N-007

N-007 លោក ហុង ដាវីត អគ្គ​នាយក​ អង្គភាព (ញ៉ូស០០៧-News007)
011567575. (Cellcard)
0884567575. (Metfone)
0964567575. (Smart)

15/08/2026

ត្បូងឃ្មុំ: (ព័ត៌មានបឋម) មិនដឹងមានវិបត្តិអ្វីទើបយកសាំងចាក់ដុតខ្លួនឯង នៅក្នុងផ្ទះ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់!!!

ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធនឹងអំពើលួច (លួចយកម៉ូតូ)នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី វរសេនីយ...
14/08/2026

ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធនឹងអំពើលួច (លួចយកម៉ូតូ)
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការគរបាលខណ្ឌសែនសុខ បានអនុញ្ញាតអោយប៉ុស្តិ៍នគរបាលគោកឃ្លាង ធ្វើការស្រាវជ្រាវ បន្ទាប់ពីបានទទួលពត៏មាន និងទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ ខុម កក្កដា ភេទប្រុស ថាខ្លួនបានទុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០២៦ ស្លាកលេខ ភ្នំពេញ ១MO-២៤៨៥ ទុកនៅបរិវេណបន្ទប់ជួល កន្លែងដាក់ម៉ូតូ ជាន់ផ្ទាល់ដី ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបានចាក់សោរករម៉ូតូត្រឹមត្រូវ រួចជនរងគ្រោះឡើងទៅបន្ទប់ជួល ជាន់ទី៣ សម្រាក លុះព្រឹកឡើងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០៦ និង៣០នាទី ជនរងគ្រោះចេញបន្ទប់ ចុះមកយកម៉ូតូជិះទៅធ្វើការ ក៏ឃើញបាត់ រួចបន្ទាប់មក ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ ។ ក្រោយពីទទួលបណ្តឹងរួច សមត្ថកិច្ច សហការជាមួយជនរងគ្រោះ ឆែកប្រព័ន្ធជីភីអេសលើម៉ូតូម៉ាកហុងដាឌ្រីម ឃើញគោលដៅនៅស្រុកលើកដែក ខេត្តកណ្តាល ហើយសមត្ថកិច្ចប៉ុស្តិ៍គោកឃ្លាង និងផ្នែកជំនាញ បានឡើងទៅសហការជាមួយសមត្ថកិច្ចស្រុកលើកដែក ឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ សួន សារ៉េត ភេទប្រុស ព្រមទាំងដកហូតវត្ថុតាងម៉ូតូម៉ាកហុងដាឌ្រីម(របស់ជនរងគ្រោះ) យកមកសាកសួរ នៅវេលាម៉ោង ១៩ និង៣០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ជនសង្ស័យឈ្មោះ សួន សារ៉េត បានសារភាពសារភាពថា ពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូម៉ាកហុងដាឌ្រីម(ខាងលើ របស់ជនរងគ្រោះ) នៅចំណុចបរិវេណបន្ទប់ជួល ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ហើយបានយកម៉ូតូ ទៅដោះគ្រឿងម៉ូតូលក់ ១,កុងទ័រម៉ូតូ លក់បានតម្លៃ៤០ដុល្លារ ២,កាំងម៉ូតូ បាន៣០ដុល្លារ ៣,ម៉ាស៊ីន បាន៩ដុល្លារ ៤,ដែកជើងទម្រម៉ូតូ បាន៥ដុល្លារ សរុប៨០ដុល្លារ ដោយលក់ឱ្យមនុស្សប្រុស០១នាក់(មិនស្គាល់ឈ្មោះ) អាយុប្រហែល៣០ឆ្នាំ ជនជាតិខ្មែរ នៅឃុំជ្រោយតាកែវ ។
សន្និដ្ឋាន យោងតាមពាក្យបណ្តឹងជនរងគ្រោះ វត្ថុតាងដកហូតបាន ការឃាត់ខ្លួនជនសង្ស័យ ចម្លើយសារភាពរបស់ជនសង្ស័យ អំពើខាងលើ ពិតជា អំពើ លួច(លួចយកម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម) ប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនីតិវិធី៕

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន៣២នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន០៦ករណីផ្សេងគ្នាអនុវត...
14/08/2026

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន៣២នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន០៦ករណីផ្សេងគ្នា

អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការបង្ហាញមុខជនសង្ស័យ៣២នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស០៦ករណីផ្សេងគ្នា ដែលកម្លាំងជំនាញបង្ក្រាបបាន គិតចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ។

ប្រតិបត្តិការបង្ក្រាបជនសង្ស័យខាងលើមានការសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាងកម្លាំងជំនាញព្រហ្មទណ្ឌ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

13/08/2026
13/08/2026

សមត្ថកិច្ចស្រុកបាណន់ ឃាត់ខ្លួនមុខសញ្ញា០២នាក់ ករណីលួចមានស្ថានទម្ងន់ទោស

បាត់ដំបង៖ នៅអំឡុងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល២០និង០០នាទី នៅចំណុចក្រុមទី០២ ស្ថិតក្នុងភូមិខ្នារ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ទ្រព្យសម្បត្តិ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់ត្រចៀកទ្វារចូលផ្ទះ លួចយកចិញ្ចៀន ០៣វង់ របស់ជនរងគ្រោះឈ្មោះ តុល រដ្ឋា ហៅមុំ ភេទស្រី អាយុ៥៤ឆ្នាំ មានទីលំនៅភូមិកំពង់ស្រមរ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។

ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ័ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានចុះធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១២និង០០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ ថន សុភ័ណ្ឌ ហៅម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង និង២-ឈ្មោះ ខុម ពៅពិសី ហៅញ៉ាញ់ ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិកំពង់ស្រមរ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង នាំយកមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកបាណន់ ។

ក្រោយពីបានសាកសួរជនសង្ស័យខាងលើ ជនសង្ស័យឈ្មោះ ថន សុភ័ណ្ឌ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគាស់ទ្វារផ្ទះ ចូលលួចយកចិញ្ចៀន ០៣វង់ របស់ជនរងគ្រោះ ពិតប្រាកដមែន ហើយបានប្រគល់ឱ្យ ខុម សុតន់ (គេចខ្លួន) ដែលបានឱ្យប្អូនស្រីឈ្មោះ ខុម ពៅពិសី យកទៅលក់ក្នុងតម្លៃ ២៧០,០០០រៀល (ពីរសែនប្រាំពីរម៉ឺនរៀល) នៅផ្សារឈើទាល ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញស្រាវជ្រាវ កំពុងស្វែងរក ខុម សុតន់ បន្ថែម ដើម្បីយកមកអនុវត្តតាមច្បាប់ ។ វត្ថុតាងដកហូតរួមមាន៖ ចិញ្ចៀនធ្វើពីលោហៈធាតុ ០៣វង់ ។

ករណីនេះ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកបាណន់ សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

13/08/2026
ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ម្ចាស់ហាងលក់ទូរស័ព្ទដែលជេរប្រមាថវីរ:កងទ័ព ជួរមុខត្រូវបានសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនបានហើ...
13/08/2026

ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ម្ចាស់ហាងលក់ទូរស័ព្ទដែលជេរប្រមាថវីរ:កងទ័ព ជួរមុខត្រូវបានសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនបានហើយ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ :  ខ្ញុំបានចាត់ទៅលោកឧត្តមសេនីយ៍ ស្នងការរង ប៊ុន សត្យ៉ា ឱ្យអញ្ជើញអ្នកលក់ទូរស័ព្ទ បានប្រើពាក្យមិន...
12/08/2026

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ : ខ្ញុំបានចាត់ទៅលោកឧត្តមសេនីយ៍ ស្នងការរង ប៊ុន សត្យ៉ា ឱ្យអញ្ជើញអ្នកលក់ទូរស័ព្ទ បានប្រើពាក្យមិនគប្បីលើកងទ័ពជួរមុខ(អ្នកផ្ទះគាត់ប្រាប់ថាបានចេញទៅព្រំដែនដើម្បីជួបកងទ័ពតាំងម្សិលមិញម្លេះ) ពេលនេះមិនទាន់វិលត្រឡប់មកដល់ផ្ទះវិញទេ។

11/08/2026

សមត្ថកិច្ចតាមបង្រ្កាបបាន និងឃាត់ជនសង្ស័យម្នាក់ និងសត្វគោជាច្រើនក្បាល បន្ទាប់ពីក្រុមជនសង្ស័យធ្វើសកម្មភាពលួចបាននិងដឹកតាមរថយន្ត

Address

ផ្លូវ ៦៩
Phnom Penh
12000

Alerts

Be the first to know and let us send you an email when N-007 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to N-007:

Shortcuts

Share