Hong Davit - ហុង ដាវីត

Hong Davit - ហុង ដាវីត លោក ហុង ដាវីត អគ្គ​នាយក​ អង្គភាព (ញ៉ូស០០៧-News007)

011457575. (Cellcard)
0884567575. (Metfone)
0964567575​. (Smart)

01/10/2025

ករណីចោរប្លន់ តែបងប្អូនជិតខាង ស្មានតែ ប្តីប្រពន្ធគេឈ្លោះគ្នា

ថ្ងៃនេះជា ថ្ងៃទី៦៤ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។កម្ពុជាសូ...
01/10/2025

ថ្ងៃនេះជា ថ្ងៃទី៦៤ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។
កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

It has been 64days since 18 Cambodian soldiers were captured under the captivity of the Thai military. Cambodia urgently calls on the Thai side to release them as soon as possible, so that they may be safely reunited with their families in accordance with international humanitarian law.
----------------------------------

28/09/2025

សុន្ទរកថាទាំងស្រុងរបស់ឯកឧត្តម ប្រាក់ សុខុន ៖ «ខ្ញុំពិតជាមានសេចក្តីឈឺចាប់ជាពន់ពេកក្នុងការជម្រាបជូនមហាសន្និបាតថ្ងៃនេះថា សន្តិភាពនៅក្នុងប្រទេសរបស់យើងខ្ញុំផ្ទាល់ ដែលទទួលបានដោយលំបាក ហើយដែលយើងស្រលាញ់យ៉ាងជ្រាលជ្រៅ និងចែករំលែកអស់ពីដួងចិត្តនៅជុំវិញពិភពលោក បច្ចុប្បន្នកំពុងរងការគំរាមកំហែង មិនមែនដោយសារការបែកបាក់ផ្ទៃក្នុង ដូចពីអតីតកាលនោះទេ តែគឺដោយសារជម្លោះព្រំដែនជាមួយប្រទេសជិតខាងមួយ។ កម្ពុជាអរគុណណាស់ចំពោះបទឈប់បាញ់ តាមរយៈការសម្របសម្រួលរបស់ឯកឧត្តមប្រធានាធិបតីអាម៉េរិក Donald Trump ដែលបញ្ឈប់បានដោយប្រសិទ្ធភាពនូវការប៉ះទង្គិចប្រដាប់អាវុធ ដែលបានធ្វើឱ្យប្រជាជនស្លូតត្រង់ បាត់បង់ជីវិត រងរបួស ការបំផ្លិចបំផ្លាញ និងរាប់សែននាក់ ក្លាយជាជនភៀសសឹក» …!
…………………
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ “រួមគា្នដើម្បីភាពប្រសើរឡើង៖ ៨០ឆ្នាំ និងច្រើនឆ្នាំទៀត ដើម្បីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស» នៅទីក្រុងយូវញ៉ក សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។

26/09/2025

26.09.2025
វេលាម៉ោង 2:00 គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបុរសម្នាក់បានស្លាប់។កន្លែងកើតហេតុស្ថិតក្នុងភូមិស្ពានគ្រងស្រុកស្ទោងខេត្តកំពង់ធំ។

BREAKING: គ្រោះបាក់ផ្លូវដ៏ធំមួយបណ្ដាលឱ្យមានរណ្ដៅជម្រៅ ៥០ម៉ែត្រ នៅទីក្រុងបាងកក ប្រទេសថៃ(បាងកក)៖ ការបាក់ផ្លូវដ៏ធំមួយបានកើត...
24/09/2025

BREAKING: គ្រោះបាក់ផ្លូវដ៏ធំមួយបណ្ដាលឱ្យមានរណ្ដៅជម្រៅ ៥០ម៉ែត្រ នៅទីក្រុងបាងកក ប្រទេសថៃ

(បាងកក)៖ ការបាក់ផ្លូវដ៏ធំមួយបានកើតឡើងនៅព្រឹកថ្ងៃពុធ ទី២៤ ខែកញ្ញា ដោយបណ្ដាលឱ្យមានរណ្ដៅជម្រៅប្រហែល៥០ម៉ែត្រ នៅទល់មុខនឹងមន្ទីរពេទ្យ Vajira Hospital ក្នុងទីក្រុងបាងកក ប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Khaosod។

ការបាក់ផ្លូវក្នុងពេលនេះបានរាលដាលដល់ខាងមុខស្ថានីយប៉ូលិស Samsen Police Station ហើយអាជ្ញាធរថៃបានប្រកាសបិទផ្លូវនេះជាបណ្ដោះអាសន្ន។ ប៉ុន្តែភ្លាមៗមិនមានការបញ្ជាក់ពី ជនរងគ្រោះណាម្នាក់ទេ ខណៈអាជ្ញាធរកំពុងគ្រប់គ្រងស្ថានការណ៍នៅកន្លែងកើតហេតុ រីឯមូលហេតុបណ្ដាលឱ្យមានឧបទ្ទវហេតុនេះកើតឡើងកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត៕

ក្រសួងមហាផ្ទៃ ប្រកាសការផ្អាកការងារចំពោះលោកវរសេនីយ៍ទោ ពៅ រិទ្ធី មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨៩១ នៃស...
23/09/2025

ក្រសួងមហាផ្ទៃ ប្រកាសការផ្អាកការងារចំពោះលោកវរសេនីយ៍ទោ ពៅ រិទ្ធី មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨៩១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបើកផ្លូវឱ្យតុលាការ បន្តនីតិវិធីតាមផ្លូវច្បាប់ !!!

ហាត់​ប្រាណ​ឯកជន​ខ្លួនឯង​ ពុល​នឹង​អំនួត​ ឆ្កួត​នឹង​អំណាច​បែជាយករថយន្ត​រដ្ឋ​ ប្រេងរដ្ឋ​ ទៅ​ ហែរហម​ ខុស​គោលការណ៍របស់​ស្ថាប័...
22/09/2025

ហាត់​ប្រាណ​ឯកជន​ខ្លួនឯង​ ពុល​នឹង​អំនួត​ ឆ្កួត​នឹង​អំណាច​បែជាយករថយន្ត​រដ្ឋ​ ប្រេងរដ្ឋ​ ទៅ​ ហែរហម​ ខុស​គោលការណ៍របស់​ស្ថាប័នទៅវិញ​ ។

អ្នកហាត់ប្រាណ​គឺ​លោកផ្កាយ៣​ គឹង​ ឃន​ អគ្គស្នងការរង​ ចំណែក​អ្នក​យកមកចែក​រំលែក​វីដេអូ​ តាម​បណ្ដាញ​សង្គម​គឺ​ លោកស័ក្តិ៥​ កែន​ រឹទ្ធី​ អធិការ​ក្រុងស្វាយរៀង​ ។

សំណូមពរ​អស់លោក​មេត្តា កែ​តម្រូវ​ឡេីងវិញ​ កុំធ្វេី​ហួសហេតុពេក​ នាំអោយ​ប៉ះពាល់​ដល់​កិត្តិយស​និង​សេចក្ដី​ថ្លៃថ្នូរ​របស់​កងកម្លាំង​នគរបាលជាតិ​ ។

ករណីបាញ់ប្រហារបណ្ដាលឱ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ កាលពីល្ងាចថ្ងៃទី២០ កញ្ញា នៅឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត...
22/09/2025

ករណីបាញ់ប្រហារបណ្ដាលឱ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ កាលពីល្ងាចថ្ងៃទី២០ កញ្ញា នៅឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត, ខ្មាន់កាំភ្លើងត្រូវបានសមត្ថកិច្ចបង្ហាញឈ្មោះថា អ៊ំុ វុទ្ធី ត្រូវកម្លាំងអាវុធហត្ថចាប់ខ្លួនបាន នៅស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី ២២ កញ្ញា ២០២៥ បន្ទាប់ពីរត់គេចខ្លួនបានម្ង៉ៃ។

យោងតាមស្នងការនគរបាលខេត្តកំពត ស្ត្រីដែលជាប្រពន្ធជនដៃដល់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការផងដែរ។ តាមការបញ្ជាក់របស់លោក ម៉ៅ ច័ន្ទមាសធារិទ្ធ ស្នងការនគរបាលខេត្តកំពត នៅត្រឹមព្រឹកថ្ងៃទី២២ កញ្ញា ស្ត្រីរូបនោះបានបញ្ជូនខ្លួនទៅដល់ស្នងការដ្ឋានគរបាលខេត្តកំពតហើយ។ ប៉ុន្តែរងបទចោទយ៉ាងណានោះ គេមិនទាន់បញ្ជាក់នោះទេ។

យ៉ាងណា បើតាមការលើកឡើង ពីប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា ស្ត្រីជាប្រពន្ធខ្មាន់កាំភ្លើង បានមានទំនាស់ជាមួយជនរងគ្រោះ ហើយទៅប្រាប់ប្ដីខ្លួន។ ពេលទទួលបានពាក្យប្រពន្ធទូលពិតហើយ ខ្មាន់កាំភ្លើងបានយកកាំដែលនៅមិនទាន់បញ្ជាក់ម៉ាកនៅឡើង មកបាញ់លើជនរងគ្រោះជាច្រើនគ្រាប់បណ្ដាលឱ្យស្លាប់២ នាក់ នៅនឹងកន្លែង និងរបួសធ្ងន់២នាក់ ហើយម្នាក់ទៀតបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ៕

ក្រសួងការពារជាតិ សូមជម្រាបជូនសាធារណជនជ្រាបពីគណនីក្លែងក្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក(Facebook)និងតេឡេក្រាម(Telegram) ដែលមិ...
20/09/2025

ក្រសួងការពារជាតិ សូមជម្រាបជូនសាធារណជនជ្រាបពីគណនីក្លែងក្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក(Facebook)និងតេឡេក្រាម(Telegram) ដែលមិនមែនជាគណនីផ្លូវការរបស់ក្រសួងការពារជាតិ។
ក្រសួងការពារជាតិ សូមអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់កុំឆ្លៀត ឱកាស កេញចំណេញពីបងប្អូនប្រជាពលរដ្ឋ។
ក្រសួងការពារជាតិ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ត្រូវត្រួតពិនិត្យប្រភពព័ត៌មានពិតប្រាកដពីគណនីផ្លូវការ របស់ក្រសួងការពារជាតិ។

20/09/2025

អ្នកសារព័ត៌មានចិន ចុះរាយការណ៍ផ្ទាល់ពីការឈ្លានពានរបស់យោធាថៃ លើដែនអធិបតេយ្យកម្ពុជា តាមរយៈរាយបន្លាលួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្នុងរាយការណ៍នោះ បានបង្ហាញពីការប្រឹងប្រែងតស៊ូរបស់ជនស៊ីវិលកម្ពុជា ក្នុងន័យការពារផ្ទះសម្បែង ហើយជំរុញឱ្យអន្តរជាតិជួយទប់ស្កាត់សកម្មភាពអមនុស្សធម៌របស់យោធាថៃមកលើជនស៊ីវិលនៅកម្ពុជា។

20/09/2025

👉សត្វភេអង្គរ (Angkor Otter 🦦), ជម្រកដ៍សុខសាន្តរបស់សត្វនៅតំបន់អង្គរ។

Address

ផ្លូវ ៦៩
Phnom Penh
12000

Alerts

Be the first to know and let us send you an email when Hong Davit - ហុង ដាវីត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hong Davit - ហុង ដាវីត:

Share