Yalux

Yalux Cooking

06/09/2025
ការសិក្សារកឃើញថា ជែលលាបក្រចក និង ប្រើ UV ធ្វើអោយ មហារីកក្រចក ហើយសារជាតិគីមីដែលមានក្នុងជែលនោះបង្កឲ្យមានវិបត្តិគ្មានកូន។ ដ...
06/09/2025

ការសិក្សារកឃើញថា ជែលលាបក្រចក និង ប្រើ UV ធ្វើអោយ មហារីកក្រចក ហើយសារជាតិគីមីដែលមានក្នុងជែលនោះបង្កឲ្យមានវិបត្តិគ្មានកូន។

ដូចនេះប្រភេទជែលលាបក្រចក ត្រូវបានហាមឃាត់នៅអឺរ៉ុបជាផ្លូវការចាប់ពីថ្ងៃទី 1 ខែកញ្ញា 2025 នេះ!

Cr Dr Tam

02/09/2025

អូន-ចេះ-ប្រកប-អក្សរ

30/08/2025

កុមារនិងការសិក្សា😂😂😂

30/08/2025

បង្កងដុតអំបិល😋😋😋
27/08/2025

បង្កងដុតអំបិល😋😋😋

ភាពចាស់ទុំបង្រៀនថា  ពេលខ្លះអ្នកត្រូវតែរៀននៅស្ងៀម ទោះបីមានរឿងត្រូវនិយាយច្រើនក៏ដោយ។🗯️ ភាពស្ងៀមស្ងាត់របស់មនុស្សពេញវ័យ     "...
26/08/2025

ភាពចាស់ទុំបង្រៀនថា ពេលខ្លះអ្នកត្រូវតែរៀននៅស្ងៀម ទោះបីមានរឿងត្រូវនិយាយច្រើនក៏ដោយ។

🗯️ ភាពស្ងៀមស្ងាត់របស់មនុស្សពេញវ័យ
" ផ្លូវទៅកាន់ភាពរឹងមាំ និង ព្យាបាលខ្លួនឯង"

"លាក់បាំងនូវភាពនឿយហត់ និងការឈឺចាប់"
ពេលខ្លះ នឿយហត់ក៏មិននិយាយ ពិបាកចិត្តក៏មិនរអ៊ូ
មិនមែនមិនចង់និយាយទេ!
តែនិយាយទៅក៏គ្មានអ្នកណាអាចយល់បាន។
ការឈឺចាប់របស់មនុស្សធំ តែងតែស្ងៀមស្ងាត់
ពេលថ្ងៃញញឹមតស៊ូនឹងអ្វីៗគ្រប់យ៉ាង
តែពេលយប់ត្រឡប់មកវិញគឺមិនស្រួលចិត្តតែម្នាក់ឯង។
អ្នកមើលទៅខ្ញុំហាក់ដូចជារឹងមាំណាស់
តាមពិតគ្រាន់តែចេះអត់ធ្មត់យ៉ាងខ្លាំងតែប៉ុណ្ណោះ។

បន្តិចម្ដងៗ ខ្ញុំលែងងាយបង្ហាញអារម្មណ៍ខាងក្រៅទៀតហើយ។

ខ្ញុំរៀនស្ងៀមស្ងាត់ រៀនលួងលោមចិត្តខ្លួនឯង។
តាមពិត ការរីកចម្រើនមិនមែនមានន័យថាក្លាយជា
មនុស្សខ្លាំងពូកែប៉ុនណានោះទេ!
តែទោះលំបាកប៉ុនណាក៏ដោយក៏មិនងាយរំខានអ្នកដទៃដែរ។
ទោះជួបភាពលំបាកខ្លាំងក៏ដោយ ក៏នៅតែបន្តរស់នៅយ៉ាងសមរម្យ។

ផ្លូវជីវិតដែលបានឆ្លងកាត់មកលំបាកប៉ុនណា មានតែខ្លួនឯងទេដែលដឹងច្បាស់។ ភាពឈឺចាប់ជាច្រើន គ្មានអ្នកណាអាចនិយាយប្រាប់បាន ក៏បានត្រឹមតែស៊ូទ្រាំតែម្នាក់ឯង ប៉ុន្តែក៏ដោយសារតែពេលវេលាដែលបានឆ្លងកាត់ការតស៊ូទាំងនេះហើយ ទើបខ្ញុំបានក្លាយជាមនុស្សទន់ភ្លន់ជាងមុន និងកាន់តែដឹងខុសត្រូវជាងមុន។ ខ្ញុំលែងរំពឹងថាអ្នកណាអាចយល់ពីខ្ញុំទៀតហើយ គ្រាន់តែសង្ឃឹមថាខ្លួនឯងលែងធ្វើបាបខ្លួនឯងទៀតទៅបានហើយ។

"ការចេះដឹង និងភាពស្ងៀមស្ងាត់"

_ការចេះដឹង គឺជាភាពចាស់ទុំដែលកើតចេញពីការសង្កត់អារម្មណ៍។
_ភាពស្ងៀមស្ងាត់ គឺជាគ្រឿងការពាររបស់មនុស្សពេញវ័យ។

សូមជូនពរឱ្យយើងទាំងអស់គ្នាអាចព្យាបាលខ្លួនឯងបានក្នុងភាពស្ងៀមស្ងាត់ រីកចម្រើនក្នុងភាពឯកា ហើយបំភ្លឺផ្លូវខ្លួនឯងនៅក្នុងគ្រាលំបាកបំផុត!

💪🏼 សញ្ញាណដែលបង្ហាញថាអ្នកមានភាពចាស់ទុំ៖

1.ឈប់ប្រាប់គ្រប់រឿងទៅកាន់មនុស្ស✍️ ព្រោះដឹងថា
មនុស្សភាគច្រើនមិនខ្វល់នោះទេ ហើយអ្នកខ្លះលួច
លាក់ចង់ឱ្យខ្លួនបរាជ័យទៀត។

2.ជ្រើសរើសមិត្តដោយប្រាជ្ញា✍️ មធ្យោបាយលឿនបំផុត
ដើម្បីក្លាយជាមនុស្សល្អ មនុស្សដែលប្រសើរ គឺសេពគប់ត្រូវ
និងដឹងថាត្រូវហ៊ុំព័ទ្ធខ្លួនជាមួយមនុស្សដែលពូកែជាង។

3.មិនរំពឹងអ្វីទាំងអស់ និងរៀនសរសើររឿងរ៉ាវដែលកើតឡើង
ក្នុងជីវិតគ្រប់យ៉ាង ✍️តែងតែដឹងគុណចំពោះរឿងតូចតាច
ក្នុងជីវិតរបស់ខ្លួនដើម្បីស្វែងរកឲ្យឃើញនូវសន្តិភាពខាងក្នុង។

4.ខំប្រឹងធ្វើឱ្យអស់ពីសមត្ថភាពរបស់ខ្លួនហើយជឿជាក់
លើដំណើរការការងារកាន់តែលំបាក នឹងទទួលបាន
សំណាងកាន់តែច្រើន។

5.ដឹងថាការគ្រប់គ្រងខ្លួនឯងសំខាន់ខ្លាំង មិនមែនអ្នកដទៃទេ
ការគ្រប់គ្រងអ្នកដទៃគឺជាភាពខ្លាំងហើយដឹងថាការគ្រប់គ្រង
ខ្លួនឯងគឺជាអំណាចពិត។

6.ព្យាយាមប្រតិកម្មឲ្យតិចបំផុត✍️ ព្រោះដឹងថា
នៅពេលអាចគ្រប់គ្រងប្រតិកម្មរបស់ខ្លួនបាន
នោះគ្មាននរណាម្នាក់អាចគ្រប់គ្រងខ្លួនបានឡើយ។

💸 ចំណុចទាំងនេះនឹងបំផ្លាញសុខភាពលុយកាសរបស់អ្នក៖1- ទិញរបស់របរតាមចិត្តចង់ដោយមិនគិត2- យកបំណុលជាប់ខ្លួនទាំងវាមិនចាំបាច់3- គ្មា...
26/08/2025

💸 ចំណុចទាំងនេះនឹងបំផ្លាញសុខភាពលុយកាសរបស់អ្នក៖
1- ទិញរបស់របរតាមចិត្តចង់ដោយមិនគិត
2- យកបំណុលជាប់ខ្លួនទាំងវាមិនចាំបាច់
3- គ្មានការតាមដានការចាយវាយ
4- ចំណាយលើសចំណូលរៀងរាល់ខែ តែមិនព្រមកែខ្លួន
5- ចូលចិត្ដដើរជាមួយអ្នកចាយធំ ចូលចិត្តភាពហ៊ឺហារ
6- មិនខ្វាល់ខ្វាយរៀនសូត្រអំពីចំណេះដឹងហិរញ្ញវត្ថុ
7- មិនកែទម្លាប់អាក្រក់រឿងលុយ (ងាកចាយៗ)
8- មើលរំលងការចាយវាយបន្តិចបន្តួច
9- ចូលចិត្តប្រើលុយជាដំណោះស្រាយទាំងវាមិនចាំបាច់
10- មើលរំលងការសន្សំលុយថាមិនសំខាន់
------------------------

មិនមែនគ្រប់គ្នាសុទ្ធតែស្រឡាញ់រាប់អានយើងដោយចិត្តស្មោះត្រង់នោះទេ រាប់អានធម្មតាៗបានហើយ កុំរំពឹងទុកខ្ពស់ពេកថាគេល្អ កុំទុកចិត...
25/08/2025

មិនមែនគ្រប់គ្នាសុទ្ធតែស្រឡាញ់រាប់អានយើងដោយចិត្តស្មោះត្រង់នោះទេ រាប់អានធម្មតាៗបានហើយ កុំរំពឹងទុកខ្ពស់ពេកថាគេល្អ កុំទុកចិត្តគេពេក ព្រោះសង្គមបច្ចុប្បន្នសម័យនេះពោរពេញទៅដោយពាក្យថា Fake តែបើយើងរាប់អានប៉ះចំមនុស្សល្អហើយ ត្រូវចេះថែរក្សាគេល្អ នោះជាសំណាងយើងហើយ

មីយ៉ាន់ម៉ា បញ្ជាឱ្យបិទព្រំដែនមីយ៉ាន់ម៉ា-ថៃ ច្រក Mae Sot-Myawaddy ជាឯកតោភាគី ធ្វើឱ្យឡានដឹកអីវ៉ាន់ថៃ កកស្ទះរាប់សិបគ្រឿង នៅ...
18/08/2025

មីយ៉ាន់ម៉ា បញ្ជាឱ្យបិទព្រំដែនមីយ៉ាន់ម៉ា-ថៃ ច្រក Mae Sot-Myawaddy ជាឯកតោភាគី ធ្វើឱ្យឡានដឹកអីវ៉ាន់ថៃ កកស្ទះរាប់សិបគ្រឿង នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ នេះ មានការរាយការណ៍ថា អាជ្ញាធរប្រទេសមីយ៉ាន់ម៉ា បានបញ្ជាឱ្យបិទច្រកព្រំដែនជាមួយថៃ គឺច្រក Mae Sot-Myawaddy ដោយមិនផ្តល់ដំណឹងមុនឲ្យភាគីថៃនោះឡើយ ដែលបង្កឱ្យឡានដឹកអីវ៉ាន់ថៃរាប់គ្រឿង ត្រូវស្ទះពេញច្រកព្រំដែន។

Breaking : សង្ខេបខ្លឹមសារសំខាន់ៗយកចេញពីវីដេអូ LIVE ផ្ទាល់ល្ងាចនេះរបស់លោក Michael B Alfaro អ្នកឆ្លើយឆ្លងព័ត៌មានសហរដ្ឋអាមេ...
15/08/2025

Breaking : សង្ខេបខ្លឹមសារសំខាន់ៗយកចេញពីវីដេអូ LIVE ផ្ទាល់ល្ងាចនេះរបស់លោក Michael B Alfaro អ្នកឆ្លើយឆ្លងព័ត៌មានសហរដ្ឋអាមេរិច ដែលបានចុះទៅដល់មូលដ្ឋានជាក់ស្តែង ហើយបានផ្សាយបន្តផ្ទាល់ទាំងភ្លៀង ដោយសង្ខេបខ្លឹមសារដូចខាងក្រោម៖
ប្រជាជនកម្ពុជាត្រូវការសន្តិភាព
- ក្មេងៗត្រូវការជម្រក ត្រូវការរៀន
- គាត់ថានឹងបង្ហាញរូបភាព និងវីដេអូការពិតអំពីអ្វីដែលកើតមានចំពោះលោកប្រធានាធិបតីអាមេរិក
- ប្រព័ន្ធព័ត៌មានជាច្រើនបានកុហកលោកប្រធានាធិបតី ហើយគាត់កំពុងបង្ហាញការពិត
- ពេលដែលកម្ពុជា សម្រេចឯកភាពកិច្ចព្រមព្រៀងបទឈប់បាញ់ គាត់បានបញ្ជាក់យ៉ាងច្បាស់ថា ពីមុនកម្ពុជា មិនដែលមានទ័ពនៅទីនេះទេ ហើយក្រោយបទឈប់បាញ់ កម្ពុជាក៏មិនមានដែរ តែខាងថៃបានចោទថាកម្ពុជាដាក់ទ័ព ហើយតម្រូវឱ្យថៃការពារបូរណភាពទឹកដីគេ តែការពិតនេះគ្មានអ្វីទាំងអស់
- នេះជាអ្វីដែលថៃបានបង្កើតឡើង ហើយចង់លេងល្បែងរបស់ខ្លួន ហើយជ្រើសរើសសង្គ្រាម
- គាត់ចង់បញ្ជាក់ទៅមិត្តភ័ក្រទាំងអស់ មកស្វែងយល់ការពិត ហើយត្រូវធ្វើអ្វីម្យ៉ាង ពិសេសត្រូវតែប្រឆាំងនឹងអំពើអាក្រក់នេះ ដែលមិនអាចទទួលយកបាន
- គាត់នឹងបញ្ជូនព័ត៌មានទាំងនេះ ទៅកាន់លោកប្រធានាធិបតី
- ក្មេងៗ ក្មេងចាស់ប្រុសស្រីពេលនេះកំពុងនៅក្រោមដំណក់ទឹកភ្លៀង ព្រោះផ្ទះត្រូវបានថៃរំលោភ
- គាត់បញ្ជាក់ម្តងហើយម្តងទៀត​ ថាគាត់មិនអាចទទួលយកបានទេ សូមឱ្យមិត្តភ័ក្រទាំងអស់ តាមដានជាមួយគាត់ គាត់បានថាថៃជាអ្នកផ្លោងគ្រាប់បែកដាក់វត្ត ដាក់ផ្ទះ ទាំងដែលជាក់ស្តែងនៅទីនេះគ្មានការគំរាមកំហែងអ្វីទាំងអស់
- គាត់ថានឹងស្នើឱ្យ Elon Mask បើកប្រព័ន្ធ Settle lite ដើម្បីមើលការពិត
- គាត់ស្នើឱ្យលោកប្រធានាធិបតីពិនិត្យមើល ហើយប្រើប្រាស់គ្រប់ប្រព័ន្ធច្បាប់អន្តរជាតិ​ ICJ ដើម្បីដោះស្រាយលើករណីនេះ
- គាត់ថាថៃជាអ្នកបង្កើតបញ្ហាទាំងអស់ ហើយជាអ្នកដែលបានបំពានកម្ពុជា
ប្រភព Oknha News

នៅល្ងាចថ្ងៃទី ១៥ ខែសីហានេះ អ្នកសារព័ត៌មានរបស់សេតវិមានសហរដ្ឋអាម៉េរិក បានអញ្ជើញទៅដល់ទីតាំងជាក់ស្តែងព្រំដែនកម្ពុជា-ថៃ ក្នុង...
15/08/2025

នៅល្ងាចថ្ងៃទី ១៥ ខែសីហានេះ អ្នកសារព័ត៌មានរបស់សេតវិមានសហរដ្ឋអាម៉េរិក បានអញ្ជើញទៅដល់ទីតាំងជាក់ស្តែងព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ​ ដើម្បីស្វែងយល់ពីការពិតជាក់ស្តែង យកទៅផ្សព្វផ្សាយទៅកាន់ពិភពលោក។ #ទទក

Address

Phnom Penh

Telephone

+85515455339

Website

Alerts

Be the first to know and let us send you an email when Yalux posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share