Smile Architect Dentistry

Smile Architect Dentistry Created by Dental Students for Dental Students




(1)

"ក្រុម១-ចក្ខុវិស័យ១"នេះជាកម្រងរូបភាព Behind The Scenes របស់សមាជិកក្រុមការងារ S.A.D ដែលបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំកម្...
26/03/2026

"ក្រុម១-ចក្ខុវិស័យ១"

នេះជាកម្រងរូបភាព Behind The Scenes របស់សមាជិកក្រុមការងារ S.A.D ដែលបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំកម្មវិធី Dental Journey: The Last Chapter 🫶



22/03/2026

សូមរីករាយទស្សនាកម្រងវីដេអូនៃដំណើរការនៃកម្មវិធី "Dental Journey: The Last Chapter" ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅ Factory Phnom Penh។

សន្និសីទ និងពិព័រណ៍ទន្តសាស្រ្តប្រចាំឆ្នាំ លើកទី២៤​ នៃសមាគមទន្តពេទ្យកម្ពុជា ឆ្នាំ២០២៦នាថ្ងៃទី១៩-២០ ខែមីនា ឆ្នាំ២០២៦ លោកទន...
20/03/2026

សន្និសីទ និងពិព័រណ៍ទន្តសាស្រ្តប្រចាំឆ្នាំ លើកទី២៤​ នៃសមាគមទន្តពេទ្យកម្ពុជា ឆ្នាំ២០២៦

នាថ្ងៃទី១៩-២០ ខែមីនា ឆ្នាំ២០២៦ លោកទន្តបណ្ឌិត ជា ភុំផលលាភ និងលោកស្រីទន្តបណ្ឌិត នួន ស្រីគីម ស្ថាបនិកនៃ Smile Architect Dentistry ត្រូវបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងសន្និសីទ និងពិព័រណ៍ទន្តសាស្រ្តប្រចាំឆ្នាំ លើកទី២៤​ នៃសមាគមទន្តពេទ្យកម្ពុជា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល។


តោះមកមើលកម្រងរូបភាពខ្លះៗ ពីសកម្មភាពក្នុងកម្មវិធី Dental Journey: The Last Chapter ដែលបានរៀបចំដោយក្រុមការងារ Smile Archit...
18/03/2026

តោះមកមើលកម្រងរូបភាពខ្លះៗ ពីសកម្មភាពក្នុងកម្មវិធី Dental Journey: The Last Chapter ដែលបានរៀបចំដោយក្រុមការងារ Smile Architect Dentistry នាថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៦ នៅទីតាំង Factory Phnom Penh ដែលបានបញ្ចប់ទៅដោយជោគជ័យ។ 📸✨

—————————————
Let's have a look at some moments captured during the event Dental Journey: The Last Chapter on 15th March 2026, organized by Smile Architect Dentistry at Factory Phnom Penh 📸✨

ការប្រកួតប្រជែងឆ្លាក់ធ្មេញ នៅក្នុងកម្មវិធី Dental Journey: The Last Chapter ត្រូវបានឈានមកដល់ទីបញ្ចប់​។ ពួកយើងសូមអបអរសាទរ...
18/03/2026

ការប្រកួតប្រជែងឆ្លាក់ធ្មេញ នៅក្នុងកម្មវិធី Dental Journey: The Last Chapter ត្រូវបានឈានមកដល់ទីបញ្ចប់​។

ពួកយើងសូមអបអរសាទរដល់អ្នកឈ្នះទាំងពីររូបគឺ៖

🏆 ម្ចាស់ជ័យលាភីលេខ១ គឺកញ្ញា គួ សៀវម៉ី ជាទន្តនិស្សិតឆ្នាំ៦ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
🥈 ម្ចាស់ជ័យលាភីលេខ២ គឺលោក សុផាត ឧត្តម ជាទន្តនិស្សិតឆ្នាំទី៥ នៃវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម

ពួកយើងសូមថ្លែងអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួម ដែលបានធ្វើឲ្យកម្មវិធីនេះទទួលបានជោគជ័យយ៉ាងខ្លាំង។

—————————————
The Wax-Up Competition of Dental Journey: The Last Chapter has come to a wonderful and memorable conclusion ✨

We are delighted to congratulate our outstanding winners:

🏆 Champion: Ms. Kuo Sievmey from the University of Health and Sciences
🥈 1st Runner-Up: Mr. Sophath Oudom from the Health Science Institute of RCAF

Your exceptional skill, precision, and dedication truly set you apart 👏

We would also like to extend our heartfelt gratitude to all participants for your enthusiasm and hard work, which made this competition run so smoothly and successfully. 🦷✨

កម្រងរូបភាពនៃឈុតឆាកសម្ដែង DENTORAMA ទាំង៥ នៅក្នុងកម្មវិធី Dental Journey: The Last Chapter បានបញ្ចប់ទៅដោយរលូន ព្រមទាំងទទ...
18/03/2026

កម្រងរូបភាពនៃឈុតឆាកសម្ដែង DENTORAMA ទាំង៥ នៅក្នុងកម្មវិធី Dental Journey: The Last Chapter បានបញ្ចប់ទៅដោយរលូន ព្រមទាំងទទួលបានការគាំទ្រ និងស្ងើចសរសើរពីអ្នកចូលរួម។

ឈុតឆាកសម្ដែងនៃសាច់រឿងនីមួយៗ បានបង្ហាញពីតថភាពពិតនៃជីវិតជាទន្តបណ្ឌិត និងទន្តនិស្សិត ដែលបានបង្ហាញពីតម្លៃអប់រំនៃរឿងអំពី ទំនួលខុសត្រូវ បញ្ហាប្រឈម ដំណោះស្រាយ និងការប្ដេជ្ញាចិត្តក្នុងវិស័យទន្តសាស្ត្រ បានបង្កើតអារម្មណ៍ជ្រាលជ្រៅ ចាក់ដោតដល់បេះដូងអ្នកទស្សនា និងធ្វើឲ្យអ្នកចូលរួមជាច្រើនស្រក់ទឹកភ្នែក ពេលពួកគេភ្ជាប់អារម្មណ៍ជាមួយសាច់រឿងដ៏មានអត្ថន័យ។
________________
The five DENTORAMA performance scenes in Dental Journey: The Last Chapter were successfully concluded, receiving strong support and admiration from the audience.

Each scene vividly portrayed the real-life experiences of dentists and dental students, highlighting important educational values such as responsibility, challenges, problem-solving, and dedication within the field of dentistry. The performances created a deep emotional impact, touching the hearts of viewers and even bringing many to tears as they connected with the meaningful stories being told.

កម្មវិធី Dental Journey: The Last Chapter ត្រូវបានប្រព្រឹត្តិទៅយ៉ាងរលូនក្រោមអធិបតីភាព លោកទន្តបណ្ឌិតឯកទេស តាក រ៉ាណុច ប្រធ...
17/03/2026

កម្មវិធី Dental Journey: The Last Chapter ត្រូវបានប្រព្រឹត្តិទៅយ៉ាងរលូនក្រោមអធិបតីភាព លោកទន្តបណ្ឌិតឯកទេស តាក រ៉ាណុច ប្រធានសមាគមទន្តពេទ្យកម្ពុជា

នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ កម្មវិធី Dental Journey: The Last Chapter ត្រូវបានប្រព្រឹត្តិទៅនៅ Factory Phnom Penh ដែលមានការចូលរួមពីតំណាងសមាគមទន្តពេទ្យកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា សាកលវិទ្យាល័យពុទ្ធិសាស្រ្ត និងវាគ្មិនកិត្តិយស ភ្ញៀវកិត្តិយស ក្រុមហ៊ុនដៃគូសហការឧបត្ថម្ភ និងនិស្សិតចូលរួម សរុបប្រមាណ១២០នាក់។

ជាកិច្ចចាប់ផ្តើម លោកទន្តបណ្ឌិត ជា ភុំផលលាភ ស្ថាបនិក Smile Architect Dentistry (S.A.D) បានថ្លែងសុន្ទរកថាស្វាគមន៍ ដោយលោកបានបញ្ជាក់ថា នេះមិនត្រឹមតែជាការជួបជុំគ្នារវាងបងប្អូនទន្តសាស្រ្តនោះទេ តែជាឱកាសមួយសម្រាប់អ្នកចូលរួមទាំងអស់អាចធ្វើការឆ្លុះបញ្ចាំងពីជីវិតរបស់ខ្លួនឯង រៀនសូត្រពីរៀមច្បង ហើយក៏អាចជារបត់ជីវិតថ្មីមួយផងដែរ។ លោកបានបន្ថែមទៀតថា កម្មវិធីនេះត្រូវបានដាក់ឈ្មោះថា Dental Journey: The Last Chapter ដោយនេះអាចជា The Last Chapter នៃការធ្វើដំណើរក្នុងវិស័យទន្តសាស្រ្តដោយមិនមានគោលដៅច្បាស់លាស់ ហើយលោកក៏សង្ឃឹមថា នេះអាចជាការចាប់ផ្តើមនៃទំព័រជីវិតថ្មីមួយ ដែលនិស្សិតអាចធ្វើដំណើរក្នុងវិស័យទន្តសាស្រ្តនេះប្រកបដោយភាពច្បាស់លាស់ និងទំនុកចិត្ត។

ក្នុងការថ្លែងសុន្ទរកថាបើកកម្មវិធី លោកទន្តបណ្ឌិតឯកទេស តាក រ៉ាណុច ប្រធានសមាគមទន្តពេទ្យកម្ពុជា បានកោតសសើរចំពោះការរៀបចំកម្មវិធីនេះ ដោយកម្មវិធីនេះមានការចូលរួមចែករំលែកបទពិសោធន៍ និងដំណើរជីវិតពិតជាក់ស្តែងរបស់វាគ្មិនកិត្តិយស ដែលនេះជាមេរៀនជីវិត និងការបង្ហាញផ្លូវដ៏មានប្រយោជន៍សម្រាប់និស្សិតជំនាន់ក្រោយ បន្ថែមពីនេះ ក៏មានការចូលរួមពីវេជ្ជបណ្ឌិតឯកទេសផ្នែកផ្លូវចិត្ត ដើម្បីជាជំនួយស្មារតីដល់និស្សិតទន្តសាស្រ្ត ទៅលើផ្នែកសុខភាពផ្លូវចិត្តផងដែរ។

ក្នុងឱកាសនៃការថ្លែងសុន្ទរកថាបិទកម្មវិធី លោក ហ៊ឹម ប៉ាន់ច័ន្ទអរុណរះ Project Director នៃកម្មវិធី Dental Journey: The Last Chapter បានធ្វើការថ្លែងអំណរគុណទៅដល់អ្នកគាំទ្រ ដៃគូរសហការ និងអ្នកឧបត្ថម្ភកម្មវិធីទាំងអស់ ដែលបានចូលរួមជាចំណែកយ៉ាងធំធេង ដើម្បីឲ្យកម្មវិធីមួយនេះអាចប្រព្រឹត្តិទៅបានដោយភាពអធិកអធម។

គួរបញ្ជាក់ផងដែរថា កម្មវិធី Dental Journey: The Last Chapter ក្នុងឆ្នាំ២០២៦នេះ គឺថាការរៀបចំលើកទី៤ ដោយក្រៅពីការធ្វើបទបង្ហាញរបស់វាគ្មិនកិត្តិយស ក៏មានការសម្តែងទស្សនីយ៏ភាព DENTORAMA និងការប្រកួតប្រជែងឆ្លាក់ធ្មេញមុខផងដែរ។

13/03/2026

សាំងឡើងថ្លៃមធ្យម ងំកន្លែងខ្លះអត់សាំងចាក់ឲ្យទៀត💔

ឈប់ព្រួយបារម្មណ៍ទៅទៀត🤗!
S.A.D បានធ្វើការសហការជាមួយ Grab ដើម្បីជួយបន្ថយការចំណាយលើការធ្វើដំណើររបស់អ្នកចូលរួមនៅក្នុងកម្មវិធី Dental Journey : The Last Chapter នៅ FACTORY Phnom Penh 🥳

ដូច្នេះ កុំភ្លេចប្រើប្រាស់ Promote Code "SAD2026" ដើម្បីទទួលបានការបញ្ចុះតម្លៃ 50% (អតិបរមាត្រឹម 1$) មានសុពលភាពសម្រាប់ការធ្វើដំណើរមកកាន់ FACTORY Phnom Phenh នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ🚗✨

លក្ខខណ្ឌផ្សេងៗត្រូវបានកំណត់

____________________

Fuel prices going up💔?

We’ve got you covered🤗!
To make your trip easier, the S.A.D Team has partnered with Grab to help reduce travel expenses for participants attending Dental Journey: The Last Chapter 🥳

Enjoy 50% OFF your Grab ride (Capped at $1) when traveling to FACTORY Phnom Penh this Sunday, March 15, 2026🚗✨

Other terms and conditions apply

ការប្រជុំតាមដានវឌ្ឍនភាពនៃក្រុមការងារ S.A.Dថ្ងៃនេះដែរ​ ក្រុមការងារ S.A.D បានរៀបចំការប្រជុំតាមដានវឌ្ឍនភាពនៅ Khmer Enterpri...
11/03/2026

ការប្រជុំតាមដានវឌ្ឍនភាពនៃក្រុមការងារ S.A.D

ថ្ងៃនេះដែរ​ ក្រុមការងារ S.A.D បានរៀបចំការប្រជុំតាមដានវឌ្ឍនភាពនៅ Khmer Enterprise ដែលមានវត្តមានចូលរួមរបស់ស្ថាបនិកទាំងពីររូប គឺលោកទន្តបណ្ឌិត ជា ភុំផលលាភ និងអ្នកស្រីទន្តបណ្ឌិត នួន ស្រីគីម។

ក្នុងការប្រជុំនេះដែរ យើងបានធ្វើបទបង្ហាញអំពីដំណើរការនៃកម្មវិធីទាំងមូល ក៏ដូចជាការបណ្ដុះបណ្ដាលអំពីការងារពិធីការសម្រាប់កម្មវិធី Dental Journey: The Last Chapter នាពេលខាងមុខនេះ។

កិច្ចប្រជុំបានបញ្ចប់នៅម៉ោង 7:35 ល្ងាចពោរពេញទៅដោយផ្លែផ្កា និងភាពរីករាយ។
____________________

Today, the S.A.D team was gathered for a meeting at Khmer Enterprise, with the honorable presence of our founders, Dr. Chea Phumphalleap and Dr. Nuon Sreykim.

In this meeting, we have done presentation of the event's flow and pre-training of the event's protocol to each member for the upcoming event "Dental Journey: The Last Chapter".

The meeting eventually came to an end at 7:35PM, with full of fruitfulness and pure delight.

សូមអបអរសារទរទៅកាន់បេក្ខជន Finalists ទាំង 4 រូប ដែលបានជាប់ការជម្រុះវគ្គដំបូងនៃ "ការប្រកួតប្រជែងឆ្លាក់ធ្មេញ" ដែលពួកគាត់នឹង...
09/03/2026

សូមអបអរសារទរទៅកាន់បេក្ខជន Finalists ទាំង 4 រូប ដែលបានជាប់ការជម្រុះវគ្គដំបូងនៃ "ការប្រកួតប្រជែងឆ្លាក់ធ្មេញ" ដែលពួកគាត់នឹងត្រូវប្រកួតផ្ទាល់ នៅថ្ងៃកម្មវិធី "Dental Journey: The Last Chapter" ដើម្បីប្រកួតប្រជែងយកពានជ័យលាភី និងរង្វាន់ជាសាច់ប្រាក់ដូចជា៖

🥇ជ័យលាភីលេខ 1 នឹងទទួលបានប្រាក់រង្វាន់ ៤០ ម៉ឺនរៀល​ និងពានជ័យលាភី
🥈ជ័យលាភីលេខ 2 នឹងទទួលបានប្រាក់រង្វាន់ ២០ ម៉ឺនរៀល!

ជួបគ្នានៅថ្ងៃទី 15 ខែមីនា ឆ្នាំ2026 នៅ FACTORY Phnom Penh ទាំងអស់គ្នាណា!

——————————————————
Congratulations to the 4 finalists of the "Wax-Up Competition", whom receive the chance to compete on the live stage on the day​ of "Dental Journey: The Last Chapter" to win the trophy and cash prizes such as:

🥇First place will receive a grand price of 400,000 Riel and Trophy
🥈Second place will receive a prize of 200,000 Riel.

See you on 15 March, 2026 at FACTORY Phnom Penh!



Address

St Keo Chenda, Phume 1, Sangkat Chroy Changvar
Phnom Penh
855

Website

Alerts

Be the first to know and let us send you an email when Smile Architect Dentistry posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Smile Architect Dentistry:

Share