កោះខ្មែរប៉ុស្តិ៍ដំណឹង

កោះខ្មែរប៉ុស្តិ៍ដំណឹង សារព័ត៌មានកោះខ្មែរ ប៉ុស្តិ៍ដំណឹង សូមចុច Like Page ដើម្បីទទួលបានការចែករំលែករឿងរ៉ាវសង្គមថ្មីៗបំផុត

03/11/2025

ឆ្លងចរន្តអគ្គិសនីភ្លាមៗនៅ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រថយន្តពន្លត់អគ្គិភ័យប្រញាប់ទៅដល់ទីតាំង
ម៉ោង​ ១១និង១០នាទីព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា​​ ឆ្នាំ២០២៥

02/11/2025

ម្ដាយយំបោកខ្លួនបន្ទាប់ពីកូនតែមួយគត់របស់ខ្លួន ដែលជានិស្សិតឆ្នាំទី២ បាន.ស្លា.ប់.ក្នុងហេតុការណ៍មួយ ខណៈកំពុងធ្វើដំណើរជិះម៉ូតូពីស្រុកទ្បើងទៅកាន់រាជធានីភ្នំពេញ ដើម្បីចូលរៀនបន្តវិញនៅថ្ងៃស្អែក។

ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ ៣ ក្នុងភូមិត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ប្រមាណម៉ោង ២ រសៀលរំលងអាធ្រាត្រ ចូលថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ពេលព្រឹកប្រមាណម៉ោង ៥ សមត្ថកិច្ចមូលដ្ឋាន និងក្រុមជំនាញបានចុះទៅកាន់ទីតាំងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ បង្កើតបណ្ដាញស្រាវជ្រាវ និងប្រមូលវត្ថុតាង។ បន្ទាប់មក សា.ក.ស.ពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅបំពេញពិធីបុណ្យតាមប្រពៃណីជាតិ។

ក្នុងករណីនេះ មានជនរងគ្រោះសរុប ៥ នាក់ ដែលរួមមាន ១ នាក់ស្លាប់ ១ នាក់រងរបួសធ្ងន់ និង ៣ នាក់ទៀតរងរបួសស្រាល។ ពួកគេទាំងអស់បានធ្វើដំណើរជាមួយគ្នា ជិះម៉ូតូចំនួន ៣ គ្រឿង ពីស្រុកកំណើតទៅរាជធានីភ្នំពេញ ប៉ុន្តែគ្រោះថ្នាក់បានកើតឡើងនៅត្រឹមតំបន់ខាងលើនេះ។

សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីរកមូលហេតុ និងអ្នកពាក់ព័ន្ធជាក់លាក់នៃហេតុការណ៍នេះ។

30/10/2025

ក្មេងស្ទាវដេញកាប់ដល់ក្នុងផ្ទះបែបនេះ ប្រជាពលរដ្ឋគាត់ភ័យ នៅព្រៃព្រិចក្រុងប៉ោយប៉ែត 30/10/2025

30/10/2025

រថយន្តដឹកដំឡូងមីសង្ស័យផ្ទុកលើទម្ងន់ ខណៈឆ្លងកាត់ស្ពានឆ្លូងនៅជិតផ្សារ 115 ភូមិសែនអភិវឌ្ឍន៌ ឃុំគ្រញ៉ងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បណ្តាយស្ពានបាក់ស្រុតចុះ នៅព្រឹកថ្ងៃទី 30​ ខែតុលា​ ឆ្នាំ 2025

28/10/2025

នៅព្រឹកថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៥ នៅទីស្នាក់ការព្រំដែនច្រកអន្តរជាតិអូរស្មាច់ យោធភូមិភាគ ៤ កម្ពុជា បានជួបប្រជុំជាមួយ យោធភូមិភាគ ២ ថៃ ដោយមានអ្នកសង្កេតការណ៍ អាស៊ាន AOT ចូលរួមផងដែរ ។

27/10/2025

នៅមុខកាមេរ៉ាគាត់ឈ្លើយប៉ុណ្ណឹង ចុះទម្រាំក្នុងឆាកជីវិតជាក់ស្ដែងរបស់គាត់ អំពុលទុក្ខរាស្ត្រប៉ុណ្ណាទៅ នេះជាមតិប្រជាពលរដ្ឋលើកឡើងក្រោយឃើញវីដេអូលោកអភិបាលរងខេត្តម្នាក់រុញអ្នកកាសែត...

សូមជ្រាបថា លោកអភិបាលខេត្តបានបញ្ជាឲ្យលោកអភិបាលរងទៅដោះស្រាយករណីពលរដ្ឋបិទផ្លូវតវ៉ា បែរជាលោកអភិបាលរងខេត្តកណ្តាលម្នាក់ ទៅបង្កភាពតានតឹងជាមួយអ្នកកាសែតទៅវិញ! លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានច្រានអ្នកកាសែតចេញ ខណៈពេលសុំធ្វេីបទសម្ភាសន៍តាមក្បាលមេក្រូហ្វូន ពាក់ព័ន្ធករណីពលរដ្ឋផ្ទុះការតវ៉ាបិទផ្លូវជាតិលេខ6A ។

26/10/2025

ប្រធានាធិបតីអាមេរិកឯកឧត្តម ដូណាល់ ត្រាំ ប្រកាសថា ទាហានកម្ពុជាទាំង ១៨រូប ដែលថៃចាប់ខ្លួននឹងត្រូវដោះលែងក្រោមកិច្ចព្រមព្រៀងសន្តិភាព ខណៈនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល ក៏បានបញ្ជាក់អំពីការដោះលែងនេះដែរ !!!

26/10/2025

ពួកយើងជាពលរដ្ឋខ្មែរសូមអរគុណដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានជួយរកយុត្តិធម៍ និងសន្តិភាពជូនកម្ពុជា🙏❤️

26/10/2025

លួចទឹកដី វប្បធម៌ អរិយធម៌ពីខ្មែរមិនអស់ចិត្ត ឥឡូវមកលួចទាំងកៅអីអង្គុយទៀត សរសើរថាអាចធ្វើទៅរួច 😀

ស្រ្តីជនជាតិវៀតណាមម្នាក់ កា_ប់ប្រ_ហារទៅលើបុរសម្នាក់ ចំក្បាលរ_ងរ_បួសធ្ង_ន់ កាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥...
25/10/2025

ស្រ្តីជនជាតិវៀតណាមម្នាក់ កា_ប់ប្រ_ហារទៅលើបុរសម្នាក់ ចំក្បាលរ_ងរ_បួសធ្ង_ន់ កាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅផ្លូវ២៨BT សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

24/10/2025

ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី ២៤ខែតុលា ឆ្នាំ២០២៥ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកដំណើរក្រុមហ៊ុន (គឹមសេង)រវាងរថយន្តវេអងបើកបរច្រាសទិសគ្នា ។ នៅចំណុចគីឡូម៉ែត្រ ១៥៩តាមបណ្ដោយផ្លូវជាតិលេខ ៧៦ក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា បណ្ដាលឲ្យបាត់បង់អាយុជី.. វិ.. តមនុស្សមួយនាក់ និងអ្នកបើកបររងរបួសធ្ងន់យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។ព័ត៍មានបឋម

24/10/2025

ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី ២៤ខែតុលា ឆ្នាំ២០២៥ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកដំណើរក្រុមហ៊ុន (គឹមសេង)រវាងរថយន្តវេអងបើកបរច្រាសទិសគ្នា ។ នៅចំណុចគីឡូម៉ែត្រ ១៥៩តាមបណ្ដោយផ្លូវជាតិលេខ ៧៦ក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា បណ្ដាលឲ្យបា ត់.ប ង់.អា.យុ.ជីវិតមួយនាក់ និងអ្នកបើកបរយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។បឋម
ប្រភព

Address

Phnom Penh
120101

Alerts

Be the first to know and let us send you an email when កោះខ្មែរប៉ុស្តិ៍ដំណឹង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to កោះខ្មែរប៉ុស្តិ៍ដំណឹង:

Share