KNM News

KNM News និពន្ធនាយក
093 96 52 96 (Telegram)
077 96 52 96 (Telegram)
071 903 2672

ឪពុកឈ្មោះឃុនសាបូរនិងអ្នកម្ដាយឈ្មោះប៉ែនសំហេងរស់នៅភូមិត្រពាំងថ្លុងសង្កាត់.បាទី.ក្រុងបាវិតស្វាយរៀង បានបាត់កូនឈ្មោះឃុនស្រីម៉...
13/08/2026

ឪពុកឈ្មោះឃុនសាបូរនិងអ្នកម្ដាយឈ្មោះប៉ែនសំហេងរស់នៅភូមិត្រពាំងថ្លុងសង្កាត់.បាទី.ក្រុងបាវិតស្វាយរៀង បានបាត់កូនឈ្មោះឃុនស្រីម៉ាចនៅពេលដែលទៅធ្វើការរោងចក្ររួចហើយមិនឃើញវិលត្រឡប់មកផ្ទះវិញ បើសិនជាក្មួយស្រីបានឃើញការបង្ហោះតាមបណ្ដាញសង្គមសូមក្មួយស្រីវិលត្រឡប់មកផ្ទះវិញឪពុកម្ដាយមិនប្រកាន់ទោសអុសដំណើរនោះទេសំខាន់ឲ្យតែកូនមានសុខសុវត្ថិភាពនិងបានវិលត្រឡប់មកផ្ទះវិញ ហើយបើសិនជាបងប្អូនណាបានប្រទះឃើញក្មួយស្រីដែលមានភិនភាគដូចនេះសូមជួយផ្ដល់ដំណឹងតាមរយៈលេខទូរសព្ទ÷0978496520 បាត់ខ្លួននៅវេលាព្រឹក ថ្ងៃទី ១១ ខែសីហាឆ្នាំ២០២៦ពេលទៅធ្វើការរោងចក្រ

ព្រឹកនេះកម្លាំងនគរបាល កំពុងនាំខ្លួនស្ត្រីជាម្ចាស់ហាងទូរស័ព្ទម្នាក់ ដែលជេរប្រម៉ាថវិរះកងទព័ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធាន...
13/08/2026

ព្រឹកនេះកម្លាំងនគរបាល កំពុងនាំខ្លួនស្ត្រីជា
ម្ចាស់ហាងទូរស័ព្ទម្នាក់ ដែលជេរប្រម៉ាថវិរះកងទព័ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ !!!

ឯកឧត្តម​ឧត្ដមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការ​រងនគរបាល​ជាតិ​ និង​ ជាស្នងការ​នគរបាល​រាជធានី​ បានអោយដឹងថា​ នៅព្រឹក​ថ្ងៃទី​ ១៣​ ខែ​ សីហា​ ឆ្នាំ​ ២០២៦​ នេះ​ ស្ត្រី​ឈ្មោះ​ ចិន្តា​ សុវណ្ណារី​ ដែល​ជេរប្រមាថ​វីរៈ​កងទ័ព​ជួរមុខ​ ត្រូវបាន​មន្ត្រី​នគរបាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​រ​នាំចូល​រថយន្ត​ដេីម្បី​យកទៅ​សួរចម្លេីយ​នៅ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ។

មន្ត្រីពីររូបត្រូវបញ្ចប់តំណែង ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃតម្លៃធ្វើផ្លូវ និងភ្លើងសូឡា​លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត...
12/08/2026

មន្ត្រីពីររូបត្រូវបញ្ចប់តំណែង ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃតម្លៃធ្វើផ្លូវ និងភ្លើងសូឡា
​លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានសម្រេចបញ្ចប់តំណែងនាយកទីចាត់ការសាលាខេត្តចំនួន ២ រូប និងផ្លាស់ប្តូរឱ្យទៅបម្រើការងារជាមន្ត្រីធម្មតាវិញ រួមមាន៖
​១. លោក ហង្ស ពិសី ត្រូវបញ្ចប់តំណែងពីនាយកទីចាត់ការផែនការ និងវិនិយោគ មកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង។
២. លោក វ៉ាន់ ថេន ត្រូវបញ្ចប់តំណែងពីនាយកទីចាត់ការអន្តរវិស័យ មកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង។

11/08/2026

ក្រុមហ៊ុនសំសាវឿនហាក់ល្មើសនិងច្បាប់ការងារចុះអនុវត្តសាងសងគម្រោងមូលនិធិឆ្នាំ ២០២៦ ក្នុងស្រុកកំពង់រោទិ៍ទាំងមិនទាន់បើកការដ្ឋាន
ព័ត៌មានបឋម ថ្ងៃទី ១១ ខែសីហាឆ្នាំ ២០២៦

11/08/2026

លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពី លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះប្រតិបត្តិការធ្វើរដ្ឋបាលចំហលើទីតាំងសង្ស័យមានការលួចលាក់ស្នាក់នៅ ធ្វើការខុសច្បាប់ និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ស្ថិតក្នុងបុរីCK ក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦។
#រដ្ឋបាលខេត្តស្វាយរៀង
#រដ្ឋបាលក្រុងបាវិត
#មន្ទីរព័ត៌មានខេត្តស្វាយរៀង

11/08/2026

កម្លាំងនគរបាលចរាចរណ៍ប្រចាំការលើផ្លូវល្បឿនលឿន បានធ្វើការឃាត់រថយន្ត ១គ្រឿងកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦

10/08/2026

លោក ទេស វិបុល ព្រមានពី «ផែនការខ្មៅ» ប៉ុនប៉ងទិញទឹកចិត្ត និងបំបិទមាត់អ្នកសារព័ត៌មាន
ចេញផ្សាយថ្ងៃទី ១១ ខែ សីហា ឆ្នាំ២០២៦

10/08/2026

ធ្លាយករណីបង្ក្រាបលៀសនៅស្រុកអង្គរបុរី
ចេញផ្សាយនៅថ្ងៃទី ១០ ខែសីហាឆ្នាំ ២០២៦

ព្រឹកថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០២៦នេះ​ ឯកឧត្ដម ប៉េង​ ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​  ការប្រឡងសញ្ញាបត្រមធ្យមសិក្សា...
10/08/2026

ព្រឹកថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០២៦នេះ​ ឯកឧត្ដម ប៉េង​ ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ សីហា ២០២៦នេះ​មានបេក្ខជនដាក់ពាក្យសុំចុះឈ្មោះប្រឡងសរុបចំនួន ៥២៤០ នាក់ស្រី ២៩៦៦នាក់ស្មើនឹង ២១១បន្ទប់ ។ រីឯមណ្ឌលប្រឡងមានចំនួន៨ មណ្ឌល ចែកជាថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម ។
ថ្នាក់វិទ្យាសាស្ត្រមាន​ ចំនួន១មណ្ឌល ស្មើនឹង ៣៩បន្ទប់គឺមណ្ឌលវិទ្យាល័យ ហ៊ុនសែន ស្វាយជ្រំ ចំនួន៣៩បន្ទប់ បេក្ខជន៩៦៤ នាក់ស្រី ៦២២នាក់ ។
ថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៧មណ្ឌល ស្មើនឹង ១៧២បន្ទប់ បេក្ខជនសរុប៤២៧៦ នាក់ស្រី២៣៤៤នាក់ ។
១.មណ្ឌលសាលាបឋមសិក្សាព្រះសីហនុមានចំនួន ៣០បន្ទប់ បេក្ខជន ៧៥០ នាក់
២.មណ្ឌល វិទ្យាល័យ ស្វាយរៀង(ត្បូង)មានចំនួន ២៦បន្ទប់ បេក្ខជន ៦៥០ នាក់
៣.​មណ្ឌល៖ វិទ្យាល័យ ស្វាយរៀង (ជើង) ចំនួន ៣០បន្ទប់ បេក្ខជន ៧៥០ នាក់
៤.មណ្ឌល សាលាគរុកោសល្យខេត្តចំនួន ២១បន្ទប់ បេក្ខជន ៥២៥ នាក់មណ្ឌល៖ វិទ្យាល័យ ហ៊ុនសែន ចេក ចំនួន ៣០បន្ទប់ បេក្ខជន ៧៥០ នាក់
៦.មណ្ឌល៖ សាលាបឋមសិក្សា កន្ទុយវៃ ចំនួន ២១បន្ទប់ បេក្ខជន ៥២៥ នាក់
៧.មណ្ឌល សាលាបឋមសិក្សា ២ធ្នូ ចំនួន ១៤បន្ទប់ បេក្ខជន ៣២៦ នាក់៕

ខេត្តព្រៃវែង ៖ រសៀល ថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ឡោ ម៉េង...
08/08/2026

ខេត្តព្រៃវែង ៖ រសៀល ថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ឡោ ម៉េងហួត ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំព្រាល បានចូលរួមកិច្ចប្រជុំ បូកសរុបសកម្មភាពការងារប្រចាំខែកក្កដា ឆ្នាំ២០១៦ និងលើកទិសដៅអនុវត្តបន្ត របស់គណៈកម្មាធិការគណបក្សខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង។

Address

Phnom Penh

Alerts

Be the first to know and let us send you an email when KNM News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share