យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន

  • Home
  • Cambodia
  • Pailin
  • យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន

យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន ដើម្បីប្រជាជន និងសម្រាប់ប្រជាជន

ញ្ញតិគាំទ្រ ចំពោះសមាជព្រឹទ្ធសភារដ្ឋសភា ដែលបានថ្កោលទោសការវាយប្រហាររបស់កងទ័ពថៃ មកលើកងទ័ពកម្ពុជា នៅតំបន់មុំបី ខេត្តព្រះវិហា...
03/06/2025

ញ្ញតិគាំទ្រ ចំពោះសមាជព្រឹទ្ធសភារដ្ឋសភា ដែលបានថ្កោលទោសការវាយប្រហាររបស់កងទ័ពថៃ មកលើកងទ័ពកម្ពុជា នៅតំបន់មុំបី ខេត្តព្រះវិហា។

រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥លោកជំទាវ បាន ស្រីមុំ ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញដឹកនាំសមាជ...
11/05/2025

រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥
លោកជំទាវ បាន ស្រីមុំ ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញដឹកនាំសមាជិក សមាជិកាគណបក្សខេត្ត គណៈកម្មាធិការគណបក្សក្រុង ស្រុក ឃុំ សង្កាត់ សាខាបក្សភូមិ ដើម្បីប្រជុំពិភាក្សា ត្រួតពិនិត្យ និងលទ្ធផលការងារពិនិត្យឈ្មោះ ចុះឈ្មោះបោះឆ្នោត និងធ្វើជីវមាត្រសមាជិកបក្ស សម្រាប់បច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០២៥។

សូមគោរពអបអរសាទរ សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចគតិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរ...
16/03/2025

សូមគោរពអបអរសាទរ សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចគតិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ នៃកងយោធពលខេមរភូមិន្ទ ។

ក្នុងឱកាសដ៏វិសេសវិសាល និងប្រកបដោយសិរីមង្គលនេះ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំ និងប្រសិទ្ធពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការជូនសម្តេចពិជ័យសេនា និងសម្តេចគតិសង្គហបណ្ឌិត សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន សូមធ្វើការថ្កោលទោសដាច់អហង្ការ ចំពោះក្រុមឧទ្ទាម ដែលប៉ុនប៉ងធ្វើឃាតដោយដ្រូន មកលើសម្តេ...
14/02/2025

យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន សូមធ្វើការថ្កោលទោសដាច់អហង្ការ ចំពោះក្រុមឧទ្ទាម ដែលប៉ុនប៉ងធ្វើឃាតដោយដ្រូន មកលើសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសារ។

13/02/2025

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤ ឆ្នាំ២០២៤។

ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ឯកឧត្តម អុី ឈាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានខេត្...
09/02/2025

ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥
ឯកឧត្តម អុី ឈាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ពិធីផ្សព្វផ្សាយលទ្ធផល នៃមហាសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៥ អាណត្តិទី៥ និងប្រកាសតែងតាំងមន្ត្រីគណបក្សខេត្តប៉ៃលិន។

18/01/2025

លោក​ ស៊ុន​ ពិសិដ្ឋ ប្រកាស​ផ្តាច់ខ្លួន ដោយអស់ជំនឿលេីមេដឹកនាំបក្សប្រឆាំង​ និងបានសម្រេចចិត្តត្រឹមត្រូវ គោរពស្នើ​សុំ​ សម្តេចតេជោ ហ៊ុន​ សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា​ ចូលរួមជីវភាពនយោបាយជាមួយ​គណបក្សប្រជាជនកម្ពុជា​ ដោយស្ម័គ្រចិត្ត មិនមានការបង្ខំ ឬទិញដូរឡើយព្រោះពុំមានជំនឿរ លើមេដឹកនាំបក្សប្រឆាំង។

ដើម្បីលើកកម្ពស់ដល់វិស័យអប់រំ ស្របតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយសម្តេចមហាប...
02/01/2025

ដើម្បីលើកកម្ពស់ដល់វិស័យអប់រំ ស្របតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបរបររកស៊ី ក្នុងខេត្តចាន់ថៈបុរី នៃព្រះរាជាណាចក្រថៃ ជាប់ព្រំដែនភូមិសាស្ត្រ ខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៥នេះ បានឧបត្ថម្ភ និងរៀបចំរថយន្តក្រុងរបស់រដ្ឋបាលខេត្ត ចំនួន២គ្រឿង ដើម្បីដឹកជញ្ជូនសិស្សានុសិស្ស ដែលឆ្លងដែនជាប្រចាំថ្ងៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ មកសិក្សារៀនសូត្រ តាមបណ្តាសាលារៀននានាក្នុងខេត្ត ដោយឥតគិតថ្លៃ។

រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ ប្រធានគណបក្សខេត្ត បានចាត់ក្រុមការងារចុះសួរសុខទុក្ខលោក ឡោ ធន ដែលបានជួប...
21/12/2024

រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤
លោកជំទាវ បាន ស្រីមុំ ប្រធានគណបក្សខេត្ត បានចាត់ក្រុមការងារចុះសួរសុខទុក្ខលោក ឡោ ធន ដែលបានជួបគ្រោះថ្នាក់ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត ។
លោកជំទាវបានផ្តាំផ្ញើក្រុមគ្រូពេទ្យ អោយយកចិត្តទុកដាក់ជួយពិនិត្យព្យាបាល និងថែទាំអ្នកជំងឺអោយអស់ពីសមត្ថភាព លោកជំទាវទទួលរ៉ាប់រងនូវសេវាព្យាបាល និងបានឧបត្ថមថរិកាមួយចំនួនផងដែរ ។

រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤លោកជំទាវ បាន ស្រីមុំ អគ្គលេខាធិការរង គណៈចលនាមហាជន នៃគណៈកម្មធិការកណ្តាល បានអ...
18/12/2024

រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤
លោកជំទាវ បាន ស្រីមុំ អគ្គលេខាធិការរង គណៈចលនាមហាជន នៃគណៈកម្មធិការកណ្តាល បានអញ្ជើញចូលរួមបិទសន្និបាតគណៈចលនាមហាជន នៃគណៈកម្មធិការកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ។

ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអគ្គលេខាធិការរង ន...
17/12/2024

ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤
លោកជំទាវ បាន ស្រីមុំ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអគ្គលេខាធិការរង នៃគណៈចលនាមហាជន បានអញ្ជើញចូលរួមពិធីបើក និងដំណើរការអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្ត របស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅវិមាន ៧មករា រាជធានីភ្នំពេញ។

រសៀលថ្ងៃទី១៤ ខែធ្នូ ២០២៤លោកជំទាវ បាន ស្រីមុំ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណ:ចលនាមហាជន គណ:កម្មាធិការកណ្តាល បានអញ្ជ...
14/12/2024

រសៀលថ្ងៃទី១៤ ខែធ្នូ ២០២៤
លោកជំទាវ បាន ស្រីមុំ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណ:ចលនាមហាជន គណ:កម្មាធិការកណ្តាល បានអញ្ជើញចូលរួមកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណ:ចលនាមហាជន។

Address

Pailin

Website

Alerts

Be the first to know and let us send you an email when យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share