Madam Maly-ខ្មែប្រជាប្រិយ

Madam Maly-ខ្មែប្រជាប្រិយ i love my homeland, and love honesty

09/09/2025

#កម្ពុជា អាកាសយដ្ឋានមរតកតេជោ ស្អាតខ្លាំងណាស់✈️🇰🇭♥️🍀

09/09/2025

#រាជធានីភ្នំពេញ ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៥.
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមក្នុង ពិធីទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅការអញ្ជើញមកដល់របស់ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ " Ferdinand Romualdez Marcos Jr " ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវទី១ លូអុីស អារ៉ាណេត~ម៉ាកូស (First Lady Louise Araneta~Marcos) មកកាន់ព្រះរាជាណាចក្រកម្ពុជា។🇰🇭🍀

06/09/2025

#ព្រះពុទ្ធបដិមា ទម្ងន់៩តោន និងកម្ពស់៩ម៉ែត្រ
ត្រូវបានរៀបចំពិធីក្រុងពាលី និងពុទ្ធាភិសេកនៅថ្ងៃសុក្រ ទី៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ ដើម្បីតម្កល់ជាកេតនភណ្ឌដ៏ពិសិដ្ឋ ថ្វាយជាតិ សាសនា ព្រះមហាក្សត្រ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ 🇰🇭🍀

លោកឧត្តមសេនីយ៍ទោ លី សុខគួង ប្រធាននាយកដ្ឋានជនបរទេស មិនមែនអន្តោប្រវេសន៍  អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ។  នៅថ្ងៃទី៤...
05/09/2025

លោកឧត្តមសេនីយ៍ទោ លី សុខគួង ប្រធាននាយកដ្ឋានជនបរទេស មិនមែនអន្តោប្រវេសន៍ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ។
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ លី សុខគួង ប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន៍ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារលើតម្រូវការប្រើប្រាស់សន្លឹកទិដ្ឋការស្អិត និងឯកសារផ្សេងៗរបស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្ដម បណ្ឌិត្យសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាលប្រជុំអគារធំ ជាន់ទី១ ទីស្ដីការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

លោក អូលីវ្យេ រីឆា "Olivier Richard" ឯកអគ្គរដ្ឋ​ទូតបារាំងថ្មីប្រចាំកម្ពុជា បានថ្វាយសារតាំងព្រះករុណា ព្រះបាទ  សម្តេចព្រះបរ...
21/08/2025

លោក អូលីវ្យេ រីឆា "Olivier Richard" ឯកអគ្គរដ្ឋ​ទូតបារាំងថ្មីប្រចាំកម្ពុជា បានថ្វាយសារតាំងព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង កាលពីថ្ងៃទី២០ ខែសីហា។

ប្រភព៖ ស្ថានទូតបារាំងប្រចាំកម្ពុជា

ព្រះរាជក្រឹត្យតែងតាំង លោកជំទាវ ឈី វ៉ា ជាអភិបាលនៃគណ:អភិបាលខេត្តកោះកុង ជំនួស លោកជំទាវ មិថុនា ភូថង ដែលនឹងត្រូវផ្ទេរទៅជារដ្ឋ...
20/08/2025

ព្រះរាជក្រឹត្យតែងតាំង លោកជំទាវ ឈី វ៉ា ជាអភិបាលនៃគណ:អភិបាលខេត្តកោះកុង ជំនួស លោកជំទាវ មិថុនា ភូថង ដែលនឹងត្រូវផ្ទេរទៅជារដ្ឋលេខាធិការ ក្រសួងកិច្ចការនារី។

25/07/2025

🇰🇭 Khmer (ភាសាខ្មែរ)នៅថ្ងៃទី 24 ខែកក្កដា ឆ្នាំ 2025 ប្រទេសថៃបានបាញ់កាំជ្រួចចំនួន 6 ដំបូងចូលក្នុងដែនកម្ពុជា មុន។ ដូច្នេះ ប្រទេសកម្ពុជាមានសិទ្ធិដោយស្របច្បាប់ក្នុងការការពារខ្លួនឯង និងការពារអធិបតេយ្យភាព និងអធិបតេយ្យនៃទឹកដីជាតិរបស់ខ្លួន។🇺🇸 United States (English)On 24 July 2025, Thailand launched six missiles into Cambodian territory first. As a result, Cambodia has the legitimate right to defend itself and protect its national sovereignty and territorial integrity.🇨🇳 Chinese (中文)2025年7月24日,泰国率先向柬埔寨领土发射了六枚导弹。因此,柬埔寨有合法权利进行自卫,并捍卫其国家主权和领土完整。🇷🇺 Russian (Русский)24 июля 2025 года Таиланд первым запустил шесть ракет по территории Камбоджи. В связи с этим Камбоджа имеет законное право на самооборону и защиту своего государственного суверенитета и территориальной целостности.🇫🇷 French (Français)Le 24 juillet 2025, la Thaïlande a lancé en premier six missiles sur le territoire cambodgien. En conséquence, le Cambodge a le droit légitime de se défendre et de protéger sa souveraineté nationale ainsi que l’intégrité de son territories. 🇯🇵 Japanese (日本語)2025年7月24日、タイは最初にカンボジアの領土に向けてミサイル6発を発射しました。その結果、カンボジアには自国の主権と領土の一体性を守るために正当な自衛権があります。🇰🇷 Korean (한국어)2025년 7월 24일, 태국이 먼저 캄보디아 영토에 미사일 6기를 발사했습니다. 이에 따라 캄보디아는 자국의 주권과 영토 보전을 수호하기 위해 정당하게 자위권을 행사할 권리가 있습니다. #ប្រទេសថៃបាញ់កម្ពុជាមុន #កម្ពុជាប្រើសិទ្ធការពារខ្លួន #ថៃជាអ្នកផ្តើមសង្គ្រាម #ไทยเป็นผู้เริ่มสงคราม

28/06/2025

ថ្ងៃ ២៨ មិថុនា ឆ្នាំ២០២៥
បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជាទាំងមូល បាននិងកំពុងរីករាយទទួលបាននូវផ្លែផ្កានៃសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំមកនេះ ដែលទាំងអស់នេះ បានមកពីការតស៊ូលះបង់គ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំ ឥស្សរជន និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា។ បើទោះបីជាមានអ្នកមួយចំនួនមិនពេញចិត្ត មិនទទួលស្គាល់ក្តី ប៉ុន្តែការលះបង់ទាំងនេះ គឺជាសច្ចធម៌ប្រវត្តិសាស្ត្រមួយដែលមិនអាចប្រកែកបាន។

គណបក្សប្រជាជនកម្ពុជា បានកសាងប្រវត្តិសាស្ត្រមួយពោរពេញដោយការលះបង់ឥតរួញរា ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ក្នុងការតស៊ូដើម្បីឯករាជ្យ សន្តិភាព និងការអភិវឌ្ឍរបស់ប្រទេស។ គណបក្សប្រជាជនកម្ពុជា ជាអាវក្រោះយ៉ាងរឹងមាំសង្គ្រោះ ការពារជាតិ និងប្រជាជនឆ្លងកាត់ឧបសគ្គ សមរភូមិយ៉ាងច្រើនរាប់មិនអស់ ជាពិសេសសង្គ្រោះជាតិ មាតុភូមិ និងប្រជាជនចេញពីសមុទ្ទឈាម ទន្លេទឹកភ្នែក ភ្នំឆ្អឹង និងផេះផង់នៃសង្គ្រាម ពីរបបយង់ឃ្នងខ្មែរក្រហម ហើយបានបុកគ្រឹងយ៉ាងរឹងមាំក្នុងការធានាបាននូវសិទ្ធិសេរីភាព សន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង និងការអភិឌ្ឍ។

ជារួម គណបក្សប្រជាជនកម្ពុជា គឺអ្នកបម្រើប្រជាជនយ៉ាងស្មោះស្ម័គ្រ ហើយក៏ជាខ្នងបង្អែកយ៉ាងរឹងមាំពោរពេញដោយភាពកក់ក្តៅ និងក្តីសង្ឃឹមពិតប្រាកដរបស់ប្រជាជនកម្ពុជា​ ក្នុងការដឹកនាំជាតិ និងប្រជាជន បន្តឈានឆ្ពោះទៅមុខលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ទៅរកអនាគតដ៏រុងរឿងត្រចះត្រចង់ជាអមតៈ។
_____________________
ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្រ្ត

@ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តមអធិសន្តិបណ្ឌិត ស សុខា នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូល...
31/05/2025

@ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តមអធិសន្តិបណ្ឌិត ស សុខា នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួម ពិធីទទួលដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបញ្ចប់បេសកកម្មប្រកបដោយជោគជ័យ និងផ្លែផ្កាក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រយៈពេល ៣ថ្ងៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី និងបំពេញទស្សនកិច្ចការងារផ្លូវការ រយៈពេល ៤ថ្ងៃ ទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំពិគ្រោះនិងផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីណែនាំស្តីពី "ការពង្រ...
13/05/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំពិគ្រោះនិងផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីណែនាំស្តីពី "ការពង្រឹងនិងការបង្កើនប្រសិទ្ធភាពការសិក្សាគម្រោងប្លង់ និងការត្រួតពិនិត្យនិងបញ្ជាក់សំណង់" ដើម្បីឈានទៅកំណត់ទស្សនវិស័យរួមលើវិស័យសំណង់ សំដៅធ្វេីឱ្យសំណង់ស្ថាបត្យកម្មខ្មែរសហសម័យ កាន់តែមានគុណភាព មានសុវត្ថិភាព​ មានសោភ័ណភាព​ ការពារបានកាន់តែប្រសេីរនូវសុខមាលភាព​ និងទ្រព្យសម្បត្តិរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន និងបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព។

កិច្ចប្រជុំនេះរៀបចំឡេីង មានការចូលរួមពីតំណាងក្រសួងធនធានទឹកនិងឧត្តុនិយម ក្រសួងរ៉ែ និងថាមពល គណៈវិស្វករកម្ពុជា គណៈស្ថាបត្យករកម្ពុជា​ សមាគមអ្នកសាងសង់កម្ពុជា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សមាគមអ្នកវិនិយោគ​ ក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងក្រុម​ហ៊ុនសាងសង់ផងដែរ។

#វិស័យសំណង់ #សំណង់ស្ថាបត្យកម្មខ្មែរសហសម័យ #បទប្បញ្ញាត្តិសំណង់ #បច្ចេកទេសសំណង់ #ច្បាប់សំណង់ #ឧស្សាហកម្មអចលនទ្រព្យ #ឧស្សាហកម្មគ្រឿងផ្គុំសំណង់ #សុវត្ថិភាព #គុណភាព #សោភ័ណភាព

#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

សាលាវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុ ជាសាលាបណ្តុះបណ្តាលអ្នកឯកទេសវិជ្ជាជីវៈទេសចរណ៍ សណ្ឋាគារ និងបដិសណ្ឋារកិច្ចដំបូងគេក្នុងត...
08/05/2025

សាលាវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុ ជាសាលាបណ្តុះបណ្តាលអ្នកឯកទេសវិជ្ជាជីវៈទេសចរណ៍ សណ្ឋាគារ និងបដិសណ្ឋារកិច្ចដំបូងគេក្នុងតំបន់ឆ្នេរសមុទ្រ

នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងជួបសំណេះសំណាលសួរសុខទុក្ខមន្រ្តីនៃសាលាវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុ ដែលជាសាលាជាតិបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍រួមមាន៖ (១) ផ្នែកសេវាកម្មសណ្ឋាគារនិងស្នាក់នៅទេសចរណ៍ (២) ផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ (៣)ផ្នែកសេវាកម្មធ្វើដំណើរ (៤) ផ្នែកសេវាកម្មទេសចរណ៍ ដែលស្របទៅតាមស្តង់ដាជាតិ និងអាស៊ាន ដោយផ្តល់នូវតម្លៃសិក្សាសមស្របដល់លទ្ធភាពសិស្ស និងនិសិ្សត ដើម្បីទទួលបាននូវជំនាញវិជ្ជាជីវៈទេសចរណ៍ស្របតាមស្ដង់ដា និងប្រកបដោយគុណភាព ក្នុងការចូលរួមអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឆ្លើយតបទៅនឹងការរីកចម្រើននៃវិស័យទេសចរណ៍នៃខេត្តតាមតំបន់ឆ្នេរ ក៏ដូចជាទេសចរណ៍កម្ពុជា។

សាលា​វិជ្ជាជីវៈនេះ មានទីតាំងស្ថិតផ្លូវសុភមង្គល ភូមិ២ សង្កាត់លេខ២ ខេត្តព្រះសីហនុ (ជាទីតាំងមន្ទីរទេសចរណ៍ខេត្ត) សាងសង់លើផ្ទៃដីទំហំ១.៧៧៥ ម៉ែត្រការ៉េ មានអាគារចំនួន១ កំពស់៤ជាន់ លយមកខាងមុខ១ជាន់ ប្រើរយៈពេលសាងសង់២ឆ្នាំ ដោយបានបញ្ចប់ការសាងសង់ និងចាប់ផ្តើមបំពាក់សម្ភារៈការិយាល័យរួមទាំង បរិក្ខារបណ្តុះបណ្តាលនាខែមករា ឆ្នាំ២០២៥។ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុនេះ អាចទទួលបណ្ដុះបណ្ដាលសិស្ស និងនិស្សិតបានចាប់ពីចំនួន ២០០នាក់ រហូតដល់៤០០នាក់ក្នុងមួយឆ្នាំ។


#ទេសចរណ៍ដើម្បីទាំងអស់គ្នាទាំងអស់គ្នាដើម្បីទេសចរណ៍
#ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព
#បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់

Address

Phnom Penh

Telephone

+85587465622

Website

Alerts

Be the first to know and let us send you an email when Madam Maly-ខ្មែប្រជាប្រិយ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category