KFN Post News

KFN Post News KFN Post News : នាំមកជូនលោកអ្នកនៅពត៍មានពិតៗដោយភាពទទួលខុសត្រូវ! យើងនាំគ្នាទប់ស្កាត់ពត៍មានក្លែងក្លាយដើម្បីសង្គមយើង!

ទាំងនេះគឺជាមហាខំមិនផ្ដាច់សង្ខារ ដែលបងប្អូនប្រជាពលរដ្ឋខំមិនចំពោះការលើកឡើងរបស់អនុសាសន៍ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង...
21/12/2025

ទាំងនេះគឺជាមហាខំមិនផ្ដាច់សង្ខារ ដែលបងប្អូនប្រជាពលរដ្ឋខំមិនចំពោះការលើកឡើងរបស់អនុសាសន៍ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលលើកឡើងពាក់ព័ន្ធទៅនឹងការបញ្ជារអោយមន្រ្តីមូលដ្ឋានបង្ក្រាបល្បែងស៊ីសងទាំងអស់ ក្នុងមូលដ្ឋានរបស់ខ្លួនក្នុងខេត្តកំពង់ចាម !

ខំមិនទាំងអស់នេះមានតែលោកស្នងការនគរបាលខេត្តកំពង់ចាម និងលោកអធិការនគរបាលស្រុកស្ទឹងត្រង់ប៉ុណ្ណោះដែលអាចបកស្រាយជូនការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋនេះបាន។សូមអរគុណ!

ហុឹម! មុជមិនជ្រៅទៅមិនឆ្ងាយមែន! អ្នកកំពង់ចាមមានរឿងនិយាយគ្នាទៀតហើយគឺរឿងលោកឧកញ៉ាខ្លា រឺឧកញ៉ាកាកកាកនេះឯង!សម្ដីមាសរបស់លោកអភិប...
21/12/2025

ហុឹម! មុជមិនជ្រៅទៅមិនឆ្ងាយមែន! អ្នកកំពង់ចាមមានរឿងនិយាយគ្នាទៀតហើយគឺរឿងលោកឧកញ៉ាខ្លា រឺឧកញ៉ាកាកកាកនេះឯង!

សម្ដីមាសរបស់លោកអភិបាលខេត្តកំពង់ចាម ឱ្យមន្រ្តីចូលរួមបង្ក្រាបល្បែងស៊ីសងតាមអនឡាញឲ្យអស់ក្នុងមូលដ្ឋាន ស្រាប់តែមានប្រជាពលរដ្ឋជាច្រើនបានរាយការណ៍និងចូលរួមខំមិនក្នុងផេករបស់យើងថាគ្រាន់តែលោកអភិបាលខេត្តមានអនុសាសន៍មិនទាន់បានប៉ុន្មានថ្ងៃផង ល្បែងស៊ីសងអនឡាញឡូតូនិងមាន់ជល់តាមអនឡាញរីកដូចផ្សិតលើសដើមគ្រប់ស្រុកទាំងអស់ក្នុងខេត្តកំពង់ចាម ផ្គើនទៅនឹងអនុសាសន៍របស់លោកអភិបាលខេត្តនិងសម្ដេចបវរធិបតីទៀតផង និយាយពីថាមួយថ្ងៃៗមានអ្នកលេងពេញៗរោងកាហ្វេទាំងអស់ ហើយមាន់ជល់តាមអនឡាញនិងឡូតនេះទៀតសោតគឺថាដាក់ដល់សំយ៉ាប់ផ្ទះ ពេញផ្សារ ជិតសាលារៀន ជិតប៉ុស្តិ៍នគរបាលនិងសាលាឃុំផងដែរហើយអ្នកកាងល្បែងទាំងនេះគឺលោកឧកញ៉ាខ្លានេះឯងគឺពេញស្រុកស្ទឹងត្រង់តែម្តង ហើយពួកគាត់ពិតជាព្រួយបារម្ភខ្លាំងណាស់អំពីអានាគតកូនៗរបស់ពួកនិងអានាគតយុវជនជំនាន់ក្រោយ ម្នាក់ៗលែងគិតរៀនសូត្រអស់ហើយ អោយតែដល់ម៉ោងគេបើករោងកាហ្វេគេចសាលាទៅអង្គុយផឹកកាហ្វេ ចាក់មាន់ជល់និងឡូតូតាមអនឡាញទាំងនោះ បើម្លឹងៗរលាយអស់ហើយហើយមេកាងល្បែងទាំងនោះក៏មិនខ្វល់អំពីអ្នកសារព័ត៌មានធ្វើការចុះផ្សាយដែរព្រោះបានចាយលុយរត់ការគ្រប់ច្រកល្ហកអស់ហើយ!

ប្រជាពលរដ្ឋបានលើកឡើងថាបើម្នាក់ៗយករឿងចោរឈ្លានពានប្រទេសជាតិយកមកអង្គុយគិតតាមរោងកាហ្វេជជែកគ្នាដូចរឿងអង្គុយចាក់មាន់អនឡាញនិងឡូតូមិនដឹងល្អប៉ុណ្ណានោះទេ!

ត្រូវទេបងប្អូនជួយខំមិននិងស៊ែរម្នាក់មួយមកអ្នកកំពង់ចាម

21/12/2025

បងប្អូនវីរៈកងទ័ពជួរមុខកងពលណាដែលពិតមិនទាន់ទទួលបានស្បៀងរឺជំនួយផ្ទាល់អាចទាក់ទងមកផេកខ្ញុំមកខ្ញុំធ្វើមូលនិធិយកទៅជូនដល់កន្លែងផ្ទាល់ទោះបីក្នុងស្ថានភាពគ្រោះថ្នាក់យ៉ាងណាក៏ដោយ!សូមអរគុណ!

21/12/2025

ថាប្រទេសកំពុងជួបបញ្ហាចោរឈ្លានពានទឹកដីមិនចង់ប៉ះទេ ក្រុមអ្នកកម្ចីOnlineខុសច្បាប់តែយូរៗទៅមកផ្គើនឯងពេកហើយតើនេះ! តោះកំដរអ្នកឯងលេងតិចទៅចឹង!

Oh my God ចឹងតើបានចេះតែឆ្ងល់ថាហេតុអី្វបានពួកវាមិនទាន់ងាប់! តាមពិតចឹងសោះ!
20/12/2025

Oh my God ចឹងតើបានចេះតែឆ្ងល់ថាហេតុអី្វបានពួកវាមិនទាន់ងាប់! តាមពិតចឹងសោះ!

ទំនេរដៃតិចមានរឿងត្រូវនិយាយគ្នាជាមួយក្រុមកម្ចីខុសច្បាប់!តោះបងប្អូនមានលុយហើយចង់រកសុីចងការប្រាក់រឺផ្តល់កម្ចីផ្សេងៗសុំយល់ដឹង...
20/12/2025

ទំនេរដៃតិចមានរឿងត្រូវនិយាយគ្នាជាមួយក្រុមកម្ចីខុសច្បាប់!

តោះបងប្អូនមានលុយហើយចង់រកសុីចងការប្រាក់រឺផ្តល់កម្ចីផ្សេងៗសុំយល់ដឹងពីច្បាប់អោយបានត្រឹមត្រូវ ព្រោះ កម្ចីអនឡាញកំពុងក្លាយជាអន្ទាក់បំណុលក្នុងសម័យឌីជីថល !

កុំអាងមានលុយហើយធ្វើខុសសារព័ត៌មានចុះផ្សាយ សមត្ថកិច្ចអន្តរាគមន៍ឃាត់ខ្លួន តើខ្ញុំខុសអី!

ឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចទប់ស្កាត់កុំឱ្យមានកម្ចីប្រាក់ខុសច្បាប់ ពិសេសកម្ចីអនឡាញពីជនបរទេស។ ភ្ជាប់នឹងបញ្ជាទៅកាន់អាជ្ញាធរ លោកឧបនាយករដ្ឋមន្ត្រី បានប្រាប់ពលរដ្ឋ ដែលខ្ចីប្រាក់តាមអនឡាញខុសច្បាប់នេះ កុំសង បើគេរករឿង ប្ដឹងមកសមត្ថកិច្ច។

19/12/2025

រាល់ថ្ងៃករណីកម្ចីOnline រឺកម្ចីខុសច្បាប់កំពុងតែជាបញ្ហាចោទនិងមានប្រជាពលរដ្ឋច្រើនណាស់ដែលខ្វះការយល់ដឹងកំពុងរងទុក្ខ ហើយក៏មិនប្រាកដថាមានលុយចងការអោយគេសុទ្ធតែត្រូវទាំងអស់នោះទេ! មើលច្បាប់

នោះចាំមើលថាតើយុត្តិធម៌មានទេលើលោកនេះ!បងប្អូនមហាជនជាទីគោរព! ពាក់ព័ន្ធទៅហ្នឹងករណីឈ្មួញត្រីជើងខ្លាំងនៅខេត្តស្ទឹងត្រែង ដែលបាន...
18/12/2025

នោះចាំមើលថាតើយុត្តិធម៌មានទេលើលោកនេះ!

បងប្អូនមហាជនជាទីគោរព!

ពាក់ព័ន្ធទៅហ្នឹងករណីឈ្មួញត្រីជើងខ្លាំងនៅខេត្តស្ទឹងត្រែង ដែលបានជេរបរិហារកេរ្តិ៍ និងចោទអ្នកសារព័ត៌មានថាបានគំរាមទារប្រាក់នោះ។ ហើយបន្ទាប់អំពីអ្នកសារព័ត៌មានរបស់យើងបានដាក់ពាក្យបណ្តឹងដើម្បីរកយុត្តិធម៌និងបង្ហាញ់នៅភាពស្អាតស្អំរបស់ខ្លួននោះ ហើយថ្ងៃនេះដែរជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក៏បានកោះហៅអ្នកសារព័ត៌មានរបស់យើងដើម្បីចូលខ្លួនបំភ្លឺ។

ចាំមើលថាតើស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងរកយុត្តិធម៌បែបណាជូនអ្នកសារព័ត៌មានរបស់យើង ! សង្ឃឹមថាយុត្តិធម៌និងមានសំរាប់បុគ្គលដែលត្រឹមត្រូវហើយច្បាប់និងចាត់វិធានការចំពោះបុគ្គលដែលល្មើសដោយសុក្រឹត្យភាព! សូមអរគុណ!

សូមបងប្អូន អ្នកដឹកOnline មេត្តាបើកបរបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់បន្តិច ទី១ត្រូវគិតពីសុវត្ថិភាពឯងព្រោះពេលជួបបញ្ហាមិន...
17/12/2025

សូមបងប្អូន អ្នកដឹកOnline មេត្តាបើកបរបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់បន្តិច ទី១ត្រូវគិតពីសុវត្ថិភាពឯងព្រោះពេលជួបបញ្ហាមិនមែនលំបាកតែខ្លួនឯងទេគឺ ធ្វើអោយប៉ះពាល់ដល់អ្នកដ៏ទៃដែលមិនដឹងអីផងដែរ ដូចករណីនេះ ប្អូនបើកបរក្នុងស្ថានភាពលឿន ហើយរវល់មើលទូរស័ព្ទទៀត នេះសំណាងហើយម្ចាស់ឡានចិត្តធម៍ មិនទាមទារអោយសងការខូចខាតហើយ ជួយចេញថ្លៃរបួសបន្តិចបន្តូចទៀត! ដឹងថាលុយវាសំខាន់តែគួរគិតដល់អាយុជីវិតខ្លួនឯងផងណា!

សម្តីមាសរបស់ឯកឧត្តម អភិបាល!យោងតាមអនុសាសន៍របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលគណៈអភិបាលខេត្តកំពង់ចាម លោកបានថ្លែងនៅថ្ងៃទី ១៦ ខែ...
17/12/2025

សម្តីមាសរបស់ឯកឧត្តម អភិបាល!

យោងតាមអនុសាសន៍របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលគណៈអភិបាលខេត្តកំពង់ចាម លោកបានថ្លែងនៅថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៥ ក្នុងកម្មវិធីសន្និសីទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ ដោយលោកបានថ្លែងប្រាប់មន្ត្រីសមត្ថកិច្ចទាំងអស់នៅក្នុងខេត្តកំពង់ចាម ឲ្យចូលរួមបង្ក្រាបឲ្យអស់រាល់ល្បែងស៊ីសងតាមអនឡាញនៅក្នុងមូលដ្ឋាន។

ចាំមើលថាតើលោកឧកញ៉ាខ្លា ដែលល្បីល្បាញខាងកាងល្បែងអនឡាញខុសច្បាប់នៅក្នុងទឹកដីខេត្តកំពង់ចាមជាពិសេសគឺក្នុងស្រុកស្ទឹងត្រង់នេះឯង ថាតើសមត្ថកិច្ចហ៊ានបង្ក្រាបល្បែងស៊ីសងតាមអនឡាញរបស់លោកឧកញ៉ាខ្លានេះទេ?

ខ្ញុំឃើញអ្នកបង្កើតមូលនិធិរកជំនួយដល់វីរកងទ័ពច្រើនណាស់ ឥឡូវមេចចឹង ? បើមិនហ៊ានទៅខ្លាចគ្រាប់ទុកអោយខ្ញុំ គ្នាឈរបាញ់ទល់មុខជាមួ...
16/12/2025

ខ្ញុំឃើញអ្នកបង្កើតមូលនិធិរកជំនួយដល់វីរកងទ័ពច្រើនណាស់ ឥឡូវមេចចឹង ? បើមិនហ៊ានទៅខ្លាចគ្រាប់ទុកអោយខ្ញុំ គ្នាឈរបាញ់ទល់មុខជាមួយចោរគ្នាមិនខ្លាចផងគ្រាន់តែយកទៅអោយគ្នាខ្លាចដែរ!

ហើយម្នាក់ៗសុទ្ធតែចំណាយអស់ប៉ុណ្ណេះប៉ុណ្ណោះហើយ សរុបមកគ្នាមី១កញ្ចប់មិនទាន់បានទទួល ចាំមើលតិចទៀតឈ្លោះគ្នាផ្អើលពេញFB ទៀតឥឡូវហើយមិនដឹងជំនួយយកទៅណាហ្នឹង! មិនចង់និយាយច្រើនទេខ្លាចគេប្តឹង ព្រោះរាល់ថ្ងៃនេះបើនិយាយរឿងចោរសៀមគ្មានញញើតក្នុងកែវភ្នែកទេ ខ្លាចបំផុតអារឿងគេប្តឹងហ្នឹងម៉ង ហាសហា!

16/12/2025

សកម្មភាពរបស់សមាគមន៍យុវជនកម្ពុជាសាមគ្គីក្នុងសន្តិភាពកំពុងតែប្រមែរប្រមូលមូលនិធិ និងបង្កើតកម្មវិធីដាល់អំបុកនៅខេត្តកំពង់ឆ្នាំង ដើម្បីជាស្បៀងជួយទៅដល់វីរៈកងទ័ពជួរមុខ និងជនភៀសសឹកសូម្បីព្រះសង្ឃក៏ចូលរួមក្នុងសកម្មភាពនេះដែរ។

Address

Street 3, Tropeang Sala Village, Sangkat Pongtek, Khan Dongkor, Phnom Penh City
Phnom Penh
+855

Alerts

Be the first to know and let us send you an email when KFN Post News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KFN Post News:

Share