TVK Pailin

TVK Pailin ព័ត៌មាន ពិត រហ័ស ពីខេត្តប៉ៃលិន

16/06/2025

ព័ត៌មាន ទទក ប៉ៃលិន៖ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តប៉ៃលិន មានប្រារព្ធពិធី ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET ការបង្កើតឱកាសការងារ សាងក្តីសង្ឃឹម ដល់យុវជន» ដែលបង្ហាញពីសារៈសំខាន់ នៃការអប់រំជំនាញបច្ចេកទេស ក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្ស។ ពិធីនេះស្ថិតក្រោមអធិបតីភាពលោក ម៉ើង លីដា អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ភី ឡង់ឌី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តប៉ៃលិន , តំណាងអភិបាលក្រុង/ស្រុក មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ផ្នែកឯ កជន តំណាងធនាគារ មីក្រូហិរញ្ញវត្ថុ ជាច្រើនរូប ។

16/06/2025
16/06/2025

ខ្ញុំសូមអរគុណចំពោះសមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលបានបង្ហាញនៅឆន្ទៈជាវិជ្ជមាន ទៅនឹងការអំពាវនាវរបស់ខ្ញុំ ក្នុងការ
ពិនិត្យលទ្ធភាពជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ។

នេះគឺបង្ហាញអំពីឆន្ទៈក្នុងការចូលរួម ក្នុងស្មារតីសាមគ្គីឯកភាពជាតិ និងការជួយគ្នាទៅវិញទៅមក ពេលប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរយើងប្រឈមនឹងបញ្ហា។

#ហ៊ុនម៉ាណែត
#កម្ពុជា

16/06/2025
14/06/2025
13/06/2025
13/06/2025

Address

Pailin

Alerts

Be the first to know and let us send you an email when TVK Pailin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share