កងមាស ញូស៍ TV Online

កងមាស ញូស៍ TV Online 📱ទំនាក់ទំនងការិយាល័យនិពន្ធ Author contact +85598906664 telegram☎️

តើនេះជាបទល្មើសញុះញង់ដែរឬទេ ?ចាំមើលក្រសួងពាក់ព័ន្ធមានវិធានការបែបណា ចំពោះស្ត្រីម្នាក់នេះ ដែលប្រកូកប្រកាសមិនឲ្យឈ្មួញកណ្តាលគ...
02/11/2025

តើនេះជាបទល្មើសញុះញង់ដែរឬទេ ?

ចាំមើលក្រសួងពាក់ព័ន្ធមានវិធានការបែបណា ចំពោះស្ត្រីម្នាក់នេះ ដែលប្រកូកប្រកាសមិនឲ្យឈ្មួញកណ្តាលគ្រប់គ្នាទិញស្រូវ។

ឯកឧត្តម ថាំង ប៊ុនសុង អញ្ជើញចូលរួម អបអរសាទរពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦  នៅសាលាដែលខ្លួនធ្លាប់សិក្សា—- —-តាកែវ៖ ឯក...
02/11/2025

ឯកឧត្តម ថាំង ប៊ុនសុង អញ្ជើញចូលរួម អបអរសាទរពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦ នៅសាលាដែលខ្លួនធ្លាប់សិក្សា
—- —-
តាកែវ៖ ឯកឧត្តម ថាំង ប៊ុនសុង ជាអតីតសិស្ស ជាតំណាង លោកជំទាវមេធាវី តាំង ស៊ីនហុង ប្រធានសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ បានអញ្ជើញចូលរួមពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៥-២០២៦ នៅសាលាបឋមសិក្សាក្តីទន្ទឹម ស្ថិតក្នុងភូមិថ្កូវ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥។

ពិធីនេះ មានការចូលរួមពីសំណាក់ ព្រះសង្ឃ អាជ្ញាធរដែនដី គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង ៥០០នាក់។

បន្ទាប់ពីបានស្តាប់សារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២៥ - ២០២៦ ឯកឧត្តម ថាំង ប៊ុនសុង បានមានមតិសំណេះសំណាល សាកសួរសុខទុក្ខ និងថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវាងវៃរបស់ សម្តេចធិតី ហ៊ុន ម៉ាណែត ក្នុងអាណត្តិទី៧ បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដើម្បីដឹកនាំអភិវឌ្ឍន៍ប្រទេសយើងអោយកាន់តែរីកចម្រើនថែមទៀត ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពក្នុងគោលដៅឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឱ្យមានចំណេះដឹង និងសមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។

ហើយ ក្រសួងអប់រំ យុវជននិងកីឡា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុង អនុវត្តវិធានការគន្លឹះចំនួន០៤ ដែលបានដាក់ចេញដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋចាប់ពី ថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។

ឯកឧត្តម ថាំង ប៊ុនសុង បានគូសបញ្ជាក់ចំណុចទី១០ នៃសារលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និង ណែនាំឱ្យក្មួយៗថែរក្សាសុខភាពដោយត្រូវ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និង ត្រូវខិតខំរៀនសូត្រដើម្បីអនាគតភ្លឺស្វាង ដោយត្រូវប្រតិបត្តខ្លួនធ្វើជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ ហើយសូមជៀសអោយឆ្ងាយពីអំពើអបាយមុខនានា ដូចជា ក្មេងទំនើង គ្រឿងញៀន ដែលនាំឱ្យខូចអនាគត។

ក្នុងឱកាសនោះ ឯកឧត្តម ថាំង ប៊ុនសុង បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ថែមទាំងលើកឡើងពីការអភិវឌ្ឍន៍រីកចម្រើន និង កត្តាសុខសន្តិភាព ដែលបានផ្តល់ឱកាសឱ្យយើងបានរស់នៅជួបជុំគ្នាដោយសុខសាន្ត។ ថ្មីៗនេះ ដោយសារសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ បានបណ្តាលឱ្យខូចខាតប្រាសាទបុរាណ ប្រទេសជាតិនិងប្រជាជន ជួបការលំបាកជាច្រើន ពិសេស សិស្សានុសិស្ស នៅតំបន់ក្បែរពំ្រដែន ត្រូវបានជម្លៀសចេញ មិនបានសិក្សារៀនសូត្រ ដូចក្មួយនៅទីនេះឡើយ។

ដូច្នេះ សូមក្មួយៗចូលរួមថែរក្សាសុខសន្តិភាពដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា បានជម្នះគ្រប់ឧបសគ្គនាំមកជូនជាតិមាតុភូមិ និង បន្តមរតដឹកនាំដោយយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត។

ក្នុងឱកាសនោះ ឯកឧត្តម ថាំង ប៊ុនសុង បាននាំអំណោយចែកជូនសិស្សានុសិស្សទាំង៥០០នាក់ នូវសម្ភារសិក្សាមាន៖ កាបូបដាក់សៀវភៅ ចំនួន២២ សៀវភៅ៥០០ក្បាល បិច៥០០ក្បាល ខ្មៅដៃ៥០០ក្បាល នំ៥០០កញ្ចប់ និង ថវិកា ១.០០០.០០០រៀល៕

01/11/2025

ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍សកម្មភាពក្រុមមេធាវីប្រចាំក្រសួងព័ត៌មាន

ប្រជាពលរដ្ឋ ស្នើសុំឱ្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពិនិត្យមើលលោក ឃឹម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម ខេត្តសៀមរាប ពាក់ព័ន្ធយ...
01/11/2025

ប្រជាពលរដ្ឋ ស្នើសុំឱ្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពិនិត្យមើលលោក ឃឹម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម ខេត្តសៀមរាប ពាក់ព័ន្ធយកដីអង្គភាព ជួលឲ្យបុគ្គលឯកជនបើកក្រុមហ៊ុនលក់ម៉ូតូ

ករណីនេះ ខាងសារព័ត៌មានមិនអាចសុំការបកស្រាយបំភ្លឺ ពីលោក ឃឹម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម បានទេនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ ព្រោះទូរស័ព្ទកូនចៅរបស់លោកអធិការលើកជំនួសនិងមិនមានការបំភ្លឺ ហើយ កូនចៅរបស់ លោក ឃឹម ផល្លា មិនព្រមភ្ជាប់ខ្សែទៅកាន់លោកអធិការនោះទេ។

សេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់ស្អែកលម្អិតព័ត៌មានបន្ថែមពាក់ព័ន្ធទៅនិងសេចក្តីបំភ្លឺព័ត៌មាន ...
31/10/2025

សេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់

ស្អែកលម្អិតព័ត៌មានបន្ថែមពាក់ព័ន្ធទៅនិងសេចក្តីបំភ្លឺព័ត៌មាន និងការចង់បានរបស់ប្រជាពលរដ្ឋ សូមរងចាំលម្អិតព័ត៌មានស្អែកថាការបំភ្លឺនេះពិតដូចបំណងប្រជាពលរដ្ឋចង់បានដែរឬទេ?! ព្រោះឮថាប្រជាពលរដ្ឋមិនទាន់រីករាយជាមួយនឹងដំណោះស្រាយនោះទេ! ម្យ៉ាងទៀតឮដំណឹងថា មន្ត្រីរដ្ឋបាលស្រុក សម្តីសំដៅមិនសមរម្យជាមួយពលរដ្ឋនោះទេ៕👇

លិទ្ធផលបូមខ្សាច់ អត់គិតមហន្តរាយ ដល់អ្នកស្រុកភូមិប្រជាពលរដ្ឋរស់នៅឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ស្នើសុំឱ្យអាជ្ញ...
31/10/2025

លិទ្ធផលបូមខ្សាច់ អត់គិតមហន្តរាយ ដល់អ្នកស្រុកភូមិ

ប្រជាពលរដ្ឋរស់នៅឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ស្នើសុំឱ្យអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធ ជួយបកស្រាយបំភ្លឺពាក់ព័ន្ធអាជីវកម្មបូមខ្សាច់ ឈ្មោះ ជ័យសាម៉ាក់ ស្ថិតនៅចំណុចស្ទឹងពោធិ៍សាត់ ដែលបានបង្កហានិភ័យប៉ះពាល់បាក់ស្រុតដល់ដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ៕

30/10/2025

អភិបាលក្រុងដូនកែវ បញ្ហាល្បែងស៊ីសងខ្លាចតែប៉ូលីសប៉ុស្តិ៍នគរបាលមិនបង្រាប

30/10/2025

ខេត្តតាកែវ ជម្លោះដេញវាយគ្នា ពុំមានការប្តឹងគ្នានោះទេ អធិការស្រុកអត់ពាក់ព័ន្ធ

30/10/2025

ឡានដឹកដំឡូងមួយគ្រឿងនេះ ដឹកមិនចេះប្រមាណស្ពានសោះ!

30/10/2025

ខេត្តតាកែវ ក្រុមជាងធ្វើផ្លូវ របស់ក្រុមហ៊ុន រ៉ូប៊ីមានលាភ កា.ចៗម៉្លេះ!

30/10/2025

ថ្មីទៀតហើយ ខេត្តតាកែវ ក្រុមហ៊ុនម៉ៅការ រៀបចំផែនការ វ៉ៃអ្នកកាសែត
ដែលទៅថត ផ្លូវកំពុងសាងសង់!
ដំណឹងនេះសង្ឃឹមថាបានដឹងដល់ស្នងការខេត្ត៕👇

ទាំងអស់នេះ គឺជាការបើកដៃ ពីមន្ត្រីនគរបាលច្រកត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រួមទាំងលោកគយ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតករណីទាំង...
30/10/2025

ទាំងអស់នេះ គឺជាការបើកដៃ ពីមន្ត្រីនគរបាលច្រកត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រួមទាំងលោកគយ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត

ករណីទាំងអស់នេះ គឺដុះស្លែដុះស្នឹម រថយន្តកែឆ្នៃក្រឡាប់ជាច្រើនករណីតាមដងផ្លូវ! ហើយរថយន្តកែច្នៃទាំងអស់នោះគឺដឹកទំនិញចេញពីច្រកត្រពាំងផ្លុង ហើយមន្ត្រីពាក់ព័ន្ធទាំងនោះបើកដៃ បិទភ្នែក ចំហហោប៉ៅ ជារៀងរាល់ថ្ងៃ ប៉ុន្តែថ្នាក់ដឹកនាំតែងតែមើលរំលងចំពោះមន្ត្រីពាក់ព័ន្ធទាំងអស់នោះ។

Address

Phnom Pen

Alerts

Be the first to know and let us send you an email when កងមាស ញូស៍ TV Online posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to កងមាស ញូស៍ TV Online:

Share