រៀនគិត

រៀនគិត សំណាង+ ឱកាស

រឿងខ្លះស្តាប់ទៅដូចជារាងឈឺចាប់បន្តិច តែវាជាការពិតមិនអាចប្រកែកបានពេលខ្លះមិនមែនអ្នកមិនល្អនោះទេ គ្រាន់តែពួកគេមិនចូលចិត្តអ្នក...
20/05/2025

រឿងខ្លះស្តាប់ទៅដូចជារាងឈឺចាប់បន្តិច តែវាជាការពិតមិនអាចប្រកែកបាន

ពេលខ្លះមិនមែនអ្នកមិនល្អនោះទេ គ្រាន់តែពួកគេមិនចូលចិត្តអ្នក មិនចង់អោយអ្នកល្អជាងពួកគេតែប៉ុណ្ណោះ

-ពេលមិត្តភក្តិស្គាល់គ្នាលក់ឡានអោយ តម្លៃថោកហើយនៅតែខ្លាចមិត្តភក្តិធ្វើសុី តែពួកគេបែបជាទុកចិត្តជនទីបីដែលទិញពីមិត្តខ្លួន ហើយលក់ក្នុងតម្លៃថ្លៃ ឡានតែមួយ តែពួកគេបែបជាទុកចិត្តទិញដោយមិនតថ្លៃមួយមាត់

-នៅពេលអ្នកសរសេរអត្ថបទល្អៗ ពួកគេមិនខ្ចី Like share ទេព្រោះខ្លាចយើងល្បី តែពេលអាជនទីបី Copy អត្ថបទយើងទៅផុស ផ្លាស់ប្ដូរតែរូបភាព ពួកគេ Share ចង់ដាច់ដៃ

-មនុស្សខ្លះ ស្គាល់គ្នាបានហើយមិនបាច់ទុកជាបងប្អូនអីទេ ពេលខ្លះការមិនអោយតម្លៃ និង ការមិនគោរពជាសញ្ញាបញ្ជាក់ពីសន្តានមនុស្សហើយ

អតិថិជនជននឹងក្លាយជាមិត្តដ៏ល្អបំផុតរបស់ ជាជាងមិត្តក្លាយជាក្លាយអតិថិជនដ៏ល្អរបស់អ្នក។

ជីវិតពោរពេញដោយការប្រកួតប្រជែង​ បេីអ្នកខ្លាំង​ នោះអ្នកនឹងទទួលបានជោគជ័យ។ ប៉ុន្តែចូរប្រុងប្រយ័ត្នចំពោះភាពជោគជ័យ​របស់អ្នក​ ព...
13/05/2025

ជីវិតពោរពេញដោយការប្រកួតប្រជែង​ បេីអ្នកខ្លាំង​ នោះអ្នកនឹងទទួលបានជោគជ័យ។ ប៉ុន្តែចូរប្រុងប្រយ័ត្នចំពោះភាពជោគជ័យ​របស់អ្នក​ ព្រោះវាក្លាយទៅជាភាពអំនួត​ក្អេងក្អាង ធ្វេីឱ្យមនុស្សជុំវិញស្អប់​និងមិនសប្បាយចិត្ត។ កុំបានជោគជ័យ​ ឬមានបានបន្តិចបន្តួច​ ក្លាយជាមនុស្សភ្លេចកំណេីត​ ដេីរពេីងទ្រូង​ ក្រអេីតក្រទម​ ភ្លេចមនុស្សជុំវិញ។

-អំនួត​ នាំឱ្យកេីតការមេីលងាយ
-អំនួត​ នាំឱ្យកេីតការស្អប់ខ្ពេីម
-អំនួត​ នាំឱ្យកេីតការពេបជ្រាយ
-អំនួត​ នាំឱ្យកេីតក្តីវិនាស។

Millionaire Idea

វាមិនធ្ងន់ទេ ព្រោះវាជាបងប្អូនបង្កើតរបស់ខ្ញុំ-----+++++------ក្មេងប្រុសជប៉ុនម្នាក់បានស្ពាយសាកសពប្អូនប្រុសរបស់គាត់នៅលើខ្នង...
12/05/2025

វាមិនធ្ងន់ទេ ព្រោះវាជាបងប្អូនបង្កើតរបស់ខ្ញុំ
-----+++++------
ក្មេងប្រុសជប៉ុនម្នាក់បានស្ពាយសាកសពប្អូនប្រុសរបស់គាត់នៅលើខ្នងអស់រយៈពេលច្រើនម៉ោង និងច្រើនគីឡូនៅតាមផ្លូវ ពេលនោះស្រាប់តែទាហ៊ានជប៉ុនបានពោលទៅកាន់ក្មេងនោះថា "ឯងឆាប់បោះសាកសពលេីខ្នងចោលទៅ វាធ្ងន់ហើយហត់ណាស់" ក្មេងនោះបានពោលទៅកាន់ទាហ៊ាននោះថា "ខ្ញុំមិនធ្ងន់ទេ! វាជាសាកសពប្អូនប្រុសរបស់ខ្ញុំ" ពេលទាហ៊ានបានលឺដូចនោះ គាត់បានយល់ ហើយគាត់ក៏ស្រក់ទឹកភ្នែក ។ រឿងនេះក៏ក្លាយជាពាក្យស្លោកមួយដ៏ល្បីក្នុងប្រទេសជប៉ុនថា "វាមិនធ្ងន់ទេ ព្រោះវាជាបងប្អូនរបស់ខ្ញុំ" ។
___
សម័យនេះ មានច្រើនណាស់ដែលស្អប់ និងសម្លាប់បងប្អូនបង្កើតខ្លួនឯង ដើម្បីដណ្តើមទ្រព្យគ្នា......ត្រូវដឹងថា ចុងក្រោយគ្មាននរណាសំខាន់ជាងបងប្អូនបង្កើតរបស់យើងទេ៖
- នៅពេលបងប្អូនយើងដួល យើងត្រូវលើកគាត់ ។
- នៅពេលគាត់ហត់ យើងត្រូវជួយគាត់ ។
- នៅពេលគាត់ទន់ខ្សោយ យើងត្រូវជំរុញគាត់ ។
- ពេលគាត់ខ្វះខាត យើងត្រូវជួយគាត់ ។
អត្ថបទចម្លង

មេរៀននៅទីនេះ📝✍️មកដល់ដំណាក់កាលនេះហើយ តោមិនអាចចេញប្រមាញ់ សម្លាប់​ ឬសូម្បីតែការពារខ្លួនឯង។ ជីវិតមនុស្សខ្លីណាស់ អ្វីដែលកើតលើ...
12/05/2025

មេរៀននៅទីនេះ📝✍️
មកដល់ដំណាក់កាលនេះហើយ តោមិនអាចចេញប្រមាញ់ សម្លាប់​ ឬសូម្បីតែការពារខ្លួនឯង។ ជីវិតមនុស្សខ្លីណាស់ អ្វីដែលកើតលើសត្វតោ វាក៏កើតលើអ្នកដូចគ្នា។
1. អ្នកមិនអាចក្មេងរហូតទេ
2. អ្នកមិនអាចខ្លាំងរហូតទេ
3. អ្នកអាចនៅខ្ពស់ជាងគេរហូតទេ
4. អ្នកមិនមែននៅជាថៅកែគេរហូតទេ
5. យើងមិនអាចនៅជាស្តេចសត្វនៅក្នុងព្រៃ ឬស្តេចមនុស្សនៅក្នងជីវិតយើងបានទេ
ដរាបណា​ ព្រះអាទិទេពផ្តល់ឱកាសឱ្យអ្នក អ្នកត្រូវតែសុភាពរាបសារ ដកចរិតក្រអើតក្រទម និងទម្លាប់មិនឱ្យតម្លៃអ្នកដទៃចេញ។
ព្រោះមិនយូរ និងឆាប់ទេ ជីវិតនឹងផ្តល់មេរៀនថ្មីៗដល់អ្នក នៅពេលនោះហើយ ទើបអ្នកដឹងថា​ វាឈឺចាប់ប៉ុណ្ណា។

Jackie Chan ដែលយើងគ្រប់គ្នាហៅថា ឈិន ឡុង គាត់ធ្លាប់បាននិយាយថា៖- ការងារដែលយើងកំពុងធ្វើ ហើយត្អូញថាលំបាក វាអាចជាការងារដែលមនុ...
11/05/2025

Jackie Chan ដែលយើងគ្រប់គ្នាហៅថា ឈិន ឡុង គាត់ធ្លាប់បាននិយាយថា៖

- ការងារដែលយើងកំពុងធ្វើ ហើយត្អូញថាលំបាក វាអាចជាការងារដែលមនុស្សជាច្រើនកំពុងប្រាថ្នាចង់បាន។

- ផ្ទះតូចដែលយើងកំពុងរស់នៅ ហើយត្អូញថាចង្អៀត វាគឺជាក្ដីស្រមៃដ៏ធំរបស់មនុស្សដែលកំពុងគ្មានផ្ទះសម្បែងរស់នៅ។

- ដើមទុនដែលយើងរអ៊ូថាមានតែបន្តិចបន្តួច វាអាចជាអ្វីដែលអ្នកកំពុងជាប់បំណុលជុំទិសប្រាថ្នាចង់បាន។

គ្រប់យ៉ាងមិនមែនសុទ្ធតែអាចដូចចិត្តយើងប្រាថ្នាទេ អ្វីដែលសំខាន់គឺការប្រឹងប្រែងដើម្បីអ្វីដែលយើងចង់បាន ហើយរៀនឱ្យតម្លៃនូវអ្វីដែលយើងកំពុងតែមានក្នុងពេលបច្ចុប្បន្ន។

Albert Einstein ធ្លាប់បាននិយាយថា៖ "មនុស្សខ្សោយសងសឹក មនុស្សខ្លាំងអត់ទោស មនុស្សឆ្លាតមិនអើពើ"។ នេះជាមេរៀនដ៏អស្ចារ្យចំនួន ៩ ...
08/05/2025

Albert Einstein ធ្លាប់បាននិយាយថា៖ "មនុស្សខ្សោយសងសឹក មនុស្សខ្លាំងអត់ទោស មនុស្សឆ្លាតមិនអើពើ"។ នេះជាមេរៀនដ៏អស្ចារ្យចំនួន ៩ ដែលខ្ញុំបានរៀនពីគាត់៖

1. កុំគិតច្រើនពេកអំពីអនាគត
"ខ្ញុំមិនដែលគិតពីអនាគតទេ វាមកដល់ឆាប់ៗ"។ អនាគតមិនប្រាកដប្រជាទេ ហើយការព្រួយបារម្ភពីវាលួចយកភាពរីករាយក្នុងថ្ងៃនេះ។
2. ហ៊ានគិតធំ
"ខ្ញុំជឿថាការរំពឹងទុកយ៉ាងក្លាហាននឹងនាំយើងទៅឆ្ងាយជាងការប្រមូលផ្តុំនៃការពិត។"គំនិតក្លាហានបានផ្លាស់ប្តូរពិភពលោកច្រើនជាងអ្វីដែលមានសុវត្ថិភាព។
3. បន្តដំណើរទៅមុខ ឮ"ជីវិតគឺដូចជាការជិះកង់។ ដើម្បីរក្សាលំនឹងរបស់អ្នក អ្នកត្រូវតែបន្តចលនា"។ កុំនៅស្ងៀម។ ការរីកចម្រើនទោះតិចយ៉ាងណាក៏នៅតែរីកចម្រើន។
4. នយោបាយគឺពិបាកជាងរូបវិទ្យា នៅពេលសួរថា
"ប្រសិនបើមនុស្សរកឃើញអាតូម ហេតុអ្វីបានជាយើងមិនអាចដោះស្រាយបញ្ហានយោបាយ?" អែងស្តែងបានឆ្លើយថា៖ "ព្រោះនយោបាយពិបាកជាងរូបវិទ្យា"។
5. ទទួលយកភាពសាមញ្ញ Einstein ជឿជាក់លើ "Einstein's Razor" — ដកចេញនូវអ្វីដែលមិនចាំបាច់ ហើយប្រកាន់ខ្ជាប់នូវអ្វីដែលសំខាន់។ ភាពសាមញ្ញគឺជាថាមពល ដរាបណាវាមិនក្លាយទៅជាភាពសាមញ្ញពេក។
6. ការអប់រំគួរបង្រៀនអ្នកឱ្យចេះគិត
"គោលបំណងនៃការអប់រំគួរតែបណ្តុះគំនិតឱ្យគិត មិនមែនដើម្បីទន្ទេញទន្និន័យចាស់ទេ"។ សូមឱ្យការចង់ដឹងចង់ឃើញរបស់អ្នកជាគ្រូដ៏ល្អបំផុតរបស់អ្នក។
7. យើងទាំងអស់គ្នាជាមែកធាងតែមួយ
"សាសនា សិល្បៈ និងវិទ្យាសាស្ត្រទាំងអស់ គឺជាមែកធាងនៃមែកធាងតែមួយ"។ មនុស្សជាតិរីកចម្រើននៅពេលយើងធំឡើងជាមួយគ្នា មិនបែកគ្នាទេ។ យើងមានទំនាក់ទំនងច្រើនជាងអ្វីដែលយើងគិត។
8. រក្សាភាពស្មោះត្រង់ចំពោះមនសិការរបស់អ្នក។
"កុំធ្វើអ្វីប្រឆាំងនឹងមនសិការរបស់អ្នក ទោះបីជាគេទាមទារក៏ដោយ"។
9. តើទំនាក់ទំនងជាអ្វី? Einstein ធ្លាប់និយាយលេងថា
"អង្គុយជាមួយស្រីស្អាតរយៈពេលពីរម៉ោង ហើយវាមានអារម្មណ៍ដូចជាពីរនាទី។ អង្គុយក្បែរចង្ក្រានរយៈពេលពីរនាទី ហើយវាមានអារម្មណ៍ដូចជាពីរម៉ោង — នោះគឺជាច្បាប់ការទាក់ទងគ្នា។"

បកស្រាយសុភាសិត៖ « គោ១ក៏យប់ គោ១០ក៏ល្ងាច »បរិយាយន័យចំ៖និយាយចំពោះអ្នកមើលគោ ឬឃ្វាលគោ ជាទូទៅសត្វគោវាស៊ីចំណីខុសពីសត្វឯទៀត ខុសត...
07/05/2025

បកស្រាយសុភាសិត៖ « គោ១ក៏យប់ គោ១០ក៏ល្ងាច »
បរិយាយន័យចំ៖
និយាយចំពោះអ្នកមើលគោ ឬឃ្វាលគោ ជាទូទៅសត្វគោវាស៊ីចំណីខុសពីសត្វឯទៀត ខុសត្រង់ថាសត្វខ្លះវាស៊ីចំណីម្ដងៗ វាត្រូវការចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ គឺឆ្អែតពេញកន្លះថ្ងៃ តែសត្វគោវិញវាស៊ីតាំងពីព្រឹករហូតដល់ល្ងាចទើបវាឆ្អែត ដូច្នេះចំពោះអ្នកឃ្វាលគោ គាត់ក៏ត្រូវចំណាយពេលដើរឃ្វាល តាំងពីព្រឹករហូតទល់ល្ងាចដូចគ្នា។ ចុះបើជ្រុលជាចំណាយពេលដើរឃ្វាលវាពេញមួយថ្ងៃដដែល តើយើងគួរដើរឃ្វាលវាត្រឹមតែ១ក្បាលទេឬ? ទោះឃ្វាល១ក្បាលក៏ពីព្រឹកទល់ល្ងាច ទោះ២ក្បាលក៏ទល់ល្ងាច ទោះ៣ក្បាលក៏ទល់ល្ងាច អ៊ីចឹងឃ្វាលវាឱ្យបាន១០ក្បាលតែម្ដងទៅចំណេញច្រើនជាង។
ដំណើររឿងន័យត្រង់ខាងលើចង់អប់រំយើងថា៖
គ្រប់កិច្ចការងាររកស៊ី ឬជំនួញជួញដូរអ្វីមួយ បើជ្រុលជារវល់ជាមួយវាពេញមួយថ្ងៃហើយនោះ គួរតែធ្វើវាឱ្យបានច្រើនមុខតែម្ដងទៅទើបវាចំណេញច្រើន។ ឧទាហរណ៍៖ អ៊ំស្រីម្នាក់គាត់អង្គុយលក់សាច់គោពីព្រឹកទល់ល្ងាច គាត់លក់សាច់គោតែមួយមុខគត់ បន្លែ ត្រី ឬគ្រឿងទេសអ្វីផ្សេងៗគាត់មិនខ្ចីយកមកលក់ បែបនេះមិនខុសពីការចំណាយពេលពេញមួយថ្ងៃដើម្បីដើរឃ្វាលគោត្រឹមតែ១ក្បាលនោះទេ នេះជាអត្ថន័យពាក្យថា « គោ១ក៏យប់ គោ១០ក៏ល្ងាច »។
បកស្រាយឡើងវិញដោយ ៖ សុភាសិត កាព្យខ្មែរ

មនុស្សដែលពូកែពុំមែនជាមនុស្សដែលពូកែធ្វើការងារនោះទេ តែជាមនុស្សដែលពូកែប្រើមនុស្សដែលពូកែធ្វើការងារ ឲ្យធ្វើការងារឲ្យខ្លួន។ មន...
07/05/2025

មនុស្សដែលពូកែពុំមែនជាមនុស្សដែលពូកែធ្វើការងារនោះទេ តែជាមនុស្សដែលពូកែប្រើមនុស្សដែលពូកែធ្វើការងារ ឲ្យធ្វើការងារឲ្យខ្លួន។ មនុស្សដែលពូកែតែងតែធ្វើឱ្យមនុស្សដែលនៅជុំវិញខ្លួនគេក្លាយជាមនុស្សពូកែដូចខ្លួនដែរ។ មនុស្សដែលពូកែពុំមែនជាមនុស្សដែលបង្ខំគេឱ្យធ្វើការអ្វីមួយដែលខ្លួនចង់នោះទេ តែជាមនុស្សដែលពូកែបណ្ដាលចិត្តឲ្យគេពេញចិត្តចង់ធ្វើអ្វីមួយដែលខ្លួនចង់ឱ្យគេធ្វើនោះដោយខ្លួនឯង។ មនុស្សដែលពូកែគឺជាមនុស្សដែលតែងតែមានមនុស្សពូកែៗនៅជុំវិញខ្លួន។
#អានសៀវភៅជួយពង្រីកគំនិត

ឆាកជីវិតមនុស្សមានម្ហូប ៣ តុ• ពេលកើត រៀបតុម្តង• ពេលរៀបការ រៀបតុម្តង• ពេលស្លាប់ទៅ រៀបម្តងទៀត○ តុទី ១ ខ្លួនឯងមិនចេះហូប○ តុទ...
06/05/2025

ឆាកជីវិតមនុស្សមានម្ហូប ៣ តុ
• ពេលកើត រៀបតុម្តង
• ពេលរៀបការ រៀបតុម្តង
• ពេលស្លាប់ទៅ រៀបម្តងទៀត
○ តុទី ១ ខ្លួនឯងមិនចេះហូប
○ តុទី ២ អត់មានពេលហូប
○ តុទី ៣ គេហូបជំនួស
● ចេះស្តាយស្រណោះពេលវេលាដែលនៅសេសសល់
● ពេលមានលុយ សប្បាយបែបមានលុយ
● ពេលអត់លុយ ត្រូវចេះធ្វើអោយអារម្មណ៍ខ្លួនមានក្តីសុខ

25/01/2025

ចង់ជួបមនុស្សល្អទាល់តែយើងធ្វើល្អជាងមុនសិន

Address

Phnom Penh
120801

Alerts

Be the first to know and let us send you an email when រៀនគិត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to រៀនគិត:

Share