ៍ (HOTLINE ) ជាមួយជនបរទេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុម​ការងារ​ ដោយ​មាន​សមាសភាព​តាមបណ្តាអង្គទូតចំនួនទាំង​២៥​ ប្រទេសចូលរួម​។
👉👉ទីកន្លែង​ ៖​ នៅបន្ទប់ប្រជុំរាជធានីភ្នំពេញ នៃទីស្តីការក្រសួងមហាផ្ទៃ (ជាន់ផ្ទាល់ដី)

Address

Koh Kong
Krong Khemarak Phoumin
KOHKONGPROVINCE

Alerts

Be the first to know and let us send you an email when ស្នងការដ្ឋាននគរបាលខេត្តកោះកុង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ស្នងការដ្ឋាននគរបាលខេត្តកោះកុង:

Share