ឈុំ ឈឿន MPN News

ឈុំ ឈឿន MPN News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ឈុំ ឈឿន MPN News, Media/News Company, Phnom Penh.

21/09/2025
-រដ្ឋបាល​រាជធានីភ្នំពេញ​  -បន្ថែម​ខ្សែ​រត់​រថយន្ត​ក្រុង​ចំនួន​២ខ្សែ​តភ្ជាប់ពីអាកាសយានដ្ឋានថ្មីអន្តរជាតិតេជោ សំរាប់ទៅ និង...
07/09/2025

-រដ្ឋបាល​រាជធានីភ្នំពេញ​
-បន្ថែម​ខ្សែ​រត់​រថយន្ត​ក្រុង​ចំនួន​២ខ្សែ​តភ្ជាប់ពីអាកាសយានដ្ឋានថ្មីអន្តរជាតិតេជោ សំរាប់ទៅ និង សំរាប់មករាជធានីភ្នំពេញចាប់ពីថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៥តទៅ​
​ រាជធានីភ្នំពេញ​៖​ យោង​តាម​សេចក្តី​ជូន​ដំណឹងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ហៅកាត់ថា (រ.ដ.ស)បាន​ឱ្យ​ដឹងថា​ ដើម្បីរួមចំណែកលើវិស័យដឹកជញ្ជូន ទេសចរណ៍ សេដ្ឋកិច្ច ក៏ដូចជាការបង្កលក្ខណៈជាជម្រើសងាយស្រួលមួយ ដល់ការធ្វើដំណើរតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានអន្តរជាតិ លំដាប់ 4F មកកាន់រាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យ រ.ដ.ស រៀបចំ ដាក់ដំណើរការប្រតិបត្តិការខ្សែរត់រថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ-AIRPORT EXPRESS BUS ចាប់ពី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលប្រតិបត្តិការចាប់ពីម៉ោង ០៥:៣០នាទី ដល់ម៉ោង ២៣:៣០នាទី មានតម្រាយខ្សែរត់ ២ទិសដៅ ចេញដំណើរ ដូចខាងក្រោម ៖
ទិសដៅទី១-ចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់មូលគួចកាណុងរត់តាមមហាវិថីព្រះមុនីវង្ស មកដល់ស្ពានអាកាស មរតកតេជោ បន្តរត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) រហូតដល់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ទិសដៅទី២-ចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិតេជោរត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) មកដល់ស្ពានអាកាសមរតកតេជោ បន្តរត់តាមមហាវិថីព្រះមុនីវង្ស រហូតដល់ស្ថានីយរថយន្តក្រុងរង្វង់មូលគួចកាណុង។
#កំណត់សម្គាល់ ៖ មានចំណតរង់ចាំរថយន្តក្រុងចំនួន ៤កន្លែង : សួនច្បារកាណាឌីយ៉ាទល់មុខរាជាយស្ម័យយាន កម្ពុជា (AEB01, AEB02) សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (AEB03, AEB04) មហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ធនាគារប្រេដ BRED BANK (AEB05, AEB06) មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ផ្សារទំនើបអ៊ីអនមានជ័យ (AEB07, AEB08)។
អាស្រ័យហេតុនេះ សូមសាធារណជនជាតិ-អន្តរជាតិទាំងអស់មេត្តាជ្រាប និងចូលរួមធ្វើដំណើរតាមរថយន្តក្រុង សាធារណៈរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ប្រកបដោយសុវត្ថិភាព និង ផាសុកភាព៕
#ផ្សាយបន្ត !

-កាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែសីហាឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា អនុញ្ញ...
15/08/2025

-កាលពីថ្ងៃព្រហស្បតិ៍ទី១៤ខែសីហាឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា អនុញ្ញាតឲ្យឯកឧត្តម សន សុផល អគ្គនាយកដ្ឋានស្ដារសម្បទា ដឹកនាំដឹកនាំលោកប្រធានមណ្ឌល និង មន្ត្រីបំរើការងារមជ្ឈមណ្ឌលព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនចំនួន៧ទីតាំង រួមមាន ៖
១. មជ្ឈមណ្ឌលជាតិព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន (កណ្ដាលស្ទឹង)
២. មជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ
៣. មជ្ឈមណ្ឌលឱកាសខ្ញុំ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ
៤. មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនកងពលតូចអន្តរាគមន៍លេខ៣១
៥. មណ្ឌលបន្សាបអ្នកញៀនគ្រឿងញៀន (NDAA)
៦. មណ្ឌលធីនឆាឡេនៃកម្ពុជា
៧. មណ្ឌលអង្គការម្លប់តាប៉ាង។
ដើម្បីចុះទស្សនកិច្ចសិក្សាស្វែងយល់ ផ្លាស់ប្ដូរបទពិសោធន៍រវាងមណ្ឌល និង មណ្ឌលនៃកាពិនិត្យវាយតម្លៃលទ្ធផលនៃការគ្រប់គ្រងករណី ផែនការធ្វើសមាហរណកម្ម និង ពង្រឹងលើការងារសន្តិសុខ នៅមជ្ឈមណ្ឌលជាតិព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្តនិងផ្អែកលើសហគមន៍កែវផុស៕
#ផ្សាយបន្ត !

 #ក្រសួងព័ត៌មាន -សូមណែនាំដល់អ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនមេត្តាប្រើប្រាស់បណ្តាញសង្គម និង បញ្ចេញ...
29/07/2025

#ក្រសួងព័ត៌មាន
-សូមណែនាំដល់អ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនមេត្តាប្រើប្រាស់បណ្តាញសង្គម និង បញ្ចេញមតិប្រកបដោយសុជីវធម៌ ការទទួលខុសត្រូវខ្ពស់។ហើយក៏ត្រូវគោរពក្រមសីលធម៌ ក្នុងគោលដៅរក្សាសណ្តាប់ធ្នាប់ និង របៀបរៀបរយលើបណ្តាញទំនាក់ទំនងសង្គម គឺស្របតាមគោលការណ៍សន្តិភាពនិងមិនបង្កការញុះញង់ មិនបញ្ឆេះកំហឹង ឬរើងអើងពូជសាសន៍។
#ផ្សាយបន្ត !

-នាថ្ងៃព្រហស្បតិ៍ទី៣ខែកក្ដដាឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ជួបជាមួយលោក ទ្រី ស៊ីថេង បញ្ជាក់អំពីជំហរ ...
03/07/2025

-នាថ្ងៃព្រហស្បតិ៍ទី៣ខែកក្ដដាឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ជួបជាមួយលោក ទ្រី ស៊ីថេង បញ្ជាក់អំពីជំហរ មិនត្រលប់ទៅធ្វើការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងការមើលថែ ដំរីឈ្មោះ ឡាក់គី វិញទេ តែសុំអនុញ្ញាតលោករដ្ឋមន្ត្រីក្រសួងកសិកម្ម ដើម្បីអាចទៅលេងជាមួយ Lucky ដូចជាសាច់ញាតិ។លោក ទ្រី ស៊ីថេង បញ្ជាក់ពីបំណងចង់ទៅបំពេញការងារ ជាអ្នកអភិរក្សសត្វទន្សោង នៅតំបន់ប្រាំបីមុំ ខេត្តកំពង់ស្ពឺ។
-ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងកសិកម្ម អះអាងថា ក្រសួង ជួយគាំទ្រដល់ការងារថ្មីរបស់លោកថេង ជាពិសេសការងារដែលទាក់ទងអភិរក្សសត្វទន្សោង នៅតំបន់ប្រាំបីមុំ ខេត្តកំពង់ស្ពឺ៕
#ផ្សាយបន្ត !

-រសៀលថ្ងៃសុក្រទី២០ខែមិថុនាឆ្នាំ២០២៥ លោក សែន ពិសិដ្ឋ សមាជិកគណៈកម្មាធិការស.ស.យ.កខេត្តរតនគិរី និងក្រុមគ្រួសារ នាំយកនូវគ្រឿង...
21/06/2025

-រសៀលថ្ងៃសុក្រទី២០ខែមិថុនាឆ្នាំ២០២៥ លោក សែន ពិសិដ្ឋ សមាជិកគណៈកម្មាធិការស.ស.យ.កខេត្តរតនគិរី និងក្រុមគ្រួសារ នាំយកនូវគ្រឿងឧបភោគ-បរិភោគ ផ្តល់ជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣ ចំណុះស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីជួយទំនុកបម្រុងស្បៀងអាហារ១ផ្នែកដល់វីរកងកម្លាំងនគរបាលការពារតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តខេត្តរតនគិរី។
#អំណោយដែលផ្តល់ជូន អង្ករ១តោន ,ទឹកត្រី១០យួរ ,ខ្ទឹមស១បេ ,ប៊ីចេង១កេះ ,ទឹកសុទ្ធ១០កេះនិងថវិកា១លានរៀល។
#ផ្សាយបន្ត

 #ក្រសួងមហាផ្ទៃ  ណែនាំដល់អភិបាលរាជធានី-ខេត្ត សម្របសម្រួល សហការគាំទ្រ និងគ្រប់គ្រងការធ្វើដំណើរត្រឡប់ចូលមកប្រទេសកម្ពុជាវិញ...
18/06/2025

#ក្រសួងមហាផ្ទៃ ណែនាំដល់អភិបាលរាជធានី-ខេត្ត សម្របសម្រួល សហការគាំទ្រ និងគ្រប់គ្រងការធ្វើដំណើរត្រឡប់ចូលមកប្រទេសកម្ពុជាវិញ របស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ និង ស្នាក់នៅក្នុងប្រទេសថៃ។

 #សេចក្ដីបញ្ជាក់ពី !!! -ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ...
17/06/2025

#សេចក្ដីបញ្ជាក់ពី !!!
-ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ បញ្ជាកក់ថា នៅថ្ងៃចន្ទទី១៦ខែមិថុនាឆ្នាំ២០២៥ វេលាម៉ោង១១:៣០នាទីព្រឹក នៅទីក្រុងឡាអេ (ត្រូវនឹងម៉ោង ៤:៣០នាទីល្ងាច ម៉ោងនៅរាជធានីភ្នំពេញ) លិខិតផ្លូវការរបស់ប្រទេសកម្ពុជា ជូនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ,ប្រាសាទតាមាន់តូច ,ប្រាសាទតាក្របី និង តំបន់មុំបី ត្រូវបានលោកជំទាវ គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រួចរាល់។
-កម្ពុជាមិនដកថយពីការប្រើប្រាស់យន្តការច្បាប់តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ រាជរដ្ឋាភិបាលនឹងបន្តធ្វើកិច្ចការនេះប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាឧត្តមប្រយោជន៍ជាតិនិងប្រជាជនខ្មែរ។
H.E. Prak Sokhonn, Deputy Prime Minister, Minister of Foreign Affairs and International Cooperation, just reported that on the morning of Monday, 16 June 2025 at 11:30 local time (16:30 in the evening of the Phnom Penh time), the official letter of Cambodia to the International Court of Justice (ICJ) to seek a resolution on the border dispute in TAMONE THOM Temple, TAMONE TOUCH Temple, TA KRABEY Temple, and MOMBEI area was personally handed over to Mr. Philippe Gautier, Registar of the ICJ, by H.E. Mrs. Kimsour Sovannary, Ambassador of the Kingdom of Cambodia to the Netherlands.
Cambodia will not back away from using legal mechanism through the ICJ to seek a resolution on the Cambodia-Thailand border issue over TAMONE THOM Temple, TAMONE TOUCH Temple, TA KRABEY Temple, and MOMBEI area. The Royal Government of Cambodia will undertake this task with strong determination and high responsibility to protect our territorial integrity and the best interest of the Cambodian people.

#ហ៊ុនម៉ាណែត
#កម្ពុជា

-នាព្រឹកថ្ងៃចន្ទទី១៦ខែមិថុនាឆ្នាំ២០២៥ ពិធីប្រគល់សម្ភារនគរបាល ជាអំណោយរបស់ក្រសួងមហាផ្ទៃ ជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ស...
16/06/2025

-នាព្រឹកថ្ងៃចន្ទទី១៦ខែមិថុនាឆ្នាំ២០២៥ ពិធីប្រគល់សម្ភារនគរបាល ជាអំណោយរបស់ក្រសួងមហាផ្ទៃ ជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ សម្រាប់ប្រើប្រាស់ក្នុងការបំពេញការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ និង សង្គមជាតិទាំងមូល។
#សសុខា #កម្ពុជា

-កាលពីថ្ងៃអាទិត្យទី១៥ខែមិថុនាឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្ដាល រៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្...
16/06/2025

-កាលពីថ្ងៃអាទិត្យទី១៥ខែមិថុនាឆ្នាំ២០២៥ រដ្ឋបាលខេត្តកណ្ដាល រៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ "ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន" ក្រោមអធិបតីភាព​ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញចូលរួម...ពិធីប្រារព្ធធ្វើនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែនក្រុងតាខ្មៅ ខេត្តកណ្តាល។
#ផ្សាយបន្ត

-កាលពីថ្ងៃសៅរទី១៤ខែមិថុនាឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ អ...
15/06/2025

-កាលពីថ្ងៃសៅរទី១៤ខែមិថុនាឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ អញ្ជើញមក ពិនិត្យព្យាបាល វាស់ភ្នែក ចែកថ្នាំនិងចែកជូនវ៉ែនតា ដោយឥតគិតថ្លៃនៅឧទ្យានសួនសត្វ ព្រៃការពារ និង សួនភូតគាម ភ្នំតាម៉ៅស្រុកបាទីខេត្តតាកែវ។
-លោក ភួន ឈីម អភិបាលស្រុកបាទី បញ្ជាក់ថា គិតត្រឹមម៉ោង២រសៀលក្រុមគ្រូពេទ្យស្មគ្រ ចិត្ត របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ដឹកនាំដោយ ឯកឧត្តម ទេសរដ្ឋមន្ត្រី គី តិច អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី បានពិនិត្យ ព្យាបាល វាស់ភ្នែក ចែកថ្នាំ និង ចែកជូនវ៉ែនតា ដោយឥតគិតថ្លៃ ជូនប្រជាពលដ្ឋ ជិត២០០០នាក់៕
#វ៉ីសំណាង #រដ្ឋបាលខេត្តតាកែវ #ខេត្តតាកែវ

Address

Phnom Penh

Telephone

+85516330929

Website

Alerts

Be the first to know and let us send you an email when ឈុំ ឈឿន MPN News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share