01/07/2025
ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥
នាយករដ្ឋមន្រ្តីថៃលោកស្រី Paetongtarn Shinawatra ត្រូវបានផ្អាក់ការងារជាបណ្តោះអាសន្ន ដោយមូលហេតុនៃការបែកធ្លាយសារសំឡេងជាមួយអតីតនាយករដ្ឋមន្រ្តីកម្ពុជា។
លោកស្រី Paetongtarn Shinawatra បានត្រូវបានរកឃើញថាមានការវាយប្រហាទៅកាន់មេទ័ពថៃម្នាក់ ក្នុងសារសំឡេងនៃការហៅទូរស័ព្ទ ដែលត្រូវបានបែកធ្លាយនាពេលកន្លងមក ហើយលោកស្រីត្រូវផ្តល់នូវភស្តុតាងដើម្បីការពារខ្លួនក្នុងរយៈពេល ១៥ ថ្ងៃ។ នាយករដ្ឋមន្រ្តីថៃលោកស្រី Paetongtarn Shinawatra ត្រូវបានផ្អាក់ការងារដោយតុលាការរដ្ឋធម្មនុញ្ញក្នុងថ្ងៃអង្គា កន្លងមកដោយត្រូវធ្វើការសើបអង្កេតក្នុងសំណុំរឿងនៃការបែកធ្លាយសារសំឡេងជាមួយអតីតនាយករដ្ឋមន្រ្តីកម្ពុជា។ ចៅក្រមបានធ្វើការសម្រេចបោះឆ្នោតដោយ ០៧ ទល់នឹង ០២ ទៅលើការផ្អាក់ដំណែងជានាយករដ្ឋមន្រ្តីរបស់លោកស្រី បន្ទាប់ពីទទួលបានញត្តិពីព្រឹទ្ធសភាទាំង ៣៦ ដែលសង្កត់ធ្ងន់ទៅលើការដែលលោកស្រីមានភាពមិនស្មោះត្រង់ និងការរំលោភលើវិជ្ជាជីវៈជានាយករដ្ឋមន្រ្តី។
ប្រភព៖ Matt Ford AP, Reuters