វិសាល VOEA News

វិសាល VOEA News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from វិសាល VOEA News, Media/News Company, Phnom Penh.

ដំណឹងល្អ ស្ពានផ្សាររាត្រី-អរិយក្សត្របង្ហាញរូបរាងហើយភ្នំពេញ: គម្រោងស្ពានចេញពីផ្សាររាត្រីឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារ និងភ្...
24/08/2022

ដំណឹងល្អ ស្ពានផ្សាររាត្រី-អរិយក្សត្របង្ហាញរូបរាងហើយ

ភ្នំពេញ: គម្រោងស្ពានចេញពីផ្សាររាត្រីឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារ និងភ្ជាប់ទៅកាន់តំបន់អរិយក្សត្របានចាប់ផ្តើមបង្ហាញរូបរាងហើយ។

ការសាងសង់ស្ពាននេះនឹងចាប់ផ្តើមនៅឆ្នាំ២០២៣ខាងមុខ។ នេះបើយោងតាមការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

គម្រោងនេះទទួលបានហិរញ្ញប្បទានសម្បទាន ពីសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) សម្រាប់ចំណងដៃដល់ប្រទេសកម្ពុជា ដែលកន្លងមកប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសុំភាគីកូរ៉េខាងត្បូង ជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េមួយ ខណៈដែលកម្ពុជាមានស្ពានមិត្តភាពជាមួយប្រទេសចិន និងប្រទេសជប៉ុន ជាច្រើន។

យោងតាមអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក វ៉ាស៊ីម សូរិយា បានអះអាងថា ដំណើរការសាងសង់ស្ពាននេះអាចកើតឡើង ដូចអ្វីដែលលោកទេសរដ្ឋមន្ដ្រីបានលើកឡើង ប៉ុន្តែបច្ចុប្បន្នការសិក្សាលើបច្ចេកទេសស្ពាននេះ បាននិងកំពុងរៀបចំធ្វើឡើង ទី១ លើសោភ័ណភាព ទី២ បញ្ហាបច្ចេកទេស ទី៣ លំហូរទឹក ទី៤ កញ្ចប់ថវិកាសាងសង់ស្ពាននេះ ដែលរាជរដ្ឋាភិបាលកម្ពុជាបានគិតគូរយ៉ាងណាឱ្យការចំណាយលើការសាងសង់ស្ពាននេះអស់ថវិកាតិចបំផុត៕

ភ្នំពេញ: ពុកម៉ែបងប្អូនទាំងអស់សូមជ្រាបថា នាយកៃដនៅពេលនេះគាត់បានធូរច្រើនហើយ អាការៈរបស់គាត់នៅពេលនោះគឺខ្វះជាតិកាល់ស្យូម ហើយគា...
11/08/2022

ភ្នំពេញ: ពុកម៉ែបងប្អូនទាំងអស់សូមជ្រាបថា នាយកៃដនៅពេលនេះគាត់បានធូរច្រើនហើយ អាការៈរបស់គាត់នៅពេលនោះគឺខ្វះជាតិកាល់ស្យូម ហើយគាត់ក៏សូមថ្លែងអំណរគុណមកពុកម៉ែបងប្អូនទាំងអស់ដែលបានបារម្ភពីគាត់។( វិសាល VOEA News)

Address

Phnom Penh
855

Website

Alerts

Be the first to know and let us send you an email when វិសាល VOEA News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share