TL TV ONLINE

TL TV ONLINE ស្ថានីទូរទស្សន៍ ធីអិល ធីវី អនឡាញ

◉ ផលិតនិងចាក់ផ្សាយមាតិកាសំខាន់ៗដូចជា៖ ព័ត៌មាន | ចំណេះដឹង | អប់រំ | សិល្បៈ | កីឡា កំសាន្ត | បច្ចេកវិទ្យា | និង ពុទ្ធសាសនា នៅលើទំព័រហ្វេសប៊ុក «Facebook» | ឆិនណែលយូធូប «YouTube» និង នៅលើគេហទំព័រ «www.tltvonline.com» ។

◉ ស្ថានីទូរទស្សន៍ ធីអិល ធីវី អនឡាញ
វិញ្ញាបនបត្រចុះបញ្ជីលេខ MOC-00003366

◉ ទំនាក់ទំនង
Tel: +855 93 84 98 98
E-mail: [email protected]
Website: www.tltvonline.com

⭕ ព័ត៌មានសំខាន់​ គួរដឹងគ្រប់គ្នា! សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក្នុងមហា...
21/09/2025

⭕ ព័ត៌មានសំខាន់​ គួរដឹងគ្រប់គ្នា!

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក្នុងមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ (AIPA-46) នៅទីក្រុងគូឡាឡាំពួ ប្រទេម៉ាឡេស៊ី។

21/09/2025

សារពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជា “ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ” ។

ថ្ងៃអាទិត្យ ទី២១ កញ្ញា ២០២៥។

⭕ សូមអនុមោទនា 🙏🙏🙏ពិធីកាន់បិណ្ឌ ១៤ ថ្ងៃអាទិត្យ ១៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញ...
21/09/2025

⭕ សូមអនុមោទនា 🙏🙏🙏ពិធីកាន់បិណ្ឌ ១៤ ថ្ងៃអាទិត្យ ១៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥។

⭕ អបអរសាទរ ព្រឹត្តិការណ៍សមរាត្រី (បាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត)។   រដូវវស្សា Autumnal Equinox ចន្លោ...
21/09/2025

⭕ អបអរសាទរ ព្រឹត្តិការណ៍សមរាត្រី (បាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត)។ រដូវវស្សា Autumnal Equinox ចន្លោះថ្ងៃទី ២១ ដល់ ២៣ កញ្ញា។

⭕ អបអរសាទរ ខួបលើកទី ២២ ទិវាសន្តិភាពអន្តរជាតិ២១ កញ្ញា ២០០៣ - ២១ កញ្ញា ២០២៥។
21/09/2025

⭕ អបអរសាទរ ខួបលើកទី ២២ ទិវាសន្តិភាពអន្តរជាតិ
២១ កញ្ញា ២០០៣ - ២១ កញ្ញា ២០២៥។

⭕ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញផ្តល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ពីស្ថា...
20/09/2025

⭕ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញផ្តល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ពីស្ថានភាពទូទៅនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ខណៈដែលសភាពការណ៍នៅថ្ងៃនេះ គិតត្រឹមម៉ោង ១០៖១៥នាទីព្រឹក មានសភាពស្ងប់ស្ងាត់ ដោយមានកងកម្លាំងយើងមិនប្រដាប់ដោយអាវុធ កំពុងប្រចាំការដោយភាពអង់អាចក្លាហាន។

⭕ រសៀល​ថ្ងៃ​សុក្រ ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៥ ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្...
19/09/2025

⭕ រសៀល​ថ្ងៃ​សុក្រ ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៥ ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) ដឹកនាំ​ដោយ​ប្រទេស​ម៉ា​ឡេ​ស៊ី រួម​និង​សមាជិក បាន​អញ្ជើញ​ចុះ​សង្កេតការណ៍​ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​ព្រំដែន​នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន ។

ប្រភព ៖ ក្រសួងការពារជាតិ

⭕ កម្ពុជាបាននាំអ្នកយកព័ត៌មានជាតិ និងអន្តរជាតិ ទៅមើលស្ថានការណ៍ពិតនៅ​ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៩ ខែកញ្ញា...
19/09/2025

⭕ កម្ពុជាបាននាំអ្នកយកព័ត៌មានជាតិ និងអន្តរជាតិ ទៅមើលស្ថានការណ៍ពិតនៅ​ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ខណៈដែលប្រជាពលរដ្ឋ និងកងកម្លាំងកម្ពុជាមិនប្រដាប់ដោយអាវុធ មានវត្តមានប្រចាំការនៅទីតាំងនោះ។ ស្ថានភាពមានសភាពស្ងប់ស្ងាត់។ (ប្រភពនិងរូបថត៖ ក្រសួងការពារជាតិកម្ពុជា)។

⭕ ថ្ងៃសុក្រ ១២ រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។ ឯកឧត្តម នាយឧត្តមសេនី...
19/09/2025

⭕ ថ្ងៃសុក្រ ១២ រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ចូលរួមថ្លែងសុន្ទរថាក្នុងសម័យប្រជុំពេញអង្គលើកទី៤ ក្រោម​ប្រធានបទ “ការកសាងសន្តិភាពក្នុងតំបន់តាមរយៈការសន្ទនា និងកិច្ចពិគ្រោះយោបល់” នៃវេទិកាប៉េកាំងសៀងសាន លើកទី១២ (THE 12th BEIJING XIANGSHAN FORUM) នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ៕

-អរគុណសន្តិភាព !
-អរគុណនយោបាយឈ្នះឈ្នះ !
-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !

⭕ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជួបសាកសួរសុខទុក្ខជាមួយក្រុមគ្រួសាររបស់វីរកងទ័ពកម្ពុជាទាំង១៨រូប ដែលត្រូវបានចា...
19/09/2025

⭕ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជួបសាកសួរសុខទុក្ខជាមួយក្រុមគ្រួសាររបស់វីរកងទ័ពកម្ពុជាទាំង១៨រូប ដែលត្រូវបានចាប់ខ្លួន​។

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ជួបជាមួយក្រុមគ្រួសាររបស់វីរកងទ័ពកម្ពុជាទាំង ១៨រូប ដែលត្រូវបានចាប់ខ្លួន​ ដើម្បីសាកសួរសុខទុក្ខ និងបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាល​ ដែលបាន និងកំពុងធ្វើការយ៉ាងសកម្មលើគ្រប់យន្តការទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយ​ក្នុងការ​ការពារអាយុជីវិត​,​ សេចក្តីសុខសុវត្ថិភាព​ និងព្យាយាមឱ្យដោះលែងកងកម្លាំងរបស់យើងទាំង ១៨នាក់នោះ វិលត្រឡប់មកវិញឱ្យបានឆាប់រហ័ស៕

⭕ដំណឹងល្អសម្តេចតេជោ អរគុណ និងប្រកាសគាំទ្រសកម្មភាពអង្គការយូណេស្កូគ្រប់បែបយ៉ាង។
19/09/2025

⭕ដំណឹងល្អ

សម្តេចតេជោ អរគុណ និងប្រកាសគាំទ្រសកម្មភាពអង្គការយូណេស្កូគ្រប់បែបយ៉ាង។

⭕ប្រជាពលរដ្ឋខ្មែរ🇰🇭សាមគ្គីស្មេីដៃគ្នាណាស់! ច្រកបឹងត្រកួន៖ ពលរដ្ឋស្រុះដៃគ្នា ឈរការពារទឹកដី ក្រោយទាហានថៃ ប៉ុនប៉ងរំលោភបំពាន...
19/09/2025

⭕ប្រជាពលរដ្ឋខ្មែរ🇰🇭សាមគ្គីស្មេីដៃគ្នាណាស់!

ច្រកបឹងត្រកួន៖ ពលរដ្ឋស្រុះដៃគ្នា ឈរការពារទឹកដី ក្រោយទាហានថៃ ប៉ុនប៉ងរំលោភបំពានជាថ្មី នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅភូមិបន្ទាយមានរិទ្ធិ ឃុំគោករមាត ស្រុកថ្មពួក ។

Address

Phnom Penh
12000

Alerts

Be the first to know and let us send you an email when TL TV ONLINE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TL TV ONLINE:

Share

អំពីស្ថានីយ៍ទូរទស្សន៍ ធីអិល ធីវី អនឡាញ

នាពេលបច្ចុប្បន្ននេះ ជាពិសេសចូលមកទល់ឆ្នាំ ២០២០នេះ​ មនុស្សគ្រប់គ្នាពិតជា ទទួលស្គាល់ និង កោតសរសើរដល់ ពត៌មានវិទ្យាដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការទទួលបានពត៌មាន ចំណេះដឹង និង ការកំសាន្ត យ៉ាងឆាប់រហ័យ កាន់តែងាយស្រួល គ្រប់ពេលវេលា គ្រប់ទីកន្លែង អោយតែមាន ទូរស័ព្ទស្មាតហ្វូន និង ភ្ជាប់អ៊ីនធើណែត ។

ជាការពិត អ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេស ហ្វេសប៊ុក (Facebook) និង អ្នកទស្សនាវីដេអូនៅលើ យូធូប (Youtube) មានចំនួនកើនឡើងយ៉ាងមហាសាល ពីមួយថ្ងៃទៅមួយថ្ងៃ។ ហេតុដូច្នេះហើយ ស្ថានីយ៍ទូរទស្សន៍ ធីអិល ធីវី អនឡាញ ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ជួន ពត៌មានសង្គម (មិនពាក់ព័ន្ធនយោបាយ) វប្បធម៌ ប្រពៃណី ចរាចរណ៍ ចំណេះដឹង អប់រំ និងការកំសាន្ត តាមរយៈការ ឡាយ (Live) និង ការចាក់ផ្សាយ ២៤ម៉ោងលើ ២៤ម៉ោង ជួនទស្សនិកជន ទាំងជនជាតិខ្មែរ និង បរទេសទូទាំងសកលលោក។