Kimmarita Long

Kimmarita Long KTL Media ជាវេទិកាចែករំលែករឿងរ៉ាវផ្សេងៗ។ ខ្ញុំ នឹងចែករំលែកអ្វីៗ ដែលខ្ញុំ បានដឹងទៅកាន់អ្នក; I will share everything what I know to you. (One person, one story)

ជាផេកមួយបង្កើតឡើងក្នុងន័យចែករំលែកចំណេះដឹង និងអាជីវកម្មរបស់អ្នក។ កុំស្ទាក់ស្ទើរ ទាក់ទងមកកាន់យើងខ្ញុំ ឥឡូវនេះ

20/07/2025

កាតព្វកិច្ចយោធា
___
មិនមែនឱ្យតែមានអាយុចាប់ពី១៨ ឆ្នាំ ដល់ ៣០ ឆ្នាំ សុទ្ធតែអាចចូលបំពេញកាតព្វកិច្ចយោធាទាំងអស់នោះទេ។ ផ្អែកតាមតារាងឧបសម្ព័ន្ធនៃប្រកាសរួមស្តីពីលក្ខខណ្ឌកាយសម្បទា និងសុខភាពប្រជាពលរដ្ឋជាប់កាតព្វកិច្ចយោធា, ជាទូទៅក្រៅតែពីលក្ខខណ្ឌអាយុ, ពលរដ្ឋជាប់កាតព្វកិច្ចយោធា ត្រូវបានបែងចែកជា៣ ប្រភេទ គឺកម្រិត១ កម្រិត២ និងកម្រិត៣ ដោយផ្អែកទៅតាមកាយសម្បទាន និងកត្តាសុខភាពបន្ថែមទៀត។

#កាតព្វកិច្ចយោធា #កម្ពុជា

18/07/2025

របររកឃ្មុំព្រៃរបស់អ្នកស្រុកព្រៃព្រះរកា ខេត្តព្រះវិហារ

#ទឹកឃ្មុំ #ឃ្មុំព្រៃ #ព្រៃព្រះរកា

14/07/2025

ប្រទេសនិងប្រទេស ត្រូវតែធ្វើលិខិតផ្លូវការឲ្យបានត្រឹមត្រូវ ព្រោះការឆ្លើយឆ្លងគ្នាតាមសារព័ត៌មាន មិនមានអនុភាពត្រឹមត្រូវ សម្រាប់សំអាងទេ

13/07/2025

ជនជាតិថៃ២នាក់នេះ ពិតជា ខូចមែន

10/07/2025

មូលហេតុអ្វី បានមនុស្សលើពិភពលោកគ្មានសញ្ជាតិ?

#មនុស្សគ្មានសញ្ជាតិ #ពិភពលោក

09/07/2025

តើគួរឱ្យមាន ឬមិនមានច្បាប់ដកសញ្ជាតិខ្មែរ?
__
ក្រោយកម្ពុជា ប្រកាសឱ្យសិក្សាអំពីច្បាប់ដកសញ្ជាតិ, មានមតិចម្រុះជាច្រើន ដែលបានលើកឡើងជុំវិញបញ្ហានេះ។ ខាងក្រោមនេះ នឹងបកស្រាយទៅតាមអ្វីដែលខ្ញុំប្រមូលបាន និងឆ្លើយតបថា តើគួរមាន ឬមិនគួរមានច្បាប់ដកសញ្ជាតិ? ចុះបើមាន គួរមានកម្រិតណា ដើម្បីអាចបញ្ចៀស់ផលវិបាកដែលអាចនឹងកើតមាននាពេលអនាគត?

#ច្បាប់ដកសញ្ជាតិ #កម្ពុជា #សូមស្តាប់ដោយការទទួលខុសត្រូវ

06/07/2025

តើហេតុអ្វីបានភាគីថៃ ខ្លាចផែនទីនៃសន្ធិសញ្ញាបារាំងសៀម?
__
មុននឹងយើងមកដឹងអំពីមូលហេតុចំបងៗ ដែលនាំឱ្យភាគីថៃ ខ្លាចរអាផែនទីនៃសន្ធិសញ្ញាបារាំងសៀម។ យើងមកដឹងសិនថា តើអ្វីទៅជា សន្ធិសញ្ញាបារាំងសៀម?

យោងតាមឯកសារអនុស្សរណៈនៃការយោគយល់គ្នាចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០, សន្ធិសញ្ញាបារាំងសៀម គឺជាសន្ធិសញ្ញាមួយដែលមានការទទួលស្គាល់រវាងព្រះមហាក្សត្រសៀម និងលោកប្រធានាធិបតីនៃសាធារណៈរដ្ឋបារាំង ដែលបានចុះហត្ថលេខានៅទីក្រុងបាងកក នាថ្ងៃទី២៣ ខែមិនា ឆ្នាំ១៩០៧ ដោយផ្អែកលើអនុសញ្ញារវាងបារាំង-សៀម ទាក់ទងទៅនិងដែនដី និងការព្រមព្រៀងដ៏ទៃទៀតដែលបានចុះហត្ថលេខានៅទីក្រុងប៉ារីសនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤។

សន្ធិសញ្ញានេះ បានភ្ជាប់នឹងផែនទីចំនួន១១ ផ្ទាំងដែលជាឧបសម្ព័ន្ធក្នុងការកំណត់ព្រំដែនគោករវាងប្រទេសកម្ពុជា និងថៃ។ ជាក់ស្តែងសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេ ឆ្នាំ១៩៦២ ក៏បានផ្អែកលើផែនទីនេះ ដើម្បីជាភស្តុតាងដ៏រឹងមាំដែលនាំឱ្យកម្ពុជាឈ្នះក្តីរឿងប្រាសាទព្រះវិហារជាមួយភាគីថៃ។

ដូច្នេះចំណុចសំខាន់នៃផែនទី បានបង្ហាញថា ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងដែនកម្ពុជា ហើយផែនទីទាំងនេះ មានតម្លៃជាភស្តុតាងផ្លូវច្បាប់អន្តរជាតិ ដែលជាមូលហេតុចំបងដែលនាំឱ្យភាគីថៃ មានការខ្លាចរអា និងតែងតែច្រាលចោលម្តងហើយម្តងទៀត។

ប៉ុន្តែបើទោះជាបែបនេះក្តី ក៏ថៃ មិនអាចប្រកែកបាន អំពីការមិនទទួលស្គាល់នៃសន្ធិសញ្ញានេះនោះទេ ព្រោះថា នៅពេលកិច្ចព្រមព្រៀងបានចុះហត្ថលេខា, ផែនទីត្រូវបានប្រើប្រាស់ជាសាធារណៈ ភាគីថៃខ្លួនឯង មិនបានប្ដឹង ឬបដិសេធនោះទេ ថែមទាំងស្នើសុំបារាំង ដើម្បីប្រគល់ផែនទីទាំងនោះទៅឱ្យមន្ត្រីរបស់ខ្លួននៅតាមព្រំដែនទៀតផង។

កត្តានេះហើយនាំឱ្យចៅក្រមនៃតុលាការអន្តរជាតិ ICJ លើយកមកសំអាង និងប្រកាសថា សន្ធិសញ្ញាបារាំងសៀម ឆ្នាំ១៩០៤ និង១៩០៧ គឺជាភស្តុតាងដ៏សំខាន់ ក្នុងការបែងចែកដែនដី ខណៈបានបដិសេធផែនទីជាឯកតោភាគីរបស់ថៃ ដែលបានដាក់ប្រឆាំងនឹងកម្ពុជាក្នុងពេលតតាំងក្តី។

ជារួមមកវិញផែនទីបារាំង-សៀម ឆ្នាំ ១៩០៤ និងឆ្នាំ១៩០៧ មិនមែនគ្រាន់តែជាឯកសារប្រវត្តិសាស្ត្រទេ ប៉ុន្តែវាជាកញ្ចក់បញ្ចាំងពីភាពពិតនៃដែនដី និងការព្រមព្រៀងរវាងប្រទេសថៃ និងកម្ពុជានាសម័យនោះបន្តមកដល់បច្ចុប្បន្ន។ ទើបភាគីថៃ ព្យាយាមបន្លែបន្លំគេចវេសមិនទទួលស្គាល់ បើទោះជាក្នុងឆ្នាំ២០០០ ខ្លួនថែមទាំងបានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ដោយផ្អែកលើសន្ធិសញ្ញានេះក៏ដោយ។

ដូច្នេះផែនទីទាំង១១ ផ្ទាំងនៃសន្ធិសញ្ញាបារាំងសៀម គឺជាភស្តុតាងដ៏ខ្លាំងសម្រាប់កម្ពុជា និងបញ្ជាក់ថា ថៃធ្លាប់បានទទួលស្គាល់ ហើយមិនអាចបដិសេធបានឡើយ៕
អត្ថបទដោយ ឡុង គីមម៉ារីតា

05/07/2025

ផ្ទះលេខ២ លេងខូចគេរហូត

04/07/2025

នៅពេលបន្ទាត់ព្រំដែន មិនទាន់បែងចែកដាក់ គឺងាយប្រឈមមុខដាក់គ្នា សង្ឃឹមថា ឆាប់បានកំណត់ព្រំដែនរួចចុះ 🙏

04/07/2025

មន្ត្រី៩រូប ត្រូវបានហៅមកបំភ្លឺ ក្រោយឃាត់រថយន្តជនជាតិឥណ្ឌូនេស៊ី ទារប្រាក់
__
តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០២៥នេះ បានឲ្រដឹងថា សមត្ថកិច្ច បានកោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យាចំនួន៩រូប នៅគោលដៅស្តុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មកសាកសួរ។

ការកោះហៅនេះ បន្ទាប់ពីកាលពីកន្លងទៅថ្មីៗនេះ មានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមករណីឃាត់រថយន្តជនជាតិឥណ្ឌូនេស៊ី ០១គ្រឿង ហើយសួរនាំរកឯកសាររថយន្តនៅពេលនោះជនជាតិឥណ្ឌូនេស៊ី បានបង្ហាញ ប័ណ្ណបើកបរអាស៑ាន រួចហើយ តែប៉ូលីសនៅតែទាមទាររក ឯកសារ ផ្សេងៗ រហូតប៉ូលីសទាមទារលុយចំនួន៣០០ដុលា្លរ តែបុរសឥណ្ឌូនេស៊ី បានសម្រួលមកត្រឹម៥០ដុល្លារវិញ មិនតែប៉ុណ្ណោះមានប៉ូលីសមកទាមទារបន្ថែម៤០០០រៀល ។

យ៉ាងណាក្រៅពីកោះហៅដើម្បីសួរនាំបំភ្លឺ និងប្រមូលព័ត៌មានឲ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយយកមកវិភាគវាយតម្លៃ ស្នងការដ្ឋាននគរបាល បានអះអាងថា នឹងធ្វើរបាយការណ៍រាយការណ៍ជូនឯកឧត្តមស្នងការ ដើម្បីពិនិត្យនិងសម្រេច។

សូមជម្រាបថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ធ្លាប់បានព្រមានចំពោះមន្ត្រីណាដែលរកឃើញថា អនុវត្តការងារ គ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ ត្រូវតែទទួលវិន័យរបស់នគរបាលជាតិ ជាដាច់ខាតដោយមិនលើកលែងនោះទេ៕

03/07/2025

ខ្ញុំអ្នកតាមដាន អត់ដេក

03/07/2025

គ្មានជួបណាដែលមិនបែក

Address

Phnom Tbeng Meanchey

Website

Alerts

Be the first to know and let us send you an email when Kimmarita Long posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share