26ra5689

26ra5689 Page Posting : Social Media ( Acknowledgment , Natural Zone , Tourism Landscape , Local Adventure ,

》ការបង្កើតឡើង ::: ព័ត៌មានសង្គមពីការអភិវឌ្ឍន៍ អាជីវកម្ម ពាណិជ្ជកម្មសេរី ផ្តល់ជូនបងប្អូន នូវភាពស្រស់ស្អាត ធានាជូនបាននូវឧត្តមភាព ប្រសិទ្ធភាព អត្ថប្រយោជន៍យូអង្វែង សាកសម និងស្របនាសម័យកាលភាវូបនីយ៍កម្មបច្ចេកវិទ្យា កាអភិវឌ្ឍ4.0 នៅក្នុងតំបន់ និងលើឆាកអន្តរជាតិ

ផ្លូវមួយខ្សែកាត់ភ្នំបូកគោ ចេញពីផ្លូវជាតិលេខ៤ មកប្រាប់នៅចំណុចក្រុងបូកគោ នឹងលេចរូបរាងថ្មីនាពេលឆាប់់ៗនេះ
05/03/2026

ផ្លូវមួយខ្សែកាត់ភ្នំបូកគោ ចេញពីផ្លូវជាតិលេខ៤ មកប្រាប់នៅចំណុចក្រុងបូកគោ នឹងលេចរូបរាងថ្មីនាពេលឆាប់់ៗនេះ

សញ្ញាសម្គាល់លើយានយន្ត ដែលលោកអ្នកត្រូវចំណាំ
27/12/2025

សញ្ញាសម្គាល់លើយានយន្ត ដែលលោកអ្នកត្រូវចំណាំ

27/10/2025

សកម្មភាព ឯកឧត្តមរដ្ឋមន្ត្រី ចុះពិនិត្យការដ្ឋានសាងសង់ស្ពាន និងការសម្អាតសំរាមតាមផ្លូវថ្នលជាតិ

26/10/2025

សកម្មភាព ចុះពិនិត្យគុណភាពផ្លូវថ្នល់ និងពិនិត្យប្រព័ន្ធលូ

ទិដ្ឋភាពពីលើអាកាស ហេដ្ឋារចនាសម្ព័ន្ធ នៃ ទីក្រុងកំពត ខេត្តកំពត ក្នុង សម័យតេជោធិបតី
20/10/2025

ទិដ្ឋភាពពីលើអាកាស ហេដ្ឋារចនាសម្ព័ន្ធ នៃ ទីក្រុងកំពត ខេត្តកំពត ក្នុង សម័យតេជោធិបតី

កម្មវិធី ផ្សព្វផ្សាយ អបរំ បញ្ច្រាប កសាង ជនបង្គោលលើការងារទប់ស្កាត់ការរីករាលដាជម្ងឺអេដស៏ កាមរោគ បង្ការការប្រើប្រាស់គ្រឿងញៀ...
08/10/2025

កម្មវិធី ផ្សព្វផ្សាយ អបរំ បញ្ច្រាប កសាង ជនបង្គោលលើការងារទប់ស្កាត់ការរីករាលដាជម្ងឺអេដស៏ កាមរោគ បង្ការការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និង សុវត្តិភាពចរាចរណ៏ផ្លូវគោក នៅមន្ទីរសាធារណការនឹងដឹកជញ្ជួនរាជធានីភ្នំពេញ

នៅថ្ងៃទី8 ខែតុលា ឆ្នាំ2025 ឯកឧត្តម សេន ស៊ីហ៊ត់ រដ្ឋលេខាធិការក្រសួងសាធារណការនឹងដឹកជញ្ជួន បានអញ្ជើញជាអធិបតី ក្នុងពិធី ផ្សព្វផ្សាយ អបរំ បញ្ច្រាប កសាង ជនបង្គោលលើការងារទប់ស្កាត់ការរីករាលដាជម្ងឺអេដស៏ កាមរោគ បង្ការការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និង សុវត្តិភាពចរាចរណ៏ផ្លូវគោក នៅមន្ទីរសាធារណការនឹងដឹកជញ្ជួនរាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្តម លោក-លោកស្រី ថ្នាក់ដឹកនាំ ក្រសួង មន្ទីរ មន្ត្រី បុគ្គលិកជាប់កិច្ចសន្យាជាច្រើនរូបបានចូលរួម។

ខ្លឹមសារផ្សព្វផ្សាយបានលើកឡើងដូចជា :
-អ្នកប្រើប្រាស់ផ្លូវថ្នល់ សូមគោរពច្បាប់ចរាចរណ៏ផ្លូវគោកទាំងអស់គ្នាដើម្បីជៀសវាងគ្រោះថ្នាក់តាមផ្លូវ ។
-មិនត្រូវបើកបរស្ថិតនៅក្រោមឥទ្ខីពលនៃគ្រឿងស្រវឹងដាច់ខាត។
-ការប្រប្រាស់គ្រឿងញៀនខុសច្បាប់នាំឲ្យខូចសុខភាព បង្កបញ្ហាដល់គ្រួសារ ដល់សង្គម ខុសច្បាប់ ខូចអនាគតនឹងអាចស្លាប់។
-ជម្ងឺអេដស៏គ្មានថ្នាំព្យាបាលឲ្យសះទ្បើយ តែមានថ្នាំពន្យា
-សព្វថ្ងៃមានអ្នកផ្ទុកជម្ងឺអេដស៏76000នាក់ហើយ95%បានមកទទួលថ្នាំពន្យាតាមមណ្ឌល់សុខភាពឫ មន្ទីរពេទ្យ នឹងមានអ្នកជម្ងឺអេដស៏ចំនួន1200នាក់ក្នុងមួយឆ្នាំ។
-គ្រោះថ្នាក់ចរាចរណ៏មួយថ្ងៃស្លាប់4នាក់ អ្នកកើតជម្ងឺអេដស៌ស្លាប់មួយថ្ងៃ3នាក់៕

គិតត្រឹមថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៥ ការដ្ឋានសាងសង់ស្ពានអាកាស មរតកតេជោ សម្រេចបាន ៩៩% ដែលនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទ...
10/03/2025

គិតត្រឹមថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៥ ការដ្ឋានសាងសង់ស្ពានអាកាស មរតកតេជោ សម្រេចបាន ៩៩% ដែលនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៥ ខាងមុខ ។
ស្ពានអាកាសកំពស់ ២ជាន់នេះ នឹងជួយលំហូរចរាចរបានល្អប្រសើរ និងកាត់បន្ថយការកកស្ទះចរាចរនៅចំណុចប្រសព្វរវាងមហាវិថី ព្រះមុនីវង្ស មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

https://www.facebook.com/share/1CNWmxzWSE/

សកម្មភាពការងារតម្លើងបណ្តោញលូខ្នែង និងខ្នែងរងទឹកកខ្វក់ ការងារតម្លើងទុយោសម្ពាធចេញពីស្ថានីយបូមទឹកកខ្វក់ ការងារចាក់អណ្តូងលូ ...
09/03/2025

សកម្មភាពការងារតម្លើងបណ្តោញលូខ្នែង និងខ្នែងរងទឹកកខ្វក់ ការងារតម្លើងទុយោសម្ពាធចេញពីស្ថានីយបូមទឹកកខ្វក់ ការងារចាក់អណ្តូងលូ (Manhole) និងការងាររៀបចំធ្វើស្ថានីយបូមទឹកកខ្វក់ថ្មីរបស់កញ្ចប់ការងារ MPWT-CW-6A នៅតំបន់ប៉ែកខាងលិចស្ទឹង និងខាងកើតស្ទឹងសៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប នៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP)

សៀមរាប ៖ ថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ០៨ ខែ មីនា ឆ្នាំ២០២៥ ក្រុមហ៊ុនសាងសង់ China Railway No.2 Engineering Group Co., Ltd និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស CTI Engineering International Co., Ltd JV PPIC Co., Ltd នៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP) ក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានបន្តសកម្មភាពការងារសាងសង់ និងត្រួតពិនិត្យការងារតម្លើងបណ្តោញលូខ្នែង និងខ្នែងរងទឹកកខ្វក់ ការងារតម្លើងបំពង់ទុយោសម្ពាធចេញពីស្ថានីយបូមទឹកកខ្វក់ថ្មី និងការងារចាក់អណ្តូងលូសម្រាប់តម្លើងបណ្តាញលូទឹកកខ្វក់ ព្រមទាំងការងារកាយដីធ្វើស្ថានីយបូមទឹកកខ្វក់ថ្មី (Pump Well) របស់កញ្ចប់ការងារ MPWT-CW-6A នៅតំបន់ប៉ែកខាងលិចស្ទឹង និងតំបន់ប៉ែកខាងកើតស្ទឹងសៀមរាប។

ក) តំបន់ប៉ែកខាងលិចស្ទឹង WTS Zone
- ការងារចាក់អណ្តូងលូសម្រាប់តម្លើងបណ្តាញលូទឹកកខ្វក់
- ការងារសង្កត់ Sheet Pipe សម្រាប់កាយដីធ្វើស្ថានីយបូមទឹកកខ្វក់ថ្មី (Pump Well)
- ការងារតម្លើងលូខ្នែងរងទឹកកខ្វក់ uPVC pipe នៅបណ្តាញខ្សែលូ WTS-T-1-49 ចាប់ផ្តើមពី T-1-49-04 ដល់ចំណុច T-1-51-01 (DN150mm, length =25.97m)

ខ) តំបន់ប៉ែកខាងកើតស្ទឹង ETS Zone
- ការងារតម្លើងទុយោសម្ពាធចេញពីស្ថានីយបូមទឹកកខ្វក់ថ្មី HDPE Pipe ពី STA. 0+500m ទៅ STA. 0+600m (DN250mm, L=100m)
- ការងារចាក់អណ្តូងលូសម្រាប់តម្លើងបណ្តាញលូទឹកកខ្វក់

https://www.facebook.com/share/1ADjbcxSxT/

ស្អាតណាស់ រូបភាពពេលរាត្រី អមដោយពន្លឺ ភ្លើងយ៉ាងត្រចះត្រចង់នៃ ខ្លោងទ្វារទន្លេអុំ និង ប្រាសាទបាយ័ន ក្នុងកម្មវិធី BVLGARI ថ្...
23/02/2025

ស្អាតណាស់ រូបភាពពេលរាត្រី អមដោយពន្លឺ ភ្លើងយ៉ាងត្រចះត្រចង់នៃ ខ្លោងទ្វារទន្លេអុំ និង ប្រាសាទបាយ័ន ក្នុងកម្មវិធី BVLGARI ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥🇰🇭🇰🇭🇰🇭 ពីសៀមរាប

ស្ពានខ្ពស់ជាងគេទីមួយនៅកម្ពុជា នៅលើកំណាត់ផ្លូវជាតិលេខ១០ស្ពាននេះជាស្ពានដែលខ្ពស់ជាងគេនៅកម្ពុជាទីមួយបច្ចុប្បន្ន ដែលតភ្ជាប់ខេ...
11/02/2025

ស្ពានខ្ពស់ជាងគេទីមួយនៅកម្ពុជា នៅលើកំណាត់ផ្លូវជាតិលេខ១០

ស្ពាននេះជាស្ពានដែលខ្ពស់ជាងគេនៅកម្ពុជាទីមួយបច្ចុប្បន្ន ដែលតភ្ជាប់ខេត្តពោធិសាត់ និងកោះកុង តាមបណ្តោយផ្លូវជាតិលេខ១០ គ្រោងនឹងដាក់ឱ្យធ្វើដំណើរឆ្លងកាត់សាកល្បងនាខែមីនាខាងមុននេះ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

បងប្អូនណាដែលចង់សាករសជាតិផ្លុវតាមផ្លូវភ្នំ ហើយឆ្លងកាត់ពីកំពូលភ្នំមួយទៅកំពូលភ្នំមួយ មើលទេសភាពព្រៃឈើ និងជ្រលងភ្នំ អាចសាកល្បងបាន មួយវិញទៀត ក៏អាចឆ្លៀតហួសបន្តិចហួសទៅព្រំដែនកម្ពុជា ថៃ នឹងឆ្លងកាត់តំបន់អន្ទង់អាំង ១៥០០ ច្បាស់នឹងឆ្លងកាត់ផ្លូវបត់បែនដូចអន្ទង់នៃចម្រាក់ភ្នំផងដែរ។

ត្រៀមសាកល្បងនូវអ្វីដែលថ្មី សមិទ្ធផលថ្មី ទឹកដីកម្ពុជាយើង ហើយធ្វើដំណើរស្វែងយល់ពីដឹកដីកម្ពុជា ពោរពេញទៅដោយសក្កានុពល និងសម្រស់ដ៏ស្រស់ស្អាតនៃធម្មជាតិ ផ្សារភ្ជាប់នឹងការអភិវឌ្ឍផងដែរ​ ក្រោមម្លប់នៃសន្តិភាព៕

សម្រស់ ក្រុងប៉ោយប៉ែត ក្នុងឆ្នាំថ្មី២០២៥ (Poipet's Year End Light Decoration)...
10/02/2025

សម្រស់ ក្រុងប៉ោយប៉ែត ក្នុងឆ្នាំថ្មី២០២៥ (Poipet's Year End Light Decoration)...

ដែនជម្រកសត្វព្រៃពាមក្រសោប គឺជាតំបន់ព្រៃកោងកាងធំជាងគេនៅក្នុងប្រទេសកម្ពុជា។ តំបន់នេះជាបណ្តុំនៃព្រៃកោងកាងច្រើនប្រភេទ ​អមទៅដ...
09/02/2025

ដែនជម្រកសត្វព្រៃពាមក្រសោប គឺជាតំបន់ព្រៃកោងកាងធំជាងគេនៅក្នុងប្រទេសកម្ពុជា។ តំបន់នេះជាបណ្តុំនៃព្រៃកោងកាងច្រើនប្រភេទ ​អមទៅដោយដងព្រែកទឹកប្រៃខ្វាត់ខ្វែង និងមានសហគមន៍តូចធំរបស់ប្រជានេសាទប្រមាណ១ម៉ឺននាក់ កំពុងរស់នៅដោយផ្ទាល់នៅក្នុងដែននេះ។

សេដ្ឋកិច្ចនៅក្នុងតំបន់ត្រូវពឹងផ្អែកទាំងស្រុងលើព្រៃកោងកាង ដែលជាតួអង្គដ៏សំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី សម្រាប់សត្វសមុទ្រជាច្រើនប្រភេទ ដូចជាត្រី ក្តាម បង្គារ ខ្យង ងាវ គ្រុំ ជាដើម។

ដែនជម្រកសត្វព្រៃពាមក្រសោប មានលក្ខខណ្ឌអំណោយផលយ៉ាងច្រើនដល់វិស័យអេកូទេសចរណ៍។ ការបង្កើតអោយមានសហគមន៍អេកូទេសចរណ៍ គឺជាការចូលរួមលើកស្ទួយជីវភាពប្រជាជនក្នុងតំបន់ និងជួយការពារព្រៃកោងកាងអោយនៅគង់វង្ស ​៕

សូមរីករាយជាមួយកម្រងរូបភាពជីវៈចម្រុះជាច្រើនប្រភេទ ដែលក្នុងនោះរួមមានសត្វស្លាបកម្រ និងប្រភេទជិតផុតពូជមួយចំនួន ដែលមានវត្តមាននៅកោះកាពិ និងកោះមូល ក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង ។

Enjoy our biodiversity photography during the trip to Koh Kapik (Kapik Island) in the region of Peam Krosop Wildlife Sanctury which include some of endangered shorebirds.

រូបភាពខែ ធ្នូ ២០២២

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when 26ra5689 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share