Dom

Dom ស្រលាញ់អ្វីដែលជាចំណង់ចំណូលចិត្តរបស់យើង

កម្ពុជាប្រកាន់ជំហរការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពច្បាប់អន្តរជា...
25/03/2026

កម្ពុជាប្រកាន់ជំហរការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ឯកសាររបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម និងកិច្ចព្រមព្រៀងដែលមានស្រាប់។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា
H.E. Pen Bona Royal Government Spokesperson

ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦

ក្នុងស្មារតីគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីធានាដំណោះស្រាយត្រ...
25/03/2026

ក្នុងស្មារតីគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីធានាដំណោះស្រាយត្រឹមត្រូវ យុត្តិធម៌ និងធានាសន្តិភាពយូរអង្វែងនៅតាមព្រំដែន។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា
H.E. Pen Bona Royal Government Spokesperson

ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦

សកម្មភាពការទូតក្នុងនិងក្រៅប្រទេសរបស់រាជរដ្ឋាភិបាល បានបង្ហាញឱ្យឃើញថា៖- លោកមានភាពសកម្ម ដើម្បីការពារទឹកដីនិងប្រជាជន- អន្តរជ...
25/03/2026

សកម្មភាពការទូតក្នុងនិងក្រៅប្រទេសរបស់រាជរដ្ឋាភិបាល បានបង្ហាញឱ្យឃើញថា៖
- លោកមានភាពសកម្ម ដើម្បីការពារទឹកដីនិងប្រជាជន
- អន្តរជាតិបានទទួលព័ត៌មានច្បាស់លាស់ និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើប្រទេសកម្ពុជា។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា
H.E. Pen Bona Royal Government Spokesperson

ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការបរទេស ទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសសិង្ហបុរី នូវែលសេឡង់ និងអូស្ត្រាលី និងបានពិភាក្សាយ...
25/03/2026

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការបរទេស ទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសសិង្ហបុរី នូវែលសេឡង់ និងអូស្ត្រាលី និងបានពិភាក្សាយ៉ាងស៊ីជម្រៅពីស្ថានការណ៍វិវត្តន៍នៅព្រំដែនកម្ពុជា-ថៃ ដើម្បីឱ្យដៃគូសន្ទានបានយល់ពីសភាពការណ៍ពិត និងជំហររបស់កម្ពុជាដែលដូចអ្វីដែលអន្តរជាតិចង់បាន។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា
H.E. Pen Bona Royal Government Spokesperson

ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦

ក្នុងសម័យប្រជុំUN កាលពីចុងខែកុម្ភៈ ឯកឧត្តម ប្រាក់ សុខុន ធ្លាប់បានលើកថា ការបង្កឧបសគ្គរារាំងជនស៊ីវិលកម្ពុជារាប់ម៉ឺននាក់មិន...
25/03/2026

ក្នុងសម័យប្រជុំUN កាលពីចុងខែកុម្ភៈ ឯកឧត្តម ប្រាក់ សុខុន ធ្លាប់បានលើកថា ការបង្កឧបសគ្គរារាំងជនស៊ីវិលកម្ពុជារាប់ម៉ឺននាក់មិនឱ្យទៅផ្ទះវិញ គឺជាការប៉ះពាល់ធ្ងន់ធ្ងរទៅលើសិទ្ធិមនុស្ស។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា
H.E. Pen Bona Royal Government Spokesperson

ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦

គេទំព័រផ្លូវការរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា៖ សហភាពអឺរ៉ុបនៅទីនេះជាមួយកម្ពុជាដើម្បីជួយកសាងប្រព័ន្ធអប់រំមួយ ដែលមានលក្ខណៈបរិ...
25/03/2026

គេទំព័រផ្លូវការរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា៖ សហភាពអឺរ៉ុបនៅទីនេះជាមួយកម្ពុជាដើម្បីជួយកសាងប្រព័ន្ធអប់រំមួយ ដែលមានលក្ខណៈបរិយាបន្ន និងភាពធន់ជាងមុន។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា
H.E. Pen Bona Royal Government Spokesperson

ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦

តាមរយៈក្រសួងអប់រំ នាយកនៃនាយកដ្ឋានទទួលបន្ទុកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអន្តរជាតិសម្រាប់តំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខ...
25/03/2026

តាមរយៈក្រសួងអប់រំ នាយកនៃនាយកដ្ឋានទទួលបន្ទុកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអន្តរជាតិសម្រាប់តំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងនៃស្នាក់ការកណ្ដាលសហភាពអឺរ៉ុប បានទៅពិនិត្យដោយផ្ទាល់ពីកិច្ចគាំទ្រពីសហភាពអឺរ៉ុប នៅថ្នាក់រៀនក្នុងមណ្ឌលភៀសសឹកនៅស្រុកអូរជ្រៅ។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា
H.E. Pen Bona Royal Government Spokesperson

ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦

ក្រៅពីកិច្ចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ឯកឧត្តម ប្រាក់ សុខុន ក៏បានលើកពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្ន...
25/03/2026

ក្រៅពីកិច្ចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ឯកឧត្តម ប្រាក់ សុខុន ក៏បានលើកពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
ក្នុងជំនួបជាមួយរដ្ឋលេខាធិការទទួលបន្ទុកតំបន់ខាងកើតនៃក្រសួងការបរទេសឥណ្ឌា នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា
H.E. Pen Bona Royal Government Spokesperson

ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦

មកទល់ពេលនេះ កម្ពុជានៅតែអាចរកប្រភពដើម្បីនាំចូលប្រេងឥន្ធនៈ គ្រាន់តែថាតម្លៃវាកើនឡើង20%ឬ30%ជាបន្តបន្ទាប់។ ដូច្នេះ ក្នុងស្ថាន...
13/03/2026

មកទល់ពេលនេះ កម្ពុជានៅតែអាចរកប្រភពដើម្បីនាំចូលប្រេងឥន្ធនៈ គ្រាន់តែថាតម្លៃវាកើនឡើង20%ឬ30%ជាបន្តបន្ទាប់។ ដូច្នេះ ក្នុងស្ថានភាពនេះ កម្ពុជាមិនទាន់​ប្រកាស​អាសន្នដូចប្រទេសមួយចំនួនដទៃទៀតនោះទេ។

ដោយផ្អែកតាមការព្យាករណ៍របស់ពិភពលោក វិបត្តិប្រេងឥន្ធនៈអូសបន្លាយមិនយូរនោះ​ទេ ប៉ុន្តែសូមពលរដ្ឋប្រើ​ប្រាស់ប្រេងនិងអគ្គិសនីដោយ...
13/03/2026

ដោយផ្អែកតាមការព្យាករណ៍របស់ពិភពលោក វិបត្តិប្រេងឥន្ធនៈអូសបន្លាយមិនយូរនោះ​ទេ ប៉ុន្តែសូមពលរដ្ឋប្រើ​ប្រាស់ប្រេងនិងអគ្គិសនីដោយសន្សំសំចៃ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនាពេលបច្ចុប្បន្ន។

30/01/2026

អំបុករបស់សហគមន៍កសិកម្មទំនើបជូនវីរៈកងទ័ព

Address

Pailin

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+855887057628

Website

Alerts

Be the first to know and let us send you an email when Dom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share