ស៊ុំ បញ្ញាឧត្តម - Soum Panhaoudom

ស៊ុំ បញ្ញាឧត្តម - Soum Panhaoudom I created this page to share the Technical Knowledge, news and media

រាជរដ្ឋាភិបាលសម្រេចឱ្យប្រជុំពិភាក្សា ដើម្បីបិទមិនឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងគ្រឿងស្រវឹងទាំងអស់។
25/04/2025

រាជរដ្ឋាភិបាលសម្រេចឱ្យប្រជុំពិភាក្សា ដើម្បីបិទមិនឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងគ្រឿងស្រវឹងទាំងអស់។

ព្រះរាជាណាចក្រកម្ពុជា​ និងប្រជាជនកម្ពុជា​ ព្រមទាំងខ្ញុំបាទ រីករាយ​  និងសូមស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត...
16/04/2025

ព្រះរាជាណាចក្រកម្ពុជា​ និងប្រជាជនកម្ពុជា​ ព្រមទាំងខ្ញុំបាទ រីករាយ​ និងសូមស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាពលរដ្ឋចិន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។ 🇰🇭🇨🇳

ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃនេះ ឯកឧត្ដម នឹងចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ ឯកឧត្តមប្រធានាធិបតីចិន នឹងជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់ អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី នៃប្រទេសទាំងពីរ។

សម្តេចមហាបវរធិបតី ផ្ញើសារលិខិតជូន ឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការស្នើចរចាលើការអនុវត្...
05/04/2025

សម្តេចមហាបវរធិបតី ផ្ញើសារលិខិតជូន ឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការស្នើចរចាលើការអនុវត្តពន្ធលើការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដែលឆ្លើយតបនឹងសេចក្តីជូនដំណឹងរបស់អាមេរិកនៅថ្ងៃទី២ ខែមេសា។

====

ឯកឧត្តម ដូណាល់ ជេ. ត្រាំ
ប្រធានាធិបតីនៃសហរដ្ឋអាមេរិក

កម្មវត្ថុ៖ ការស្នើបើកការចរចា លើការដាក់ឱ្យអនុវត្តអត្រាពន្ធនាំចូលថ្មីលើទំនិញនាំចេញរបស់កម្ពុជា

ឯកឧត្តមប្រធានាធិបតី

ជាការឆ្លើយតបទៅនឹងការប្រកាសរបស់ឯកឧត្តម កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ក្នុងការដាក់អនុវត្តនូវអត្រាពន្ធនាំចូល ៤៩% លើទំនិញរបស់កម្ពុជា ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ, កម្ពុជាសូមស្នើបើកការចរចាជាមួយរដ្ឋាភិបាលរបស់ឯកឧត្តម ក្នុងពេលដ៏ឆាប់បំផុត តាមដែលអាចធ្វើទៅបាន និងសូមស្នើរដ្ឋាភិបាលរបស់ឯកឧត្តម ពន្យារការអនុវត្តអត្រាពន្ធនាំចូលថ្មីនេះ ដោយក្តីអនុគ្រោះ។

ខ្ញុំសូមជម្រាបជូនឯកឧត្តមផងដែរថា អត្រាពន្ធនាំចូលខ្ពស់បំផុតដែលកម្ពុជាកំពុងអនុវត្តជាទូទៅមានត្រឹមតែ ៣៥% ប៉ុណ្ណោះ។ ក្នុងគោលបំណងបង្ហាញនូវសុឆន្ទៈ និងក្នុងស្មារតីនៃការពង្រឹង ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង, កម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការនាំចូលទំនិញពីសហរដ្ឋអាមេរិក ជាមួយនឹងការបន្ថយភ្លាមៗនូវអត្រាពន្ធនាំចូលទំនិញ ១៩ ប្រភេទ ពីអត្រាអតិបរមា ៣៥% មកត្រឹមអត្រា ៥%។

ក្នុងស្មារតីនេះ, ខ្ញុំបានប្រគល់ភារកិច្ចជូនរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់ខ្ញុំ ធ្វើការទាក់ទង ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិករបស់ឯកឧត្តម ដើម្បីអនុវត្តកិច្ចការនេះ។

កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តកិច្ចសន្ទនា ក្នុងន័យស្ថាបនា និង ប្រកបដោយលទ្ធផលផ្លែផ្កា ជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីជំរុញឱ្យទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត សំដៅឱ្យប្រជាជាតិ និង ប្រជាជនយើងទាំងពីរ អាចទទួលបានផលប្រយោជន៍ជាក់ស្តែង ពីទំនាក់ទំនងពាណិជ្ជកម្មដ៏សំខាន់នេះ។

សូមឯកឧត្តមទទួលនូវការរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ

Reference: https://www.facebook.com/share/15LuzmBAxh/

សមិទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្រោមការដឹកនាំ ចង្អុលបង្ហាញ និងកោតសរសើរដ៏ខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ។ ជាច...
28/01/2025

សមិទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្រោមការដឹកនាំ ចង្អុលបង្ហាញ និងកោតសរសើរដ៏ខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ។ ជាចុងក្រោយក្រុមការងារក៏ទទួលបានលទ្ធផលដ៏ល្អប្រសើរ។
Feel so proud that I have an opportunity to be a part of team

ខ្ញុំបាទពិតជាមានកិត្តិយសដែលបានចូលរួមជាផ្នែកមួយដ៏សំខាន់នៃក្រុមការងារបច្ចេកទេស។ជាកិត្តិយស និងមោទនភាពខ្ពស់ទាំងសម្រាប់ខ្លួនឯ...
07/01/2025

ខ្ញុំបាទពិតជាមានកិត្តិយសដែលបានចូលរួមជាផ្នែកមួយដ៏សំខាន់នៃក្រុមការងារបច្ចេកទេស។

ជាកិត្តិយស និងមោទនភាពខ្ពស់ទាំងសម្រាប់ខ្លួនឯង និងក្រុមការងារទាំងមូលដែលបានរួមសាមគ្គី ឯកភាពគ្នាជាថ្លុងមួយសម្រេចបានលទ្ធផលដ៏ល្អប្រសើរ ព្រមទាំងទទួលការកោតសរសើរខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ។

«សាទរកម្ពុជា» ឬ «Celebrating Cambodia» នឹងប្រារព្ធឡើងនៅ វេលាអស្ដង្គតចាប់ពីម៉ោង៣រសៀល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយបន្តរ...
30/12/2024

«សាទរកម្ពុជា» ឬ «Celebrating Cambodia» នឹងប្រារព្ធឡើងនៅ វេលាអស្ដង្គតចាប់ពីម៉ោង៣រសៀល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយបន្តរហូតដល់វេលាឆ្លងឆ្នាំសាកល២០២៥។

27/12/2024
06/12/2024
ចូលរួមពិធី បញ្ចប់ វគ្គសិក្សាថ្នាក់កំរិតខ្ពស់ (Advanced Course) នៃក្រុមនិស្សិតជំនាន់ទី ១២ ឆ្នាំសិក្សា ២០២៤ ព្រមទាំងមានការ...
06/12/2024

ចូលរួមពិធី បញ្ចប់ វគ្គសិក្សាថ្នាក់កំរិតខ្ពស់ (Advanced Course) នៃក្រុមនិស្សិតជំនាន់ទី ១២ ឆ្នាំសិក្សា ២០២៤ ព្រមទាំងមានការធ្វើបទបង្ហាញស្តីអំពីគម្រោងទាំង ៧ ដែលជាស្នាដៃ នៃនិស្សិត របស់មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ ក្រោមក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក PARK Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Seok Chang Kue ប្រធានក្រុមហ៊ុន Webcash Group លោក Kim Han-Soo នាយកមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី ដៃគូម្ចាស់ជំនួយរួមទាំង គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ និងនិស្សិតជំនាន់ទី១២ ថ្នាក់កម្រិតខ្ពស់ទាំងអស់របស់ មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី។

Address

Phnom Pen

Website

Alerts

Be the first to know and let us send you an email when ស៊ុំ បញ្ញាឧត្តម - Soum Panhaoudom posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share