PreabSor News

PreabSor News សារពត៌មាន ព្រាបស PreabSor News

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជួន និងក្រសួងទេសចរណ៍ នឹងរៀបចំសិក្ខាសាលាពិគ្រ...
02/08/2023

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជួន និងក្រសួងទេសចរណ៍ នឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយវិនិយោគិនលើ «ការអនុវត្តផ្នែកប្រតិបត្តិការ និងការថែទាំ (Operation and Maintenance - O&M) គម្រោងកំពង់ផែទេសចរណ៍ខេត្តកំពត ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន»។

សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ​នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញនិង តាមរយៈប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីវិស័យឯកជន ដូចជាប្រតិបត្តិករ កំពង់ផែទេសចរណ៍ក្នុងស្រុក តំបន់ និងអន្តរជាតិ ក៍ដូចជាក្រុមហ៊ុននាវាចរណ៍ និងក្រុមហ៊ុនវិនិយោគឯកជននានា ដើម្បីបង្កើតជាឱកាសក្នុងការពិភាក្សា និងផ្តល់មតិយោបល់លើការគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ខេត្តកំពត សម្រាប់គោលដៅនៃការអភិវឌ្ឍវិស័យទេសចរណ៍ នៅតំបន់ឆ្នេរសមុទ្រក្នុងខេត្តកំពត ខេត្តកែប និងតភ្ជាប់គោលដៅទេសចរណ៍ ពីកម្ពុជាទៅកោះត្រល់ និងប្រជុំកោះនានាជុំវិញតំបន់ជាប់សមុទ្រ។

សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ​លោក ឱម ម៉ាក់ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សិក្ខាសាលាពិគ្រោះយោបល់នេះ នឹងផ្តល់នូវព័ត៌មានពាក់ព័ន្ធគម្រោង​ ព័ត៌មានទីផ្សារ តម្រូវការផ្នែកបច្ចេកទេស និងប្រតិបត្តិការ លក្ខខណ្ឌនៃការដេញថ្លៃ​ និងក្របខណ្ឌពេលវេលា ក្នុងការរៀបចំអភិវឌ្ឍគម្រោងកំពង់ផែទេសចរណ៍ខេត្តកំពត៕

ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំកិច្ចពិភាក្សាលើគម្រោងស្ថាបនាផ្លូវមួយខ្សែចាប់ពីគល់ស្ពានរថភ្លើង រហូតដល់ស្ពានត្រើ...
02/08/2023

ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំកិច្ចពិភាក្សាលើគម្រោងស្ថាបនាផ្លូវមួយខ្សែចាប់ពីគល់ស្ពានរថភ្លើង រហូតដល់ស្ពានត្រើយកោះ ត្រើយខាងលិចព្រែកកំពង់បាយ ដើម្បីបង្កើនសោភ័ណ្ឌភាពក្រុង
ចេញផ្សាយ ថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២៣
ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីសំណាក់ ឯកឧត្ដម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត ខេត្តជាប់សមុទ្រមួយនេះត្រូវបានកែប្រែមុខមាត់ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ជាក់ស្តែង ក្នុងរយៈពេលជិត២ឆ្នាំមកនេះ ឯកឧត្ដមអភិបាលខេត្ត បានធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តជាច្រើន ដើម្បីបម្រើដល់វិស័យទេសចរណ៍ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងខេត្ត មានដូចជា៖ ការស្ថាបនាផ្លូវបេតុង បំពាក់ភ្លើងលម្អក្នុងក្រុង ការស្តារ និងស្ថាបនាសួនច្បារ បង្កើតអោយមានសួនកម្សាន្តជាដើម។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្ត បានដឹកនាំកិច្ចពិភាក្សាលើគម្រោងស្ថាបនាផ្លូវមួយខ្សែចាប់ពីគល់ស្ពានរថភ្លើង រហូតដល់ស្ពានត្រើយកោះ ត្រើយខាងលិចព្រែកកំពង់បាយ ដើម្បីបង្កើនសោភ័ណ្ឌភាពក្រុង ក្នុងន័យទាក់ទាញភ្ញៀវទេសចរអោយមកកម្សាន្តខេត្តកំពតកាន់តែច្រើនបន្ថែមទៀត។ ផ្លូវ និងសួនច្បារត្រើយខាលិចនេះ និងអាចជួយជំរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋដែលប្រកបរបរផ្តលសេវាកម្មទេសចរណ៍ ពិសេសអ្នកដែលផ្តលសេវាកម្មទូកទេសចរណ៍។

ទន្ទឹមនឹងនោះដែរ រដ្ឋបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានទីលំនៅ ឬមានសំណង់ផ្សេងៗដែលបានសាងសង់ចូលដីចំណីព្រែកត្រើយខាងលិច ឱ្យចូលរួមសហការរុះរ៉ើសំណង់ទាំងនោះចេញ ដើម្បីចូលរួមក្នុងការកែលម្អក្រុងអោយមានសោភ័ណ្ឌភាពស្រស់ស្អាត៕

ក្រសួងសុខាភិបាល៖ ថ្ងៃនេះមានករណីឆ្លងវីរុសកូវីដ-១៩ ថ្មី ០១នាក់ និងមិនមានជាសះស្បើយថ្មីនោះទេ
02/08/2023

ក្រសួងសុខាភិបាល៖ ថ្ងៃនេះមានករណីឆ្លងវីរុសកូវីដ-១៩ ថ្មី ០១នាក់ និងមិនមានជាសះស្បើយថ្មីនោះទេ

ភ្ញៀវទេសចរជាង ២លាន ៦៤ម៉ឺននាក់ បានចូលទស្សនាក្នុងតំបន់អង្គរ នៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣ចេញផ្សាយ ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០...
01/08/2023

ភ្ញៀវទេសចរជាង ២លាន ៦៤ម៉ឺននាក់ បានចូលទស្សនាក្នុងតំបន់អង្គរ នៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣
ចេញផ្សាយ ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២៣
AKP សៀមរាប ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣

​មន្ដ្រីជំនាញផ្នែកទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រំហូរភ្ញៀវទេសចរ ជាតិ និងអន្ដរជាតិ បានទៅទស្សនារមណីយដ្ឋានអង្ករ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣នេះ មានចំនួនជាង ២លាន ៦៤ម៉ឺន ៣ពាន់នាក់ មានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបទៅ នឹងឆ្នាំ២០២២។​

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ វប្បធម៌អង្គរ និងសារមន្ទីរបទកដ្ឋានបេតិកភណ្ឌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះថា ក្នុងចំណោមភ្ញៀវទសចរជាតិ និងអន្ដរជាតិ ២លាន៦៤ម៉ឺន៣ពាន់នោះ មានរំហូរភ្ញៀវទេសចរខ្មែរចំនួន ២លាន ២០ម៉ឺន៣ ៦៩៦ នាក់ និងភ្ញៀវទេសចរអន្ដរជាតិទិញ សំបុត្រចូលទស្សនាអង្គរមានចំនួន ៤៣ម៉ឺន ៩ ៣៦៥នាក់ ខណ:ដែលឆ្នាំ២០២២កន្លងមក មានភ្ញៀវបរទេសមកទស្សនាតំបន់អង្គរត្រឹមតែ ៨ម៉ឺន ៣៨៥៤ ប៉ុណ្ណោះ។ លោកបន្តថា ចាប់ពី ខែតុលាឆ្នាំ២០២៣ខាងមុខនេះ ភ្ញៀវទេសចរអាចនឹងកើនឡើង ខណៈដែលរាជរដ្ឋាភិបាល បើកឱ្យដំណើរការព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរ នៅពាក់កណ្ដាលខែតុលា ខាងមុខ។​

យោងតាមសេចក្ដីប្រកាសព័ត៌មានគ្រឹះស្ថានអង្គរបានបង្ហាញថា នៅក្នុងខែកក្កដា ឆ្នាំ២០២៣ ចំនួនភ្ញៀវចរបរទេស និងចំណូលដែលទទួលបានពីការលក់ប័ណ្ណចូល ទស្សនារមណីយដ្ឋានអង្គរ មានចំនួន៥ម៉ឺន៣៥៩៦នាក់ បើធៀបរយៈពេលដូចគ្នា នឹងឆ្នាំ២០២២ កើនឡើងជាង១២៤ភាគរយ។ ចំណូលថវិកា២លាន៤៣ម៉ឺន៩៩២៧ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២២ កើនឡើងជាង១៥៤ភាគរយ។ ចំណូលមូលនិធិមន្ទីរពេទ្យ គន្ធបុប្ផាសម្រាប់ខែកក្កដា ឆ្នាំ២០២៣ ចំនួន ១០ម៉ឺន៧១៩២ដុល្លារ៕ ដោយ ឃុត សៅ

ភ្នំពេញ៖ សមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ បានចេញទស្សនទានថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដ...
01/08/2023

ភ្នំពេញ៖ សមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ បានចេញទស្សនទានថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកំណើនការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព សន្តិភាព និងការអភិវឌ្ឍ។

សមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានសង្គ្រោះប្រទេស និងប្រជាជនកម្ពុជាទាំងស្រុង នៅថ្ងៃ០៧ មករា ១៩៧៩ ពីរបបប្រល័យពូជសាសន៍នៃនយោបាយរបស់ ប៉ុល ពត។ ចាប់ពីឆ្នាំ១៩៧៩ ដល់មុនឆ្នាំ១៩៩៣ សម្តេចតេជោ ហ៊ុន សែន បានទទួលដឹកនាំមុខតំណែងជាច្រើន ក្នុងរដ្ឋបាលកម្ពុជា ទាំងក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោយមករដ្ឋកម្ពុជា។

បន្ទាប់ពីការបង្កើតឡើងនូវព្រះរាជាណាចក្រកម្ពុជាទី២ នៅឆ្នាំ១៩៩៣ ក្រោមការអនុវត្តនយោបាយឈ្នះឈ្នះ ដែលបង្កើតឡើងនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៩៦ សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាព ការបង្រួមបង្រួមជាតិ និងការឯកភាពទឹកដី ដែលកម្ពុជាពុំ ដែលធ្លាប់កើតមានក្នុងរយៈពេលរាប់រយឆ្នាំនៃប្រវត្តិសាស្ត្របែកបាក់ជាតិ និងសង្គ្រាមផ្ទៃក្នុងដែលរៀបរៀងបានជាមូលដ្ឋានសម្រាប់ធ្វើឱ្យមានសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍនៅកម្ពុជា ព្រមទាំងជាស្ថាបត្យករ ដ៏មោះមុតនៃកិច្ចព្រមព្រៀងសន្តិភាព ស្តីពីកម្ពុជា។

ស្ថានភាពជាក់ស្ដែងក្នុងការដឹកនាំប្រទេសរបស់សម្ដេចតេជោ ហ៊ុន សែន និងការប្រែប្រួលនៃស្ថានភាពសង្គម នយោបាយ និងសេដ្ឋកិច្ច ក្រោមយុទ្ធសាស្ត្រចតុកោណដំណាក់កាលនីមួយៗ ធ្វើឱ្យមានកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដែលអនុវត្តបានជោគជ័យ និងទទួលបាននូវការគាំទ្រ និងការជឿទុកចិត្តរបស់ប្រជាជនមកលើរាជរដ្ឋាភិបាល។

តាមរយៈការអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើន ដូចជា ការរក្សាបានសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ ការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ការអភិវឌ្ឍធនធានមនុស្ស ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រជាដើម និងបានប្រែក្លាយពីប្រទេសចំណូលទាបទៅជាប្រទេសចំណូលមធ្យមកម្រិតទាប និងបានបោះជំហានឆ្ពោះទៅមុខ ដើម្បីក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសចំណូលខ្ពស់ទៀតផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាលន អង្គការពុទ្ធសាសនិកពិភពលោក» ពីអង្គការពុទ្ធសាសនិកពិភពលោក ជាការទទួលស្គាល់នូវការលះបង់ពេញមួយជីវិតចំពោះសន្តិភាព និងព្រះពុទ្ធសាសនា ដឹកនាំប្រទេសកម្ពុជា តាមសេចក្ដីទូន្មានរបស់ព្រះពុទ្ធសាសនា លើមាគ៌ាកសាងប្រទេសជាតិតាមនយបាយឈ្នះឈ្នះ នាំមកជូនប្រជាជនវិញនូវភាពសម្បូណ៌សប្បាយ ក្នុងសុខ សន្តិភាពពេញលេញ ក្នុងភាពសុខដុមរមនាសង្គម និងសាសនា ការអភិវឌ្ឍដោយបរិយាប័ន្ន និងចីរភាព និងសញ្ញាបត្របណ្ឌិតកិត្តិយស គោរម្យងារ ពានរង្វាន់ និងមេដាយទាំងក្នុងតំបន់ និងអន្តរជាតិ៕

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិថ្...
26/07/2023

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិថ្មី នឹងត្រូវប្រកាសនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣។ ដោយ៖ AKP

(ការថ្លែងការណ៍ពិសេស របស់ សម្តេចតេជោ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣)

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងជានាយករដ្ឋមន្រ្តីថ្មី នៅអាណត្តិទី៧ នេះ។ ដោយ៖ AKP(ការថ្លែងកា...
26/07/2023

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងជានាយករដ្ឋមន្រ្តីថ្មី នៅអាណត្តិទី៧ នេះ។ ដោយ៖ AKP

(ការថ្លែងការណ៍ពិសេស របស់ សម្តេចតេជោ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣)

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ពីសម្តេចលែងជានាយករដ្ឋមន្ត្រី សម្តេចនឹងបន្តជីវិតនយោបាយជាប្រធានគណបក្សប្រជាជនកម្ពុជ...
26/07/2023

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ពីសម្តេចលែងជានាយករដ្ឋមន្ត្រី សម្តេចនឹងបន្តជីវិតនយោបាយជាប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា។ ដោយ៖ AKP

(ការថ្លែងការណ៍ពិសេស របស់ សម្តេចតេជោ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣)

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចនឹងមិនបន្តធ្វើជានាយករដ្ឋមន្ត្រីទៀតទេ(ការថ្លែងការណ៍ពិសេស របស់ សម្តេចតេជោ ថ្ងៃទី២៦ ខែក...
26/07/2023

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចនឹងមិនបន្តធ្វើជានាយករដ្ឋមន្ត្រីទៀតទេ

(ការថ្លែងការណ៍ពិសេស របស់ សម្តេចតេជោ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣)

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គា...
20/07/2023

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈ អនុប្រធាន និងសមាជិក នៃលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ចំនួន១៨រូប ក្នុងនោះ មានឋានៈស្មើ អគ្គនាយក រហូតដល់រដ្ឋមន្ដ្រី។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖

កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងចូលសមុទ្រខាងកើតចេញផ្សាយ ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២៣AKP ភ្នំពេញថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ -...
20/07/2023

កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងចូលសមុទ្រខាងកើត
ចេញផ្សាយ ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២៣
AKP ភ្នំពេញថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ -

អគ្គសេនាធិការចម្រុះ (JCS) បាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលផ្លោងមួយចូលទៅក្នុងសមុទ្រខាងកើតកាលពីថ្ងៃពុធ។

យោងតាម JCS បានឱ្យដឹងថា យោធានៅតែកំពុងធ្វើការវិភាគទៅលើការបាញ់នោះ ដើម្បីសិក្សាអំពីប្រភេទគ្រាប់មីស៊ីលដែលបានបាញ់។

ការបាញ់គ្រាប់មីស៊ីលនោះធ្វើឡើងនៅមួយថ្ងៃបន្ទាប់ពីប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានបើកកិច្ចប្រជុំដំបូងរបស់ក្រុមប្រឹក្សានុយក្លេអ៊ែរ (NCG) ដែលបានរៀបចំឡើងដើម្បីជំរុញការទប់ស្កាត់ការពង្រីកការរារាំងរបស់សហរដ្ឋអាមេរិកទៅកាន់កូរ៉េខាងត្បូង។

វាក៏កើតឡើងនៅមួយសប្តាហ៍ក្រោយបន្ទាប់ពីការបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) របស់ទីក្រុងព្យុងយ៉ាង ដែលជាការបាញ់មីស៊ីល ICBM លើកទី១២ របស់ខ្លួនចាប់តាំងពីដើមឆ្នាំមក៕

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី១៨ នៃសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តអាណត្តិទី៧។ លេខ ១៨ សម្រា...
20/07/2023

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី១៨ នៃសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តអាណត្តិទី៧។ លេខ ១៨ សម្រាប់គណបក្សប្រជាជនកម្ពុជា គឺតំណាងឱ្យសមិទ្ធផលសំខាន់ៗលេចធ្លោចំនួន១៨ ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានជូនជាតិនិងប្រជាជន និងធ្វើឱ្យកម្ពុជាបានបោះជំហានចេញពីប្រទេសរងគ្រោះ ដោយរបបវាលពិឃាត សង្គ្រាមស៊ីវិល មកជាប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី។ សមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជា សម្រេចបានជូនជាតិ និងប្រជាជនមានច្រើនអនេកមិនអាចរាប់អស់ឡើយ តែសូមលើកតែសមិទ្ធផលសំខាន់លេចធ្លោចំនួន១៨ ប៉ុណ្ណោះ៖

១៖ រំដោះជាតិនិងប្រជាជនកម្ពុជាចេញពីរបបខ្មែរក្រហម និងទប់ស្កាត់មានប្រសិទ្ធភាពការប៉ុនប៉ងវិលត្រឡប់វិញនៃរបបប្រល័យពូជសាសន៍
២៖ ស្តារនិងកសាងជាតិកម្ពុជាឡើងវិញពីគំនរផេះផង់ឈាមនិងទឹកភ្នែកឱ្យរស់រានមានជីវិតឡើងវិញ
៣៖ កម្លាំងស្នូលនៃការបង្រួបបង្រួមជាតិ និងហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍
៤៖ ការពាររបបរាជានិយម លើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិ សេរីភាពរបស់ប្រជាជននិងគោរពច្បាប់
៥៖ បញ្ចប់សង្គ្រាមស៊ីវិលនាំយកសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ-ឈ្នះ និងនាំយកយុត្តិធម៌ជូនជនរងគ្រោះនៃរបបខ្មែរក្រហម
៦៖ ថែរក្សាការពារសន្តិភាព បង្រួមបង្រួមជាតិ បង្រួបបង្រួមទឹកដី និងការអភិវឌ្ឍសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមបានរឹងមាំ
៧៖ អនុវត្តកំណែទម្រង់ដ៏ទូលំទូលាយនិងស៊ីជម្រៅប្រកបដោយផ្លែផ្កានាំឱ្យកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ
៨៖ កំណើនសេដ្ឋកិច្ចជាង ៧%ក្នុងមួយឆ្នាំក្រោយពេលមានសន្តិភាព, ប្រែក្លាយកម្ពុជាពីប្រទេសក្រីក្រតោកយ៉ាកមកមានចំណូលមធ្យម
៩៖ សមាហរណកម្មកម្ពុជាទៅក្នុងតំបន់និងពិភពលោកជាប្រទេសស្មើភាព និងស្មើសិទ្ធិជាមួយប្រទេសនានាលើពិភពលោក
១០៖ ចូលរួមយ៉ាងសកម្មជាមួយអង្គការសហប្រជាជាតិថែរក្សាសន្តិភាពនិងកិច្ចការមនុស្សធម៌ពិភពលោក
១១៖ កសាងខឿនការពារជាតិរឹងមាំ, ការពារបានអធិបតេយ្យភាពជាតិ និងបូរណភាពដែនដីកម្ពុជាបានយ៉ាងល្អ
១២៖ អភិវឌ្ឍប្រព័ន្ធគាំពារសង្គមប្រកបដោយប្រសិទ្ធភាព, គាំទ្រប្រជាជនក្រីក្រ ងាយរងគ្រោះនិងងាយរងហានិភ័យ
១៣៖ លើកកម្ពស់ជីវភាពប្រជាជនគ្រប់រូបទាំងសម្ភារ និងស្មារតីឱ្យសមរម្យនិងប្រកបដោយភាពថ្លៃថ្នូរ
១៤៖ លើកកម្ពស់ជីវភាពមន្ត្រីរាជការ និវត្តន៍ជន និងអតីតយុទ្ធជន
១៥៖ លើកកម្ពស់ជីវភាពកម្មករនិយោជិត, ដំឡើងប្រាក់បៀរវត្សរ៍ និងផ្តល់អត្ថប្រយោជន៍នានា
១៦៖ កសាងខឿនសុខុមាលភាពជូនប្រជាជនប្រឆាំងជំងឺឆ្លង, បង្កើនភាពស៊ាំសហគមន៍ប្រឆាំងជំងឺកូវីដ១៩ យកកម្ពុជាចេញពីជ្រោះមរណៈ
១៧៖ កសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយគ្រប់ប្រទេស, ពង្រីកមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ
១៨៖ លើកស្ទួយកិត្តិយសនិងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ៕

គ.ជ.ប ចេញសេចក្តីជូនដំណឹង ការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣
20/07/2023

គ.ជ.ប ចេញសេចក្តីជូនដំណឹង ការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

កណ្តាល៖ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ស្រុកមុខកំពូល លោក វង្សី វិស្ស...
19/07/2023

កណ្តាល៖ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ស្រុកមុខកំពូល លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកមុខកំពូល និងជាបេក្ខជនតំណាងរាស្រ្ត មណ្ឌលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផលយុទ្ធនាការឃោសនាបោះឆ្នោត និងការត្រៀមហែក្បួន បិទយុទ្ធនាការឃោសបោះឆ្នោត ព្រមទាំងដាក់ចេញ ទិសដៅ ភារកិច្ចអនុវត្តបន្ត សំដៅដណ្តើមជ័យជំនះ ឲ្យខាងតែបានជូនគណបក្ស ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៧ ដើម្បីថែរក្សា សន្តិភាព និងស្ថេរភាព និងដើម្បីគណបក្សអាចបន្តដឹកនាំប្រទេសជាតិ ឲ្យកាន់តែមានការអភិវឌ្ឍ រីកចម្រើនជឿនលឿន។

អង្គប្រជុំបានធ្វើការត្រួតពិនិត្យ និងពិភាក្សាលើរបាយការណ៍ស្តីពីសភាពការណ៍ និងលទ្ធផល នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ តាមបណ្តាឃុំទាំង ៧ ក្នុងមូលដ្ឋាន ស្រុកមុខកំពូល ខេត្តកណ្តាល ដែលបានប្រព្រឹត្ត ទៅដោយរលូន, មានសន្តិសុខ, សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អប្រសើរ ព្រមទាំងគ្មានអំពើហិង្សា។

អង្គប្រជុំបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំ ប្រឹងប្រែង របស់ក្រុមការងារគ្រប់លំដាប់ថ្នាក់, សកម្មជន និងយុវជនទាំងអស់ ដែលបានចូលរួមយ៉ាង សស្រាក់សស្រាំ និងប្រកៀកស្មា ស្រុះដៃគ្នាល្អ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ពិសេសការផ្សព្វផ្សាយកម្មវិធី គោលនយោបាយរបស់គណបក្ស, ការចុះជួបសមាជិក តាមខ្នងផ្ទះ និងតាមមណ្ឌលសកម្មភាពបក្ស និងការពិនិត្យឯកសារបោះឆ្នោត ព្រមទាំងការបង្រៀន គូសសន្លឹកឆ្នោត ក៏ដូចជាការចូលរួមក្នុងសកម្មភាព មនុស្សធម៌ និងកិច្ចការសង្គមផ្សេងៗ ដូចជាការឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការខ្វះខាតផ្នែកជីវភាព និងជនចាស់ជរាគ្មានទីពឹងជាដើម។

ជារួមអង្គប្រជុំ បានធ្វើការវាយតម្លៃថា គណបក្សប្រជាជនកម្ពុជា នៅតែបន្តនាំមុខ ហើយកាន់តែទទួលបាននូវការគាំទ្រ ពីប្រជាជនច្រើនជាលំដាប់ ដែលឆ្លុះបញ្ចាំង តាមរយៈចរន្ត នៃការសុំចូលមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ ពីសំណាក់អ្នកគាំទ្រ និងសកម្មជនគណបក្សដទៃ ហើយពិសេស គឺការស្រលាញ់ពេញចិត្ត និងការគាំទ្រ របស់ប្រជាជនដ៏ច្រើនលើសលប់ ចំពោះសម្តេចតេជោ ហ៊ុន សែន និង លោកបណ្ឌិត ហ៊ុន ម៉ាណេត ជាបេក្ខភាពបន្តវេន នាពេលអនាគត។

អង្គប្រជុំក៏បានធ្វើការពិនិត្យ និងពិភាក្សាផងដែរ លើការរៀបចំផែនការហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យប្រព្រឹត្តិទៅដោយរលូន, មាន សណ្តាប់ធ្នាប់របៀបរៀបរយល្អ, ប្រសិទ្ធភាព និងជៀសវាង ឲ្យបាននូវការប៉ះពាល់នានា ស្របតាមបទបញ្ញាត្តិ, នីតិវិធី និងការណែនាំ របស់ គ.ជ.ប. ដើម្បីបង្ហាញពីភាពខ្លាំង, ភាពថ្លៃថ្នូ និងភាពចាស់ទុំ ឱ្យស័ក្កិសមជាគណបក្ស ដែលធំជាងគេ និងមានប្រៀបឈ្នះជាងគេ។ អង្គប្រជុំក៏បានគិតគូរ យកចិត្តទុកដាក់ផងដែរ ទៅដល់ការថែរក្សាសុខភាព និង សុវត្ថិភាពជូនបងប្អូនទាំងអស់ ដែលបានចូលរួមនៅក្នុង ការហែក្បួនឃោសនាបោះឆ្នោត។

នៅក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត បានផ្តល់ការណែនាំដល់ក្រុមការងារ និងសកម្មជនគណបក្ស ត្រូវបន្តរក្សាឲ្យបាននូវចលនការ ជាប្រក្រតី និងបរិយាកាសល្អប្រសើរ នៃដំណើរការបោះឆ្នោត នៅក្នុងមូលដ្ឋានស្រុកមុខកំពូល ហើយត្រូវបន្តស្វែង រកសំឡេងគាំទ្រ ជូនគណបក្ស ឱ្យបានច្រើនបំផុត តាម ដែលអាចធ្វើទៅបាន តែត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី ព្រមទាំងសេចក្តីណែនាំរបស់ គជប។

ទន្ទឹមនេះ ត្រូវបន្តសកម្មភាព ចុះជួបសមាជិក តាមខ្នងផ្ទះ ការពិនិត្យឯកសារបោះឆ្នោត ការធ្វើឯកសារបញ្ជាក់ អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត (IR) និងការង្រៀនគូសសន្លឹកឆ្នោត ឲ្យបានត្រឹមត្រូវ តាមការកំណត់ របស់ គ.ជ.ប ព្រមទាំងត្រូវការធ្វើចលនា ជំរុញប្រជាពលរដ្ឋទូទៅ ពិសេសសមាជិកគណបក្ស ទាំងអស់ ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោត ជូនគណបក្ស ប្រជាជនកម្ពុជា ពោលគឺសំដៅធានាឲ្យបានថា សមាជិកម្នាក់ សម្លេងគាំទ្រមួយសន្លឹក។

ជាមួយនេះ ក៏ត្រូវបង្កើនការ យកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ឱ្យខាងតែបាន ចំពោះក្រុមជនទុច្ចរិត ដែលទៅណែនាំប្រជាជន ឲ្យគូសសន្លឹកឆ្នោតខុស និងត្រូវត្រៀម លក្ខណៈទប់ស្កាត់ គ្រប់រូបភាព នូវសកម្មភាពទាំងឡាយណា ដែលមានបំណងចង់បំផ្លាញការបោះឆ្នោត និងលទ្ធផល នៃការបោះឆ្នោត៕

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ សមាជិកគណបក្សភ្លេីងទៀនជាង៥០នាក់ មកពីខណ្ឌមានជ័យ និងខណ្ឌដូនពេញ បានដោះអាវ ទម្...
19/07/2023

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ សមាជិកគណបក្សភ្លេីងទៀនជាង៥០នាក់ មកពីខណ្ឌមានជ័យ និងខណ្ឌដូនពេញ បានដោះអាវ ទម្លាក់ស្លាកគណបក្សភ្លេីងទៀនចេញ ហើយសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ការដោះអាវទម្លាក់ស្លាកគណបក្សភ្លេីងទៀនចេញ ធ្វេីឡេីងនៅស្នាក់កាគណបក្សភ្លេីងទៀន ស្ថិតក្នុងភូមទ្រាទី៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

លោក ភួង សុវណ្ណ ដែលសមាជិកគណៈកម្មាធិការនាយក និងជាសមាជិកក្រុមការងារចុះជួយគណបក្សភ្លើងទៀន រាជធានីភ្នំពេញ បានអះអាងថា សមាជិករបស់លោកទាំងអស់ គឺគ្មានជំនឿទៅលេីការដឹកនាំរបស់គណបក្សភ្លេីងទៀនតទៅទៀតនោះទេ ព្រោះមេដឹកនាំគណបក្សនេះតែងតែបោកប្រាស់សមាជិករបស់ខ្លួនរហូត ហេីយពុំដែលធ្វេីអ្វីដេីម្បីប្រជាជន និងប្រទេសជាតិនោះទេ។

ចំណែកលោក ទឹង សុចិត្រា ប្រធានគណកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខណ្ឌមានជ័យ បានលើកឡើងថា សមាជិករបស់លោកបានដោះអាវ ទម្លាក់ស្លាកគណបក្សភ្លេីងទៀនចេញ ព្រោះអស់ជំនឿទៅលេីគណបក្សភ្លេីងទៀន ហេីយពួកគាត់បានយល់ថា មានតែគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាននោះទេ ដែលជាគណបក្សគិតគួរប្រទេសជាតិ ប្រជាជាតិជាធំ មិនដូចមេដឹកនាំគណបក្សភ្លេីងទៀន ដែលគិតតែផលប្រយោជន៍នោះទេ៕

ភ្នំពេញ)៖ កិច្ចគាំពារសង្គមនៅកម្ពុជាត្រូវបានអនុវត្ត និងអភិវឌ្ឍ គួរឱ្យកត់សម្គាល់ ជាពិសេសចាប់តាំងពីរាជរដ្ឋាភិបាល ដែលដឹកនាំដ...
19/07/2023

ភ្នំពេញ)៖ កិច្ចគាំពារសង្គមនៅកម្ពុជាត្រូវបានអនុវត្ត និងអភិវឌ្ឍ គួរឱ្យកត់សម្គាល់ ជាពិសេសចាប់តាំងពីរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» ក្នុងឆ្នាំ២០១៧។

ការវាយតម្លៃនានាបានបង្ហាញថា ការអនុវត្តគោលនយោបាយជាតិគាំពារសង្គមនាពេលកន្លងមក មានផលជះវិជ្ជមានគួរឱ្យកត់សម្គាល់ ទាំងទៅលើការអភិវឌ្ឍមូលធនមនុស្ស និងលើសង្គម-សេដ្ឋកិច្ច ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជន ក្នុងទិដ្ឋភាពសន្តិសុខស្បៀង អាហារូបត្ថម្ភ ការអប់រំកុមារ ការសន្សំប្រាក់ ការសងបំណុល ការថែទាំសុខភាព និងការលើកកម្ពស់យេនឌ័រ បន្ថែមលើការជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងបង្កើតការងារ និងមុខរបរក្នុងមូលដ្ឋាន។

កន្លងមក ក្នុងផ្នែកជំនួយសង្គម រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គមដូចជា៖
(១) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលគិតត្រឹមខែកក្កដា ឆ្នាំ២០២៣ មានអ្នកទទួលផលសរុប ចំនួន ៣២៥ ៦៧៩ នាក់, (២) កម្មវិធីផ្តល់អាហារតាមសាលារៀន ដែលមានសិស្សទទួលផលសរុបចំនួនប្រមាណ ៣០០ ០០០ នាក់ ក្នុងសាលារៀនគោលដៅចំនួន ១ ១១៣ សាលា ដែលរួមបញ្ចូលកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ដែលមានសិស្សទទួលផលចំនួន ១១០ ៦៤៥ នាក់, (៣) កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា ដែលមានសិស្សក្រីក្រទទួលផលសរុប ២៦៣ ៧៥១ នាក់, (៤) កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយការបិទខ្ទប់ ជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ, ទីក្រុងតាខ្មៅនៃខេត្តកណ្ដាល និងទីក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ ដែលមានគ្រួសារទទួលផលចំនួន ១២៩ ៦៦៦ គ្រួសារ, (៥) កម្មវិធីសាច់ប្រាក់ពលកម្ម ដែលគ្របដណ្តប់ខេត្តគោលដៅចំនួន ២០, និង (៦) កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតដែលត្រូវបានព្យួរកិច្ចសន្យាការងារ ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ដែលមានកម្មករនិយោជិតទទួលផលប្រមាណ ៤០ ម៉ឺននាក់ មកពីរោងចក្រសហគ្រាសជាង ៧០០ នៅក្នុងវិស័យកាត់ដេរ, វិស័យទេសចរណ៍ និងវិស័យភាពយន្ត។

ដោយឡែក ក្នុងផ្នែករបបសន្តិសុខសង្គម, ដើម្បីជួយគាំទ្រ និងការពារប្រជាពលរដ្ឋពីការធ្លាក់ចុះភ្លាមៗនៃប្រាក់ចំណូល (សន្តិសុខប្រាក់ចំណូល) ដែលបណ្តាលមកពីជំងឺ, លំហែមាតុភាព, គ្រោះថ្នាក់ការងារ, និកម្មភាព និងជរាភាព ដោយផ្អែកលើការបង់ភាគទាន, រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមជាបន្តបន្ទាប់ រួមមានផ្នែកប្រាក់សោធន, ផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ សម្រាប់បុគ្គលនៃវិស័យសាធារណៈ, មន្ត្រីរាជការស៊ីវិល, អតីតមន្ត្រីរាជការ, អតីតយុទ្ធជន និងសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ (កម្មករនិយោជិត) ដែលមានចំនួនសមាជិកសកម្មប្រមាណ ១,៨ លាននាក់ គិតត្រឹមខែឧសភា ឆ្នាំ២០២៣។

បន្ថែមលើនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន ក៏បានដាក់ឱ្យអនុវត្តរបបថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល ដែលផ្តល់ការគាំពារផ្នែកសុខភាព ជូនពលរដ្ឋដែលមានបណ្ណសមធម៌ប្រមាណ ៧០ ម៉ឺននាក់ ស្នើនឹង ២,៨ លាននាក់ និងកម្មករនិយោជិតក្រៅប្រព័ន្ធ ដែលជាក្រុមគោលដៅ (ដែលរួមមានមេភូមិ, អនុភូមិ, ជំនួយការភូមិ, ក្រុមប្រឹក្សាឃុំ-សង្កាត់, កីឡាករ-កីឡាការិនី, អ្នកធាក់ស៊ីក្លូ និង បុគ្គលិកនិងអ្នកជំនាញដោះមីន) ប្រមាណ ១០ម៉ឺននាក់, និងកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតជាស្ត្រីក្នុង និងក្រៅប្រព័ន្ធ នៅពេលសម្រាលកូន ដែលគិតត្រឹមខែកក្កដា ឆ្នាំ២០២៣ មានអ្នកទទួលផលប្រមាណ ៦០ ០០០ នាក់ និងរបបផ្សេងៗទៀត។ លើសពីនេះ រាជរដ្ឋាភិបាលក៏បានពង្រីករបបថែទាំងសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផងដែរ កាលពីពេលថ្មីៗនេះ។

កម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមទាំងនេះ ត្រូវបាន និងកំពុងអនុវត្តជាបន្តបន្ទាប់ ដោយរាជរដ្ឋាភិបាល និងបានចំណាយថវិកាចំនួនប្រមាណ ៣ ៧១៥ ប៊ីលានរៀល ឬស្មើនឹងប្រមាណ ៩៣០លានដុល្លារ ក្នុងមួយឆ្នាំ។ ប្រព័ន្ធគាំពារសង្គមនៅកម្ពុជាត្រូវបានបន្តអភិវឌ្ឍ ដោយបង្កើតបន្ថែមនូវកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមថ្មីៗថែមទៀត ជាបន្តបន្ទាប់ តាមស្ថានភាពវិវត្តន៍នៃសង្គម-សេដ្ឋកិច្ច ដែលធ្វើឡើងទៅតាមជំហានៗ និងទៅតាមភាពទ្រទ្រង់បាននៃថវិកាជាតិ។'

មួយវិញទៀត នៅពេលប្រទេសកម្ពុជាទទួលរងឥទ្ធិពលពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០ និងគ្រោះអាសន្នផ្សេងៗ ដែលបានជះផលអវិជ្ជមានទៅលើសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសប៉ះពាល់ ជីវភាពរស់នៅរបស់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ, រាជរដ្ឋាភិបាលបាន និងកំពុងដាក់ចេញនូវកម្មវិធីជំនួយសង្គមពិសេស ដែលជាកម្មវិធីអនុវត្តក្នុងរយៈពេលមួយគ្រាមានវិបត្តិប៉ុណ្ណោះ ក្នុងគោលបំណងផ្តល់ការគាំពារ ដើម្បីជួយរក្សាលំនឹងជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងគ្រាលំបាក ដែលរួមមាន៖

១៖ កម្មវិធីឧត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានដាក់អនុវត្តក្នុងគោលបំណង ផ្តល់ការគាំពារដើម្បីជួយរក្សាលំនឹងជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលមានវិបត្តិនៃជំងឺកូវីដ-១៩។ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ជាផ្លូវការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដែលនៅពេលនោះ មានគ្រួសារក្រីក្រចំនួនប្រមាណ ៥៣០ ៨៣៨ គ្រួសារ ស្មើនឹង ២ ១៥៣ ១១៤ នាក់ប៉ុណ្ណោះ បានទទួលប្រាក់ឧបត្ថម្ភ។ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣នេះ,កម្មវិធីនេះបានដំណើការអស់រយៈពេល ៣៧ខែ រួចមកហើយ ដោយបានផ្តល់សាច់ប្រាក់ឧបត្ថម្ភប្រចាំខែជូនគ្រួសារក្រីក្រ ៧០៥ ៧១៦ គ្រួសារ ស្មើនឹង ២ ៧៨៧ ២៨៣ នាក់ ក្នុងនោះរួមមានកុមារអាយុពី០-៥ឆ្នាំ ចំនួន ១១០ ៤៦២ នាក់, ជនមានពិការភាព ៦០ ៧០៤ នាក់, មនុស្សចាស់អាយុចាប់ពី ៦០ឆ្នាំឡើង ៣៨៦ ៦៥៤ នាក់ និងគ្រួសារដែលផ្ទុកជំងឺអេដស៍ ២ ០៤១ គ្រួសារ ដោយបានចំណាយថវិការដ្ឋសរុបចំនួនប្រមាណជាង ១ ១០០ លានដុល្លារ។

បើទោះបីជា បច្ចុប្បន្នឥទ្ធិពលជំងឺកូវីដ-១៩ បានថមថយ ហើយសេដ្ឋកិច្ចបានបើកដំណើរការឡើងវិញ ដែលជាលទ្ធផលដ៏ជោគជ័យនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការគ្រប់គ្រងសភាពការណ៍បានល្អក្ដី, ក៏រាជរដ្ឋាភិបាលនៅតែមើលឃើញពីភាពចាំបាច់នៃការបន្តអនុវត្តកម្មវិធីនេះ ដើម្បីជួយគាំទ្រជីវភាពគ្រួសារក្រីក្រ ក្នុងដំណាក់កាលស្តារសេដ្ឋកិច្ចឡើងវិញមួយរយៈពេលទៀត ដោយធ្វើការវាយតម្លៃស្ថានភាពរៀងរាល់ ៣ខែម្តង។

២៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា៖ ដោយទទួលបានការណែនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការផ្តល់ជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ពីសម្ពាធអតិផរណា ដែលបណ្តាលមកពីវិបត្តិនៃជម្លោះប្រដាប់អាវុធ រវាងរុស្សី-អ៊ុយក្រែន, រាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រដល់គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ក្នុងគោលបំណងជួយស្រូបយកសម្ពាធ ពីការកើនឡើងខ្ពស់នៃថ្លៃទំនិញលើទីផ្សារ ក្នុងមួយគ្រានៃវិបត្តិ។ សូមបញ្ជាក់ជូនថា គ្រួសារងាយរងហានិភ័យ សំដៅដល់គ្រួសាររស់នៅកៀកនឹងបន្ទាត់នៃភាពក្រីក្រ ដែលមានភាពងាយរងគ្រោះក្នុងគ្រួសារចំនួន ១យ៉ាងតិច ក្នុងនោះរួមមានជនមានពិការភាព, កុមារអាយុក្រោម ២ឆ្នាំ, ជនចាស់ជរាមានអាយុចាប់ពី ៦០ឆ្នាំឡើង, ស្ត្រីជាមេគ្រួសារ និងរស់នៅដោយគ្មានស្វាមី, គ្រួសារដែលមានសមាជិកសុទ្ធសឹងជាកុមារ និងមនុស្សចាស់ជរា (មិនមានសមាជិកគ្រួសារអាយុពី ១៩-៥៩ ឆ្នាំ)។

កម្មវិធីជំនួយសង្គមពិសេសនេះ ធ្វើការបើកផ្តល់ប្រាក់ឧបត្ថម្ភជាដំណាក់កាលចំនួន ៣លើកគឺ លើកទី១ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ជូនគ្រួសារគោលដៅសរុបចំនួន ២៦០ ៥៣៥ គ្រួសារ ស្មើនឹង ៩៦៦ ៣១២ នាក់ ដោយបានចំណាយថវិការដ្ឋចំនួន ៩,១១ លានដុល្លារ, លើកទី២ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ជូនគ្រួសារទទួលផលសរុបចំនួន ៤៩៣ ៤៧៧ គ្រួសារ ស្មើនឹង ១ ៨៣៤ ៨០១ នាក់ ដោយបានចំណាយថវិការដ្ឋចំនួនប្រមាណ ១៨ លានដុល្លារអាមេរិក និងលើកទី៣ ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ដោយចំណាយថវិការដ្ឋចំនួនប្រមាណ ១៨ លានដុល្លារទៀត។

ព្រមពេលដែលប្រទេសកម្ពុជា បានរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ និងក្នុងគោលបំណងជួយរក្សាលំនឹងជីវភាព និងជួយស្តារជីវភាពឡើងវិញ, គ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ចំនួន ៩៩ ១៦៩ គ្រួសារ ស្មើនឹង ៣៧២ ៨៥៩ នាក់ នៅក្នុងតំបន់ភូមិសាស្ត្រនៃរាជធានី-ខេត្តគោលដៅចំនួន ១៦ បានទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ចំនួន៣ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបានចំណាយថវិកាសរុបចំនួន ១១,៧ លានដុល្លារ ហើយបានបិទបញ្ចប់ទាំងស្រុងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ។

កាន់តែពិសេសជាងនេះ, រាជរដ្ឋាភិបាលក៏បានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មករនិយោជិតជាស្ត្រី, មន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រី ក្នុងអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយសម្រាល រហូតដល់កូនអាយុ២ឆ្នាំ ដូចស្ត្រីមកពីគ្រួសារមានបណ្ណសមធម៌ដែរ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។ ការអនុវត្តកម្មវិធី និងអន្តរាគមន៍ជំនួយសង្គមទាំងនេះ នឹងផ្តល់បច្ច័យជាវិជ្ជមាន ដល់ជីវភាពប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋងាយរងហានិភ័យ ព្រមទាំងបច្ច័យវិជ្ជមានផងដែរ លើសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលនាំឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងបង្កើនភាពជឿជាក់លើរាជរដ្ឋាភិបាលកាន់តែខ្លាំង៕

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការបោះឆ្នោតសកល នៅឆ្នាំ២០២៣នេះ មិនមែនមានត្រឹមការប្រកួតប...
19/07/2023

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការបោះឆ្នោតសកល នៅឆ្នាំ២០២៣នេះ មិនមែនមានត្រឹមការប្រកួតប្រជែងដណ្តើមកៅអីសភា រវាងគណបក្សទាំង១៨ ដែលចុះឈ្មោះប្រកួតប្រជែងនោះទេ ប៉ុន្តែថែមទាំងមានការប្រកួតប្រជែងរវាងបក្សទាំង១៨ ជាមួយពួកជ្រុលនិយមដែលចង់បំផ្លាញចោលការបោះឆ្នោតថែមទៀត។
តាមរយៈបណ្តាញសង្គម Twitter នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ការបោះឆ្នោតសកលឆ្នាំ២០២៣ ក្រៅពីការប្រកួតប្រជែងរវាងគណបក្សនយោបាយចំនួន១៨គណបក្ស ដែលបានចុះឈ្មោះប្រកួតប្រជែងយកកៅអីក្នុងសភាជាតិយើង នៅមានការប្រកួតប្រជែងរវាង១៨គណបក្ស ដែលចូលរួមការបោះឆ្នោតជាមួយពួកជ្រុលនិយម ដែលចង់បំផ្លាញចោលការបោះឆ្នោត»។
សម្តេចបានបន្តថា៖ «ពួកជ្រុលនិយមដែលបញ្ជាដោយទណ្ឌិតរត់ចោលគុកពីក្រៅប្រទេស មកបក្សនយោបាយមួយនៅក្នុងប្រទេស បានរកគ្រប់វិធីដើម្បីបំផ្លាញចោលដំណើរការប្រជាធិបតេយ្យ តាមរយៈការខិតខំបំផ្លាញចោលការបោះឆ្នោត ដូចជាយុទ្ធនាការមិនឲ្យប្រជាជនទៅបោះឆ្នោត និងបំផ្លាញចោលសន្លឹកឆ្នោត។ល។ តើថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ កម្លាំងប្រជាធិបតេយ្យដែលចូលរួមការបោះឆ្នោត មានច្រើនជាង ឬមានតិចជាង កម្លាំងបំផ្លាញប្រជាធិបតេយ្យ បំផ្លាញការបោះឆ្នោត? សូមរង់ចាំមើលទាំងអស់គ្នា»។
«For the 2023 general election, in addition to the competition among 18 political parties for the National Assembly seats, we still have competition between the 18 participating political parties with the extremists who want to ruin the election.
Extremists ordered by a convict fleeing from prison to a political party in the country have sought all means to destroy the democratic process by attempting to disrupt elections, such as campaigning to block people from voting and destroying the ballot etc.
On 23 July 2023, will the democratic forces participating in the election be more or less than the forces destroying democracy and the election? Let's wait and see».
សូមបញ្ជាក់ថា បន្ទាប់ពីបរាជ័យ ក្នុងការញុះញង់ឱ្យប្រជាពលរដ្ឋ មិនទៅបោះឆ្នោត មេក្រុមប្រឆាំងក្រៅច្បាប់ ទណ្ឌិត សម រង្ស៉ី ដែលតុលាការកាត់ទោសក្នុងបទល្មើសផ្សេងៗជាច្រើនករណី នាថ្មីៗនេះ បានដាក់ចេញនូវយុទ្ធនាការថ្មី ដែលញុះញង់ឱ្យប្រជាពលរដ្ឋ គូសបំផ្លាញសន្លឹកឆ្នោត។
យោងតាមមាត្រា១៤២ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន ចាប់តាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ការញុះញង់ អុកលុក ឬរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់។ បទល្មើសនេះត្រូវផាកពិន័យពី៥លាន ទៅ២០លានរៀល ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងទៀតឡើយ៕

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២២៣នេះ បានចេញសេចក្តីដំណឹង ស្តីពីស្ថានភាពធាតុអាកាសចាប់ព...
18/07/2023

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២២៣នេះ បានចេញសេចក្តីដំណឹង ស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី ១៩-២៥ ខែកក្កដា ឆ្នាំ២០២៣។

ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីជ្រលងព្យុះទី៤ ឈ្មោះ តាលីម (TALIM) និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន សម្ពាធទាបសកម្មមួយ នឹងអាចវិវត្តជាព្យុះថ្មីមួយទៀត ពេលចូលដល់ភាគខាងជើងប្រទេសហ្វីលីពីន ។ លក្ខណៈទាំងនេះនឹងធ្វើឲ្យ៖

១៖ តំបន់ទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរ ដោយផ្នែកលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

២៖ តំបន់ខ្ពង់រាប
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្រ នឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់។

ក្រសួងបានអំពាវនាវ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕

Address

Street 271
Phnom Penh
120607

Website

Alerts

Be the first to know and let us send you an email when PreabSor News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PreabSor News:

Share