ខនធីវីញូស៍ - CON TV News

ខនធីវីញូស៍ - CON TV News ស្វាគមន៍មកកាន់ផេក
សារព័ត៌មាន ខនធីវីញូស៍-CON TV NEWS ទំនាក់ទំនងទូរសព្ទលេខៈ
☎️ 012995523
☎️ 066995523

ទុរេនកំពតឆ្ងាញ់ខ្លាំង ទើបធ្វើឲ្យនារីស្រស់ស្អាត់ទាំង៣នាក់ ទ្រាំមិនបានក៏សម្រេចចិត្តបបួលគ្នាធ្វើរឿងមួយនេះ….  ក៏ត្រូវបានអប់រ...
06/06/2025

ទុរេនកំពតឆ្ងាញ់ខ្លាំង ទើបធ្វើឲ្យនារីស្រស់ស្អាត់ទាំង៣នាក់ ទ្រាំមិនបានក៏សម្រេចចិត្តបបួលគ្នាធ្វើរឿងមួយនេះ…. ក៏ត្រូវបានអប់រំអោយត្រលប់ទៅផ្ទះវិញ ។ 06.06.25

ប្រភព: ស្នងការដ្ឋាននគរបាលខេត្តកំពត

04/06/2025

ផ្ទុះទូរស័ព្ទបែ..ក មុខ
ជូនចំពោះបងប្អូនយើងមួយចំនួន ដែលអោយកូនៗលេងទូរសព្ទ ប្រយត្ន័ផ្ទុះ..បែ.,កមុខមាត់អស់ដូចប្អូនប្រុសនេះចឹង មិនថាក្មេងរឺចាស់ត្រូវប្រយត្ន័ទាំងអស់គ្នា

 #ថាមែនៗ ថាមិចគឺចឹងហើយយោងតាមផេកផ្លូវការនៃ. ស្នងការដ្ឋាននគរបាលខេត្តកំពតក្មេងៗដែលបង្ហោះម៉ូតូក្នុងភូមិប៉ុន្មានថ្ងៃមុនត្រូវប...
03/06/2025

#ថាមែនៗ ថាមិចគឺចឹងហើយ
យោងតាមផេកផ្លូវការនៃ. ស្នងការដ្ឋាននគរបាលខេត្តកំពត

ក្មេងៗដែលបង្ហោះម៉ូតូក្នុងភូមិប៉ុន្មានថ្ងៃមុន
ត្រូវបានយកមកអប់រំហើយ 👇

ដើរទៅរៀនសិនទៅក្មួយៗ មិនទាន់បាត់ធំក្លិនទឹកដោះផងចាប់ផ្តើមចង់ធ្វើអ្នកក្លាហានទៅហើយ ខំរៀនក្មួយ ។ត្រពាំងបី ស្រុកឈូក 03.06.25 ។

លោក លី វេង ប្រធានសហភាពសហជីពការងារខ្មែរ KLUC និងជាប្រធានសហព័ន្ធសហជីពកម្មករនិយោជិត បានចេញសារគ្រាំទ្រប្រមុខរដ្ឋាភិបាល ករណីក...
03/06/2025

លោក លី វេង ប្រធានសហភាពសហជីពការងារខ្មែរ KLUC និងជាប្រធានសហព័ន្ធសហជីពកម្មករនិយោជិត បានចេញសារគ្រាំទ្រប្រមុខរដ្ឋាភិបាល ករណីការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។

#សហភាពសហជីពការងារខ្មែរ

 #អ្នកលួចទឹកដោះគោត្រូវឃាត់ខ្លួននគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ០១នាក់ករណីលួចទឹកដោះគោ ០២កេស តាមផ្លូវសាធារណៈ ចំណែកម្នាក់ទ...
31/05/2025

#អ្នកលួចទឹកដោះគោត្រូវឃាត់ខ្លួន

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ០១នាក់ករណីលួចទឹកដោះគោ ០២កេស តាមផ្លូវសាធារណៈ ចំណែកម្នាក់ទៀតសមត្ថកិច្ចកំពុងបន្តស្វែងរកចាប់ខ្លួន

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៧:២០នាទី យោងតាម Account Facebook ឈ្មោះ PAGE KHMER KNOWLEDEGE បានបង្ហោះមានខ្លឹមសារថា៖ មានករណីជនសង្ស័យចំនួន០២នាក់ភេទប្រុស បានធ្វើសកម្មភាពលួច (បើកទ្វារកន្ទុយរ៉ឺម៉ក់លួចយកទឹកគោដោះចំនួន០២កេស) ស្ថិតនៅលើដងផ្លូវម៉ៅសេទុង ក្រុមទី៩ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៦:៤៦នាទី ។

ក្រោយពីបានទទួលព័ត៌មានពីការបង្ហោះ Account Facebook ខាងលើ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះបើកការស្រាវជ្រាវរហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ឆេង សុងឡេង ហៅ អាខ្វេ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួននៅចំណុចផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីអនុវត្តនីតិវិធី ចំណែកឯបក្ខពួកឈ្មោះ ជុក បានរត់គេចខ្លួនបាត់។

ជនសង្ស័យ:
១-ឈ្មោះ ឆេង សុងឡេង ហៅ អាខ្វេ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ (ឃាត់ខ្លួន) (មានសារធាតុញៀន) ។
២-ឈ្មោះ ជុក ភេទប្រុស អាយុប្រហែល៣៣ឆ្នាំ ជនជាតិខ្មែរ ជាបក្សពួកធ្វើសកម្មភាព (គេចខ្លួនបាត់) ។

វត្ថុតាងចាប់យកមាន: ទឹកដោះគោម៉ាក SO NATURAL ចំនួន១៤ប្រអប់ និងទឹកដោះគោម៉ាក ORANIC OAT BEVERAGE ចំនួន០១ និងកូនកន្ត្រៃដងពណ៌បៃតងចំនួន០១ (ចាប់យកពីឈ្មោះ ឆេង សុងឡេង ហៅ អាខ្វេ)។

ជនរងគ្រោះ (ជាម្ចាស់រ៉ឺម៉កកង់បីកំពុងធ្វើការស្រាវជ្រាវដើម្បីមកដាក់ពាក្យបណ្ដឹងអនុវត្តតាមនីតិវិធី)។

បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរកសាងសុំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕

ប្រភព : @ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ


#ខនធិវីញូស៍

បង្ក្រាបករណី ឆក់ខ្សែរ-ក និងប្រើប្រាស់សារធាតុញៀននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥វេលាម៉ោង១៧ និង៥០នាទី លើផ្លូវបេតុង​ លេខ៤២ នៅភូម...
31/05/2025

បង្ក្រាបករណី ឆក់ខ្សែរ-ក និងប្រើប្រាស់សារធាតុញៀន

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥
វេលាម៉ោង១៧ និង៥០នាទី លើផ្លូវបេតុង​ លេខ៤២ នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល។

ជនសង្ស័យចំនួន ០២នាក់ត្រូវបានចាប់ឃាត់ខ្លួន
១-ឈ្មោះ ហួរ ហេង ហៅជេ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន ជាអ្នកឆក់ មានសារធាតុញៀនក្នុងទឹកនោម

២-ឈ្មោះ ហ៊ិន បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គកែវ សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នពេញ (ឃាត់ខ្លួន ជាអ្នកឌុប មានសារធាតុញៀនក្នុងទឹកនោម

#ការកើតហេតុ
នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ចេញពីផ្ទះរបស់ខ្លួន ពេលមកដល់កន្លែងកើតហេតុក៏បានអែបឈប់ម៉ូតូហើយឈរនៅជិតរទេះលក់ភេសជ្ជៈក្បែរចិញ្ចើមផ្លូវ។ ពេលនោះស្រាប់តែមានជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងមកពីទិសខាងជើង រួចក៏បានធ្វើសកម្មភាពឆក់ខ្សែ​កពីជនរងគ្រោះតែត្រូវបានជនរងគ្រោះចាប់ដៃជនសង្ស័យជាប់ និងទាញជនសង្ស័យទាំងពីរនាក់ដួលម៉ូតូ ។ ភ្លាមនោះជនសង្ស័យទាំងពីរក៏បានទុកម៉ូតូចោលហើយរត់គេចចេញពីកន្លែងកើតហេតុ តែត្រូវបានប្រជាពលរដ្ឋស្រែកថាចោរៗ និងរាយការណ៍មកកាន់សមត្ថកិច្ច។ ក្រោយពីទទួលព័ត៌មានបានភ្លាម​ សមត្ថកិច្ចផ្នែកជំនាញស្រុកបានសហការរជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបែកចាន ប៉ុស្ដិ៍ក្រាំងម្កា់ក ប៉ុស្ដិ៍ឆក់ឈើនាង ប្រជាការពារ និងប្រជាពលរដ្ឋ បានធ្វើការដេញឃាត់ខ្លួនបានជនសង្ស័យទាំងពីរនាក់ភ្លាមៗ រួមទាំងវត្ថុតាងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំ។

* នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពមុនពេលកើតហេតុខ្លួនបានជិះម៉ូតូមកពីផឹកស៊ីនៅភ្នំបាសិទ្ធ រួចក៏ជិះមកតាមផ្លួវបេតុ៤២ មកដល់កន្លែងកើតហេតុឃើញជនរងគ្រោះឈរប្រហែសនៅចិញ្ចើមផ្លូវ ក៏ធ្វើសកម្មភាពឆក់ខ្សែកតែមិនបានសម្រេច។ ហើយបន្តសារភាពថាខ្លួនបានប្រើប្រាស់ថ្នាំញៀនរយៈពេល០៤ឆ្នាំមកហើយ។


#ខនធិវីញូស៍

31/05/2025

ករណីចោរឆក់ខ្សែរកអ្នកដំណើរឈប់ទិញការហ្វេរមុខសាលាអនុវិទ្យាល័យបែកចានចាប់បានម្នាក់សំណាងហើយលោកចោរបងប៉ូលីសមកទាន់ហេតុការកំអីទក់សាច់ហើយអាអូន😏ឆក់ភ្លាមដួលភ្លែតស្របពេលបងៗប៉ូលីសជិះកាត់ផ្លូវនឹងចាប់បានភ្លាម

 #ទៀតហើយលោក​ សៀក​ សារឿន​ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកណ្តាល សហការជាមួយអាជ្ញាធរមូលដ្ឋានក្រុងតាខ្មៅ​ ធ្វេីការណែនាំ​ ល...
31/05/2025

#ទៀតហើយ
លោក​ សៀក​ សារឿន​ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកណ្តាល សហការជាមួយអាជ្ញាធរមូលដ្ឋានក្រុងតាខ្មៅ​ ធ្វេីការណែនាំ​ លោកស្រី​ អេន​ ចរិយា​ ជុំវិញការបង្ហោះវីដេអូ​ សកម្មភាព​ និងរូបភាពធ្វេីឲ្យប៉ះពាល់ដល់សន្តិសុខសង្គម​ តាមបណ្តាញសង្គមនានា​ និងធ្វេីកិច្ចសន្យាបញ្ឈប់ការបង្ហោះ​ លុបវីដេអូ​ រូបថតសកម្មភាពផ្សេងៗ​ មានការប្រោះព្រំជូនកងទ័ពនៅប្រាសាទតាមាន់​ និងការផ្សព្វផ្សាយនានាធ្វេីឲ្យប៉ះពាល់ប្រពៃណី​ ទំនៀមទម្លាប់​ ព្រះពុទ្ធសាសនា​ សណ្តាប់ធ្នាប់សង្គម​ និងភាពថ្លៃថ្នូររបស់សង្គមជាតិ​ ចេញពីប្រព័ន្ធបណ្តាញសង្គមទាំងអស់។

ប្រភព: ក្រសួងធម្មការនិងសាសនា

#ខនធិវីញូស៍

30/05/2025

មុនចេញ ឬចូល មើលឆ្វេងមើលស្តាំ ហើយបើកបរឲ្យត្រូវគន្លងផងក្មួយៗ

 #ចាប់បានទាំងអស់នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ថា👇ហូបអីបានម្នាក់ៗកាចៗយ៉ាងនេះ!នៅពេលមកដល...
30/05/2025

#ចាប់បានទាំងអស់
នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ថា👇

ហូបអីបានម្នាក់ៗកាចៗយ៉ាងនេះ!
នៅពេលមកដល់ស្នងការដ្ឋាននឹងសួរក្រុមនេះឡើងវិញ ករណីវ៉ៃគ្នានៅទំនប់ទឹក ភូមិត្រពាំងបឹង ឃុំត្រមែង ស្រុកឈូក ជាបឋមឃាត់បានប្រាំមួយនាក់ ។ សូមកោតសរសើរលោកអធិការស្រុកឈូកនឹងសហការីទាំងអស់ ជាក់ស្តែងត្រូវយកតាំងពីម្សិលមិញ តែដោយសារហួសម៉ោងរដ្ឋបាល ករណីនេះគ្មានការលើកលែងនោះទេ គឺកសាងសំណុំរឿងបញ្ជូនទៅតុលាការ ព្រោះថាគ្មានគ្រូបាអាចារ្យណាប្រដៅបានទៀតទេ មមាចចង់សាកភ្លើង !! ។ 30.05.25

#ខនធិវីញូស៍


#ស្នងការដ្ឋាននគរបាលខេត្តកំពត

ប្រភព: ស្នងការដ្ឋាននគបាលខេត្តកំពត

14/05/2025

(ដំណឹងបឋម) មានករណីឆេះរថយន្ត៣គ្រឿងបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ដែលស្ថិតនៅតាមបណ្ដោយក្រវាត់ក្រុងទី៣ជិតដល់ព្រលានយន្តហោះថ្មី ក្រុងតាខ្មៅ ខេត្តកណ្ដាល វេលាម៉ោង ២០:២០ នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។

ដើម្បីទទួលបានព័ត៌មានថ្មីៗសូមចូលទៅកាន់លីង គ្រុបតេឡេក្រាម គេហទំព័រ សំ អ៊ាង ហតញូស៍ ដំណឹងរហ័ស25 រាជធានី/ខេត្តក្រុង🌐 សូមសូមចុចលើលីងខាងក្រោម

👉https://t.me/+lVugxiEU9iY5MzU1

សូមទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈលេខទូរស័ព្ទ 👉097 6515147
076 64 61476
016 203 896 សូមអរគុណ។

08/05/2025

យប់ថ្ងៃទី 7 ខែ ឧសភា ឆ្នាំ 2025 នេះ
(ព័ត៌មានបឋម) មានករណីឆេះរថយន្តដឹកប្រេង.បន្តរាលដាលដល់ផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យមនុស្សប្រុសស្រី៣នាក់.បា.ន.ស្ល.ា.ប់.បា.ត់.ប.ង់.ជី.វិ.ត.នៅស្រុកព្រៃនប់.ក្រុងព្រះសីហនុ.

ដើម្បីទទួលបានព័ត៌មានថ្មីៗសូមចូលទៅកាន់លីង គ្រុបតេឡេក្រាម គេហទំព័រ សំ អ៊ាង ហតញូស៍ ដំណឹងរហ័ស25 រាជធានី/ខេត្តក្រុង🌐 សូមចុចលើលីងខាងក្រោម

👉https://t.me/+lVugxiEU9iY5MzU1

សូមទំនាក់ទំនងផ្ដល់ព័ត៌មានតាមរយៈលេខទូរស័ព្ទ 👉097 6515147
076 64 61476
016 203 896 សូមអរគុណ។

Address

Phnom Pen

Alerts

Be the first to know and let us send you an email when ខនធីវីញូស៍ - CON TV News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share