18/03/2021
ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្រោមការដឹកនាំ សម្តេចពុក សូមគោរព ឧត្តមភាពដ៏ថ្លៃថ្លារបស់សម្តេច គោលនយោបាយឈ្នះៗ ដោយក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ សុំធ្វេីការស្នេីរសុំដល់សម្តេច៤ចំណុច!🙏🏻
កម្មវត្ថុសេចក្តីផ្តេីម:
កម្ពុជាមិនទាន់មានភាពរីកចម្រេីនគ្រប់វិស្ស័យនៅឡេីយទេ ជាពិសេសប្រជាពលរដ្ឋកំពុងតែប្រឈមមុខកូវិដ១៩ (មិនមែនតែម្តងទេ តែវា កើតឡើងតាំងពី ឆ្នាំ2020 មកម្ល៉េះ ដែរធ្វើអោយ សេដ្ឋកិច្ចប្រជាជន ស្រុតចុះ ពេលស្ថានភាពល្អ មិនបាន ប៉ុន្មាន ក៏ប្រឈមមុខនឹង បញ្ហា ដដែរទៀត) ដូចសម្តេចបានជ្រៀបស្រាប់។ សូមអនុញ្ញាត រៀបរាប់ជូន នូវសំណើរទាំង៤ចំណុច ដូច តទៅដោយក្តី អនុគ្រោះ ដល់ប្រជាពលរដ្ឋទូរទាំងប្រទេសផងទាន!🙏🏻
សុំសម្តេចមេត្តាជួយដោះស្រាយ នឹងសម្រួលពី បញ្ហាទុក្ខធុរៈ ទុក្ខសោករបស់ ប្រជាពលរដ្ឋ ក្នុងស្ថានការនេះ 🙏🏻
⚫️ទី១ សូមមេត្តា ជួយដោះស្រាយ បញ្ហាសាំង អោយនៅក្នុងតម្លៃមួយដែរ សមរម្យ ចំពោះស្ថានភាពនេះ (សេដ្ឋកិច្ចជីវភាពប្រជាពលរដ្ឋសម័យកូវិតធ្លាក់ចុះ)🙏🏻
⚫️ទី២ សូមមេត្តា ធ្វើសេចក្តីប្រកាស សម្រួលជា១ ម្ចាស់ផ្ទះជួល ម្ចាស់កន្លែងជួលបើករកសុី ចុះតម្លៃថ្លៃបន្ទប់ ឬផ្ទះល្វេង អោយសល់ត្រឹមតែពាក់កណ្តាល ១រយៈពេល ចំពោះស្ថានការបែបនេះ (ពេលស្ថានភាពប្រសើរវិញនឹងគិតតម្លៃដើម)🙏🏻
⚫️ទី៣ សូមមេត្តា សម្រួលជា១ ធនាគារហិរញ្ញវត្ថុ គ្រប់ស្ថាប័នរដ្ឋនឹងឯកជន ចំពោះប្រជាពលរដ្ឋនៃប្រាក់កម្ចី ធ្វេីការផ្អាកបង់ ១រយៈពេល(ពេលស្ថានភាពល្អឡើងវិញ ពួកយើងនឹងបង់ជាធម្មតា)🙏🏻
⚫️ទី៤ សូមជួយសម្រួលជា១នឹង ក្រសួងវារីអគ្គិសនី ទឹក ភ្លេីង សម្រួលអោយចុះថោកបន្តិច ដេីម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋ ដោយអនុគ្រោះផងទាន!🙏🏻🙏🏻
💪🏻💪🏻សូមបងប្អូនទាំងអស់គ្នាជួយ ស៊ែរ ចែករំលែក សារមួយនេះ ដើម្បី អោយបានជ្រាប ទៅដល់ សម្តេចថ្នាក់ដឹកនាំ ផង🙏🏻ព្រោះស្ថានភាព សព្វថ្ងៃនេះ សេដ្ឋកិច្ចធ្លាក់ចុះខ្លាំងណាស់ 🙏🏻🙏🏻🙏🏻