សភាពាណិជ្ជកម្មខេត្តប៉ៃលិន / pailin Chamber of Commerce

  • Home
  • Cambodia
  • Pailin
  • សភាពាណិជ្ជកម្មខេត្តប៉ៃលិន / pailin Chamber of Commerce

សភាពាណិជ្ជកម្មខេត្តប៉ៃលិន / pailin Chamber of Commerce ផ្តល់ព៌តិមានសកម្មភាពនានារបស់សភាពា?

ឧកញ៉ា ឡោ ស៊ុនជាង ប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន និងជាប្រធាន FASMEC ប្រចាំមណ្ឌលខេត្តប៉ៃលិន បានអនុញ្ញាតឱ្យលោក សោម គឹមហុង ...
07/05/2025

ឧកញ៉ា ឡោ ស៊ុនជាង ប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន និងជាប្រធាន FASMEC ប្រចាំមណ្ឌលខេត្តប៉ៃលិន បានអនុញ្ញាតឱ្យលោក សោម គឹមហុង សមាជិកសភាពាណិជ្ជកម្មខេត្តប៉ៃលិន បានចូលរួមប្រគល់វិញ្ញាប័នបត្រស្តីអំពី “ លទ្ធភាពក្នុងការទទួលហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា “។

ឧកញ៉ា ឡោ ស៊ុនជាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំដែលដឹកនាំដោយ ឯក...
10/03/2025

ឧកញ៉ា ឡោ ស៊ុនជាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំដែលដឹកនាំដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាក្រុមការងារ ផ្នែករដ្ឋបាលដែនដី សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ “ក្រុម ត” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាមួយអ្នកឧកញ៉ា គិត ម៉េង និងប្រតិភូ
………………..
នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ ផ្នែករដ្ឋបាលដែនដី សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ “ក្រុម ត” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាសហប្រធានក្រុមការងារ “ត” និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការរាជរដ្ឋាភិបាល-ផ្នែកឯកជន និងប្រតិភូ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។

ឧកញ៉ា ឡោ ស៊ុនជាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចអា...
06/03/2025

ឧកញ៉ា ឡោ ស៊ុនជាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមមូលបទ «ជំរុញការតភ្ជាប់អាស៊ាន៖ មនុស្ស, ហេដ្ឋារចនាសម្ព័ន្ធ, និងពាណិជ្ជកម្ម» (Accelerating ASEAN’s Connectivity: People, Infrastructure, and Trade) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

កិច្ចប្រជុំកំពូលក្នុងថ្ងៃនេះមានការចូលរួម ពីបណ្តាលក្រុមហ៊ុនជាតិ និងអន្តរជាតិ សរុប ៣១៥ ក្រុមហ៊ុន និងធុរជនជាង ៥០០នាក់ ។ តាមរយៈវេទិកានេះបានផ្តល់នូវកាលានុវត្តភាពបន្ថែមទៀត និងវឌ្ឍនភាពជាក់ស្តែង ក្នុងសហគមន៍អាស៊ាន ប្រកបដោយភាពប្រទាក់ក្រឡា និងមានវិបុលភាព រួមនិងការស្វែងយល់បន្ថែមពីតួនាទីដ៏សំខាន់នៃការបង្កើនការតភ្ជាប់ ការលើកកម្ពស់កំណើន ប្រកបដោយចីរភាព និងបរិយាប័ន្ន ដែលជាចក្ខុវិស័យ ស្របតាមគោលដៅរបស់អាស៊ាន និង គោលនយោបាយជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ។

ឧកញ៉ា ឡោ ស៊ុនជាងប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំជាមួយសមាគមន៍ដំឡូង និងពោធ ដើម្បីដោះស្រាយបញ្ហាកកស្ទះទី...
07/02/2025

ឧកញ៉ា ឡោ ស៊ុនជាងប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំជាមួយសមាគមន៍ដំឡូង និងពោធ ដើម្បីដោះស្រាយបញ្ហាកកស្ទះទីផ្សារ និងស្វែងរកដំណោះស្រាយជូនដល់បងប្អូនប្រជាកសិករ នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីពាណិជ្ចកម្មខេត្តប៉ៃលិន៕

សម្រាប់ផលិតករ សិប្បករ និងរោងចក្រដែលមានទីតាំងស្ថិតនៅខេត្តប៉លិន សូមទំនាក់ទំនងចុះលេខបារកូដទំនិញតាមរយៈលោក សោម គឹមហុង មន្ត្រី...
06/02/2025

សម្រាប់ផលិតករ សិប្បករ និងរោងចក្រដែលមានទីតាំងស្ថិតនៅខេត្តប៉លិន សូមទំនាក់ទំនងចុះលេខបារកូដទំនិញតាមរយៈលោក សោម គឹមហុង មន្ត្រីបារកូដកម្ពុជាប្រចាំសភាពាណិជ្ជកម្មមណ្ឌលខេត្តប៉ៃលិន

តាមរយៈទូរស័ព្ទលេខ: 096 55 04 222/ 088 3333 915/ 012 404 443☎️

អ៊ីម៉ែល៖ [email protected]
វេបសាយ៖ www.GS1cambodia.org
បង្កើតលេខបារកូដ៖ https://members.gs1cambodia.org/


នារសៀលថ្ងៃសុក្រ ទី២០ ខែធ្នូ ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឧកញ្ញា ឡោ ស៊ុនជាង ប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន បានចូលរួ...
22/12/2024

នារសៀលថ្ងៃសុក្រ ទី២០ ខែធ្នូ ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឧកញ្ញា ឡោ ស៊ុនជាង ប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន បានចូលរួមរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្មឆ្នាំ២០២៤ និងទិសដៅការងារ សម្រាប់ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។

សន្និបាតនេះរៀបចំឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៩-ទី២០ ខែធ្នូ ឆ្នាំ២០២៤ តាមប្រព័ន្ធអនឡាញ និងដោយផ្ទាល់នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។

ប្រធាន អនុប្រធាន និងសមាជិក សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មតាមបណ្ដាខេត្តនានា បានចូលរួមក្នុងសិក្ខាសាលាស្...
18/12/2024

ប្រធាន អនុប្រធាន និងសមាជិក សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មតាមបណ្ដាខេត្តនានា បានចូលរួមក្នុងសិក្ខាសាលាស្ដីពី “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)

នាព្រឹក ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឧកញ្ញា ឡោ ស៊ុនជាងប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មតាមបណ្តាខេត្តផ្សេងៗដូចជា៖ ព្រៃវែង មណ្ឌលគិរី តាកែវ ស្វាយរៀង បន្ទាយមានជ័យ ត្បូងឃ្មុំ កំពង់ស្ពឺ ព្រះសីហនុ និងសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្ដាល-កំពង់ឆ្នាំង កំពង់ចាម-មណ្ឌលគិរី កំពង់ធំ-ព្រះវិហារ និងសៀមរាប-ឧត្តរមានជ័យ បានចូលរួមក្នុងសិក្ខាសាលា ស្ដីពី “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)” នៅសណ្ឋាគារហៃយ៉ាត់រីជិនស៊ី។

គោលបំណងនៃសិក្ខាសាលាគឺដើម្បីបង្កើនការយល់ដឹងរបស់អំពី RCEP និងអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងមួយនេះសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគរបស់វិស័យឯកជន។ ជារួមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ពាណិជ្ជកម្មពហុភាគី និងជម្រុញសេដ្ឋកិច្ចអោយមានការអភិវឌ្ឍន៍។

មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានកែទម្រង់ ដើម្បីលើកកម្ពស់ឧស្សាហូបនីយកម្ម និងភាពប្រកួត...
12/12/2024

មន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានកែទម្រង់ ដើម្បីលើកកម្ពស់ឧស្សាហូបនីយកម្ម និងភាពប្រកួតប្រជែងជាសកលរបស់កម្ពុជា
----------------------

ឧកញ្ញា ឡោ ស៊ុនជាង ប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមកម្មវិធីសម្ភោធដាក់ឱ្យប្រើប្រាស់មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (មន្ទីរពិសោធន៍ជាតិ វ.ប.ន) ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាគ្រឹះស្ថានសាធារណៈរដ្ឋបាល នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដែលជាការវិវត្តដ៏សំខាន់របស់ស្ថាប័ននេះ ក្នុងបេសកកម្មគាំទ្រការអភិវឌ្ឍឧស្សាហកម្ម វិទ្យាសាស្ត្រ និងសេដ្ឋកិច្ចរបស់កម្ពុជា។

អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីតួនាទីដ៏សំខាន់របស់មន្ទីរពិសោធន៍ជាតិ វ.ប.ន ក្នុងការលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផល, ជំរុញនវានុវត្តន៍, និងគាំទ្រដល់វិស័យឧស្សាហកម្មកម្ពុជាសម្រាប់ទាំងទីផ្សារទាំងក្នុងស្រុក និងទីផ្សារនាំចេញ។

ឯកឧត្តមបានលើកឡើងថា៖ “ជាមួយនឹងស្តង់ដារអន្តរជាតិកម្រិតខ្ពស់ ដូចជា ISO/IEC 17025 និងការវាយតម្លៃទទួលស្គាល់ពីប្រទេសសិង្ហបុរី និងអូស្ត្រាលី មន្ទីរពិសោធន៍ជាតិ វ.ប.ន នឹងបន្តរួមចំណែកសម្រួលដល់ធុរកិច្ច និងកាត់បន្ថយឱ្យបានជាអតិបរមានូវការបញ្ជូនការធ្វើតេស្តវិភាគផលិតផលទៅក្រៅប្រទេស ដែលនឹងកាត់បន្ថយចំណាយ និងបង្កើនប្រសិទ្ធិភាព។”

កិច្ចប្រជុំបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មខេត្តឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥....................................
12/12/2024

កិច្ចប្រជុំបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មខេត្តឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥.......................................................................

ឧកញ្ញា ឡោ ស៊ុនជាង ប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មខេត្តឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ានសម្រាប់កម្ពុជា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោក អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានសភាពាណិជ្ជកម្មតាមបណ្ដារខេត្ត ថ្នាក់ដឹកនាំ សភាពាណិជ្ជកម្មរាជធានី-ខេត្តចំនួន ៧៥ នាក់។ កិច្ចប្រជុំបានដំណើរការដោយផ្ដោតសំខាន់លើការបូកសរុបការងារសភាពាណិជ្ជកម្មខេត្តដែលបានសម្រេចកន្លងមកក្នុងឆ្នាំ ២០២៣-២០២៤ និងការងារដែលត្រូវដាក់ចេញអនុវត្តន៍បន្ដក្នុងឆ្នាំ២០២៥។

អ្នកឧកញ៉ា គិត ម៉េង ប្រធានអង្គប្រជុំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងកន្លងមករបស់សភាពាណិជ្ជកម្មខេត្តទាំង១៧ ក្នុងការសម្រេចការងារជួយដល់សមាជិក សមាជិកា ទាំងការងារធុរកិច្ច ពាណិជ្ជកម្ម ការងារក្នុងយន្ដការភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន និងការរៀបចំសិក្ខាសាលាថ្នាក់ជាតិនានា ។ អ្នកឧកញ៉ាប្រធាន ក៏បានសង្កត់ធ្ងន់ផងដែរ ទៅលើការអនុវត្តន៍ការងាររបស់សភាពាណិជ្ជកម្មកម្ពុជា ត្រូវធ្វើយ៉ាងណាឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ជាពិសេសគឺបរិបទថ្មីនៃសង្គមសេដ្ឋកិច្ចឌីជីថល និងការកែទម្រង់បរិយាកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្ពុជា ទទួលបន្ទុកកិច្ចការសភាពាណិជ្ជកម្មខេត្ត បានរាយការណ៍ជូនអ្នកឧកញ៉ាប្រធាន ក៏ដូចជាអង្គប្រជុំទាំងមូលអំពីរបាយការណ៍បូកសរុបលទ្ធផលវឌ្ឍនភាពការងារឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់សភាពាណិជ្ជកម្មខេត្ត។ ជាលទ្ធផលក្នុងឆ្នាំ២០២៣-២០២៤ កន្លងមកសភាពាណិជ្ជកម្មខេត្តបានសម្រេចការងារមានដូចជា៖ កិច្ចការការងារបោះឆ្នោតសភាពាណិជ្ជកម្មរាជធានី-ខេត្ត វឌ្ឍនភាពការងារសភាណិជ្ជកម្មខេត្តឆ្នាំ២០២៣-២០២៤ កិច្ចសហការកន្លងមករវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មខេត្ត និងទិសដៅការងារបន្តឆ្នាំ២០២៥។

កិច្ចប្រជុំបានបានបន្តពិភាក្សាលើកិច្ចការសភាពាណិជ្ជកម្មខេត្តដោយផ្ដោតលើ សកម្មភាពការងារសភាពាណិជ្ជកម្មខេត្ត បញ្ហាប្រឈមនានា ដំណោះស្រាយ និងសំណូមពរផ្សេងៗ ជាពិសេសគឺដាក់ចេញនូវទិសដៅការងារឆ្នាំ២០២៥ សម្រាប់សភាពាណិជ្ជកម្មខេត្តបណ្តាលខេត្តនានា។

កម្ពុជារៀបចំព្រឹត្តិការណ៍”អបអរសាទរខួប២០ឆ្នាំនៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO)”Celebrating the 20th Annivers...
14/10/2024

កម្ពុជារៀបចំព្រឹត្តិការណ៍”អបអរសាទរខួប២០ឆ្នាំនៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO)”
Celebrating the 20th Anniversary of Cambodia’s Accession To the World Trade Organization (WTO).
—————-
នាព្រឹកថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ឧកញ៉ា ឡោ ស៊ុនជាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិនបានចូលរួម ”អបអរសាទរខួប២០ឆ្នាំ នៃការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(World Trade Organization – WTO)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាដោយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, សុន្ទរកថារបស់ លោកជំទាវ Ngozi Okonjo-Iweala អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក (តាមប្រព័ន្ធវីដេអូ) ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា,អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត មន្រ្តីរាជការ តំណាងដៃគូអភិវឌ្ឍន៍ និងតំណាងអង្គការអន្តរជាតិ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រីតំណាងវិស័យឯកជនតំណាងក្រសួង-ស្ថាប័ន តំណាងអង្គការពាណិជ្ជកម្មពិភពលោក និងអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រមាណជាង ៧៥០នាក់។

ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងរម្លឹកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ បន្ទាប់ពីការចរចាដ៏សកម្មរបស់ឥស្សរជនជាន់ខ្ពស់កម្ពុជា និងមន្រ្តីក្រសួង-ស្ថាប័នពាក់ព័ន្ធចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ព្រមទាំងបើកបង្ហាញនូវការធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពិភពលោក, សមិទ្ធផលសេដ្ឋកិច្ចសង្គម និងពាណិជ្ជកម្មសំខាន់ៗដែលកម្ពុជាសម្រេចបានក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ អមជាមួយព្រឹត្តិការណ៍នេះ ក៏មានការតាំងពិព័រណ៍នូវផលិតផលសំខាន់ៗ, រូបថតប្រវត្តិសាស្ត្រ និងសក្ខីកម្មផ្សេងទៀតបង្ហាញជូនដល់អ្នកចូលរួមផងដែរ។

សូមបញ្ជាក់ថា កម្ពុជាបានចូលជាសមាជិកជាផ្លូវការរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ដោយបានក្លាយជាសមាជិកទី១៤៨ ហើយបច្ចុប្បន្ននេះ អង្គការ WTO មានសមាជិកចំនួន ១៦៦ ប្រទេស រួមទាំងប្រទេសទីម័រឡេស្តេរ និងកូម៉ូរ៉ូស ដែលទើបបានចូលជាសមាជិកពេញសិទ្ធិនៅក្នុងឆ្នាំ២០២៤ នេះផងដែរ។

សមាជិកភាពរបស់កម្ពុជានៅក្នុងអង្គការ WTO ជាង២ទសវត្សរ៍មកនេះ បានរួមចំណែកដល់កំណើនសេដ្ឋកិច្ច ដោយធ្វើឱ្យប្រសើរឡើងនូវឱកាសពាណិជ្ជកម្ម, ជំរុញការវិនិយោគ និងគាំទ្រការអភិវឌ្ឍតាមរយៈសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មសកល ដូចខាងក្រោម៖

១. ច្រកចូលទីផ្សាសកល៖ កម្ពុជាទទួលបានច្រកចូលទីផ្សារអន្តរជាតិល្អប្រសើរ តាមរយៈគោលការណ៍ប្រជាជាតិអនុគ្រោះបំផុត (Most Favord Nation (MFN) Principle) ដែលមានន័យថា សមាជិកអង្គការ WTO ដទៃទៀត ត្រូវតែផ្តល់ឱ្យកម្ពុជានូវផលប្រយោជន៍ពាណិជ្ជកម្មដូចគ្នា ដូចជាការកាត់បន្ថយពន្ធគយ ដែលពួកគេបានផ្តល់ទៅឱ្យប្រទេសសមាជិកផ្សេងទៀត ជាដើម។
-ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០០៤ មានប្រមាណ ៥,៣ ពាន់លានដុល្លារអាម៉េរិក ខណៈពេលក្នុងឆ្នាំ២០២២ បានកើនរហូតដល់ ២៩,៦១ ពាន់លានដុល្លារអាម៉េរិក។
-ការវិនិយោគផ្ទាល់ពីបរទេស បានកើនឡើងពី ១១០លានដុល្លារអាម៉េរិក នៅឆ្នាំ២០០០ រហូតដល់ ៤,៩ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៣។
-ទំហំពាណិជ្ជកម្មរបស់កម្ពុជាមានប្រមាណ ៤,៥ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០០៤ និងបានកើនឡើងជាបន្ដបន្ទាប់ រហូតដល់ ៤៦,៨២ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៣ ក្នុងនោះការនាំចេញសរុបរបស់កម្ពុជាមានប្រមាណ ២២,៦៤ ពាន់លានដុល្លារអាម៉េរិក។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា រួមមាន៖ ប្រទេសចិន, សហរដ្ឋអាម៉េរិក, សហភាពអឺរ៉ុប, ជប៉ុន, ថៃឡង់ដ៏, វៀតណាម និងកូរ៉េខាងត្បូង។ ទំនាក់ទំនងពាណិជ្ជកម្មទាំងនេះ គឺស្ថិតនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគី ព្រមទាំងតាមរយៈអាស៊ាន ដែលជំរុញសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងសមាហរណកម្មតំបន់នៅក្នុងអាស៊ីអាគ្នេយ៍។

២. ការធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយពាណិជ្ជកម្ម និងកំណែទម្រង់៖ កម្ពុជាបានធ្វើកំណែទម្រង់គោលនយោបាយពាណិជ្ជកម្ម ច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានា ដោយស្របទៅតាមការប្តេជ្ញាចិត្តនៅក្រោមអង្គការ WTO។ ជាក់ស្ដែង រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់ និងវិសោធនកម្មច្បាប់ពាក់ព័ន្ធពាណិជ្ជកម្មជាច្រើន រួមមាន៖ ច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ស្ដីពីឧបាស្រ័យពាណិជ្ជកម្ម ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងចុះបញ្ជីពាណិជ្ជកម្ម និងច្បាប់វិនិយោគថ្មី ជាដើម។

៣. ការធ្វើពិពិធកម្មការនាំចេញ៖ កម្ពុជាបានទាញយកឱកាសពីសមាជិកភាពអង្គការ WTO ដើម្បីធ្វើពិពិធកម្មទីផ្សារនាំចេញ ដែលពីមុន កម្ពុជាបានពឹងផ្អែកលើវិស័យមួយចំនួន ដូចជា សម្លៀកបំពាក់ និងវាយនភ័ណ្ឌ ប៉ុន្តែបច្ចុប្បន្ន កម្ពុជាបានពង្រីកទៅក្នុងវិស័យដទៃទៀត ដូចជា គ្រឿងអេឡិចត្រូនិក, ស្រូវនិងអង្ករ, កៅស៊ូ, គ្រាប់ស្វាយចន្ទី, ចេក, បន្ទះសូឡា និងកង់ ព្រមទាំងផលិតផលជាច្រើនទៀត។

៤. ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព៖ កម្ពុជាទទួលបានកម្មវិធីជំនួយបច្ចេកទេស និងការកសាងសមត្ថភាពពីអង្គការ WTO និងអង្គការអន្តរជាតិនានា ដើម្បីជួយពង្រឹងគោលនយោបាយពាណិជ្ជកម្ម និងស្ថាប័ន ដែលបានធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពចូលរួមក្នុងការចរចាពាណិជ្ជកម្មអន្តរជាតិ និងការអនុវត្តកិច្ចព្រមព្រៀងអង្គការ WTO ឱ្យមានប្រសិទ្ធភាព។

៥. ការចូលរួមក្នុងគោលនយោបាយពាណិជ្ជកម្មសកល៖ សមាជិកភាពអង្គការ WTO បានអនុញ្ញាតឱ្យកម្ពុជា ចូលរួមនៅក្នុងការពិភាក្សាគោលនយោបាយពាណិជ្ជកម្មសកល និងការចរចានានា ដែលបានផ្តល់ឱ្យកម្ពុជានូវសំឡេងមួយក្នុងការរៀបចំវិធានពាណិជ្ជកម្មអន្តរជាតិ ដែលធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច។

៦. ប្រព្រឹត្តិកម្មពិសេស និងដោយឡែក៖ ក្នុងនាមជាប្រទេសអភិឌ្ឍតិចតួច កម្ពុជាទទួលផលពីបទបញ្ញតិ្តទាក់ទងនឹងប្រព្រឹត្តិកម្មពិសេស និងដោយឡែក (Special and Differential Treatment-SDT) ដែលផ្តល់ភាពបត់បែនបន្ថែម ក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួន។ បន្ថែមលើនេះ កម្ពុជាទទួលបានច្រកចូលទីផ្សារដោយមិនជាប់ពន្ធគយនិងមិនជាប់កូតា (Duty-Free Quota-Free), កម្មវិធី EBA របស់សហភាពអឺរ៉ុប ដែលបានអនុញ្ញាតឱ្យកម្ពុជានាំចេញផលិតផលទាំងអស់ដោយរួចពន្ធ លើកលែងតែសព្វាវុធ និងគ្រឿងផ្ទុះ, ប្រព័ន្ធ GSP ពីសហរដ្ឋអាម៉េរិក ជាដើម។

៧. ការកាត់បន្ថយភាពក្រីក្រ៖ អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយពី ៦០% ក្នុងឆ្នាំ២០០០ មកត្រឹម ១៦% ក្នុងឆ្នាំ២០២២។

៨. ការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួច៖ កម្ពុជា ត្រូវបានគណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ផ្ដល់អនុសាសន៍ឱ្យចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ បន្ទាប់ពីកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់នេះតាំងពីឆ្នាំ១៩៩១។
———

ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ឧកញ៉ា ឡោ ស៊ុនជាង អនុប្រធានសភាពាណ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិនបានចូលរួមក...
30/07/2024

ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ឧកញ៉ា ឡោ ស៊ុនជាង អនុប្រធានសភាពាណ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិនបានចូលរួមកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅការងារបន្តប្រចាំឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម ក្រុមការងារ “ឆ" ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ចកម្ម នៅឯទីស្ដីការក្រសួងពាណិជ្ជកម្ម៕

កិច្ចប្រជុំខាងលើក៏បានពិនិត្យ តាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពការងាររបស់ក្រុមការងារ «ឆ» ស្របតាមភារកិច្ចដែលត្រូវបានប្រគល់ជូនដោយវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ «សេចក្តីជូនដំណឹងលេខ ១២៧២ សជណ.អកទ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣» ព្រមទាំងដើម្បីស្តាប់នូវមតិយោបល់ បញ្ហាប្រឈម និងសំណូមពរនាពេលថ្មីៗរបស់វិស័យឯកជនផងដែរ សំដៅដាក់ចេញនូវវិធានការមុតស្រួច និងជាក់ស្តែងឱ្យបានទាន់ពេលវេលា។

កិច្ចពិភាក្សារួមមាន៖

១ តម្រូវការអាជ្ញាបណ្ណនាំដ្រូនកសិកម្ម និងគ្រឿងបន្លាស់
២ បញ្ហានៃការបង្វែរចំណាយទៅជាចំណូល
៣ វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញយោង CO Reference Form CRF
៤ ការធ្វើបច្ចុប្បន្នភាពពត៍មានរបស់អ្នកជាប់ពន្ធតូច ឬសហគ្រាសដែលប្តូរទ្រង់ទ្រាយពីរបបម៉ៅការ
៥ ការបញ្ចូលភាគទុនិកបន្ថែមរបស់អ្នកជាប់ពន្ធតូច ឬសហគ្រាសដែលប្តូរទ្រង់ទ្រាយ ពីរបបម៉ៅការ ឬសហគ្រាសឯកបុគ្គល
៦ បច្ចុប្បន្នភាពបម្រែបម្រួលភាគហ៊ុន និងភាគទុនិក
៧ អាជ្ញាបណ្ណសម្រាប់ភ្នាក់ងារផ្តល់សេវាកម្មចុះបញ្ជីរពាណិជ្ជកម្ម
៨ បញ្ហាផ្សេងៗ

ឧកញ៉ា  ឡោ ស៊ុនជាង ប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំសមាសភាព    គណៈកម្មាធិការចលនាជំរុញ ភូមិ១ ផលិតផល១ ខេ...
11/07/2024

ឧកញ៉ា ឡោ ស៊ុនជាង ប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំសមាសភាព គណៈកម្មាធិការចលនាជំរុញ ភូមិ១ ផលិតផល១ ខេត្ដប៉ៃលិន ក្រោមអធិបតីភាព លោក ហែម ឬទ្ធី អភិបាលរងនៃគណៈអភិបាលខេត្ដប៉ៃលិន ។

Address

Address : N. Road57, Auro L Village , Steung Kach Communce, Sala Krau District , Pailin Province
Pailin
2402

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when សភាពាណិជ្ជកម្មខេត្តប៉ៃលិន / pailin Chamber of Commerce posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to សភាពាណិជ្ជកម្មខេត្តប៉ៃលិន / pailin Chamber of Commerce:

Share