គេហទំព័រ ផែនដីថ្មី PDT-News.com

គេហទំព័រ ផែនដីថ្មី PDT-News.com គេហទំព័រ ផែនដីថ្មី PDT-News.com ផ្ដល់ព័ត៌មានទាន់ហេតុការណ៏ និងសម្បូណ៏បែប

រដូវវស្សាមកដល់៖ប្រធានក្រុមប្រឹក្សារាជធានី បានស្នើឱ្យអាជ្ញាធរ ចុះពិនិត្យមើលដើមឈើគ្រប់ប្រភេទជៀសវាងកុំឱ្យមានការបាក់រលំទៅលើប...
10/07/2025

រដូវវស្សាមកដល់៖ប្រធានក្រុមប្រឹក្សារាជធានី បានស្នើឱ្យអាជ្ញាធរ ចុះពិនិត្យមើលដើមឈើគ្រប់ប្រភេទជៀសវាងកុំឱ្យមានការបាក់រលំទៅលើប្រជាពលរដ្ឋ

ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្រសារាជធានីភ្នំពេញ រដូវវស្សាឈានចូលមកដល់ ដើមឈើ នៅរាជធានីភ្នំពេញ សុ....

រដ្ឋមន្ត្រីក្រសួងកសិកម្ម ថា មកទល់ពេលនេះព្រឹត្តិការណ៍ រុក្ខទិវា បានបង្កើតជាចលនាជាតិស្រឡាញ់ថែរក្សាការពារព្រៃឈើ និងដាំដើមឈើ...
09/07/2025

រដ្ឋមន្ត្រីក្រសួងកសិកម្ម ថា មកទល់ពេលនេះព្រឹត្តិការណ៍ រុក្ខទិវា បានបង្កើតជាចលនាជាតិស្រឡាញ់ថែរក្សាការពារព្រៃឈើ និងដាំដើមឈើ ឡើងវិញនៅគ្រប់ទិសទីទូទាំងប្រទេស

កំពង់ចាម​៖​ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានឱ្យដឹងថា មកទល់ពេលនេះ ព្រឹត្...

ច្បាប់ដកសញ្ជាតិខ្មែរ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានាពេលនេះទេ ច្បាប់ស្តីពីដកសញ្ញាតិ ក៏មាននៅក្នុងសម័យសង្គមរាស្រ្តនិយម នេះត...
05/07/2025

ច្បាប់ដកសញ្ជាតិខ្មែរ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានាពេលនេះទេ ច្បាប់ស្តីពីដកសញ្ញាតិ ក៏មាននៅក្នុងសម័យសង្គមរាស្រ្តនិយម នេះតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖រឿងច្បាប់ដកសញ្ជាតិខ្មែរ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានាពេលនេះទេ ច្បាប់ស្តីពីដកសញ្ញាតិ ក៏មាននៅ.....

គេហទំព័រ ផែនដីថ្មី|PDT-News សូមអបអរសាទរ ព្រះមេធានុរ័ក្ខ គូ សុភាព ក្នុងឱកាសត្រូវបានតែងតាំងជា “សម្តេចព្រះឧត្តមវង្សា”
05/07/2025

គេហទំព័រ ផែនដីថ្មី|PDT-News សូមអបអរសាទរ ព្រះមេធានុរ័ក្ខ គូ សុភាព ក្នុងឱកាសត្រូវបានតែងតាំងជា “សម្តេចព្រះឧត្តមវង្សា”

គេហទំព័រ ផែនដីថ្មី|PDT-News.com ជំនួយការTel/tegram(855) 12 296 494 ានពឹងអ្នកច្បាប់ច្រើនរូបត្រៀមក្នុងករណីចាំបាច់ #មិត្តអ្នកសារព័...

 #ក្រសួងពាណិជ្ជកម្មកម្ពុជា  #បញ្ជាក់និង​បំភ្លឺ​ថា ​ #ពុំមានការយកពន្ធលើការនាំចេញស្រូវអង្ករ ទៅ​កាន់​ទីផ្សារ​វៀតណាម​​ទេក្រស...
05/07/2025

#ក្រសួងពាណិជ្ជកម្មកម្ពុជា #បញ្ជាក់និង​បំភ្លឺ​ថា ​ #ពុំមានការយកពន្ធលើការនាំចេញស្រូវអង្ករ ទៅ​កាន់​ទីផ្សារ​វៀតណាម​​ទេ

ក្រសួងពាណិជ្ជកម្ម បានបញ្ពាក់ថា ករណី​មាន​ច​ម្ង​ល់ បន្ថែម​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​អាច​ទាក់ទង​មក​ប្រព័ន្ធ​ទូរស័ព្ទ​សាធារណៈ​របស់​ក្រសួងពាណិជ្ជកម្ម​លេខ ១២៦៦ នៅ​រៀង​រាល់ ម៉ោង​ធ្វើការថែមទៀត

📍គេហទំព័រ ផែនដីថ្មី|PDT-News.com ជំនួយការ☎️Tel/tegram(855) 12 296 494 ានពឹងអ្នកច្បាប់ច្រើនរូបត្រៀមក្នុងករណីចាំបាច់ #មិត្តអ្នកសារព័ត៌មានជួបបញ្ហា☎️PDTមិត្តជួយមិត្ត

ភ្នំពេញ ៖ផ្អែក​ទៅ​លើ​ការ​អនុវត្ត​កិច្ច​សម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្រសួងពាណិជ្ជកម្ម នៃកម្ពុជា នៅ​
រាត្រី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២៥ បាន​បំភ្លឺ​ថា ពុំ​មានការ​យកពន្ធ​លើ​ការ​នាំ​ចេញ​អង្ករ និង​ស្រូវ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​វៀតណាម​នោះ​ទេ ដោយ​
តាម​សេចក្ដី​សេចក្តី​បំភ្លឺ​ព័ត៌មាន​ស្តី​ពី ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពាក់ព័ន្ធ​នឹង​ការ​យកពន្ធ​លើ​ការ​នាំ​ចូល​ស្រូវ​របស់​កម្ពុជា ទៅ​ទីផ្សារ​វៀតណាម បាន​លើក​ឡើង​ថា ថ្មី​ៗ​នេះ​ក្រសួង​បាន​សង្កេត​ឃើញ​ថា មាន​គណនី​ហ្វេ​ស​បុក​ឈ្មោះ «​បង​ឋាន ទិញ​ស្រូវ​» ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពាក់ព័ន្ធ​នឹង​ការ​យកពន្ធ​លើ​ការ​នាំ​ចូល​ស្រូវ របស់​កម្ពុជា​ទៅ​ទីផ្សារ​វៀតណាម ដែល​ព័ត៌មាន​នេះ​បង្ក​ការ​ភាន់ច្រឡំ និង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​អាជីវកម្ម​ស្រូវ របស់​ប្រជា​កសិករ និង​អាជីវករ​កម្ពុជា ដែល​មាន​អាជីវកម្ម​នាំ​ចេញ​ស្រូវ អង្ករ​ទៅ​ប្រទេស​វៀតណាម ។

ក្រសួង​បញ្ជាក់​ថា ចំពោះ​ករណី​នេះ​ថា យោង​តាម​កិច្ច​សម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​រាជរដ្ឋាភិបាលកម្ពុជា និង​រដ្ឋាភិបាល​វៀតណាម ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៥ នៅ​រដ្ឋធានី​ហាណូយ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​មាន​ចែង​ក្នុង​ប្រការ​១ ប្រការ​២ និង​ប្រការ​៣ នៃ​កិច្ច​សម្របសម្រួល​នេះ នូវ​បញ្ជី​មុខទំនិញ​ត្រូវ​ទទួល​បាន ភាព​អនុគ្រោះ​ពន្ធ​នាំ​ចូល​ពិសេស​តាម​អត្រា​ស្មើ​សូន្យ ដែល​ក្នុង​នោះ​ទំនិញ​អង្ករ​ត្រូវ​បាន​កំណត់ កូតា​នាំ​ចូល​ទៅ​វៀតណាម​ក្នុង​ឆ្នាំ​២០២៥ ស្មើនឹង ៣០​ម៉ឺន​តោន ហើយ​ភាគី​ទាំង​ពីរ​ឯកភាព​កំណត់​គិត​ជា​មធ្យម ភាគ​សម្រាប់ ២​គីឡូក្រាម​ស្រូវ​ស្មើនឹង ១​គីឡូក្រាម​អង្គរ ។

ក្រសួងពាណិជ្ជកម្ម ជាមួយ​គ្នា​នេះ​ អំពាវ​ដល់​អាជីវករ​ធ្វើការ​នាំ​ចេញ​ស្រូវ​អង្ករ​ទៅ​កាន់​ទីផ្សារ​វៀតណាម កុំ​ជឿ​ព័ត៌មាន​មិន​ពិត​ដែល​បាន​ធ្វើការ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម ហើយ​ក្នុង​ករណី​មាន​ច​ម្ង​ល់ បន្ថែម​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​អាច​ទាក់ទង​មក​ប្រព័ន្ធ​ទូរស័ព្ទ​សាធារណៈ​របស់​ក្រសួងពាណិជ្ជកម្ម​លេខ ១២៦៦ នៅ​រៀង​រាល់ ម៉ោង​ធ្វើការ ៕

ឯ.ឩអភិសន្តិបណ្ឌិត ស សុខា អញ្ជើញក្នុង ពិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃ ចំនួន ៣៩វត្ត នៅខេត្តព្រៃវែ
29/06/2025

ឯ.ឩអភិសន្តិបណ្ឌិត ស សុខា អញ្ជើញក្នុង ពិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃ ចំនួន ៣៩វត្ត នៅខេត្តព្រៃវែ

ព្រៃវែង ៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ.....

ឧបនាយករដ្ឋមន្ត្រី ស សុខា ការស្ដារនីតិសម្បទា ការវិនិយោគទីតាំងបន្សាបគ្រឿងញៀន និងយន្តការសហប្រតិបត្តិការពហុភាគី មានសារៈសំខាន...
24/06/2025

ឧបនាយករដ្ឋមន្ត្រី ស សុខា ការស្ដារនីតិសម្បទា ការវិនិយោគទីតាំងបន្សាបគ្រឿងញៀន និងយន្តការសហប្រតិបត្តិការពហុភាគី មានសារៈសំខាន់

ភ្នំពេញ​៖​ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការស្តារ.....

ជនជាតិ​ចិន ហៅតាក់ស៊ីជិះពីខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿនបម្រុងប្លន់ ត្រូវពលរដ្ឋចាប់ប្រគល់ជូនសមត្ថកិច្ច
19/06/2025

ជនជាតិ​ចិន ហៅតាក់ស៊ីជិះពីខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿនបម្រុងប្លន់ ត្រូវពលរដ្ឋចាប់ប្រគល់ជូនសមត្ថកិច្ច

កំពង់ស្ពឺ​៖ពលរដ្ឋ​ឃាត់ខ្លួន​ជនជាតិចិនម្នាក់ប្រគល់​ឱ្យ​សមត្ថកិច្ច ខណៈ​ដែល​ជិះ​រថយន្ត​តាក់​ស៊ី ​មក​ពី​ខ....

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ប្រគល់ព្រះរាជសារតាំងជូនលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ
14/06/2025

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ប្រគល់ព្រះរាជសារតាំងជូនលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ

សហរដ្ឋអាមេរិក ៖ លោក កុយ គួង បានប្រគល់ព្រះរាជសារតាំងជូនលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីនៅរស...

តុលាការចេញដីកាបង្គាប់ឲ្យឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ អតីតអភិបាលខេត្ត ចូលខ្លួនពាក់ព័ន្ធឆបោកទិញដី...
12/06/2025

តុលាការចេញដីកាបង្គាប់ឲ្យឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ អតីតអភិបាលខេត្ត ចូលខ្លួនពាក់ព័ន្ធឆបោកទិញដីជាង១០ហិកតា នៅខណ្ឌព្រែកព្នៅ

📍គេហទំព័រ ផែនដីថ្មី|PDT-News.com ជំនួយការ☎️Tel/tegram(855) 12 296 494 ានពឹងអ្នកច្បាប់ច្រើនរូបត្រៀមក្នុងករណីចាំបាច់ #មិត្តអ្នកស.....

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ បណ្តឹងទៅកាន់តុលាការ ICJ បោះជំហានទៅមុខឥតប្រែប្រួល ក្រោមឯកភាពជាតិខ្មែរដ៏រឹងមាំ
11/06/2025

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ បណ្តឹងទៅកាន់តុលាការ ICJ បោះជំហានទៅមុខឥតប្រែប្រួល ក្រោមឯកភាពជាតិខ្មែរដ៏រឹងមាំ

ភ្នំពេញ ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បាលោក ប៉ែន បូណ...

 #ប្រជាពលរដ្ឋអះអាងថា  #ផ្កាយ៣យោធា អ៊ឹម វណ្ណឆេង  #ឆបោកលុយពីពួកខ្លួន៤គ្រួសារអស់៣ពាន់ដុល្លារ ក្រោមហេតុផលរត់ការក្នុងទំនាស់ដី...
07/06/2025

#ប្រជាពលរដ្ឋអះអាងថា #ផ្កាយ៣យោធា អ៊ឹម វណ្ណឆេង #ឆបោកលុយពីពួកខ្លួន៤គ្រួសារអស់៣ពាន់ដុល្លារ ក្រោមហេតុផលរត់ការក្នុងទំនាស់ដីធ្លី!

📍គេហទំព័រ ផែនដីថ្មី|PDT-News.com ជំនួយការ☎️Tel/tegram(855) 12 296 494 ានពឹងអ្នកច្បាប់ច្រើនរូបត្រៀមក្នុងករណីចាំបាច់ #មិត្តអ្នកសារព័ត៌មានជួបបញ្ហា☎️PDTមិត្តជួយមិត្ត

ព្រៃវែង៖ ឯកឧត្តម ឧត្ដមសេនីយ៍ឯក អ៊ឹម វណ្ណឆេង ត្រូវបានពលរដ្ឋបានលើកឡើងដូចៗគ្នាថា ពួកខ្លួនពិតជាបានចាញ់បោក ឯអស់សរុបចំនួន៣.០០០ដុល្លារប្រាកដមែន!!។ពោល គឺ ១គ្រួសារអស់១.០០០ដុល្លារនិង៣គ្រួសារទៀត អស់២.០០០ដុល្លារ ជាថ្នូរនឹងរត់ការ ក្នុងទំនាស់ដីធ្លីនៅស្រុកពារាំង និងស្រុកពោធិ៍រៀង ខេត្តព្រៃវែង..!!។

-ករណីនេះពុំមានការបំភ្លឺបកស្រាយពីឯកឧត្តម អ៊ឹម វណ្ណឆេង នោះទេ ខណះគេហទំព័រ ផែនដីថ្មី|PDT-News.com បានទូរស័ព្ទ និងតេឡេក្រាមរកការបំភ្លឺពីលោកនោះ។

តាមជនរងគ្រោះទី១៖ ឈ្មោះ សេង ស៊ីវឡាង ភេទស្រីអាយុ៦៣ឆ្នាំ នៅភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង-មានទំនាស់ដីធ្លីរ៉ាំរ៉ៃ ទំហំ៦ហិកតា ក្នុងភូមិព្រែកតាសរ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង(អស់១.០០០ដុល្លារ)។

តាមពលរដ្ឋចំនួន៣គ្រួសារទៀត-មានទំនាស់ដីធ្លីរ៉ាំរ៉ៃ ជាប់ផ្លូវជាតិលេខ៨ ត្រង់ចំណុចខាងលិចស្ពានស្នាយពល ក្នុងភូមិពារាំង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង(អស់២.០០០ដុល្លារ)។

ជុំវិញរឿងនេះ លោកស្រី សេង ស៊ីវឡាងបានអះអាងប្រាប់”អ្នកកាសែត”នៅថ្ងៃទី០៥ មិថុនា ២០២៥ថា ដោយសារអាជ្ញាធរស្រុកពោធិ៍រៀង មិនរកដំណោះស្រាយឱ្យ ទើបរូបគាត់ត្រូវចាញ់បោក ឯកឧត្តម ឧត្ដមសេនីយ៍ឯក អ៊ឹម វណ្ណឆេង អស់ចំនួន១.០០០ដុល្លារ។ ហើយពេលប្រគល់ និងទទួលលុយនោះ គឺឯកឧត្តម អ៊ឹម វណ្ណឆេង បានធានារត់ការដោះស្រាយបញ្ចប់រឿង ក្នុងពេលដ៏ខ្លី ព្រោះឯកឧត្តម នឹងកាន់ឯកសារជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីឱ្យជួយអន្តរាគមន៍។

ចុងក្រោយ”ប្រាក់ក៏បង់ថង់ក៏ដាច់.ដីក៏គ្មានដំណោះស្រាយ.លុយក៏អស់ទៀត”បណ្ដាលឱ្យខ្លួន ឈឺចាប់កាន់តែខ្លាំងថែមមួយកម្រិតទៀត និងស្នើសុំឱ្យ”អ្នកកាសែត”ជួយផ្សព្វផ្សាយ ជាដំណឹងទៅកាន់ថ្នាក់ដឹកនាំ ដើម្បីឱ្យជួយរកយុត្តិធម៌ដល់លោកស្រីដោយក្ដីអនុគ្រោះ!!។

បើតាមលោកស្រី សេង ស៊ីវឡាង ពុំមែនមានតែលោកស្រីប៉ុណ្ណោះទេ ដែលចាញ់បោកឯកឧត្តម អ៊ឹម វណ្ណឆេង។ ជាមួយគ្នានោះ បងស្រីជីដូនមួយ រួមនិងពលរដ្ឋ២គ្រួសារទៀត ក៏បានចាញ់បោកឯកឧត្តម អ៊ឹម វណ្ណឆេង ផងដែរ ដោយខលមិនលើក ទាក់ទងលែងបានតែម្ដង..!។
លោកស្រី សេង ស៊ីវឡាង បញ្ជាក់ថា ខ្លួនបានប្រគល់លុយឱ្យឯកឧត្តម អ៊ឹម វណ្ណឆេង កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤ ចំនួន១.០០០ដុល្លារតាមរយៈ(វីងវេរលុយ)។

ដោយឡែក បងស្រីជីដូនមួយរបស់លោកស្រី រួមនិងពលរដ្ឋ២គ្រួសារទៀត ដែលមានទំនាស់ដី ត្រង់ចំណុចខាងលិចស្ពានស្នាយពល ក្នុងឃុំរាប ស្រុកពារាំង ក៏បានចាញ់បោកឯកឧត្តម អ៊ឹម វណ្ណឆេង អស់ចំនួន២.០០០ដុល្លារផងដែរ!។

លោកស្រី សេង ស៊ីវឡាង បានរៀបរាប់ទាំងទឹកភ្នែកថា មកពីអាជ្ញាធរស្រុកពោធិ៍រៀង.និងអាជ្ញាធរខេត្តព្រៃវែង គ្មានឆន្ទៈ ក្នុងការដោះស្រាយទំនាស់ដីរបស់លោកស្រី ជាហេតុនាំឱ្យលោកស្រីក៏ដូចជាពលរដ្ឋផ្សេងទៀត ត្រូវចាញ់បោកឯកឧត្តម អ៊ឹម វណ្ណឆេង។

បើតាមលោកស្រី សេង ស៊ីវឡាង ទំនាស់ដីធ្លីរ៉ាំរ៉ៃរបស់លោកស្រី នៅភូមិព្រែកតាសរ ឃុំព្រែកតាសរ គឺអាជ្ញាធរផ្អឹបទុកចោល ធ្វើបាបលោកស្រីតែម្ដង!!។ បណ្ដាលឱ្យទំនាស់មួយនេះ ក្លាយជាជម្លោះរ៉ាំរ៉ៃ បង្កភាពឈឺចាប់យូរឆ្នាំមកហើយ និងរកទីបញ្ចប់គ្មាន.!!។ ខណៈលោកស្រី សេង ស៊ីវឡាង និងភាគីទំនាស់ម្ខាងទៀត បានប្ដឹងគ្នាទៅវិញទៅមក នៅតុលាការខេត្តព្រៃវែង.ដោយមានទាំងសំណុំរឿងព្រហ្មទណ្ឌ.រឿងរដ្ឋប្បវេណី.និងប្ដឹងដីការក្សាការពារដីទៀតផង។

លុះដល់ ឆ្នាំ២០២៣ តុលាការខេត្តព្រៃវែង.បានបង្វែរសំណុំរឿងទំនាស់មួយនេះ មកឱ្យរដ្ឋបាលស្រុកពោធិ៍រៀង និងគណៈកម្មការខេត្តព្រៃវែង ដើម្បីធ្វើការដោះស្រាយ..!។

ប៉ុន្តែជាអកុសល អាជ្ញាធរស្រុកពោធិ៍រៀង.មិនដោះស្រាយឡើយ ហើយនៅពេលលោកស្រី ទៅសួរនាំម្ដងៗ រដ្ឋបាលស្រុកឆ្លើយថា ចាំស៊ើបអង្កេតសិនៗ.!។

-រីឯមន្ត្រីសាលាខេត្តព្រៃវែង ឆ្លើយថា ឯកសារនៅស្រុក.ទាល់តែស្រុកបញ្ជូនមក ទើបមានមូលដ្ឋានដោះស្រាយ.!។
និយាយជារួម ស្រុកនិងខេត្ត ឆ្លើយបណ្ដាក់គ្នាដូចខ្យង.គ្មានឆន្ទៈដោះស្រាយទំនាស់ទាល់តែសោះ.!!។
លោកស្រី សេង ស៊ីវឡាង បន្តទៀតថា ព្រោះតែបែបនេះហើយ ទើបលោកស្រី វល់គំនិត.និងផុងខ្លួនចាញ់បោកឯកឧត្តម អ៊ឹម វណ្ណឆេង អស់១.០០០ដុល្លារ។

ពោលគឺ ខ្លួនកំពុងសោកសៅអស់សង្ឃឹមដោយសារអាជ្ញាធរស្រុកផងនោះ!
ស្រាប់តែឯកឧត្តម អ៊ឹម វណ្ណឆេង អះអាងថា ឯកឧត្តម នៅជាមួយសម្ដេចតេជោ ហ៊ុន សែន ផ្ទាល់! ដោយធានាកាន់ឯកសារជូនសម្ដេច ដើម្បីជួយអន្តរាគមន៍ ដោះស្រាយបញ្ចប់ជម្លោះ ជាថ្នូរនឹងលុយ១.០០០ដុល្លារ!។

គ្រាន់តែឮដូច្នេះ លោកស្រីជឿទុកចិត្តទាំងស្រុង និងបានប្រគល់លុយឱ្យឯកឧត្តម អ៊ឹម វណ្ណឆេង តាមការព្រមព្រៀងដែលបាននិយាយគ្នា..!។

លុះបានលុយដល់ដៃហើយ នៅតែគ្មានដំណោះស្រាយដដែល! ក្នុងនោះពេលខ្លួនតាមសួរនាំ ស្រាប់តែឯកឧត្តម អ៊ឹម វណ្ណឆេង ឆ្លើយដោះសារ និងលើកពេលរហូតពី១ខែទៅ១ខែ ខណៈលុយមិនព្រមសងវិញឡើយ…!។
-ដើម្បីឱ្យមានចម្លើយទាំងសងខាង នៅព្រឹកទី០៥មិថុនា ២០២៥”គេហទំព័រ ផែនដីថ្មី|PDT-News.com បានព្យាយាមសុំការបំភ្លឺពី ឯកឧត្តម ឧត្ដមសេនីយ៍ឯក អ៊ឹម វណ្ណឆេង អត្តលេខ.០០៤០៨៦ តាមរយៈលេខ012838833 ជាច្រើនដង ប៉ុន្តែទូរស័ព្ទរបស់ឯកឧត្តម ខលមិនចូលសោះ.!។

រីឯលោក យស ស៊ីណាត អភិបាលស្រុកពោធិ៍រៀង បានថ្លែងអ្នកកាសែតក្នុងស្រុកយ៉ាងខ្លីថា លោករវល់ប្រជុំ រួចក៏ចុចបិទទូរស័ព្ទ.!។

ប្រជាពលរដ្ឋរងគ្រោះសុំស្នើយ៉ាងទទូចដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តមនាយឧត្តមសេនីយ៍​ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា.មេត្តាជួយអន្តរាគមន៍ មកអាជ្ញាធរស្រុកពោធិ៍រៀង ឱ្យដោះស្រាយទំនាស់ដីខាងលើ ដោយក្ដីអនុគ្រោះ..!!។ សំខាន់បំផុតនោះ ពួកគាត់សុំឱ្យចាត់វិធានការវះកាត់លើ ឯកឧត្តម អ៊ឹម វណ្ណឆេង ដើម្បីជៀសវាងកុំឱ្យពលរដ្ឋរងគ្រោះដោសារ ឯកឧត្តមរូបនេះ តទៅទៀត និងសុំប្រគល់លុយមកឱ្យពួកខ្លួនវិញ៕

Address

Phnom Pen

Alerts

Be the first to know and let us send you an email when គេហទំព័រ ផែនដីថ្មី PDT-News.com posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to គេហទំព័រ ផែនដីថ្មី PDT-News.com:

Share