Thon Record

Thon Record Whatever you think it will be and better

ការអានសៀវភៅមិនមែនដើម្បីមានទ្រឹស្ដីកាន់តែច្រើននោះទេ ប៉ុន្តែដើម្បីជួយជីវិតរបស់យើងកាន់តែច្រើន ជាពិសេសបើកគំនិតរបស់យើងអោយធំជា...
03/01/2020

ការអានសៀវភៅមិនមែនដើម្បីមានទ្រឹស្ដីកាន់តែច្រើននោះទេ ប៉ុន្តែដើម្បីជួយជីវិតរបស់យើងកាន់តែច្រើន ជាពិសេសបើកគំនិតរបស់យើងអោយធំជាងមុន។ បើអ្នកអានកាន់តែច្រើន គឺកាន់តែល្អ ប៉ុន្តែបើអ្នកមិនធ្លាប់ឬអានសៀវភៅមិនដែរចប់ អ្នកអាចសាកល្បងអានមួយខែ មួយក្បាលវាអាចជួយអ្នកដូចជា៖

១).ធ្វើអោយយើងសម្លឹងឃើញវែងឆ្ងាយ ៖
ការអានសៀវភៅមួយខែមួយក្បាល អាចជួយយើងអោយពូកែគិត ពូកែសម្លឹងឃើញនូវអ្វីដែលមនុស្សទូទៅមើលមិនឃើញ ជាពិសេសគឺឱកាសសម្រាប់អនាគត។

២).បង្កើតភាពឆ្លាតវៃផ្នែកអារម្មណ៍៖
ភាពឆ្លាតវៃផ្នែកអារម្មណ៍គឺ ជាការចេះប្រើប្រាស់និងគ្រប់គ្រងអារម្មណ៍របស់ខ្លួនអោយត្រូវតាមស្ថានភាព។ អានកាន់ច្រើន គំនិតរបស់យើងបើកកាន់តែច្រើនអំពីរបៀបដែលមនុស្សគ្រប់គ្រងអារម្មណ៍របស់ខ្លួន។ បើយោងតាមលោក ដានីអែល ហ្គោលម៉ែន( Daniel Goleman ) ដែលជាអ្នកនិពន្ធសៀវភៅ ភាពឆ្លាតវៃផ្នែកអារម្មណ៍ បានបញ្ចាក់ថា ភាពឆ្លាតផ្នែកអារម្មណ៏គឺសំខាន់ជាងការវាស់វែងនៃគំនិតប្រាជ្ញាទៅទៀត។

៣).ធ្វើអោយយើងស្គាល់ខ្លួនឯង ហើយនិងអ្វីដែលជុំវិញខ្លួនយើងប្រសើរជាងមុន៖
សៀវភៅមួយក្បាលប្រហែលជាមិនអាចជួយអ្នកបានទេ ប៉ុន្តែបើអ្នកអានមួយខែមួយក្បាល វានឹងសន្សុំអោយអ្នករហូតដល់អ្នកមើលឃើញខ្លួនឯង និងសង្គមជុំវិញប្លែកខុសពីធម្មតា។ វាមានន័យថាអ្នកអាចស្គាល់ខ្លួនឯង និងសង្គមខាងក្រៅបានប្រសើរជាងមុន។

៤). ជួយយើងអោយចេះរៀបចំផែនការទូទៅ៖
យើងត្រូវរៀបចំផែនការ ទាំងផែនការផ្ទាល់ខ្លួន ផែនការការសិក្សា ផែនការគ្រួសារ និងផែនការងារជាដើម។ នៅពេលរៀបចំផែនការ យើងប្រហែលជាអស់គំនិត មិនដឹងត្រូវធ្វើយ៉ាងដូចម្ដេច ប៉ុន្តែក្រោយអ្នកអានសៀវភៅរួចហើយ វាអាចជាជំនួយដល់អ្នក ដោយផ្ដល់អោយអ្នកនូវគំនិតបន្ថែមថ្មីៗ។

៥). បង្កើនភាពរឹងមាំ និងមិនងាយចុះចាញ់និងឧបសគ្គ
ភាគច្រើននៃសៀវភៅ ជាពិសេសសៀវភៅរឿងតស៊ូជាដើម វាជួយយើងអោយមានផ្នត់គំនិតថ្មីមួយថាខ្លួនយើងអាចធ្វើបាន ដោយគ្រាន់តែស៊ូទ្រាំយកឈ្នះលើបញ្ហា ព្រោះយើងជឿថា បើគេអាចធ្វើបាន យើងក៏អាចធ្វើបានដូចគ្នា។

៦). ជំរុញទឹកចិត្តយើង
មានមនុស្សជាច្រើនដែលជួបបញ្ហាពិបាកដោះស្រាយក្នុងជីវិត ហើយបន្ទាប់ពីជោគជ័យ ក៏មានគំនិតក្នុងការសរសេរសៀវភៅដើម្បីជំរុញចិត្តមនុស្សដែលកំពុងតែជួបបញ្ហាពិបាកដោះស្រាយដូចខ្លួនកាលពីមុនដែរ។ ដូច្នេះបើយើងស្វែងរក ក្នុងការអានសៀវភៅរបស់ពួកគាត់ អ្នកអាចនិងទទួលបាននូវការជម្រុញចិត្តដើម្បីជម្នះលើបញ្ហាដែលអ្នកកំពុងជួប។

៧).ផ្ដល់អោយយើងនូវគំនិត និងចំណេះដឹងថ្មីៗ
គំនិត និងចំណេះជាច្រើនដែលយើងមិនដែលដឹងនៅលើពិភពលោក។ បើអ្នកចំណាយពេលអានសៀវភៅត្រឹមតែមួយក្បាលក្នុងមួយខែ វាអាចជួយអ្នកអោយទទួលបាននូវគំនិត និងចំណេះដឹងថ្មីៗ ដែលមនុស្សភាគច្រើនដែលមិនបានអាន គឺមិនបានដឹង។

Good night 😘
29/12/2019

Good night 😘

បងប្អូនល្អ😍 បាត់ដំបង😍 គេរត់ចោលម្ដងៗមួយជិតអស់ហើយ😍
08/10/2019

បងប្អូនល្អ😍 បាត់ដំបង😍 គេរត់ចោលម្ដងៗមួយជិតអស់ហើយ😍

រដូវបិណ្ឌភ្ជុំបានប៉ុន្មានវត្តដែរមិត្តៗ?😍
29/09/2019

រដូវបិណ្ឌភ្ជុំបានប៉ុន្មានវត្តដែរមិត្តៗ?😍

Address

Moung Rœssei

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Thon Record posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category